សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សិទ្ធិមនុស្ស

យុវជនម្នាក់មើលរូបថតដែលដាក់តាំងនៅភោជនីយដ្ឋានសួនចំប៉ីក្នុងសង្កាត់និរោធ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

អង្គការSTTដាក់តាំពិព័រណ៍រូបថត «ផ្ទះនិងជីវិត» របស់​សហគមន៍​ក្រីក្រនៅ​រាជធានីភ្នំពេញ​

ពិព័រណ៍រូបថត​ដែល​បើក​ឲ្យ​ចូល​ទស្សនា​ដោយ​សេរី​របស់អង្គការ​សមាគមធាងត្នោត (STT) បានបង្ហាញរូបថតចំនួន៦០សន្លឹកស្តីពីជីវិតរបស់សហគមន៍ក្រីក្រនៅ​រាជធានីភ្នំពេញ​រួមមានអសន្តិសុខនៃការ​កាន់​កាប់​ដីធ្លី ការតាំងទីលំនៅថ្មី កង្វះសេវាកម្មនិងហេដ្ឋារចនាសម្ព័ន្ធដែលបានរៀបចំទុកជាមុន និងការបណ្តេញចេញដោយបង្ខំ។
កន្លែងភ្ញៀវទេសចរណ៍ទៅលេងកម្សាន្ដនៅមាត់បឹងទន្លេបាទីនៅភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។ រូបថតនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ ឃាង សុខមាន

អាជីវករនៅទន្លេបាទីនិងកសិករព្រួយបារម្ភពីផលប៉ះពាល់ដល់ជីវភាពនិងលំនៅដ្ឋាន បន្ទាប់ពីដីបឹងនេះកាត់ឱ្យឯកជន

អាជីវករតំបន់ទេសចរណ៍ទន្លេបាទីនិងកសិករមួយចំនួនមានការព្រួយបារម្ភថានឹង​ប៉ះ​ពាល់​ដល់ជីវភាពនិងលំនៅដ្ឋាន ​ក្រោយពីនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុក្រឹត្យ​កាត់ដី​ចំនួន​២២២ហិកតានៃផ្ទៃបឹងទន្លេបាទីទៅឲ្យបុគ្គលឈ្មោះ ស្រ៊ុន ប៊ុនលាភ ដើម្បីធ្វើការ​អភិវឌ្ឍ។
ប្រជាពលរដ្ឋរស់នៅជាប់បឹងតាមោកកំពុងឈរតវ៉ាដោយលើករូបថតថ្នាក់ដឹកនាំ នៅខាងមុខបឹងតាមោកនៅភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ វ៉ា សុភានុត

ពលរដ្ឋរស់នៅជាប់បឹងតាមោកបានតវ៉ាជាច្រើនថ្ងៃជាប់គ្នាដើម្បីស្នើឱ្យអាជ្ញាធរចេញប្លង់កម្មសិទ្ធិ

ប្រជាពលរដ្ឋប្រមាណ១០០នាក់តំណាងឱ្យពលរដ្ឋចំនួន២៥០គ្រួសារដែលរស់នៅភាគ​ខាងជើងនៃបឹងតាមោក ស្ថិតក្នុង​ភូមិ​សំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលកំពុងប្រឈមនឹង​ការ​បណ្ដេញ​ចេញ បានធ្វើការតវ៉ាអស់រយៈពេល​មួយសប្ដាហ៍មកហើយ​ដើម្បីស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធ​ចេញ​ប្លង់កម្មសិទ្ធិស្របច្បាប់។
លោក សុខ សារឿន កំពុងមើលដីស្រែរបស់ខ្លួនដែលត្រូវបានកងវិស្វកម្មកាយយកដីនិងដីស្រែរបស់ខ្លួនដែលបានក្លាយជាផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម នៅភូមិព្រៃព្រួស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត។ រូបថតកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ វ៉ា សុភានុត

កសិករក្នុងខេត្តកំពតមិនទាន់ទទួលបានសំណង បន្ទាប់ពីដីស្រែ​ពួកគាត់រងផលប៉ះពាល់ដោយសារការអភិវឌ្ឍផ្លូវក្រវ៉ាត់ព្រំដែន

ស្ត្រីវ័យកណ្តាលម្នាក់ដែលមានឈ្មោះ ធន ខុន បានរៀបរាប់អំពីផលលំបាកក្នុងជីវភាព បន្ទាប់​ពីដីស្រែរបស់គាត់រងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម។
មន្រ្តីនៃខុទ្ទកាល័យនាយករដ្ឋមន្រ្តីពិនិត្យនិងទទួលញត្តិពីកូដករណាហ្គាវើលដ៍។ រូបថតនៅថ្ងៃ ទី២០ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

កូដករណាហ្គាវើលដ៍រង់ចាំដំណោះស្រាយពីនាយករដ្ឋមន្រ្តី និងរដ្ឋសភា បន្ទាប់ពីក្រសួងការងារមិនអាចដោះស្រាយវិវាទការងារនេះ

