សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សិទ្ធិមនុស្ស

កម្មកររោងចក្រ Y&W បិទផ្លូវមួយកន្លែងនៅជាយរាជធានីភ្នំពេញ នៅក្នុងការតវ៉ាទាមទារដំណោះស្រាយពីរដ្ឋាភិបាល កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ។ (ខេមបូចា/ព្រីង សំរាំង)

កម្មកររោងចក្រ Y&W នៅបន្តតវ៉ា ទោះបីមានការផ្ដល់សំណង​ ខណ:ក្រុមហ៊ុន R.G Footwear ប្រកាសក្ស័យធន​

កម្មករ​ប្រមាណ ១០០០នាក់​មកពីរោងចក្រ​កាត់ដេរ Y&W Garment នៅក្នុងទីក្រុង​ភ្នំពេញ​ដែលមានម្ចាស់ជាជនជាតិចិន បន្ត​បិទផ្លូវដើម្បីតវ៉ាទាមទារឱ្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈផ្ដល់​«សំណង​ជំងឺចិត្ត» បន្ថែមពីលើ​សំណង ដោយមើល​ឃើញថា​ម្ចាស់រោងចក្រ​បានរត់គេចខ្លួនបាត់ ។
អ្នកភូមិកំពុងឈរក្បែរខ្ទមដែលត្រូវបានរុះរើ ដោយពួកគាត់និយាយថាអាជ្ញាធរបានរុះរើបំផ្លាញកាលពីសប្ដាហ៍មុន។ រូបភាពថតកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

ប្រជាពលរដ្ឋខេត្តព្រះសីហនុរងការបណ្ដេញចេញ ខណៈមនុស្សបួននាក់ត្រូវបានតុលាការចោទប្រកាន់ពីបទទន្រ្ទានដីឯកជន

ស្ទឹងហាវ៖ ផ្ទះ​ខ្ទម​ប្រហែល​ ២០០ ដែល​អាជ្ញាធរ​អះអាងថា​បាន​សាងសង់​ដោយ​ខុស​ច្បាប់​នៅ​លើ​ដី​កម្មសិទ្ធឯកជន​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះ​សី​ហនុ ត្រូវ​បាន​រុះរើកាលពីព្រឹក​​ថ្ងៃព្រហស្បតិ៍​ ដែលនេះជាផ្នែកមួយ​នៃបញ្ហា​ជម្លោះ​ដី​ធ្លី​ដែល​កំពុង​កើត​ឡើង​​ក្នុង​ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហនុ​។​
លោក វិទិត មុតតាបន អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កំពុងឈរមើលការតវ៉ារបស់កូដករណាហ្គាវើលដ៍ រាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

កូដករណាហ្គាវើលដ៍អាចឈរតវ៉ានៅមុខកាស៊ីណូដោយមិនមានការរារាំងពីអាជ្ញាធរ ខណៈអ្នករាយការណ៍ពិសេសUNទៅសង្កេតការណ៍

ក្រុមកូដករណាហ្គាវើលដ៍ប្រមាណ១០០នាក់ នៅរសៀលថ្ងីទី១៧ ខែសីហា បានទៅ​ឈរ​តវ៉ាដោយលើកបដា និងស្រែកតវ៉ានៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ ដោយគ្មានការ​រារាំង​ពីអាជ្ញាធរ និងប្រើហិង្សាដូចសព្វដងឡើយ ខណៈអ្នករាយការណ៍ពិសេស​របស់​អង្គការ​សហប្រជាតិបានចុះទៅសង្កេតការណ៍ផ្ទាល់នៅទីតាំងកូដកម្ម។
លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ ស្តីពីការស៊ើបអង្កេតករណីស្លាប់ឈ្មោះ សួង ឌ័ន។ រូបភាពផ្តល់ឲ្យ

អាវុធហត្ថថ្នាក់ជាតិរកឃើញថា អនុភូមិនៅកំពង់ធំស្លាប់ដោយសារខ្វះខ្យល់អុកស៊ីហ្សែន

ក្រុមការងារចំពោះកិច្ចរបស់កងរាជអាវុធហត្ថថ្នាក់ជាតិ បានរកឃើញថា ករណីអនុភូមិម្នាក់នៅខេត្តកំពង់ធំស្លាប់នៅពេលចាប់ខ្លួនគឺដោយសារខ្វះអុកស៊ីហ្សែននៅលើរថយន្ត​ ហើយករណីនេះឈានដល់ការបញ្ជូនមន្ត្រីអាវុធហត្ថ៣នាក់ទៅតុលាការ។​
ក្រុមគ្រួសាររៀបចំពិធីបុណ្យសពលោក សួង ឌ័ន នៅក្នុងភូមិរូង ឃុំក្រវ៉ា ស្រុកបារាយ៍ ខេត្តកំពង់ធំ។ រូបពី៖ កញ្ញា ឌីន នារតី

ករណីស្លាប់អនុភូមិនៅកំពង់ធំឈានដល់ឃាត់ខ្លួនកងរាជអាវុធហត្ថ២រូប

មន្ត្រីកងកម្លាំងរាជអាវុធ២រូបនៅខេត្តកំពង់ធំត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធអំពើល្មើសច្បាប់ក្នុងពេលបំពេញភារកិច្ចដែលបានបណ្តាលឱ្យអនុភូមិម្នាក់ស្លាប់កាលពីថ្ងៃទី៧ខែសីហាកន្លងទៅ។
ការប៉ះទង្គិចគ្នារវាងអាជ្ញាធរ និងក្រុមកូដករណាហ្គាវើលដ៍កាលពីថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២២។ រូបភាពដោយអង្គការ លីកាដូ

អាជ្ញាធរព្រមានប្តឹងក្រុមកូដករណាហ្គាវើលដ៍ពីការប្រើប្រាស់ហិង្សា ខណៈកូដករជាស្ត្រីបានសន្លប់និងរបួស

ក្រុមកូដករណាហ្គាវើលដ៍មានការប៉ះទង្គិចជាមួយអាជ្ញាធរកាលពីថ្ងៃទី១១ ខែសីហានេះ។ ព្រឹត្តិការណ៍​នេះ ក្រុមកូដករអះអាងថា​អាជ្ញាធរបានប្រើហិង្សាលើកូដករជាស្រ្តី​រហូត​មានអ្នក​សន្លប់ និងបែកខ្ទង់ច្រមុះ។ ចំណែកអាជ្ញាធរវិញព្រមានប្ដឹងក្រុមកូដករទៅតុលាការថាបាន​ប្រើប្រាស់អំពើហិង្សា និងបំផ្លាញទ្រព្យសម្បត្តិសាធារណៈ។
ប្រជាពលរដ្ឋមកចូលរួមបុណ្យសពលោកសួង ឌ័ន ដែលបានស្លាប់ក្រោយពីមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ធំចាប់ខ្លួន។ រូបភាពថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២។ ផ្តល់ឲ្យ

គ្រួសារថា បុរសជាអនុភូមិនៅខេត្តកំពង់ធំស្លាប់ដោយហិង្សាពីកម្លាំងអាវុធហត្ថ

កូនស្រីរបស់បុរសដែលមានតួនាទីជាអនុភូមិម្នាក់នៅក្នុងឃុំ ក្រវ៉ា ស្រុកបារាយ៍ ខេត្តកំពុងធំ ទាមទាររកយុត្តិធម៌ដោយអះអាងថា សមត្ថកិច្ចចាប់ខ្លួនឪពុករបស់គាត់ទាំងមិនមានកំហុស ហើយសង្កត់កទាល់តែដាច់ខ្យល់ស្លាប់។
អាជ្ញាធរកម្ពុជាឃាត់ខ្លួនជនជាតិចិនមួយក្រុមដែលតាមចោទថា ជាប់ពាក់ព័ន្ធនឹងផែនការឆបោកតាមប្រព័ន្ធអ៊ីនធើណិតនិងការចាប់ជំរិតនៅខេត្តព្រះសីហនុកាលពីខែកញ្ញាឆ្នាំ២០២១។ រូបភាពហ្វេកប៊ុករបស់អគ្គស្នងការនគរបាលជាតិ

កម្ពុជាធ្លាក់មកចំណាត់ថ្នាក់ទាបបំផុតនៅក្នុងរបាយការណ៍ជួញដូរមនុស្សរបស់សហរដ្ឋអាមេរិក

ប្រទេសកម្ពុជាបានធ្លាក់ទៅក្នុងបញ្ជីខ្មៅសហរដ្ឋអាមេរិកជាថ្មី។ នៅក្នុងរបាយការណ៍ស្តីពីការជួញដូរមនុស្សរបស់ខ្លួន ទីក្រុងវ៉ាស៊ីនតោនបានទម្លាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជាមកកម្រិត៣ ជាកម្រិតទាបបំផុតនៅក្នុងចំណោមកម្រិតទាំងបី ដោយលើកឡើងពីអំពើពុករលួយជាប្រព័ន្ធនិងការគ្មានឆន្ទៈក្នុងការបង្ក្រាបក្រុមជួញដូរមនុស្ស។
រ៉ែមាសដែលពលរដ្ឋទាញយកបានជាលក្ខណៈគ្រួសារនៅស្រុករវៀង​ ខេត្តព្រះវិហារ។ រូបថតនៅថ្ងៃទី១ ​ខែឧសភា​ ឆ្នាំ២០២១។​ ខេមបូចា/ ពក ខឺយ

ពលរដ្ឋនៅខេត្តព្រះវិហារត្រូវបានគំរាមដកហូតយកដីដោយក្រុមហ៊ុនរ៉ែមាសចិន

ប្រជាពលរដ្ឋមួយចំនួននៅខេត្តព្រះវិហារត្រូវបានគំរាមកំហែងដកហូតយកដីធ្លីដោយអាជ្ញាធរ​និងក្រុមហ៊ុនរ៉ែមាសចិន ដែលធ្វើឱ្យពួកគាត់ព្រួយបារម្ភពីជីវភាពកាន់តែលំបាកខ្លាំង ដោយ​សារ​​ពួកគាត់​​បានពឹងផ្អែកលើដីនោះដើម្បីប្រកបរបរទាញយករ៉ែជាលក្ខណៈគ្រួសារនេះតាំងពី​យូរ​ណាស់មកហើយ។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម