សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សុខ សាវី

មន្ត្រីវាស់វែងដីធ្លី និងប្រជាពលរដ្ឋចូលរួមក្នុងវេទិការប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ដី ដើម្បីវិនិច្ឆ័យការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធចំនួនបួនភូមិ ក្នុងឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២៤។ (ខេមបូចា/ សុខ សាវី)

ប្រជាពលរដ្ឋនៅឃុំមួយខេត្តបាត់ដំបងតវ៉ាដោយ​សារ​អាជ្ញាធរកាត់ឆ្វៀលដីពួកគាត់ទៅឱ្យឃុំផ្សេងគ្រប់គ្រង

ប្រជាពលរដ្ឋក្នុងឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង បានតវ៉ាជំទាស់មិនឱ្យអាជ្ញាធរ​កាត់​ឆ្វៀល​ដីពួកគាត់ដែលអាស្រ័យផលយូរឆ្នាំ​មកហើយទៅឱ្យរដ្ឋបាលឃុំ​ផ្សេងគ្រប់គ្រងនោះទេ ដោយលើកហេតុផលមួយចំនួនដូចជាថា​ឆ្ងាយពិបាកធ្វើដំណើរ​រកសេវារដ្ឋបាល ​និងមិន​ស្គាល់​មន្ត្រីឃុំជាដើម។
ប្រជាពលរដ្ឋរស់នៅ លក់ដូរ នៅតំបន់ជើងភ្នំនិងលើភ្នំសំពៅនាំគ្នាមកតវ៉ាមុខសាលាខេត្តបាត់ដំបង។ រូបថតនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២។ ខេមបូចា/ សុខ សាវី

ប្រជាពលរដ្ឋរស់នៅនិងលក់ដូរនៅតំបន់រមណីយដ្ឋានជើងភ្នំសំពៅតវ៉ាមុខសាលាខេត្តបាត់ដំបងដោយសារ​ការបណ្តេញចេញដោយគ្មានសំណង

ប្រជាពលរដ្ឋប្រមាណ៥០នាក់ដែលរស់នៅនិងលក់ដូរជើងភ្នំសំពៅនិងខ្នងភ្នំសំពៅស្ថិតនៅឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង បានលើកគ្នាឡើងមកដាក់លិខិតតវ៉ា​នៅមុខ​សាលា​ខេត្ត​បាត់ដំបង នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រោយ ពីអាជ្ញាធរដាក់​ឱសានវាទ​បណ្តេញ​ឱ្យរុះរើដោយគ្មានសំណង។
អ្នកកាសែតបានឡាយព័ត៌មានទាក់ទងនឹងវិវាទដីធ្លីតំបន់អាងភាស ខេត្តបាត់ដំបង។ រូបថតនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។ ខេមបូចា/ សុខ សាវី

អ្នកកាសែតម្នាក់ត្រូវបានតុលាការខេត្តបាត់ដំបងចេញដីកាបញ្ជាឱ្យចូលខ្លួន បន្ទាប់ពីឡាយព័ត៌មានផ្ទាល់ទាក់ទងវិវាទដីធ្លី

អ្នកសារព័ត៌មានក្នុងស្រុកម្នាក់ប្រចាំការនៅខេត្តបាត់ដំបងត្រូវបានសាលាដំបូងខេត្តចេញដីកា​បញ្ជាឱ្យចូលខ្លួន បន្ទាប់ពីគាត់បានឡាយព័ត៌មានផ្ទាល់ទាក់ទងនឹងវិវាទដីធ្លីនៅតំបន់អាងភាស​ស្ថិតក្នុងឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ប្រជាពលរដ្ឋតំបន់សំបុកចាបឡើងមកសាលាខេត្តប៉ៃលិនសុំអន្តរាគមន៍ពីអាជ្ញាធរ មុនថ្ងៃចូលតុលាការខេត្ត។ រូបថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។ រូបភាពផ្តល់ឱ្យ

ពលរដ្ឋខេត្តប៉ៃលិនដែលមានវិវាទដីធ្លីកំពុងព្រួយបារម្ភបន្ទាប់ពីតុលាការខេត្តប៉ៃលិនកោះហៅសាកសួរពលរដ្ឋជាង២០នាក់

ប្រជាពលរដ្ឋរស់នៅតំបន់សំបុកចាបក្នុងខេត្តប៉ៃលិន កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ខណៈ​ពលរដ្ឋជាង២០នាក់ក្នុងចំណោមជាង១០០គ្រួសារ ត្រូវបានសាលាដំបូងខេត្តប៉ៃលិន​កោះហៅ​ឱ្យ​ចូល​ខ្លួនពាក់ព័ន្ធនឹងបញ្ហាដីធ្លី។
លោក ឡី សុខុន សកម្មជនគណបក្សភ្លើងទៀនដែលផេកអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ផ្សព្វផ្សាយកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២។ រូបភាពពីផេកអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ

តុលាការខេត្តបាត់ដំបងសម្រេចឱ្យស៊ើបអង្កេតបន្ថែមលើសំណុំរឿងសកម្មជនបក្សភ្លើងទៀន

សាលាដំបូងខេត្តបាត់ដំបងសម្រេចឱ្យស៊ើបអង្កេតបន្ថែមលើសំណុំរឿងសកម្មជនគណបក្សភ្លើងទៀន លោក ឡី សុខុន កាលពីថ្ងៃទី២៤ ខែសីហា ដោយសារខ្វះសំដី​សាក្សី​មួយ​ចំនួន ខណៈភរិយាជនជាប់ចោទថាវាជារឿងអយុត្តិធម៌សម្រាប់ប្តីរបស់គាត់​ដែលគ្មានកំហុស ព្រោះ​រឿងនេះពាក់ព័ន្ធនឹងនយោបាយ។
គ្រឿងចក្រកំពុងស្ថិតនៅលើដីស្រែប្រជាពលរដ្ឋចំណុចអាងភាស ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដោយផ្អាកធ្វើសកម្មភាពក្រោយពលរដ្ឋតវ៉ា។ រូបថតថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។ ខេមបូចា/ សុខសាវី

លោកនាយករដ្ឋមន្រ្តីបញ្ជាឱ្យអាជ្ញាធរខេត្តបាត់ដំបងចុះដោះស្រាយ​ជូនប្រជាពលរដ្ឋរឿងដីធ្លីនៅចំណុចអាងភាសបន្ទាប់ពីមានការតវ៉ា

អាជ្ញាធរខេត្តបាត់ដំបងបានចុះពិនិត្យនិងដោះស្រាយជូនប្រជាពលរដ្ឋដែលអាស្រ័យផលជាក់​ស្តែងនៅចំណុចអាងភាសជាទីកន្លែងដែលពលរដ្ឋជិត១០០នាក់ផ្ទុះការតវ៉ាបញ្ឈប់គ្រឿងចក្រ កាយដីស្រែពួកគាត់កាលពីថ្ងៃទី១៦ ខែសីហា។
ប្រជាពលរដ្ឋជិត១០០នាក់តវ៉ាមិនឱ្យគ្រឿងចក្រក្រុមហ៊ុនឯកជនកាយអាចម៍ដីលើស្រែរបស់ពួកគាត់នៅចំណុងអាងភាស ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង។ រូបថតនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២។ ខេមបូចា/ សុខ សាវី

ពលរដ្ឋខេត្តបាត់ដំបងនាំគ្នាតវ៉ាឱ្យអាជ្ញាធរបញ្ឈប់គ្រឿងចក្រកាយដីស្រែពួកគាត់នៅចំណុចអាងភាសក្នុងស្រុកឯកភ្នំ

ប្រជាពលរដ្ឋមានដីស្រែនិងលំនៅដ្ឋាននៅចំណុចអាងភាសប្រមាណជិត១០០នាក់ក្នុង​ចំណោមជាង២០០គ្រួសារបាននាំគ្នាទៅតវ៉ាឱ្យគ្រឿងចក្របញ្ឈប់ការកាយអាចម៍ដីក្នុងស្រែ​ពួកគាត់ និងទាមទាឱ្យអាជ្ញាធរកាត់ឆ្វៀលដីឱ្យពួកគាត់បានកាន់កាប់ស្របច្បាប់នាព្រឹកថ្ងៃ​ទី១៥ ខែសីហា។
បុរសម្នាក់ដើរឆ្លងកាត់ផ្លូវទឹកលិចនៅក្រោយសាលាស្រុកមោងឫស្សី ក្រោយបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៥។ រូបថតថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២។ ខេមបូចា/ សុខ សាវី

ពលរដ្ឋស្រុកមោងឫស្សីជាង៥០គ្រួសាររស់នៅក្នុងទឹកស្អុយជិតកន្លះឆ្នាំដោយសារការដ្ឋានសាងសង់ផ្លូវជាតិលេខ៥

លោក សុផល ឱ្យដឹងថា៖ «ពេលបាយទឹកទាល់តែឡើងលើឡៅតឿ ព្រោះលិចចូលក្នុងផ្ទះ​ហើយ​វាជះក្លិនស្អុយខ្លាំង ពេលខ្លះមានសត្វពស់វាចូលសម្ងំក្នុងផ្ទះ និងសត្វក្អែបក៏ច្រើនដែរ បង្កការភ័យខ្លាច»។
ពលករខ្មែរដែលអាជ្ញាធរថៃបញ្ជូនមកតាមច្រកព្រំដែនគីឡូ១៣ ត្រូវបានត្រួតពិនិត្យដោយសមត្ថកិច្ចកម្ពុជា។ រូបថតថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ សុខ សាវី

ពលករខ្មែរដែលឆ្លងដែនខុសច្បាប់ទៅធ្វើការនៅប្រទេសថៃនៅតែប្រឈមបញ្ហាកេងប្រវ័ញ្ច

ពលករខ្មែរដែលទៅធ្វើការខុសច្បាប់នៅប្រទេសថៃចន្លោះពី១០​ទៅ៣០នាក់ត្រូវបាន​អាជ្ញាធរ​ថៃបញ្ជូនមកកម្ពុជាវិញរៀងរាល់ថ្ងៃតាមច្រកព្រំដែនគីឡូ១៣​ ស្ថិតក្នុងខេត្តបាត់ដំបង ខណៈ​ដែល​ពួកគេខ្លះចំណាយលុយយ៉ាងច្រើនលើមេខ្យល់ដើម្បី​ឆ្លងដែនរកការងារធ្វើ ហើយពួកគេ​ត្រូវបានថៅកែថៃកេងប្រវ័ញ្ចកម្លាំងពលកម្ម។

ព័ត៌មានថ្មី

អត្ថបទពេញនិយម