កូដករណាហ្គាវើលដ៍ប្រមាណជាង១០០នាក់នាព្រឹកថ្ងៃទី២០ ខែមិថុនានេះ បានយក​ញត្តិ​ទៅ​ដាក់នៅខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តីហ៊ុន សែន និងរដ្ឋសភាជាតិ ដើម្បីស្នើសុំកិច្ច​អន្តរាគមន៍​ពីស្ថាប័នទាំងពីរ ដោយពួកគេអះអាងថាក្រសួងការងារហៅចរចា១១ដងមកហើយ តែមិនមានលទ្ធផលជាផ្លែផ្កា។
កញ្ញា ឈឹម ស៊ីថរ និងមេដឹកនាំសហជីព ថ្លែងក្នុងសន្និសីទសារព័ត៌មានពីដំណើរការចរចាដោះស្រាយវិវាទការងាររយៈបីខែចុងក្រោយជាមួយក្រុមហ៊ុនណាហ្គាវើលដ៍។ រូបថតនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

កូដករណាហ្គាវើលដ៍នឹងដាក់ញត្តិទៅនាយករដ្ឋមន្រ្តី ខណៈក្រសួងការងារមិនទាន់អាចដោះស្រាយវិវាទនេះ

បុគ្គលិកណាហ្គាវើលដ៍នឹង​ដាក់ញត្តិទៅនាយករដ្ឋមន្ត្រី ហ៊ុន សែន សុំអន្តរាគមន៍​វិវាទ​ការងារ​ជាមួយក្រុមហ៊ុន​នៅសប្ដាហ៍​ក្រោយនេះ ខណៈ​ក្រសួងការងារ​មិនទាន់​អាច​ដោះស្រាយវិវាទ​នេះទទួលបានផលនៅឡើយ។
ក្រុមអង្គការសង្គមស៊ីវិលមកដាក់លិខិតនៅខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយស្នើជំរុញការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសិទិ្ធទទួលព័ត៌មាន។ រូបថតកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

ក្រុមអង្គការសង្គមស៊ីវិលស្នើពន្លឿនការអនុម័តសេចក្តីព្រាងច្បាប់សិទ្ធិទទួលព័ត៌មាន

ក្រុមអង្គការសង្គមស៊ីវិលចំនួន៣៣ បានដាក់លិខិតទៅកាន់ខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាថ្ងៃព្រហស្បតិ៍ ដោយស្នើសុំឲ្យលោកជួយជំរុញដើម្បីបញ្ចប់សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ដែលត្រូវបានពន្យារពេលយ៉ាងយូរ ហើយបញ្ជូនទៅរដ្ឋសភាដើម្បីអនុម័ត។
សាលាបឋមសិក្សាសុរិយាចាស់ ស្ថិតក្នុងភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ រូបថតថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។ រូបថតផ្តល់ឱ្យ

ឪពុកម្ដាយមួយចំនួនលើកឡើងថា៖ ការសិក្សារបស់កូនៗមិនបានដិតដល់ ព្រោះខ្វះគ្រូបង្រៀននិងសៀវភៅសិក្សា

ចម្ងាយប្រមាណ១៥គីឡូពីក្រុងប៉ោយប៉ែត ក្នុងសង្កាត់និមិត្ត ខេត្តបន្ទាយមានជ័យ អាណាព្យាបាល​មួយ​ចំនួន​មានការខ្វល់ខ្វាយពីការរៀនសូត្ររបស់កូនៗពួកគេ ដោយសារ​តែនៅតាម​សាលា​បឋមសិក្សាក្នុងមូលដ្ឋានរបស់ពួកគេ មិនមានគ្រូបង្រៀន​ក្របខណ្ឌរដ្ឋ​គ្រប់គ្រាន់ ថែមទាំងខ្វះ​សៀវភៅសិក្សាសម្រាប់គ្រូ និងសិស្សទៀតផង។
លោក សែម សាង ប្រធានសហគមន៍ស្រែប្រាំង ឈរនៅមុខតុលាការកំពូល រាជធានីភ្នំពេញ អំឡុងពេលតុលាការកំពូលបើកសវនកាជំនុំជម្រះនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២។ រូបថតផ្ដល់ឱ្យ

សកម្មជនដីធ្លីខេត្តត្បូងឃ្មុំបួននាក់ត្រូវបានតុលាការកំពូលសម្រេចឱ្យរួចពីបទចោទ

សកម្មជនការពារដីធ្លីសហគមន៍ចំនួនបួននាក់នៅខេត្តត្បូងឃ្មុំត្រូវបានតុលាការកំពូលសម្រេច​ឱ្យរួចពីការចោទប្រកាន់ពី​បទកំហែងយកដោយប្រើប្រាស់អាវុធ កាលពីថ្ងៃពុធ។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម