ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសាកសួរ ខណៈតុលាការថៃចេញដីកាចាប់ខ្លួនជនជាតិខ្មែរម្នាក់សង្ស័យជាប់ពាក់ព័ន្ធនឹងករណីនេះ
នគរបាលជាតិកម្ពុជាកំពុងសាកសួរជនសង្ស័យជនជាតិថៃម្នាក់ដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការបាញ់សម្លាប់លោក លិម គិមយ៉ា អតីតសមាជិកសភាមកពីគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ។ ជាមួយគ្នានេះដែល អាជ្ញាធរថៃបានទទួលដីកាពីតុលាការឧក្រិដ្ឋកម្មថៃ ដើម្បីចាប់ខ្លួនជនជាតិខ្មែរម្នាក់ ដែលជាប់សង្ស័យថាជាអ្នកប្រាប់តម្រុយដល់ខ្មាន់កាំភ្លើង។