អង្គការSTTដាក់តាំពិព័រណ៍រូបថត «ផ្ទះនិងជីវិត» របស់សហគមន៍ក្រីក្រនៅរាជធានីភ្នំពេញ
ពិព័រណ៍រូបថតដែលបើកឲ្យចូលទស្សនាដោយសេរីរបស់អង្គការសមាគមធាងត្នោត (STT) បានបង្ហាញរូបថតចំនួន៦០សន្លឹកស្តីពីជីវិតរបស់សហគមន៍ក្រីក្រនៅរាជធានីភ្នំពេញរួមមានអសន្តិសុខនៃការកាន់កាប់ដីធ្លី ការតាំងទីលំនៅថ្មី កង្វះសេវាកម្មនិងហេដ្ឋារចនាសម្ព័ន្ធដែលបានរៀបចំទុកជាមុន និងការបណ្តេញចេញដោយបង្ខំ។