សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សង្គម

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងរាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១។ (ខេមបូចា/ ព្រីង សំរាំង)

ក្រសួងរៀបចំដែនដីផ្ទេរមុខតំណែងថ្នាក់ដឹកនាំមន្ទីរ​ជាច្រើនរូប បន្ទាប់​ពី​បញ្ចប់​ការស៊ើបអង្កេតពាក់ព័ន្ធអំពើពុករលួយ

ក្រសួង​រៀបចំដែនដីបានសម្រេចផ្ទេរលោក អាង ណារិទ្ធ ប្រធានមន្ទីរ​រៀបចំដែនដី​​ខេត្ត​បន្ទាយ​មាន​ជ័យ និងអនុប្រធានមន្ទីរចំនួន៥រូប រួមទាំងប្រធានការិយាល័យ២រូបទៀតឱ្យមក បម្រើ​​ការងារនៅទីស្ដីការក្រសួងដែនដីវិញ បន្ទាប់ពីបញ្ចប់ប្រតិបត្តិការស៊ើបអង្កេតមាន​រយៈ​ពេល​ជាង​១ខែ ពាក់ព័ន្ធនឹងបណ្ដឹងនៃមន្រ្តីក្រោមឱវាទដែល​ចោទលោក ណារិទ្ធ ថាបាន​ប្រព្រឹត្ត​​​អំពើពុករលួយ។

​កិច្ចពិភាក្សា​ពី​ការ​កំណត់​ប្រាក់​ឈ្នួល​អប្បរមា​បាន​ចាប់​ផ្តើម​

កិច្ច​ប្រជុំ​ត្រី​ភាគី​ដំបូង​ដើម្បី​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​ឧស្សាហកម្ម​កាត់​ដេរ​ និង​ស្បែក​ជើង​ សម្រាប់​ឆ្នាំ​ ២០២១​ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ៣​ ខែ​កញ្ញា ​ដោយ​តំណាង​និយោជក​ហាក់​ដូច​ជា​កំពុង​គេច​វេះ​ក្នុង​ការ​ដំឡើង​ប្រាក់​ខែ​ដោយ​លើក​ហេតុ​ផល​ការ​ប្រឈម​ផ្នែក​សេដ្ឋកិច្ច​បន្ទាប់​ពី​មាន​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ-១៩​ ហើយ​សហជីព​ស្នើ​បង្កើន​ប្រាក់​ឈ្នួល​ជិត​១២​ដុល្លារ​។

មន្រ្តីនគរបាលខេត្តបន្ទាយមានជ័យត្រូវបានតុលាការសម្រេចឃុំខ្លួនជុំវិញករណីផ្ទុះអាវុធ

កាល​ពី​ថ្ងៃ​ទី០២ ខែ​កញ្ញា សាលាដំបូង​​ខេត្ត​បន្ទាយមានជ័យ​ បាន​សម្រេច​ចោទប្រកាន់​មន្រ្តី​នគរបាល​សង្កាត់​​មួយរូប​​ពី​បទ​ប្រព្រឹត្ត​អំពើហិង្សា​ដោយ​ចេតនា​ចំពោះ​ការ​បាញ់បោះ​​​មក​លើ​បុរស​វ័យ ២១​ឆ្នាំ​ម្នាក់ ដោយ​​បង្ក​ឲ្យ​មាន​របួសធ្ងន់។​

អតីត​ប្រធាន​គុក​ទួលស្លែង​ស្លាប់​ក្នុង​អាយុ​ ៧៧​ឆ្នាំ

ប្រធាន​ពន្ធនាគារ​ខ្មែរ​ក្រហម​ដែល​មាន​ឈ្មោះ​អសោច​ កាំង​ ហ្គេច​អ៊ាវ​ ហៅ​ឌុច​ បាន​ទទួល​មរណភាព​នៅ​ព្រឹក​ព្រលឹម​​ថ្ងៃទី​២ ​ខែ​កញ្ញា ​ក្នុង​វ័យ​៧៧​ឆ្នាំ​នៅ​មន្ទីរ​ពេទ្យ​មួយ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​។ អតីត​ប្រធាន​គុក​ទួលស្លែង​ដែល​មាន​ទី​តាំង​នៅ​រាជធានី​ភ្នំ​ពេញ​រូបនេះ​ បាន​និង​កំពុង​​អនុវត្តន៍​ទោស​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​នៅ​ពន្ធនាគារ​ខេត្ត​កណ្តាល​ បន្ទាប់​ពី​គាត់​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ទោស​ដោយ​សាលាក្តី​ខ្មែរ​ក្រហម​កាល​ពី​ឆ្នាំ​២០១០​ក្រោម​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ ការ​សម្លាប់​រង្គាល​ និង​ទារុណ​កម្ម​​។

នគរបាល​ម្នាក់​ត្រូវ​ចាប់​ខ្លួន ក្រោយពី​បាញ់យុវជនម្នាក់ឲ្យ​រងរបួស

សមត្ថកិច្ចខេត្ត​បន្ទាយមានជ័យ​ឃាត់​ខ្លួន​មន្ត្រី​នគរបាលប៉ុស្តិ៍​រដ្ឋបាល​ម្នាក់​កាលពីថ្ងៃទី​៣១ ខែសីហា បន្ទាប់ពី​មន្ត្រី​រូប​នេះបាន​បាញ់​​យុវជនវ័យ​ ២១ឆ្នាំម្នាក់​ ​ឲ្យ​រង​របួស​ពេល​កំពុង​ដើរល្បាត ដោយ​​​ការ​ផ្ទុះ​អាវុធនេះសមត្ថកិច្ច​ថា ​កើតឡើងដោយ​អចេតនា។​
ណាងសជីព និងកម្មករកាត់ដេរចូលរួមយុទ្ធនាការ កាលពីថ្ងៃទី១៤ ខែសីហា ដើម្បីទាមទារឲ្យរោងចក្រផ្តល់ប្រាក់អត្ថប្រយោជន៍ដល់កម្មករ។ ឃី សុវុឌ្ឃី

សហជីពបើកយុទ្ធនាការដោយស្នើឲ្យរដ្ឋាភិបាលធានាការបើកប្រាក់អត្ថប្រយោជន៍ការងារដល់កម្មករ

មេដឹកនាំសហជីពនិងសកម្មជនជាង ២០០នាក់ មកពីសហជីពនិងសហព័ន្ធចំនួន ១៧ បានប្រកាសបើកយុទ្ធនាការនៅលើបណ្ដាញព័ត៌មានសង្គម កាលពីថ្ងៃទី១៤ ខែសីហា ដើម្បីទាមទារឲ្យរដ្ឋាភិបាលតម្រូវឲ្យម្ចាស់រោងចក្រទទួលខុសត្រូវបើកប្រាក់អត្ថប្រយោជន៍ការងារដល់កម្មករនិយោជិត ។

អ្នកបញ្ជាម៉ាស៊ីនស្ទូចត្រូវបានឃុំខ្លួន បន្ទាប់ពីឧបទ្ទវហេតុបាក់ដងស្ទូចសម្លាប់មនុស្ស៥នាក់

អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​បាន​ឃុំ​ខ្លួន​អ្នក​បញ្ជា​ម៉ាស៊ីន​ស្ទូច​ ដែល​បាន​បាក់​រលំ​នៅ​ការដ្ឋាន​សំណង់​មួយ​កាល​ពី​ថ្ងៃ​ទី១២ ខែ​សីហា កន្លង​ទៅ​នេះ ដោយ​បាន​សម្លាប់​មនុស្ស ០៥​នាក់ និង​បង្ក​របួស​ដល់​មនុស្ស​០៤​ផ្សេង​ទៀត ដែល​រស់​នៅ​ជិត​ការដ្ឋាន​សំណង់​នោះ។ ​

មន្ទីរការងារខេត្តសៀមរាបព្រមានមេដឹកនាំសហជីពជុំវិញការតវ៉ា

មន្ទីរការងារ​ខេត្តសៀមរាប​កាលពីថ្ងៃទី​៦ខែសីហា​ បាន​ព្រមាន​មេដឹកនាំ​​សហជីព​ការងារ​ចំនួន​ពីរ​រូបថា ពួកគេ​បាន​រំលោភច្បាប់​សហជីព​ដោយ​រៀប​ចំ​ការតវ៉ា​នៅសណ្ឋាគារ ឡឺ ម៉េរីឌាន អង្គរ​ ដែលកំពុង​ជាប់គាំងក្នុង​ជម្លោះការ​ងារ​ចាប់តាំងពី​មាន​ការ​បណ្តេញ​បុគ្គលិក​ជា​សកម្មជនសហជីព​បីរូប​​កាល​ពីខែ​កក្កដា​។

សមត្ថកិច្ចរារាំងកម្មករ​កាត់​ដេរ​មិន​ឲ្យ​យកញត្តិ​ទៅ​ដាក់​នៅ​គេហដ្ឋាន លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន

សមត្ថកិច្ច និង​សន្តិសុខ នៅ​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ បាន​រារាំង​កម្មករ​កាត់​ដេរ​ប្រហែល​១០០នាក់​ មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​កាន់​ផ្ទះ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ដើម្បី​ដាក់​ញត្តិ​ស្វែង​រក​កិច្ច​អន្តរា​គមន៍​បន្ទាប់​ពី​រោង​ចក្រ​របស់​ពួកគេ​បាន​បិទ​ទ្វារ​ដោយ​មិន​បាន​ផ្ដល់​សំណង​អ្វីទាំង​អស់។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម