សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សិទ្ធិមនុស្ស

ទិដ្ឋភាពនៅខាងក្រោយផ្ទះរបស់ប្រជាសហគមន៍បឹងតាមោក និងជាទីតាំងដែលនឹងត្រូវអនុវត្តគម្រោងអភិវឌ្ឍន៍ប្រឡាយមេរំដោះទឹក។ (រូបភាព៖ ផ្ដល់ឲ្យ)

អាជ្ញាធរខណ្ឌព្រែកព្នៅបញ្ជាឲ្យសហគមន៍បឹងតាមោករុះរើលំនៅដ្ឋាន ដើម្បីជីកប្រឡាយមេរំដោះទឹក

ប្រជា​ពល​រដ្ឋ​រស់​នៅ​តំបន់​បឹង​តាមោក​បាន​ចាត់ទុក​​ថា​សេចក្ដី​ជូន​ដំណឹង​របស់​អាជ្ញាធរ​ខណ្ឌ​ព្រែកព្នៅ គឺ​ជា​ការ​គំរាម​កំហែង ខណៈដែល​ពួកគាត់​​ត្រូវ​អាជ្ញាធរជូន​ដំណឹង​ឲ្យ​រុះរើផ្ទះ​ តូប និង​កន្លែង​ចិញ្ចឹមត្រី ភ្លាមៗ​ដើម្បី​​យក​ទីតាំង​កសាង​គម្រោង​អភិវឌ្ឍន៍​ប្រឡាយ​មេរំដោះទឹក​។​
កម្មករប្រមូលផ្ដុំគ្នាដើម្បីចូលរួមប្រារព្ធទិវាពលកម្មអន្តរជាតិ នៅមាត់ច្រាំងទន្លេសាប ក្បែរវត្តភ្នំ ក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

សង្គមស៊ីវិលប្រារព្ធទិវាពលកម្មអន្តរជាតិ ស្របពេលកូដករណាហ្គាវើលដ៍​បន្តកូដកម្ម

អង្គការសង្គមស៊ីវិលជាច្រើនរួមគ្នាប្រារព្ធទិវាពលរដ្ឋអន្តរជាតិ ដើម្បីលើកឡើង​ពីទុក្ខ​កង្វល់​របស់កម្មករ និងពលរដ្ឋខ្មែរមកពីវិស័យផ្សេងៗ​ ស្របពេលដែលកូដករណាហ្គាវើលដ៍​ជាច្រើន​នាក់ បានបន្តចេញធ្វើកូដកម្មទាមទារសិទ្ធិការងារ បន្ទាប់ពីក្រុមហ៊ុនណាហ្គាវើលដ៍​បានបញ្ឈប់​ការងារពួកគេអស់ជាច្រើនខែមកហើយដោយគ្មានដំណោះស្រាយ។
លោក ឈុត វុទ្ធី មើលឧទ្យានជាតិបុទុមសាគរ ក្នុងខេត្តកោះកុង។ រូបភាពថតនៅ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០១២។ ខេមបូចា/ព្រីង សំរោង

សកម្មជនបរិស្ថានអំពាវនាវឱ្យមានយុត្តិធម៌ពិតប្រាកដចំពោះករណីឃាតកម្ម លោក ឈុត វុទ្ធី

ទោះបីជាកន្លងទៅអស់១០ឆ្នាំក្តី ក៏ទាំងអង្គការសង្គមស៊ីវិល និងក្រុមគ្រួសារ នៅតែបន្តអំពាវនាវឱ្យស្វែងរកយុត្តិធម៌ពិតប្រាកដសម្រាប់សពសកម្មជនបរិស្ថាន លោក ឈុត វុទ្ធី ដែលត្រូវបានឃាតករសម្លាប់ពេលស៊ើបអង្កេតបទល្មើសព្រៃឈើនៅខេត្តកោះកុង។
ប្រជាពលរដ្ឋរាប់រយនាក់ប្រមូលផ្តុំនៅក្រៅបរិវេណតុលាការឈររង់ចាំតំណាងពួកគាត់ ដែលចូលរួមសវនការនៅសាលាដំបូងខេត្តកោះកុង។ រូបថតកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២។ រូបថតផ្ដល់ឱ្យ

ប្រជាពលរដ្ឋស្នើសុំឱ្យតុលាការខេត្តកោះកុងជួយផ្តល់យុត្តិធម៌ជូនពួកគាត់

ប្រជាពលរដ្ឋ​ចំនួន ១៩៧គ្រួសារ រស់នៅភូមិតានី ឃុំជីខលើ ​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង​ដែលមានវិវាទដីធ្លីជាមួយ​ក្រុមហ៊ុន ហេង ហ៊ុយ អេ​ហ្គ្រីខ័លឈ័រគ្រុប បានស្នើសុំ​សាលា​ដំបូង​ខេត្តកោះកុងទម្លាក់បទចោទនិងជួយរកយុត្តិធម៌សម្រាប់ពួកគាត់។
អ្នកវិភាគនយោបាយ លោក សេង សារី ថ្លែងក្នុងកម្មវិធីមួយ។ រូបភាពបង្ហោះនៅលើហ្វេសប៊ុករបស់លោក

អ្នក​វិភាគ​នយោបាយ​ម្នាក់​ទទួល​បាន​សិទ្ធិ​ជ្រកកោន​នៅ​អូស្រ្តាលី បន្ទាប់​ពី​ភៀស​ខ្លួន​ចេញ​ពី​កម្ពុជា

អ្នក​វិភាគ​នយោបាយ លោក​ សេង សារី​ ដែល​​រត់ភៀសខ្លួន​ចេញ​ពី​​កម្ពុជា បន្ទាប់​ពី​មាន​ដីកា​ចាប់ខ្លួននោះ​ ​បាន​ទទួល​សិទ្ធិ​ជ្រកកោនផ្នែក​នយោបាយ​នៅប្រទេស​អូស្រ្តាលី។​
សន្តិសុខម្នាក់នៃរោងចក្រកាត់ដេរ ឃែនធើរេន អឹបភែរឹល(ខេមបូឌា)ឈរនៅមុខរោងចក្រ ខណៈកម្មករកំពុងទិញម្ហូមអាហារសម្រាប់បរិភោគពេលថ្ងៃត្រង់ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រូបថតថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

កម្មករនៃរោងចក្រកាត់ដេរចំនួនពីរផ្ទុះការតវ៉ាបន្ទាប់ពីបុណ្យចូលឆ្នាំថ្មីប្រពៃណីខែ្មរ

កម្មករនៃរោងចក្រចំនួនពីរបានផ្ទុះការតវ៉ា​ក្រោយចូលឆ្នាំថ្មីប្រពៃណីខ្មែរ ក្នុងនោះកម្មករ​រោងចក្រមួយតវ៉ាដោយសារពួកគេព្រួយបារម្ភ​ថាថៅកែ​រោងចក្រនឹងបិទទ្វារ និងមួយទៀត​តវ៉ាទាមទារឱ្យថោកែរោងចក្រផ្ដល់ប្រាក់​អត្ថប្រយោជន៍​ស្រប​តាម​ច្បាប់ការងារ​បន្ទាប់ពី​រោងចក្របាន​បិទទ្វារ​។
កូដករក្រុមហ៊ុនណាហ្គាវើលដ៍ស្រែកសុំឲ្យជួយ ខណៈអាជ្ញាធរបានចាប់ខ្លួនពួកគេដាក់ចូលក្នុងឡានក្រុង នៅពេលដែលពួកគេព្យាយាមទៅធ្វើកូដកម្មនៅមុខសណ្ឋាគារ និងកាស៊ីណូណាហ្គាវើលដ៍ ក្នុងរាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

វិវាទការងារនៅណាហ្គាវើលដ៍ក្លាយជាបញ្ហារ៉ាំរ៉ៃ ដោយសារក្រុមហ៊ុនមិនទទួលយក​បុគ្គលិកឱ្យចូលធ្វើការវិញ

បុគ្គលិកណាហ្គាវើលដ៍នៅតែតស៊ូជំនះចេញធ្វើកូដកម្មដោយសន្តិវិធីនៅមុខក្រុមហ៊ុន​ណាហ្គាវើលដ៍ ដើម្បីទាមទារឱ្យ​ក្រុមហ៊ុនទទួល​យកបុគ្គលិកឱ្យចូលធ្វើការវិញ​ ទោះបីជា​មាន​ការចាប់ពីសំណាក់អាជ្ញាធរក្ដី ស្របពេលដែលកិច្ចប្រជុំចរចាកន្លងទៅក្រុមហ៊ុនបានបដិសេធ ដូច្នេះបញ្ហានេះមានការវិវត្តទៅជាវិវាទរ៉ាំរ៉ៃ។​
អ្នកស្រី សាត ផា បានថតការតវ៉ានៅមុខស្ថានទូតបារាំងដោយផ្សាយផ្ទាល់តាមហ្វេសប៊ុក នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២។ រូបថត៖ ខេមបូចា/ព្រីង សំរាំង

សកម្មជនដីធ្លីម្នាក់ ភៀសខ្លួនចេញពីកម្ពុជាដោយអះអាងថាខ្លួនត្រូវបានគេគំរាមសម្លាប់

សកម្មជនដីធ្លី អ្នកស្រី សាត ផា ដែលត្រូវបានកាត់ទោសពីបទញុះញង់កាលពីខែសីហា ពាក់ព័ន្ធនឹងការតវ៉ាមួយកាលឆ្នាំមុននៅខាងក្រៅស្ថានទូតចិន បានភៀសខ្លួនចេញពីប្រទេសកម្ពុជា ដោយថាអ្នកស្រីបានទទួលសារគំរាមសម្លាប់ដែលគេយកមកបិទនៅលើទ្វារផ្ទះរបស់អ្នកស្រីនារាជធានីភ្នំពេញ។
អ្នកភូមិបិទផ្លូវ បន្ទាប់ពីទាហានបាញ់បុរសម្នាក់ឲ្យរងរបួសក្នុងជម្លោះដីធ្លីមួយនៅខេត្តកណ្តាល កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១។ រូបភាព៖លីកាដូ

របាយការណ៍របស់សហរដ្ឋអាមេរិកបង្ហាញពីការរំលោភសិទ្ធិមនុស្សដោយកងកម្លាំងប្រដាប់អាវុធកម្ពុជា

របាយការណ៍ប្រចាំឆ្នាំ២០២១ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកស្តីពីសិទ្ធិ មនុស្សនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានចេញផ្សាយកាលពីសប្តាហ៍មុន បានរកឃើញថា មន្ត្រីរដ្ឋាភិបាលកម្ពុជានៅតែបន្តរំលោភសិទ្ធិមនុស្ស ជាពិសេសតាមរយៈការគំរាមប្រើកងកម្លាំងប្រឆាំងនឹងគូប្រជែងនយោបាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម