សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សិទ្ធិមនុស្ស

បុគ្គលិកភោជនីយដ្ឋានម្នាក់បានដករូបថតរបស់អង្គការសមាគមធាងត្នោតចេញពីកន្លែងតាំងពិព័រណ៌៍បន្ទាប់ពីអាជ្ញាធរចុះបិទការតាំងពិព័រណ៌៍នេះនៅក្នុងខណ្ឌច្បារអំពៅកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។(រូបភាព៖ បង្ហោះផ្សាយលើទំព័រហ្វេសប៊ុករបស់អង្គការសមាគមធាងត្នោត)។

សង្គមស៊ីវិល​​ជំរុញ​​អាជ្ញាធរ​ឲ្យអនុញ្ញាត​សមាគមធាងត្នោតបន្តពិព័រណ៍រូបថតឡើងវិញ

អង្គការ​សង្គម​ស៊ីវិល​ចំនួន​៦២​ រួម​ទាំង​អង្គការលីកាដូ មជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា និង​សហគមន៍​មូល​ដ្ឋា​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​អនុញ្ញាត​ឲ្យអង្គការ​សមាគមធាងត្នោត​បន្ត​កម្មវិធី​ពិព័រណ៍​រូប​ថត​ឡើង​វិញ បន្ទាប់​ពី​កម្មវិធី​នេះ​ត្រូវ​អាជ្ញាធរបិទ​កាលពី​ពីរ​សប្ដាហ៍​កន្លង​ទៅ​។​
មន្រ្តីនៃខុទ្ទកាល័យនាយករដ្ឋមន្រ្តីពិនិត្យនិងទទួលញត្តិពីកូដករណាហ្គាវើលដ៍។ រូបថតនៅថ្ងៃ ទី២០ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

កូដករណាហ្គាវើលដ៍រង់ចាំដំណោះស្រាយពីនាយករដ្ឋមន្រ្តី និងរដ្ឋសភា បន្ទាប់ពីក្រសួងការងារមិនអាចដោះស្រាយវិវាទការងារនេះ

កូដករណាហ្គាវើលដ៍ប្រមាណជាង១០០នាក់នាព្រឹកថ្ងៃទី២០ ខែមិថុនានេះ បានយក​ញត្តិ​ទៅ​ដាក់នៅខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តីហ៊ុន សែន និងរដ្ឋសភាជាតិ ដើម្បីស្នើសុំកិច្ច​អន្តរាគមន៍​ពីស្ថាប័នទាំងពីរ ដោយពួកគេអះអាងថាក្រសួងការងារហៅចរចា១១ដងមកហើយ តែមិនមានលទ្ធផលជាផ្លែផ្កា។
កញ្ញា ឈឹម ស៊ីថរ និងមេដឹកនាំសហជីព ថ្លែងក្នុងសន្និសីទសារព័ត៌មានពីដំណើរការចរចាដោះស្រាយវិវាទការងាររយៈបីខែចុងក្រោយជាមួយក្រុមហ៊ុនណាហ្គាវើលដ៍។ រូបថតនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

កូដករណាហ្គាវើលដ៍នឹងដាក់ញត្តិទៅនាយករដ្ឋមន្រ្តី ខណៈក្រសួងការងារមិនទាន់អាចដោះស្រាយវិវាទនេះ

បុគ្គលិកណាហ្គាវើលដ៍នឹង​ដាក់ញត្តិទៅនាយករដ្ឋមន្ត្រី ហ៊ុន សែន សុំអន្តរាគមន៍​វិវាទ​ការងារ​ជាមួយក្រុមហ៊ុន​នៅសប្ដាហ៍​ក្រោយនេះ ខណៈ​ក្រសួងការងារ​មិនទាន់​អាច​ដោះស្រាយវិវាទ​នេះទទួលបានផលនៅឡើយ។
ក្រុមអង្គការសង្គមស៊ីវិលមកដាក់លិខិតនៅខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយស្នើជំរុញការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសិទិ្ធទទួលព័ត៌មាន។ រូបថតកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

ក្រុមអង្គការសង្គមស៊ីវិលស្នើពន្លឿនការអនុម័តសេចក្តីព្រាងច្បាប់សិទ្ធិទទួលព័ត៌មាន

ក្រុមអង្គការសង្គមស៊ីវិលចំនួន៣៣ បានដាក់លិខិតទៅកាន់ខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាថ្ងៃព្រហស្បតិ៍ ដោយស្នើសុំឲ្យលោកជួយជំរុញដើម្បីបញ្ចប់សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ដែលត្រូវបានពន្យារពេលយ៉ាងយូរ ហើយបញ្ជូនទៅរដ្ឋសភាដើម្បីអនុម័ត។
សាលាបឋមសិក្សាសុរិយាចាស់ ស្ថិតក្នុងភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ រូបថតថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។ រូបថតផ្តល់ឱ្យ

ឪពុកម្ដាយមួយចំនួនលើកឡើងថា៖ ការសិក្សារបស់កូនៗមិនបានដិតដល់ ព្រោះខ្វះគ្រូបង្រៀននិងសៀវភៅសិក្សា

ចម្ងាយប្រមាណ១៥គីឡូពីក្រុងប៉ោយប៉ែត ក្នុងសង្កាត់និមិត្ត ខេត្តបន្ទាយមានជ័យ អាណាព្យាបាល​មួយ​ចំនួន​មានការខ្វល់ខ្វាយពីការរៀនសូត្ររបស់កូនៗពួកគេ ដោយសារ​តែនៅតាម​សាលា​បឋមសិក្សាក្នុងមូលដ្ឋានរបស់ពួកគេ មិនមានគ្រូបង្រៀន​ក្របខណ្ឌរដ្ឋ​គ្រប់គ្រាន់ ថែមទាំងខ្វះ​សៀវភៅសិក្សាសម្រាប់គ្រូ និងសិស្សទៀតផង។
លោក សែម សាង ប្រធានសហគមន៍ស្រែប្រាំង ឈរនៅមុខតុលាការកំពូល រាជធានីភ្នំពេញ អំឡុងពេលតុលាការកំពូលបើកសវនកាជំនុំជម្រះនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២។ រូបថតផ្ដល់ឱ្យ

សកម្មជនដីធ្លីខេត្តត្បូងឃ្មុំបួននាក់ត្រូវបានតុលាការកំពូលសម្រេចឱ្យរួចពីបទចោទ

សកម្មជនការពារដីធ្លីសហគមន៍ចំនួនបួននាក់នៅខេត្តត្បូងឃ្មុំត្រូវបានតុលាការកំពូលសម្រេច​ឱ្យរួចពីការចោទប្រកាន់ពី​បទកំហែងយកដោយប្រើប្រាស់អាវុធ កាលពីថ្ងៃពុធ។
កម្មករប្រមូលផ្ដុំគ្នាដើម្បីចូលរួមប្រារព្ធទិវាពលកម្មអន្តរជាតិ នៅមាត់ច្រាំងទន្លេសាប ក្បែរវត្តភ្នំ ក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

សង្គមស៊ីវិលប្រារព្ធទិវាពលកម្មអន្តរជាតិ ស្របពេលកូដករណាហ្គាវើលដ៍​បន្តកូដកម្ម

អង្គការសង្គមស៊ីវិលជាច្រើនរួមគ្នាប្រារព្ធទិវាពលរដ្ឋអន្តរជាតិ ដើម្បីលើកឡើង​ពីទុក្ខ​កង្វល់​របស់កម្មករ និងពលរដ្ឋខ្មែរមកពីវិស័យផ្សេងៗ​ ស្របពេលដែលកូដករណាហ្គាវើលដ៍​ជាច្រើន​នាក់ បានបន្តចេញធ្វើកូដកម្មទាមទារសិទ្ធិការងារ បន្ទាប់ពីក្រុមហ៊ុនណាហ្គាវើលដ៍​បានបញ្ឈប់​ការងារពួកគេអស់ជាច្រើនខែមកហើយដោយគ្មានដំណោះស្រាយ។
លោក ឈុត វុទ្ធី មើលឧទ្យានជាតិបុទុមសាគរ ក្នុងខេត្តកោះកុង។ រូបភាពថតនៅ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០១២។ ខេមបូចា/ព្រីង សំរោង

សកម្មជនបរិស្ថានអំពាវនាវឱ្យមានយុត្តិធម៌ពិតប្រាកដចំពោះករណីឃាតកម្ម លោក ឈុត វុទ្ធី

ទោះបីជាកន្លងទៅអស់១០ឆ្នាំក្តី ក៏ទាំងអង្គការសង្គមស៊ីវិល និងក្រុមគ្រួសារ នៅតែបន្តអំពាវនាវឱ្យស្វែងរកយុត្តិធម៌ពិតប្រាកដសម្រាប់សពសកម្មជនបរិស្ថាន លោក ឈុត វុទ្ធី ដែលត្រូវបានឃាតករសម្លាប់ពេលស៊ើបអង្កេតបទល្មើសព្រៃឈើនៅខេត្តកោះកុង។
ប្រជាពលរដ្ឋរាប់រយនាក់ប្រមូលផ្តុំនៅក្រៅបរិវេណតុលាការឈររង់ចាំតំណាងពួកគាត់ ដែលចូលរួមសវនការនៅសាលាដំបូងខេត្តកោះកុង។ រូបថតកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២។ រូបថតផ្ដល់ឱ្យ

ប្រជាពលរដ្ឋស្នើសុំឱ្យតុលាការខេត្តកោះកុងជួយផ្តល់យុត្តិធម៌ជូនពួកគាត់

ប្រជាពលរដ្ឋ​ចំនួន ១៩៧គ្រួសារ រស់នៅភូមិតានី ឃុំជីខលើ ​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង​ដែលមានវិវាទដីធ្លីជាមួយ​ក្រុមហ៊ុន ហេង ហ៊ុយ អេ​ហ្គ្រីខ័លឈ័រគ្រុប បានស្នើសុំ​សាលា​ដំបូង​ខេត្តកោះកុងទម្លាក់បទចោទនិងជួយរកយុត្តិធម៌សម្រាប់ពួកគាត់។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម