សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ឃី សុវុឌ្ឍី

កម្មករទិញអាហារថ្ងៃត្រង់នៅមុខរោងចក្រមួយក្នុងខេត្តកណ្ដាល រូបភាពថតកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

និយោជកនិងតំណាងរដ្ឋាភិបាលស្នើកាត់បន្ថយប្រាក់ឈ្នួលគោលកម្មកររោងចក្រ

ភាគី​និយោ​ជក និង​តំណាង​រដ្ឋាភិបាល បាន​ជំទាស់​ទៅ​នឹង​សំណើ​របស់​សហជីពសុំ​ឲ្យ​​ដំឡើង​ប្រាក់​ឈ្នួល​គោល​សម្រាប់​កម្មកររោង​ចក្រ ហើយថែម​ទាំង​មានជំហរចង់ឲ្យ​កាត់បន្ថយ​ប្រាក់​ឈ្នួល​​គោលផងដែរ​ ក្នុង​កិច្ច​ប្រជុំ​ចរចា​ប្រាក់ឈ្នួល​លើក​ទី​ពី​រ​សម្រាប់​ឆ្នាំ​២០២២ កាលពីថ្ងៃអង្គារ​។​

​​អ្នក​សារ​ព័ត៌មាន​ដែល​ជាប់​ពន្ធនាគារ​ប្រឈម​នឹង​ការ​ស្លាប់​អំឡុង​ពេល​ផ្ទុះ​កូវីដ​១៩​

​ក្រុម​អង្គការ​សិទ្ធិមនុស្ស​ ​និង​អង្គការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចំនួន​៧​៤​ ​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ក្នុង​បណ្តា​ប្រទេស​អា​ស៊ាន​រួម​មាន​ទាំង​កម្ពុជា​ផង​ឱ្យ​​ «​ដោះលែង​អ្នក​សារ​ព័ត៌មាន​ដែល​ជាប់ឃុំ​»​

នៅក្នុងរោងចក្រដ៏ចង្អៀត កម្មករ​កាត់ដេរ​ភ័យខ្លាច​វីរុស​កូរ៉ូណា

ដោយ​ថ្ងៃឈប់សម្រាក​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីខ្មែរ​ ត្រូវបាន​លុប​ចោល​ដោយសារ​ខ្លាច​ការឆ្លង​រាលដាល​នៃ​វីរុស​កូរ៉ូណា កម្មករ​រោងចក្រ​កាត់ដេរ​នៅក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បង្ខំចិត្ត​ត្រឡប់ទៅធ្វើការវិញ​ក្នុងសប្ដាហ៍នេះ ក្នុងពេលមួយដែល​ជាធម្មតាពួកគេ​នឹង​ស្ថិតនៅ​ស្រុក​កំណើត​ដើម្បី​​អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ។

នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ លុបចោល​ការ​ឈប់​សម្រាក​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ប៉ុន្តែ​ថា​ពុំ​ទាន់​មាន​ការ​ប្រកាស​ភាព​អាសន្ន​នៅឡើយទេ

ប្រទេស​កម្ពុជា​ទំនងនឹងមិនត្រូវ​​ដាក់​ឲ្យ​ស្ថិតនៅក្រោម​ស្ថានភាពប្រកាសអាសន្នដោយសារ​វីរុស​កូវីដ១៩ ដោយ​ប្រើ​ប្រាស់​អំណាចថ្មី​របស់​រដ្ឋាភិបាលនៅឡើយទេ ក៏​ប៉ុន្តែ ការឈប់សម្រាក​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីខ្មែរ​នៅ​សប្ដាហ៍ក្រោយ​នេះ ច្បាស់ណាស់ នឹងត្រូវ​លើក​ពេល។

រោងចក្រ​៥០ បាន​ព្យួរការងារ​ខណៈ​​ដែល​ខ្វះ​​ការផ្គត់ផ្គង់​វត្ថុធាតុដើម​ដោយសារកូវីដ១៩

រោងចក្រកាត់ដេរសម្លៀក​បំពាក់​ចំនួន៥០ បានព្យួរ​ប្រតិបត្តិការរបស់ខ្លួន ដែល​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ការងារ​កម្មករ​ជាង ២ម៉ឺននាក់ ខណៈ​ដែល​ពិភពលោកទាំងមូល​កំពុង​ប្រឈមនឹង​បញ្ហា​លំបាក។

ការ​ព្រួយ​បារម្ភ​ពី​ការ​បាត់បង់​ជីវភាព​កើន​ឡើង​ ​ខណៈ​មាន​ការ​រឹតត្បិត​សកម្មភាព​សង្គម​ដោយ​សារ​វីរុស​កូរ៉ូណា

រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជា​ឲ្យ​បិទ​ក្លឹប​ខារ៉ា​អូខេ​ ​និង​រោង​ភាពយន្ត​ទាំងអស់​នៅ​ក្នុង​ប្រទេស​ ​ខណៈ​ពេល​មានការ​កើន​ឡើង​នូវ​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ ​ដោយ​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​ពី​ការ​បាត់បង់​ការងារ​ក្នុង​ចំណោម​អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​សេវា​កម្សាន្ត​។​
Factory's workers

ក្រសួង​ការងារ​៖​ ​រោងចក្រ​ចំនួន​ ​២០០​ ​អាច​ផ្អាក​ដំណើរ​ការ​

រោងចក្រ​ចំនួន​២​០​០​ ​អាច​ផ្អាក​ផលិតកម្ម​នៅ​ខែ​មីនា​នេះ​ ​ដោយ​សារ​តែ​កង្វះ​ខាត​វត្ថុ​ធាតុ​ដើម​នាំ​ចូល​ពី​ប្រទេស​ចិន​។​ ​នេះ​បើ​យោង​ទៅ​តាម​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​។​

រោងចក្រ​កាត់ដេរ​កាត់​បន្ថយ​ម៉ោង​ធ្វើ​ការ​បន្ថែម​របស់​កម្មករ

កម្មករ​រោចក្រ​កាត់ដេរ​កំពុង​ប្រឈម​នឹង​ការ​កាត់​បន្ថយ​ម៉ោង​ធ្វើ​ការ​ ខណៈ​ពេល​មាន​ការ​ភ័យខ្លាច​វីរុស​កូរ៉ូណា​ និង​សេចក្តី​​ប្រកាស​របស់​សហភាព​អឺរ៉ុប​ថា នឹង​ដក​ប្រព័ន្ធ​អនុគ្រោះពន្ធ​មួយ​ផ្នែក​ពី​កម្ពុជា។​

រដ្ឋាភិបាល​ប្តេជ្ញា​រក្សា​ជំហរ​​រឹងមាំ បន្ទាប់​ពី​សេចក្តី​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA

នា​សប្តាហ៍នេះ រដ្ឋាភិបាល​​​បាន​លើក​ឡើង​សារជា​ថ្មី​ថា សហភាព​អឺរ៉ុប​កំពុង​តែ​ជ្រៀតជ្រៀក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា បន្ទាប់​ពី​សហភាព​អឺរ៉ុប​បាន​ប្រកាស​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​មួយ​​ផ្នែក​ពី​កម្ពុជា​ជុំវិញ​បញ្ហា​នយោបាយ​ និង​សិទ្ធិមនុស្ស។

ព័ត៌មានថ្មី

អត្ថបទពេញនិយម