សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ជនជាតិចិនប្រមាណ១ម៉ឺននាក់ រស់នៅប្រទេសកម្ពុជាបានទទួលដូសដំបូងនៃវ៉ាក់សាំងស៊ីណូហ្វាម

ជនជាតិចិនតម្រង់ជួរ ដើម្បីចាក់វ៉ាក់សាំងដូសដំបូងនៅមន្ទីរពេទ្យព្រះកេតុមាលាក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី១០ ខែមេសាឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង
ជនជាតិចិនតម្រង់ជួរ ដើម្បីចាក់វ៉ាក់សាំងដូសដំបូងនៅមន្ទីរពេទ្យព្រះកេតុមាលាក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី១០ ខែមេសាឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

ស្ថានទូតចិនបានប្រកាសនៅថ្ងៃពុធឲ្យដឹងថា ជនជាតិចិនប្រមាណ១ម៉ឺននាក់បានទទួលដូសដំបូងនៃវ៉ាក់សាំងស៊ីណូហ្វាមនៅកម្ពុជា ហើយទិន្នន័យរដ្ឋាភិបាលបានបង្ហាញថា ប្រជាជនកម្ពុជាជិត១,៣លាននាក់បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ។

នៅថ្ងៃត្រង់ថ្ងៃពុធ ជនជាតិចិនចុងក្រោយបានចាក់វ៉ាក់សាំង ដែលជាផ្នែកមួយនៃកម្ម វិធី «ចាក់វ៉ាក់សាំងនិទាឃរដូវ» របស់ចិនក្នុងដំណាក់កាលទី១ ដែលសំដៅចាក់ជូនប្រ  ជាជនចិនក្រៅប្រទេស ក៏ដូចជាអ្នកមកពីតៃវ៉ាន់ ហុងកុង និង ម៉ាកាវ ផងដែរ នេះបើយោងតាមសេចក្តីប្រកាសរបស់ស្ថានទូត ។

លោក លី សុវណ្ណ ប្រធានមន្ទីរពេទ្យបានបញ្ជាក់ថា ការចាក់វ៉ាក់សាំងនេះធ្វើឡើងនៅមន្ទីរពេទ្យព្រះកេតុមាលា ដែលគេស្គាល់ថា ជាមន្ទីរពេទ្យយោធានៅប្រទេសកម្ពុជា។

ទោះបីជាប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរដ្ឋាភិបាលចិនបានឲ្យដឹងថា វ៉ាក់សាំងនេះ អាចផ្តល់ជូនចំពោះជនជាតិចិនគ្រប់រូបក៏ដោយ ក៏លោក សុវណ្ណ មានប្រសាសន៍ថា វ៉ាក់សាំងនេះ ផ្តល់ឱ្យតែវិនិយោគិននិងបុគ្គលិកជំនាញប៉ុណ្ណោះ។

លោកមានប្រសាសន៍ថា៖ «ពួកគាត់មិនមែនជាជនជាតិចិនធម្មតា ដែលលក់គុយទាវនិងកាហ្វេទេ»លោកបានបន្ថែមថា ពួកគាត់មកវិនិយោគលើគម្រោងជាច្រើនដូចជា«ផ្លូវល្បឿនលឿន អាកាសយានដ្ឋានសៀមរាប និង ដារ៉ា សាគរ ជាដើម»

លោក សុវណ្ណ បានថ្លែងសំដៅដល់គម្រោងអភិវឌ្ឍន៍នៅខេត្តកោះកុងដ៏ចម្រូងចម្រាសមួយ ដែលបានទទួលទណ្ឌកម្មសេដ្ឋកិច្ចពីក្រសួងរតនាគារសហរដ្ឋអាមេរិកដោយផ្អែក លើការចោទប្រកាន់ពីការបណ្តេញចេញពីដីធ្លីនិងអំពើពុករលួយ ប៉ុន្តែក៏ទាក់ទិននឹងរម ណីយដ្ឋានដែលមានលទ្ធភាពអាចប្រើជាមូលដ្ឋានយោធាចិន ជាការអះអាងដែលរដ្ឋា ភិបាលកម្ពុជាបានបដិសេធ។

លោក សុវណ្ណ បានមានប្រសាសន៍ថា វ៉ាក់សាំងទាំងនេះបានមកពីការឧបត្ថម្ភរបស់រដ្ឋាភិបាលកម្ពុជា។ លោកបានមានប្រសាសន៍ថា៖ «ចិនជួយយើងហើយយើងជួយពួកគេវិញ»

លោកបន្តថា ការចាក់វ៉ាក់សាំងដូសដំបូងនៅមន្ទីរពេទ្យព្រះកេតុមាលា ត្រូវបានផ្អាកជាបណ្តោះអាសន្ននៅថ្ងៃទី២០ ខែមេសា ចំពេលមានការបិទខ្ទប់ ប៉ុន្តែថា មន្ទីរពេទ្យនៅ តែបន្តផ្តល់វ៉ាក់សាំងដូសទី២។

បុគ្គលិកពេទ្យយោធាពិនិត្យមើលឯកសាររបស់ជនជាតិចិនមុនពេលចាក់វ៉ាក់សាំងឲ្យពួកគេនៅមន្ទីរពេទ្យព្រះកេតុមាលាកាលពីថ្ងៃទី១០ ខែមេសាឆ្នាំ២០២១ ។ ខេមបូចា/ ព្រីង សំរាំង
បុគ្គលិកពេទ្យយោធាពិនិត្យមើលឯកសាររបស់ជនជាតិចិនមុនពេលចាក់វ៉ាក់សាំងឲ្យពួកគេនៅមន្ទីរពេទ្យព្រះកេតុមាលាកាលពីថ្ងៃទី១០ ខែមេសាឆ្នាំ២០២១ ។ ខេមបូចា/ ព្រីង សំរាំង

យោងតាមក្រសួងសុខាភិបាលនិងក្រសួងការពារជាតិ ដែលបានចេញរបាយការណ៍របស់ខ្លួននៅថ្ងៃទី២០ខែមេសានេះ ប្រទេសកម្ពុជាបានចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋសរុប១.២៧៧.៦៨៨នាក់ រួមមានមន្រ្តីរាជការ មន្ត្រីរដ្ឋាភិបាល សមាជិកនៃកងកម្លាំងប្រដាប់អាវុធនិងក្រុមគ្រួសាររបស់ពួកគេ ប្រជាជនទូទៅនិងជនបរទេស។

ក្រសួងសុខាភិបាលបានឲ្យដឹងថា ខ្លួនបានចាក់វ៉ាក់សាំងការពារដល់ជនស៊ីវិលចំនួន ៩៨៣.១៤៥នាក់ ខណៈក្រសួងការពារជាតិបានចាក់វ៉ាក់សាំងជូនសមាជិកកងកម្លាំងប្រដាប់អាវុធចំនួន២៩៤.៥៤៣នាក់។

លោក កែវ វណ្ណថន អគ្គនាយករងនិងជាអ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា បច្ចុប្បន្នមានជនបរទេសចំនួន១៤៤.០០០ នាក់កំពុងរស់នៅក្នុងប្រទេសកម្ពុជា ក្នុងនោះមានជនជាតិចិនចំនួន៩០.៧២៣នាក់។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានថ្លែងថា ក្រសួងមិនកត់ត្រាជនបរទេស ដែលទទួលការចាក់វ៉ាក់សាំងដាច់ដោយឡែកពីប្រជាជនកម្ពុជានោះទេ។

វ៉ាក់សាំងស្ទើរតែទាំងអស់របស់ប្រទេសកម្ពុជាបានមកតាមរយៈការផ្តល់ជាជំនួយឬទិញពីប្រទេសចិន។ វ៉ាក់សាំងថ្មីបំផុតចំនួន៥០០,០០០ដូស ដែលបានទិញពីក្រុមហ៊ុនស៊ីណូវ៉ាក់បានមកដល់ថ្ងៃទី១៧ ខែមេសា។ សរុបមក ប្រទេសកម្ពុជារហូតមកដល់ពេលនេះ បានទទួលវ៉ាក់សាំងស៊ីណូហ្វាម ១,៣លានដូស ដែលជាជំនួយរបស់ចិន វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន១,៥លានដូសដែលបានទិញពីប្រទេសចិន និងវ៉ាក់សាំងអាស្ត្រាហ្សេណេកា ៣២៤.០០០ដូស ដែលផ្តល់ឲ្យតាមរយៈកម្មវិធី COVAX របស់អង្គការ សុខភាពពិភពលោក ។

លោក មឿន តុលា នាយកប្រតិបត្តិនៃអង្គការសិទ្ធិការងារសង់ត្រាល់ បានមានប្រសាសន៍ថា វាជាការសំខាន់ណាស់ដែលមនុស្សគ្រប់រូបមានសិទ្ធិទទួលបានវ៉ាក់សាំងរួមទាំងជនបរទេស ដែលរស់នៅក្នុងប្រទេសកម្ពុជាផងដែរ។

លោកបានមានប្រសាសន៍ថា៖ «ខ្ញុំគិតថា ប្រជាជនចិនដែលទទួលវ៉ាក់សាំងនៅកម្ពុជា បន្ទាប់ពីប្រទេសរបស់ពួកគេបានផ្តល់វ៉ាក់សាំងសម្រាប់ប្រទេសកម្ពុជាគឺជាគោលការ ណ៍មនុស្សធម៌និងជាយន្តការ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩»

លោកមានប្រសាសន៍ថា បច្ចុប្បន្ននេះ វ៉ាក់សាំងមានទូទៅនៅបរទេសច្រើនជាងមុន ហើយវាជាការល្អសម្រាប់កម្ពុជា ដែលតម្រូវឱ្យជនបរទេសចាក់វ៉ាក់សាំងមុនពេលមក ដល់ ដូច្នេះប្រទេសកម្ពុជាអាចផ្តល់អាទិភាពដល់ប្រជាពលរដ្ឋកម្ពុជា។

គិតត្រឹមរសៀលថ្ងៃព្រហស្បតិ៍នេះ មនុស្សចំនួន៥៩នាក់បានស្លាប់ដោយសារជំងឺកូវីដ- ១៩ ដែលទាំងអស់ផ្តើមចេញពីការផ្ទុះឡើងចុងក្រោយបង្អស់នេះ។ មន្ត្រីសុខាភិបាលបានកត់ត្រាការឆ្លងថ្មីចំនួន៧.៦៤៨នាក់ ចាប់តាំងពីព្រឹត្តិការណ៍សហគមន៍ថ្ងៃទី២០ ខែ កុម្ភៈ ដោយមានអ្នកវិជ្ជមានសរុប៨.១៩៣ករណីចាប់តាំងពីការចាប់ផ្តើមរាតត្បាតនៅ ដើមឆ្នាំ២០២០៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ About 10,000 Chinese nationals living in Cambodia have received at least one dose of Sinopharm

481 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម