សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សុខ សាវី

ទំនប់អាងកន្សែងកំពុងអភិវឌ្ឈស្ថិតនៅភូមិកណ្តាល ឃុំសឹង្ហ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ។ រូបថតថ្ងៃទី២ ខែកម្ភះ ឆ្នាំ២០២៤។ (ខេមបូចា/ សុខសាវី)

ពលរដ្ឋរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍​អាង​កន្សែងក្នុងខេត្តបន្ទាយមានជ័យ ទាម​ទារ​ឱ្យអាជ្ញាធរដោះស្រាយសំណង

កំឡុងពេលក្រុមហ៊ុនកំពុងតែមមាញឹកក្នុងការអភិវឌ្ឍប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយ​ទឹក​ជំនន់​​​ខេត្តបន្ទាយមានជ័យ ក្រុមប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងនេះ​នៅ​ចំណុច​អាង​កន្សែង ដែលខ្លះមិនទទួលបានសំណង និងខ្លះបានអះអាងថាផ្តិតមេដៃទទួលសំណង​ដោយ​​បង្ខំ​ចិត្ត ពួកគាត់នៅបន្តទាមទាឱ្យអាជ្ញាធរជួយដោះស្រាយសំណងសមរម្យ។
ប្រជាពលរដ្ឋរារាំងគ្រឿងចក្រមិនឱ្យកាយស្រូវស្រែពួកគាត់នៅចំណុចអាងភាស ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង។ រូបថតថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ សុខ សាវី

ពលរដ្ឋខេត្តបាត់ដំបងស្វែងរកអន្តរាគមន៍ពីនាយករដ្ឋមន្ត្រី ហ៊ុន សែន ខណៈអាជ្ញាធរបញ្ជាគ្រឿងចក្រកាយស្រែស្រូវរបស់ពួកគាត់

ប្រជាពលរដ្ឋខេត្តបាត់ដំបងស្វែងរកជំនួយពី​លោកនាយករដ្ឋ​មន្រ្តី ​ហ៊ុន សែន ឱ្យកាត់​ឆ្វៀលដីប្រមាណជាង៣០ហិកតាជូនពួកគាត់កាន់កាប់ស្របច្បាប់ ក្រោយពីអាជ្ញាធរ​បញ្ជាគ្រឿងចក្រក្រុមហ៊ុន​ឯកជនឱ្យកាយស្រែស្រូវ​ពួក​គាត់​​ដែលធ្វើជិត៤០ឆ្នាំមកហើយ។
សត្វពពែមួយចំនួននៅក្នុងកសិដ្ឋានដែលក្រុមហ៊ុនអានស៊ីន បានបោះបង់ចោល នៅក្នុងភូមិបត់សាលា ស្រុកបាណន់ ខេត្តបាត់ដំបង។ រូបថតកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ សុខសាវី

ពលរដ្ឋក្នុងខេត្តបាត់ដំបងចាញ់បោកក្រុមហ៊ុនចិញ្ចឹមសត្វរាប់លានដុល្លារ ស្នើឱ្យអាជ្ញាធរ​ជួយដោះស្រាយ

ជនរងគ្រោះម្នាក់ដែលចាញ់បោកក្រុមហ៊ុនមួយបានឱ្យដឹងថា៖ «ហ៊ឺ! សព្វថ្ងៃនេះខ្ញុំពិបាកខ្លាំង​នឹងគ្មានលុយបង់ធនាគារ ប្រឈមមុខ​នឹង​ឳពុក​ម្តាយក្មេក និងឪពុកម្តាយបង្កើត ដែលឱ្យ​គាត់​ខ្ចី​ធនាគារ​យកលុយមកចូលហ៊ុនរកស៊ី ហើយ​ត្រូវគេ​បោករាប់ម៉ឺនដុល្លារ និងឈ្លោះគ្នាជាមួយ ប្រពន្ធញឹកញាប់ពេលជជែករឿងហ្នឹងម្តងៗ»។
ប្រជាពលតវ៉ាមិនឱ្យមន្រ្តីសមត្ថកិច្ចចម្រុះនាំយករថយន្តថៃដែលដឹកលើសទម្ងន់ទៅស្នងការនគរបាលខេត្ត ដើម្បីផាកពិន័យ។ រូបថតនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២។ រូបភាពផ្តល់ឱ្យ

អ្នកកាសែតម្នាក់និងពលរដ្ឋបីនាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការតវ៉ាមិនឱ្យមន្ត្រីជញ្ជីងចល័តចាប់ផាកពិន័យរថយន្តថៃដឹកពោត

អ្នកកាសែតក្នុងស្រុកម្នាក់និងពលរដ្ឋ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ពាក់ព័ន្ធនឹងការតវ៉ារបស់ប្រជាពលរដ្ឋរាប់រយនាក់ដែលរារាំងមិនឱ្យមន្រ្តី​ជញ្ជីង​ចល័តនិងប៉ូលិសចាប់ផាកពិន័យរថយន្តថៃដែលដឹកលើសទម្ងន់នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
អ្នកស្រី ឈួយ សារឿង កសិកររស់នៅស្រុកភ្នំព្រឹក ជាម្ចាស់ចំការពោតមួយកន្លែងកំពុងប្រមូលពោតដាក់ការ៉ុង។ រូបថតថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ សុខ សាវី

កសិករដាំពោតតាមព្រំដែនខេត្តបាត់ដំបងស្នើឱ្យមន្រ្តីក្រសួងសាធារណការឈប់ដាក់ជញ្ជីងចល័តនៅក្បែរកន្លែងប្រមូលកសិផល

ក្រុមកសិករដាំពោត និងឈ្មួញកណ្តាលនៅតាមស្រុកជាប់ព្រំដែនខេត្តបាត់ដំបងបានប្រតិកម្ម នឹងក្រុមមន្រ្តីជញ្ជីងចល័តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនដែលមកដាក់​ផាក​ពិន័យ​រថយន្តដឹកពោតលើសទម្ងន់ចំពេលដែលពួកគាត់ប្រមូលនិងទិញកសិផលដែលពួក​គាត់អះ​អាងថា វានាំឱ្យប៉ះពាល់ដល់ការលក់ដូរនិងតម្លៃកសិផលរបស់ពួកគាត់។
ប្រជាពលរដ្ឋ១៦គ្រួសារជួបជុំគ្នាលើដីជម្លោះនៅចំណុចអូរវល្លិប្រេង ដើម្បីអំពាវនាវតាមបណ្តាញសង្គមឱ្យប្រមុខរាជរដ្ឋាភិបាលជួយដោះស្រាយដីធ្លីជូនពួកគាត់។ រូបថតនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២។ រូបភាពផ្តល់ឱ្យ

ពលរដ្ឋក្នុងខេត្តបាត់ដំបងមានជម្លោះដីធ្លីជាង២០ឆ្នាំ ស្នើឱ្យក្រសួងយុត្តិធម៌ជួយអន្តរាគមន៍បញ្ចប់វិវាទ

នៅដើមសប្តាហ៍នេះ ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងចំនួន១៦គ្រួសារដែលមាន​ទំនាស់​ដីធ្លី ជាង​២០ឆ្នាំមកហើយ ​នៅចំណុចអូរវល្លិប្រេង ស្ថិតនៅភូមិសូភី ឃុំអន្លង់រុន ស្រុកថ្មគោល បានស្នើឱ្យ​ក្រសួង​យុត្តិធម៌​ជួយអន្តរាគមន៍​ដើម្បី​បញ្ចប់រឿង​ដីធ្លីរបស់ពួកគាត់ជា​មួយ​អ្នក​មាន ទ្រព្យសម្បត្តិម្នាក់។
លោក ហែម សុផល ជាពលរដ្ឋនិងជាអតីតទាហានម្នាក់ក្នុងភូមិព្រែកជីក បានចង្អុលបង្ហាញពីដីស្រែដែលមានគ្រាប់មីនដែលទើបយកគ្រាប់មីន៤៧គ្រាប់ថ្មីៗ នៅតំបន់ហុងទី៥ ក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង។ រូបថតនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ សុខ សាវី

កសិករក្នុងខេត្តបាត់ដំបងប្រឈមគ្រោះថ្នាក់នឹងគ្រាប់មីនដែលបន្សល់ទុកពីសម័យសង្គ្រាម ខណៈពួកគាត់ចុះភ្ជួរដីស្រែ

នៅពេលដល់រដូវធ្វើស្រែម្តងៗ អ្នកភូមិព្រែកជីក ដែលមានដីស្រែរាប់រយហិកតា និងមាន​សត្វគោរាប់រយក្បាល មានក្តីព្រួយបារម្ភជាខ្លាំងពីការគ្រោះថ្នាក់ដោយសារគ្រាប់មីនដែល​បន្សល់ទុករាយប៉ាយតាំងពីសម័យសង្គ្រាមនៅកប់តាមវាលស្រែដែលមន្រ្តីស៊ីម៉ាក់មិន​ទាន់​ចុះទៅបោសសម្អាតនៅឡើយ។
សមត្ថកិច្ចសម្រួលចរាចរណ៍នៅក្បាលស្ពានថ្ម នៅសង្កាត់ស្វាយប៉ោនៅថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត។ រូបថតនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០០២។ រូបថតផ្តល់ឱ្យ

គណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តបាត់ដំបងព្រួយបារម្ភក្រែងមានការប៉ះទង្គិចគ្នានៅពេលហែក្បួនឃោសនាថ្ងៃបញ្ចប់

ថ្វីបើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អណ្តតិទី៥នៅខេត្ត​បាត់ដំបង ត្រូវបានបក្សនយោបាយ សង្គមស៊ីវិល​និងគណៈកម្មាធិការរៀបចំ​ការ​បោះឆ្នោតខេត្ត អះអាងស្រដៀងគ្នាថា មានភាពល្អប្រសើរ មិនមានបាតុភាពអ្វីធ្ងន់ធ្ងរនោះ ប៉ុន្តែពួកគេ​នៅមាន​ការព្រួយបារម្ភខ្លាំងខ្លាចក្រែងមានការប៉ះទង្គិចគ្នានៅថ្ងៃទី០៣ខែមិថុនា​ដែលជាថ្ងៃ​ឃោសនា​ចុង​ក្រោយ ព្រោះសមាជិកបក្សនីមួយនឹងប្រមូលផ្តុំគ្នាទ្រង់ទ្រាយធំ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម