សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

គណនេយ្យភាពសង្គម

ទឹកស្ទឹងសង្កែត្រូវបានបំពុលដោយក្រុមហ៊ុនផលិតឱសថរបស់ចិន ដែលលេចធ្លាយសារធាតុគីមីចូលទៅក្នុងស្ទឹង។ រូបថតថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣។ (ខេមបូចា/សុខ សាវី)

ក្រុមហ៊ុន Phoenix របស់ចិន ដែលតាមចោទថាបានបំពុលទឹកស្ទឹងសង្កែនោះ បើកដំណើរការឡើងវិញ

ក្រុមហ៊ុន Phoenix ជាក្រុមហ៊ុនផលិត​ឱសថមួយ​នៅខេត្តបាត់ដំបង ដែលបានបញ្ចេញសំណល់រាវចូលទៅក្នុងស្ទឹងសង្កែកាលពីខែសីហាកន្លងទៅនោះ មិនទាន់បានអនុវត្តតាមបទបញ្ជារបស់ក្រសួងបរិស្ថានដែល​តម្រូវ​ឲ្យ​ប្តូរទីតាំង​រោង​ចក្រ​ និងស្តារបរិស្ថានជុំវិញស្ទឹងនោះទេ។ ក្រុមហ៊ុននេះ​បានចាប់ផ្តើមដំណើរការឡើង​វិញ​នៅ​ដើមខែធ្នូនេះ​។
លោក ធីម វុធចាន់ ជាកម្មករនៅរោងចក្រមួយក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលបានប្រើប្រាស់បណ្ណ បសស រយៈពេល៧ឆ្នាំមកហើយ។ រូបភាពថតនៅថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២២។ ខេមបូចា/ ឃាង សុខមាន

ប្រជាពលរដ្ឋមួយចំនួនរិះគន់អំពីការប្រើប្រាស់សេវាបេឡាជាតិសន្ដិសុខសង្គម​ដែល​នៅតែមាន​ភាពរើសអើង

កម្មករនិងពលរដ្ឋមួយចំនួនបានត្អូញត្អែរពីការប្រើប្រាស់បណ្ណបេឡាជាតិសន្ដិសុខសង្គម(បសស) ដោយសារតែការប្រើប្រាស់បណ្ណនេះមានការរើសអើងនៅតាមកន្លែង​មួយ​ចំនួនដែល​ជា​មន្ទីរពេទ្យរឺគ្លីនិកជាដៃគូ។
ទឹកកខ្វក់ដែលមានពណ៌ខ្មៅបង្ហូរចេញពីក្រុងកំពតចូលក្នុងព្រែក។ រូបភាពថតថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

ទឹកកខ្វក់បង្ហូរចូលព្រែកក្នុងក្រុងកំពតធ្វើឱ្យបំពុលបរិស្ថាន និងបង្កឱ្យត្រីស្លាប់បន្តបន្ទាប់

អ្នកស្រីស្រស់ និយាយថា៖«ទឹកហ្នឹងក្នុងក្រុងតែម្ដង គ្រាន់តែមិនដឹងបង្ហូរពីណាមក។ ខ្ញុំធ្លាប់នាំកូនទៅលេងដែរ តែលេងមិនដែលបានយូរ ព្រោះកន្លែងហ្នឹងវាមានក្លិនស្អុយ ហើយកាលហ្នឹងកូនខ្ញុំធ្លាប់ចុះលេងទឹកវាក៏រមាស់ឡើងកន្ទួលពងបែក»។
ទឹកកខ្វក់ហូរចូលស្ទឹងសៀមរាប។ រូបភាពថតកាលពីខែមករា ឆ្នាំ ២០២២។ ដោយ៖ ថុន រដ្ឋា

សកម្មជនបរិស្ថានសម្តែងការព្រួយបារម្ភជុំវិញការបង្ហូរទឹកកខ្វក់ចូលស្ទឹងសៀមរាប

សកម្មជនបរិស្ថានម្នាក់ដែលជាប់ពន្ធនាគារជាងមួយឆ្នាំទាក់ទងនឹងការងារបរិស្ថានរបស់ខ្លួនបានចេញវីដេអូមួយកាលពីថ្ងៃសុក្រ ដែលបង្ហាញទឹកកខ្វក់ហូរចូលស្ទឹងខេត្តសៀមរាប ដោយនិយាយថា លោកមានការព្រួយបារម្ភអំពីផលប៉ះពាល់ចំពោះសុខភាពសាធារណៈ។
បុរសម្នាក់កំពុងត្រងទឹកពីស៊ីទែនដាក់ប៊ីដុង៣០លីត្រ យកទៅប្រើប្រាស់ ប្រចាំថ្ងៃនៅក្នុងបុរីភិពភថ្មីឈូកវ៉ា២ ដែលជួបប្រទះការខ្វះទឹកប្រើប្រាស់។ រូបថតនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

ពលរដ្ឋជាយក្រុងភ្នំពេញនៅតែខ្វះខាតទឹកស្អាតប្រើប្រាស់

ប្រជាពលរដ្ឋដែលរស់នៅជាយក្រុងភ្នំពេញនៅតែជួបប្រទះនឹងបញ្ហា​ខ្វះទឹកប្រើប្រាស់ប្រចាំ​ថ្ងៃនាដើមរដូវប្រាំងនេះ ដែលនាំឱ្យការរស់នៅរបស់ពួកគេ​កាន់តែ​លំបាកមួយកម្រិតទៀត ព្រោះ​ពលរដ្ឋខ្លះត្រូវទិញទឹកមកប្រើ និងត្រូវងើបត្រងទឹកចន្លោះពី​ម៉ោង១ ដល់ម៉ោង៤ភ្លឺជារៀង​រាល់​ថ្ងៃ។ ចំណែកខាងរដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ បានអះអាងថា នេះជាឆ្នាំចុងក្រោយ​ដែល​ខ្វះទឹកស្អាតប្រើប្រាស់។
សិស្សានុសិស្ស កំពុងរៀននៅសាលាបឋមសិក្សាច្រកចា ដែលរងផលប៉ះពាល់ដោយធូលីអំពៅ ចេញពីរោងចក្រផលិតស្ករអំពៅ របស់លោក លី យ៉ុងផាត់ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ រូបថតថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ ឃួន ណារីម

ធូលីចេញពីរោងចក្រស្ករអំពៅក្រុមហ៊ុន លី យ៉ុងផាត់ បង្កជាគ្រោះថ្នាក់សុខភាពដល់សិស្សសាលា

លោកស្រី ង៉ុក ធី ជាម្តាយរបស់សិស្សម្នាក់បាននិយាយប្រាប់ខេមបូចាថា៖«យើងបារម្ភពីសុខភាពកូនចៅយើង ក៏ដូចជាភ្នែក និងសួតរបស់ពួកគេដែរ»។
កុមារម្នាក់រស់នៅភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង កំពុងចែវទូកឆ្លងពីកោះមួយទៅកោះមួយទៀត។ រូបថតកាលពីថ្ងៃទី២៥ ខែវិច្ឆកា ឆ្នាំ២០២១។ រូបថតដោយ វណ្ណ វិចារ

ស្ត្រី និងកុមារមួយចំនួនរស់នៅភូមិកោះស្រឡៅ ខកខានទទួលសេវាសុខភាពព្រោះជីវភាពក្រីក្រ

កុមារនិងស្ត្រីមួយចំនួនដែលរស់នៅក្នុងភូមិកោះស្រឡៅ ​ខេត្ត​​​កោះកុង មិនបានទទួលសេវា​សុខភាព​ចាំបាច់​ជាមូលដ្ឋាននោះឡើយ ដោយសារតែជីវភាពខ្វះខាត ស្របពេលជំងឺកូវីដ១៩​បានរាតត្បាត​ទូទាំង​​ប្រទេសកម្ពុជា។​ ស្ត្រីមានផ្ទៃពោះមួយចំនួនខកខានមិនបានឱ្យ​ពេទ្យ​ពិនិត្យ​ផ្ទៃពោះ ខណៈដែលកុមារ​ខ្លះមិន​បាន​ទទួលវ៉ាក់សាំងការពារជំងឺតាមការកំណត់។
អ្នកស្រី រឿន សុខ ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាននៅសំយ៉ាបផ្ទះអ្នកស្រីនៅទីតាំងថ្មី កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១។ អ៊ីសា រ៉ហ៊ីណី

ពលរដ្ឋរងគ្រោះពីការអភិវឌ្ឍស្ទឹងសៀមរាបត្អូញត្អែរពីបញ្ហាជីវភាពរស់នៅលើទីតាំងថ្មី

សៀមរាប៖ អស់រយៈពេល៧ខែមកហើយ ដែលពលរដ្ឋរស់នៅតាមមាត់ស្ទឹងសៀមរាប ចាប់ពីស្ពាននាគ រហូតដល់ស្ពានអង្គរ ត្រូវបានអាជ្ញាធរបង្ខំឱ្យរុះរើផ្ទះសម្បែងចេញ ខណៈដែលអាជ្ញាធររៀបចំស្ដារ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធស្ទឹងឡើងវិញ។ ប្រជាពលរដ្ឋដែលរងគ្រោះពីការបណ្ដេញចេញទាំងនោះ កំពុងជួបបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃ នៅលើទីតាំងថ្មី ដែលផ្តល់ដោយអាជ្ញាធរខេត្ត ដែលស្ថិតនៅស្រុកបន្ទាយស្រី ចម្ងាយប្រមាណ ៤០គីឡូម៉ែត្រពីក្រុងសៀមរាប។
លោក អ៊ុច ភា និងអ្នកស្រី វណ្ណ ស៊ុន អង្គុយជាមួយចៅស្រីនៅក្នុងបន្ទប់ជួលមួយនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ រូបភាពថតនៅថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២១។ ខេមបូចា/ អាន វិចិត្រ

អ្នកស្រី វណ្ណ ស៊ុន ជូនប្តីទៅរកការព្យាបាល៥កន្លែងប៉ុន្តែពេទ្យមិនទទួលរហូតប្តីស្លាប់

ដោយ អ្នកស្រីបន្ថែមថា៖ «គេឱ្យទៅពេទ្យរុស្ស៊ីទៅដល់គេថាអត់ទទួលទៀត គេថាពេញកន្លែងអស់ហើយអត់មានកន្លែងទទួលទៀតទេ។ ហើយឱ្យទៅបន្តទៅពេទ្យលោកសង្ឃ អស់ពីពេទ្យលោកសង្ឃទៅពេទ្យអង្គឌួងទៀត។ ទៅគេឆ្លើយដូចតែគ្នា ឃើញគេយាម គេមិនឱ្យយើងចូលតាហ្មង»។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម