សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

នយោបាយ

សន្តិសុខម្នាក់ឈរយាមនៅមុខច្រកចូល ខណៈមន្ត្រីបក្សភ្លើងទៀន និងបក្សកម្លាំងជាតិ បានជួបប្រជុំគ្នានៅទីស្នាក់ការរបស់បក្សភ្លើងទៀន នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ រាជធានីភ្នំពេញ ជុំវិញការបែងចែកមណ្ឌលគ្នាកាន់កាប់ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ (ខេមបូចា/ ព្រីង សំរាំង)

បក្សកម្លាំងជាតិស្នើទៅបក្សភ្លើងទៀន សុំដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រោមឈ្មោះបក្សខ្លួន

គណបក្សកម្លាំងជាតិបានស្នើទៅគណបក្សភ្លើងទៀន សុំដាក់បេក្ខជនឈរឈ្មោះទាំង​អស់​សម្រាប់​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្រោម​ឈ្មោះ​របស់​បក្សខ្លួន ជាថ្នូរនឹងការមិនចាំបាច់បែងចែកមណ្ឌលភូមិភាគគ្នា​ក្នុងការបោះឆ្នោត​ជ្រើស​តាំង​សមាជិកព្រឹទ្ធសភាខាងមុខ។
លោក ប្រាក់ សីហា រៀបរាប់ពីស្ថានភាពដែលជនបង្កលើកដុំឥដ្ឋវាយចំមុខគាត់ឲ្យរងរបួស នៅស្តុបផ្សារដេប៉ូ។ វណ្ណ វិចារ

អតីតសមាជិកCNRP បន្តភ័យខ្លាច ខណៈដែលសមត្ថកិច្ចមិនទាន់ចាប់បានជនបង្កហិង្សាមកលើខ្លួន

បុរសវ័យ៣៥ឆ្នាំម្នាក់ សម្បុរ​ស្រអែម  សក់ស្កូវប្រូង បបូរ​មាត់​​ហើមប៉ោង កំពុងសម្រាកព្យាបាលរបួស​ក្នុង​​បន្ទប់​ជួល ​​ទំហំ​ជាង២០​ម៉ែត្រ​ការ៉េ នា​​​សង្កាត់​​​កន្ទោក ខណ្ឌ​កំបូល រាជ​​ធានី​ភ្នំពេញ។ លោកមិនអាចនិយាយខ្លាំងបាននោះទេ ដោយសារមានការឈឺចាប់ពីមុខរបួស។ លោក ប្រាក់ សីហា ជាអតីត​​ចៅ​​សង្កាត់​​​រង​ទី២សង្កា​ត់​​កំបូល មកពីគណបក្សសង្គ្រោះជាតិ។ ​​លោកបាន​​ចាប់អាជីព អ្នក​រត់​​រ៉ឺម៉ក​កង់បី​ បន្ទាប់ពីគណបក្សរបស់លោកត្រូវបានរំលាយដោយតុលារកំពូល​​កាលពីចុងឆ្នាំ២០១៧។ នៅវេលាម៉ោង៩ព្រឹក​​ លោក​ សីហា តែង​តែ​រង់​ចាំ​ដឹក​​ភ្ញៀវ​​នៅម្ដុំ​ឈូកវ៉ា ក្នុងទីក្រុងភ្នំពេញ ប៉ុន្តែ​ចាប់ថ្ងៃ១៧ខែកុម្ភៈ​…
សាច់ញាតិរបស់អតីតមន្រ្តីគណបក្សសង្រ្គោះជាតិត្រូវបានរារាំងមិនឲ្យចូលទៅក្បែរសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃព្រហស្បតិ៍ ទីដែលអតីតសមាជិកគណបក្សសង្គ្រោះជាតិកំពុងត្រូវបានជំនុំជម្រះពីបទញុះញង់និងបទក្បត់ជាតិ។ ខេមបូចា/ព្រីង សំរាំង

ព្រះរាជអាជ្ញាចោទប្រកាន់ យុវជនគណបក្សសង្គ្រោះជាតិថា ទទួលការបណ្តុះបណ្តាលឲ្យធ្វើការតវ៉ាតាមបែបក្រុងហុងកុង

ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញបានអះអាងថា មុនពេលដែលលោក សម រង្ស៊ី គ្រោងវិលត្រឡប់មកប្រទេសកម្ពុជាវិញក្នុងឆ្នាំ២០១៩ អតីតសមាជិកយុវជនគណបក្សសង្គ្រោះជាតិត្រូវបានបង្រៀនអំពីរបៀបធ្វើបាតុកម្មតាមបែបក្រុងហុងកុងអំឡុងពេលចូលរួមសិក្ខាសាលានៅប្រទេសម៉ាឡេស៊ី។
អង្គការសង្គមស៊ីវិលនៅកម្ពុជាបានដាក់ញ្ញត្តិទៅកាន់ស្ថានទូតមីយ៉ាន់ម៉ានៅកម្ពុជាកាលពីថ្ងៃសុក្រ ទី១២ ខែកុម្ភៈ ដោយស្នើឲ្យស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ បន្ទាប់ពីមានរដ្ឋប្រហារដោយយោធាកាលពីដើមខែកុម្ភៈ។ អង្គការលីកាដូ

អង្គការសង្គមស៊ីវិលនៅកម្ពុជា អំពាវនាវឲ្យស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ នៅមីយ៉ាន់ម៉ា

អង្គការ​សង្គមស៊ីវិល​​នៅ​កម្ពុជា​អំពាវនាវ​ឲ្យ​យោធា​មីយ៉ាន់ម៉ា​ដោះលែង​អ្នក​នយោបាយ​ដែល​ត្រូវ​បាន​ចាប់ខ្លួន និង​ស្តារ​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ​​នៅ​ក្នុង​ប្រទេស បន្ទាប់​ពី​កងកម្លាំង​ប្រដាប់​អាវុធ​បាន​ធ្វើ​រដ្ឋប្រហារ​​ទម្លាក់​រដ្ឋាភិបាល​បោះឆ្នោត​ជ្រើស​តាំង​ដោយ​ជនស៊ីវិល​ ​កាល​ពី​ថ្ងៃ​ទី០១ ខែ​កុម្ភៈ។ ​
នគរបាលបានបិទប្រកាសនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយបង្ហាញមុខរបស់មេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលមានគម្រោងវិលត្រឡប់មកប្រទេសកម្ពុជាវិញហើយថា ពួកគេនឹងត្រូវចាប់ខ្លួននៅពេលមកដល់កម្ពុជា។

តំណាងអយ្យការថា មេដឹកនាំគណបក្សសង្គ្រោះជាតិ «ដើរហួសបន្ទាត់ក្រហម» និងស្នើឲ្យផ្តន្ទាទោសធ្ងន់ធ្ងរបំផុត

តំណាងអយ្យការនិងមេធាវីរដ្ឋាភិបាលបានប្រាប់សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃអង្គារថា មេដឹកនាំចំនួន ៩នាក់នៃគណបក្សសង្គ្រោះជាតិ ដែលស្ថិតនៅក្រៅប្រទេសគួរទទួលការផ្តន្ទាទោសជាប់ពន្ធនាគាររយៈពេល ៣០ឆ្នាំដោយសារប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលកាលពីឆ្នាំ ២០១៩ ។
ក្រុមសន្តិសុខខណ្ឌរារាំងសមាជិកគ្រួសាររបស់ជនជាប់ចោទសកម្មជនគណបក្សសង្គ្រោះជាតិមិនឲ្យចូលទៅក្នុងបរិវេណសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃព្រហស្បតិ៍។ បញ្ញា ឆព័ណ្ណ

ជនជាប់ចោទសកម្មជនគណបក្សសង្គ្រោះជាតិចោទប្រកាន់ថា ជាតិវិទ្យុសកម្មនៅពន្ធនាគារព្រៃសកំពុងធ្វើឱ្យបាត់បង់ការចងចាំ

សាលាដំបូងរាជធានីភ្នំពេញបានស្នើឲ្យមន្ត្រីជំនាញផ្នែកវិភាគធ្វើការស្រាវជ្រាវ បន្ទាប់ពីមានការចោទប្រកាន់របស់អតីតសមាជិកគណបក្សសង្គ្រោះជាតិ ដែលអះអាងថា ជាតិវិទ្យុសកម្មបានធ្វើឲ្យប៉ះពាល់ដល់ការចងចាំរបស់ពួកគាត់ អំឡុងពេលសវនាការមួយក្នុងចំណោមសវនាការ៤ ដាច់ដោយឡែកពីគ្នាលើអតីតសមាជិកគណបក្សប្រឆាំង។
ជនជាប់ចោទបានមកដល់សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃព្រហស្បតិ៍ មុនពេលសវនាការលើសមាជិកនិងអ្នកដែលមានទំនាក់ទំនងជាមួយគណបក្សសង្រ្គោះជាតិ។ បញ្ញា ឆព័ណ្ណ

អតីតមេដឹកនាំចលនាយុវជនCNRP ត្រូវបានចោទសួរជុំវិញបទញុះញង់ ពីប្រទេសកូរ៉េខាងត្បូង រួមទាំងពាក្យ «តស៊ូ និងលះបង់»

អតីតមេដឹកនាំចលនាយុវជនគណបក្សសង្គ្រោះជាតិនៅកូរ៉េខាងត្បូងត្រូវបានសាលាដំបូងរាជធានីភ្នំពេញសាកសួរកាលពីថ្ងៃព្រហស្បតិ៍ជុំវិញការបង្ហោះសារតាមបណ្តាញសង្គមអំពាវនាវឲ្យពលរដ្ឋខ្មែរវិលត្រឡប់ទៅផ្ទះវិញ ដោយគាំទ្រផែនការវិលត្រឡប់មិនបានសម្រេចរបស់លោក សម រង្ស៊ី និងដើម្បីទម្លាក់លោកនាយករដ្ឋ មន្រ្តី ហ៊ុន សែន ចេញពីតំណែងកាលពីខែវិច្ឆិកា ឆ្នាំ ២០១៩ ។
លោក សុខ ចាន់ថា អតីតមន្ត្រីគណបក្សសង្គ្រោះជាតិលើកដៃ នៅពេលរថយន្តពន្ធនាគារនាំលោកមកដល់សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃ សុក្រ។ បញ្ញា ឆព័ណ្ណ

ជនជាប់ចោទជាអតីសមាជិកគណបក្សសង្គ្រោះជាតិបដិសេធចម្លើយ អំឡុងពេលជំនុំជម្រះ និងចោទថា មានការបង្ខិតបង្ខំ

សាលាដំបូងរាជធានីភ្នំពេញបានបន្តសវនាការមួយក្នុងចំណោមសវនាជម្រះក្តីជា ច្រើនលើអតីតសមាជិកគណបក្សសង្គ្រោះជាតិពីបទរៀបចំផែនការផ្តួលរំលំរដ្ឋាភិ បាលនិងបទញុះញង់យោធាកុំឲ្យស្តាប់បង្គាប់មេបញ្ជាការរបស់ខ្លួន។
កម្លាំងនគរបាលជិះរថយន្តចេញពីស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំ។ រូបភាព៖ហ្វេសប៊ុកស្នងការដ្ឋានខេត្ត

អតីតមន្ត្រីCNRPអះអាងថា សមត្ថកិច្ចបង្ខំធ្វើកិច្ចសន្យាបញ្ឈប់សម្មភាពគាំទ្រការវិលត្រឡប់ មូរ សុខហួរ

អតីតមន្ត្រីមូលដ្ឋាន​នៅតាមបណ្ដាស្រុកនានា​របស់គណបក្សសង្គ្រោះជាតិ​ប្រចាំខេត្តកំពង់ឆ្នាំងត្រូវបានកម្លាំងនគរបាល​ក្នុងខេត្តនេះហៅ​សាកសួរ និងធ្វើកិច្ចសន្យា ឲ្យបញ្ឈប់សកម្មភាពនយោបាយ និងគាំទ្រការវិលត្រឡប់របស់ លោកស្រី មូរ សុខហួរ អតីតអនុប្រធានគណបក្សប្រឆាំង កាលពីចុងខែធ្នូកន្លងទៅ។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម