សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អាន វិចិត្រ

ពលរដ្ឋដែលរស់នៅក្នុងបុរីពិភពថ្មីកំបូល៣ ប្រមូលផ្ដុំគ្នាតវ៉ានៅក្នុងបុរី ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។ រូបថតថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

អតិថិជនបុរីពិភពថ្មីផ្ទុះការតវ៉ាជាថ្មីទាមទារឱ្យមានការគោរព​កិច្ចសន្យា​​ទិញលក់ផ្ទះ

អតិថិជនបុរីពិភពថ្មីកំបូលប្រមាណ១០០នាក់ផ្ទុះការតវ៉ាជាថ្មីនៅថ្ងៃទី៣១ ខែមករា ដើម្បីទាមទារឱ្យ​ក្រុមហ៊ុន បញ្ឈប់ការគំរាមកំហែងរឹបអូស និងព្រមទទួលទិញផ្ទះយកវិញក្នុងតម្លៃ៥០ភាគ​នៃទឹក​ប្រាក់ដែលបានបង់ករណីអតិថិជនអស់លទ្ធភាព។
សមត្ថកិច្ចចុះបង្ក្រាបកន្លែងបើកល្បែងខុសច្បាប់ ក្នុងរាជធានីភ្នំពេញ។ រូបភាពពីផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដែលផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២។

អាជ្ញាធរភូមិម្នាក់ក្នុងស្រុកកោះធំត្រូវបានគេរិះគន់ថានាំពលរដ្ឋលេងល្បែងស៊ីសង

មេភូមិម្នាក់នៅក្នុងឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល រៀបរាប់ថា រូបគាត់ពិបាកចិត្ត​ដោយ​សារតែណែនាំអនុភូមិរបស់លោកច្រើនដងហើយឱ្យឈប់នាំពលរដ្ឋលេងល្បែង ប៉ុន្តែ​អនុភូមិ​នោះមិនស្តាប់។​
ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅក្នុងទីក្រុងភ្នំពេញ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

ពលរដ្ឋមួយចំនួនអះអាងថាពួកគាត់បារម្ភពីបញ្ហាបំណុលជាងជីវិត

ប្រជាពលរដ្ឋរស់នៅតាមបណ្តាខេត្តមួយចំនួនអះអាងថា ពួកគាត់មិនហ៊ានចំណាយលុយលើការព្យាបាលជំងឺ ឬបរិភោគអាហារឱ្យបានគ្រប់គ្រាន់នោះទេ ដោយសារតែបារម្ភខ្លាចមិនមានលុយសងបំណុល ខណៈដីមួយចំនួនត្រូវបានបង្ខំចិត្តលក់សងបំណុល ហើយកូនចៅបានបោះបង់ការសិក្សាដោយសារតែបញ្ហានេះ។​​
ពលរដ្ឋវៀតណាដែលជាប់គាំងនៅម្តុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល កំពុងអង្គុយមាត់ច្រាំងទន្លេមេគង្គ ដែលគ្របដណ្តប់ដោយខ្សាច់ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២។ ខេមបូចា/ អាន វិចិត្រ

ជនជាតិវៀតណាមដែលជម្លៀសចេញពីភ្នំពេញជាប់គាំងនៅព្រំដែនថាកំពុងខ្វះអាហារ

ជនជាតិវៀតណាមដែលជម្លៀសចេញពីរាជធានីភ្នំពេញ គ្រោងធ្វើដំណើរត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ តែត្រូវបានជាប់គាំងនៅព្រំដែនជាង១ឆ្នាំមកនេះ ដោយសារវៀតណាមិនព្រមទទួល។ ករណីជាប់គាំងនេះធ្វើឲ្យពួកគេជួបការលំបាកខ្លាំងដោយសារខ្វះអាហារ ហើយផ្ទះបណ្តែតទឹកចាស់បាក់បែក និងលិចចូលទៅក្នុងទឹក។
ទីតាំងដីលំនៅឋានរបស់លោកស្រី ទៀង រ៉ាដា ដែលកំពុងត្រូវបានធនាគារអេស៊ីលីដាខេត្តកំពង់ឆ្នាំងបង្កកមិនឱ្យធ្វើបណ្ណកម្មសិទ្ធិ ស្ថិតក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ រូបថតនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២។ បញ្ញា ឆព័ណ្ណ

មន្ត្រីរាជការមួយគ្រួសារនៅកំពង់ឆ្នាំងចោទធនាគារអេស៊ីលីដាថារារាំងសុរិយោដីមិនឲ្យចេញបណ្ណកម្មសិទ្ធិដីធ្លី

គ្រួសារមួយនៅក្នុងខេត្តកំពង់ឆ្នាំងដែលសមាជិកធ្លាប់បានបម្រើការងារ និងកំពុងបម្រើការងារជាមន្ត្រីរាជការទាំងប្តី ទាំងប្រពន្ធ និងកូន បានអះអាងថា ធនាគារអេស៊ីលីដា រារាំងមិនឱ្យសុរិយោដីចេញបណ្ណកម្មសិទ្ធីដីធ្លីដោយមិនមានហេតុផលត្រឹមត្រូវ។​​
លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ ស្តីពីការស៊ើបអង្កេតករណីស្លាប់ឈ្មោះ សួង ឌ័ន។ រូបភាពផ្តល់ឲ្យ

អាវុធហត្ថថ្នាក់ជាតិរកឃើញថា អនុភូមិនៅកំពង់ធំស្លាប់ដោយសារខ្វះខ្យល់អុកស៊ីហ្សែន

ក្រុមការងារចំពោះកិច្ចរបស់កងរាជអាវុធហត្ថថ្នាក់ជាតិ បានរកឃើញថា ករណីអនុភូមិម្នាក់នៅខេត្តកំពង់ធំស្លាប់នៅពេលចាប់ខ្លួនគឺដោយសារខ្វះអុកស៊ីហ្សែននៅលើរថយន្ត​ ហើយករណីនេះឈានដល់ការបញ្ជូនមន្ត្រីអាវុធហត្ថ៣នាក់ទៅតុលាការ។​
ក្រុមគ្រួសាររៀបចំពិធីបុណ្យសពលោក សួង ឌ័ន នៅក្នុងភូមិរូង ឃុំក្រវ៉ា ស្រុកបារាយ៍ ខេត្តកំពង់ធំ។ រូបពី៖ កញ្ញា ឌីន នារតី

ករណីស្លាប់អនុភូមិនៅកំពង់ធំឈានដល់ឃាត់ខ្លួនកងរាជអាវុធហត្ថ២រូប

មន្ត្រីកងកម្លាំងរាជអាវុធ២រូបនៅខេត្តកំពង់ធំត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធអំពើល្មើសច្បាប់ក្នុងពេលបំពេញភារកិច្ចដែលបានបណ្តាលឱ្យអនុភូមិម្នាក់ស្លាប់កាលពីថ្ងៃទី៧ខែសីហាកន្លងទៅ។
ប្រជាពលរដ្ឋមកចូលរួមបុណ្យសពលោកសួង ឌ័ន ដែលបានស្លាប់ក្រោយពីមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ធំចាប់ខ្លួន។ រូបភាពថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២។ ផ្តល់ឲ្យ

គ្រួសារថា បុរសជាអនុភូមិនៅខេត្តកំពង់ធំស្លាប់ដោយហិង្សាពីកម្លាំងអាវុធហត្ថ

កូនស្រីរបស់បុរសដែលមានតួនាទីជាអនុភូមិម្នាក់នៅក្នុងឃុំ ក្រវ៉ា ស្រុកបារាយ៍ ខេត្តកំពុងធំ ទាមទាររកយុត្តិធម៌ដោយអះអាងថា សមត្ថកិច្ចចាប់ខ្លួនឪពុករបស់គាត់ទាំងមិនមានកំហុស ហើយសង្កត់កទាល់តែដាច់ខ្យល់ស្លាប់។
ពលរដ្ឋធ្វើដំណើរកាត់មុខធនាគារអេស៊ីលីដា ក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

អតិថិជនមួយចំនួនថាពួកគេរងការដាក់សម្ពាធពីស្ថាប័នផ្តល់កម្ចីទាំងអំឡុងពេល និងក្រោយបិទខ្ទប់ពាក់ព័ន្ធជំងឺកូវីដ

ប្រជាពលរដ្ឋជាអតិថិជនមួយចំនួនអះអាងថា ពួកគាត់រងការដាក់សម្ពាធបង្ខិតបង្ខំពីបុគ្គលិកស្ថាប័នផ្តល់កម្ចីទាំងអំឡុងពេល និងក្រោយពេលផ្ទុះឆ្លងរាលដាលខ្លាំងនៃមេរោគកូវីដ១៩។ ការដាក់សម្ពាធនេះផ្ទុយពីគោលការណ៍របស់ធនាគារជាតិ និងស្ថាប័នផ្តល់កម្ចីដែលបញ្ជាក់ថា មានការបន្ទូរបន្ថយឬសម្របសម្រួលដល់ពលរដ្ឋជាអតិថិជនមានការលំបាក។

ព័ត៌មានថ្មី

អត្ថបទពេញនិយម