សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: ប្រជាពលរដ្ឋ

មន្ត្រីវាស់វែងដីធ្លី និងប្រជាពលរដ្ឋចូលរួមក្នុងវេទិការប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ដី ដើម្បីវិនិច្ឆ័យការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធចំនួនបួនភូមិ ក្នុងឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២៤។ (ខេមបូចា/ សុខ សាវី)

ប្រជាពលរដ្ឋនៅឃុំមួយខេត្តបាត់ដំបងតវ៉ាដោយ​សារ​អាជ្ញាធរកាត់ឆ្វៀលដីពួកគាត់ទៅឱ្យឃុំផ្សេងគ្រប់គ្រង

ប្រជាពលរដ្ឋក្នុងឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង បានតវ៉ាជំទាស់មិនឱ្យអាជ្ញាធរ​កាត់​ឆ្វៀល​ដីពួកគាត់ដែលអាស្រ័យផលយូរឆ្នាំ​មកហើយទៅឱ្យរដ្ឋបាលឃុំ​ផ្សេងគ្រប់គ្រងនោះទេ ដោយលើកហេតុផលមួយចំនួនដូចជាថា​ឆ្ងាយពិបាកធ្វើដំណើរ​រកសេវារដ្ឋបាល ​និងមិន​ស្គាល់​មន្ត្រីឃុំជាដើម។
ស្ត្រីម្នាក់កំពុងមើលព័ត៌មានក្នុងផេកនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី៦ ខែកុម្ភះ ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

បទល្មើសបច្ចេកវិទ្យាកំពុងកើតឡើងកាន់តែច្រើនឡើងៗលើ​ប្រជាពលរដ្ឋកម្ពុជា

យោងតាមសមត្ថកិច្ចលើកឡើងថា ក្នុងរយៈពេលថ្មីនេះ ពលរដ្ឋកាន់តែ​ច្រើន​ឡើង​បានចាញ់​បោកក្រុមឧក្រិដ្ឋជនតាមប្រព័ន្ធបច្ចេកវិទ្យាស្ទើររាល់ថ្ងៃ ជាពិសេស​បទល្មើស​បច្ចេកវិទ្យា​នេះ​ត្រូវ​បានរកឃើញថា​ មានចំនួនបួនខេត្ត​ និងរាជធានី បានកើតឡើងច្រើន​ជាងគេ។ 
សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅក្នុងកិច្ចប្រជុំប្រចាំខែនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤។ (រូបភាព៖ តេឡេក្រាមគណបក្សបំណងពលរដ្ឋ)

សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ថាបានត្រៀមខ្លួនក្នុងការចូលរួមដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ

តំណាងគណបក្សនយោបាយជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មួយចំនួន​អះ​អាង​ថា ពួកគេបានត្រៀមខ្លួនរួចហើយ​ក្នុងការផ្តល់យោបល់ និងចូលរួមសកម្មភាពនានា ជាមួយ រដ្ឋាភិបាលក្នុងការដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ តែមន្ត្រីសង្គមស៊ីវិល និងពលរដ្ឋតាម​ដាន​បញ្ហា​សង្គមមួយចំនួនលើកឡើងថា ការបង្កើតស្ថាប័ននេះធ្វើឱ្យខាតថវិកាជាតិជាច្រើនក្នុងមួយ​ឆ្នាំៗ។
ពលរដ្ឋជាង៥០នាក់នាំគ្នារង់ចាំតំណាងពួកគេចេញពីសាលាឧទ្ធរណ៍ខេត្ដត្បូងឃ្មុំ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤។ (រូបថតផ្តល់ឱ្យ)

សាលាឧទ្ធរណ៍ខេត្ដត្បូងឃ្មុំជំនុំជម្រះករណីទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនចិន

សាលាឧទ្ធរណ៍ត្បូងឃ្មុំបានបើកការជំនុំជម្រះករណី​ទំនាស់ដីធ្លីដែលអូសបន្លាយ​ពេល​ជា​ច្រើន​​ឆ្នាំរវាងប្រជាពលរដ្ឋ​ និងក្រុមហ៊ុនចិន ហាមិនីវិន អ៊ិនវេសមេន( Hamenivent Investment) នៅរសៀល​ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤។
លោក ស្រេង សុខា អភិបាលស្រុកបាណន់ដឹកនាំកម្លាំងចុះរុះរើតូបរាននិងផ្ទះពលរដ្ឋនៅផ្សាបាយដំរាំចាស់។ រូបថតនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។ (ខេមបូចា/ សុខ សាវី)

ប្រជាពលរដ្ឋនិងអាជីវករលក់ដូរនៅផ្សារបាយដំរាំក្នុងស្រុកបាណន់លើកឡើង​ថា អាជ្ញាធរបង្ខំឱ្យពួកគាត់រុះរើតូប

ប្រជាពលរដ្ឋនិងក្រុមអាជីវករផ្សារបាយដំរាំប្រតិកម្មទៅនឹងអាជ្ញាធរស្រុកបាណន់ថាប្រើអំណាចបង្ខំឱ្យពួកគាត់រុះរើផ្ទះនិងតូបចេញដើម្បី​យក​ទីតាំងផ្សារទៅធ្វើការអភិវឌ្ឍ កាលពីរសៀល​ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។
លោក យឹម យាន់ ពាក់អាវព័ណទឹកប៊ិច ស្ពាយកាបូបចំហៀងខ្លួន និងលោក ម៉ែន និរាស្រ្ត ពាក់អាវនិងពាក់មួកពណ៌គគី និងអង្គុយក្បែរស្រ្តីម្នាក់ ថតរូបជុំគ្នាជាមួយប្រជាសហគមន៍ព្រៃឈើភ្នំត្នោតអំឡុងពេលមកទស្សនានៅរាជធានីភ្នំពេញ។ រូបថត កាលពីខែតុលា ឆ្នាំ២០២៣។ (រូបថតផ្ដល់ឱ្យ)

ប្រជាសហគមន៍ព្រៃឈើភ្នំត្នោតស្នើអាជ្ញាធរខេត្តកំពត​ដោះលែងតំណាង​​ពួកគេ២នាក់ បន្ទាប់ពីឃុំខ្លួនពាក់ព័ន្ធនឹងការរំលោភដីព្រៃ

ប្រជាសហគមន៍ដីព្រៃឈើភ្នំត្នោតស្នើអាជ្ញាធរខេត្តកំពតដោះលែងតំណាងពួកគេចំនួន២នាក់ ដែលត្រូវតុលាការខេត្តឃុំខ្លួនពាក់ព័ន្ធនឹងការរំលោភលើដីព្រៃសហគមន៍។ មន្រ្តីសង្គមស៊ីវិល អំពាវនាវឱ្យអាជ្ញាធរប្រើប្រាស់យន្តការសម្របសម្រួលក្នុងការដោះស្រាយបញ្ហាមុននឹងអនុវត្ត ច្បាប់លើប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋលោក លន់ ម៉ាប់ ដែលអះអាងថាប្រមូលលុយថ្លៃជួលស្រែនៅអាងពោធិ៍ជាដីរបស់រដ្ឋ អោយលោកខៃ សុដារយៈពេល១៣ឆ្នាំ ផ្តល់បទសម្ភាសន៍ជាមួយខេមបូចា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។ (ខេមបូចា/ សុខ សាវី)

ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន​ថា​មន្ទីរធនធានទឹកខេត្តបាត់ដំបង​ជួលដីរដ្ឋឱ្យកសិករធ្វើស្រែ​ ប៉ុន្តែមន្ទីរបានបដិសេធ

ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានសង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង អះអាងថា អនុប្រធាន​មន្ទីរ​ធនធានទឹក និងឧត្តុ និយមខេត្តបាត់ដំបងម្នាក់បានយកដី​អាងរបស់រដ្ឋ​ចំនួន៥៣ហិកតាជួល​ឱ្យ​កសិករធ្វើស្រែជាង១០ឆ្នាំ បានលុយរាប់ម៉ឺនដុល្លារមិនដឹងយកទៅណា តែត្រូវបានថ្នាក់​ដឹក​នាំ​មន្ទីរធនធានទឹកបដិសេធថាមិនបានជួលដីរដ្ឋឱ្យកសិករធ្វើស្រែនោះទេ។
ស្លាកសញ្ញារបស់ក្រុមហ៊ុនពិភពដីមាសនៅស្នាក់ការកណ្ដាលខណ្ឌព្រែកព្នៅ ក្នុងទីក្រុងភ្នំពេញ ថតកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

ឧកញ៉ា ហ៊ី គឹមហុង ត្រូវដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ខណៈប្រជាពលរដ្ឋជាច្រើនពាន់គ្រួសារកំពុងវ័ណ្ឌកនឹងបំណុល

តុលាការ​បាន​សម្រេច​ដោះ​លែង​​ម្ចាស់​ក្រុម​ហ៊ុន​ពិភព​ដីមាស​លោក ហ៊ី គឹមហុង ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​​អាសន្ន​ទោះ​បី​ជា​សំណុំ​រឿង​នេះ​នៅ​មិន​ទាន់​បាន​ដោះស្រាយ​ចប់​នៅឡើយ​។ ស្រប​ពេល​​ជា​មួយ​គ្នា​នេះ ប្រជា​ពល​រដ្ឋ​រាប់ពាន់គ្រួសារ​ដែល​បាន​វិនិយោគ​រក​ស៊ី​ជាមួយ​ក្រុម​ហ៊ុន​កំពុង​ប្រឈម​នឹង​បញ្ហាបំណុល និង​កំពុង​ស្វែង​រក​ដំណោះ​ស្រាយ​។​

ព័ត៌មានថ្មី

អត្ថបទពេញនិយម