សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ព័ត៌មានជាតិ

សន្តិសុខម្នាក់ឈរយាមនៅមុខច្រកចូល ខណៈមន្ត្រីបក្សភ្លើងទៀន និងបក្សកម្លាំងជាតិ បានជួបប្រជុំគ្នានៅទីស្នាក់ការរបស់បក្សភ្លើងទៀន នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ រាជធានីភ្នំពេញ ជុំវិញការបែងចែកមណ្ឌលគ្នាកាន់កាប់ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ (ខេមបូចា/ ព្រីង សំរាំង)

គណបក្សភ្លើងទៀនអះអាងថា ខកខានផ្លាស់​ប្តូរក្រុមប្រឹក្សាឃុំ-សង្កាត់ជាង​៣០​រូប

អគ្គលេខាធិការគណបក្សភ្លើងទៀនឱ្យដឹងថា គណបក្សលោកបានស្នើផ្លាស់ប្តូរក្រុមប្រឹក្សាឃុំ-សង្កាត់ ជាង៣០រូប ប៉ុន្តែមន្ត្រីពាក់ព័ន្ធធ្វើការយឺតយ៉ាវនាំឱ្យប៉ះពាល់ដល់អង្គបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៥ខែកុម្ភៈខាងមុខនេះ។
គ្រឿងចក្រកំពុងស្ថិតនៅលើដីស្រែប្រជាពលរដ្ឋចំណុចអាងភាស ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដោយផ្អាកធ្វើសកម្មភាពក្រោយពលរដ្ឋតវ៉ា។ រូបថតថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។ ខេមបូចា/ សុខសាវី

លោកនាយករដ្ឋមន្រ្តីបញ្ជាឱ្យអាជ្ញាធរខេត្តបាត់ដំបងចុះដោះស្រាយ​ជូនប្រជាពលរដ្ឋរឿងដីធ្លីនៅចំណុចអាងភាសបន្ទាប់ពីមានការតវ៉ា

អាជ្ញាធរខេត្តបាត់ដំបងបានចុះពិនិត្យនិងដោះស្រាយជូនប្រជាពលរដ្ឋដែលអាស្រ័យផលជាក់​ស្តែងនៅចំណុចអាងភាសជាទីកន្លែងដែលពលរដ្ឋជិត១០០នាក់ផ្ទុះការតវ៉ាបញ្ឈប់គ្រឿងចក្រ កាយដីស្រែពួកគាត់កាលពីថ្ងៃទី១៦ ខែសីហា។
មន្ត្រីជំនាញចុះធ្វើលូមួយខ្សែក្នុងក្រុងបាត់ដំបង។ រូបថត មុនីបញ្ញា

ការអភិវឌ្ឍប្រព័ន្ធលូនៅក្នុងក្រុងបាត់ដំបងជួយបញ្ចៀសជំនន់ទឹកភ្លៀង

ការអភិវឌ្ឍប្រព័ន្ធលូ នៅក្នុងក្រុងបាត់ដំបង កំពុងដំណើរការល្អប្រសើរ និងបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ​ក្នុង​រស់នៅ ​ពុំសូវមានបញ្ហាជន​លិច​ ដោយ​សារជំនន់​ទឹកភ្លៀងដូចកាលពីមុន​។
មន្ត្រីកងរាជអាវុធហត្ថជាចាប់ខ្លួនបាតុករអំឡុងពេលកម្មកររោងចក្រកាត់ដេរធ្វើការតវ៉ានៅស្ទឹងមានជ័យ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៣។ ខេមបូចា/បញ្ញា ឆព័ណ្ណ

ព្រះរាជអាជ្ញាបង្ហាញភស្តុតាងថ្មីក្នុងសំណុំរឿងក្បត់ជាតិប្រឆាំងលោក កឹម សុខា

ព្រះរាជាអាជ្ញាកាន់សំណុំរឿងក្បត់ជាតិប្រឆាំងលោក​ កឹម សុខា ក្នុងសវនាការនៅថ្ងៃពុធនេះបានដាក់ភស្តុតាងថ្មីដែលមេធាវីការពារក្តីឱ្យអតីតមេបក្សជំទាស់រូបនេះជំរុញឱ្យចៅក្រមបដិសេធដោយថាការដាក់ភស្តុតាងនោះគ្រាន់តែដើម្បីពន្យាពេលសវនាការ ហើយបង្ហាញថាព្រះរាជអាជ្ញាមិនមានភស្តុតាងគ្រប់គ្រាន់ដើម្បីដាក់បន្ទុកការចោទប្រកាន់របស់ខ្លួន។​
កម្មករកាត់ដេរដែលត្រូវបានបញ្ឈប់ពីការនៅរោងចក្រឃែនធើរេន កំពុងអង្គុយយាមនៅខាងក្រៅរោងចក្រ ដែលបានបិទទ្វារទាំងដែលមិនទាន់បានផ្ដល់សំណងដល់កម្មករ។ រូបភាពថតកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២។ ខេមបូចា/ វ៉ា សុភានុត

នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឲ្យក្រសួងការងារដោះស្រាយបញ្ហាកម្មករដែលរងគ្រោះដោយការបិទរោងចក្រ

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ជំរុញ​ឲ្យ​ក្រ​សួង​ការងារ​ពន្លឿន​ការ​ទូទាត់​សំណង​ដល់​កម្មករ​កាត់​ដេរ​ដែល​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​តែ​រោង​ចក្រ​បិទទ្វារ និងកម្មករ​ដែល​ត្រូវ​បាន​​បញ្ឈប់​​ពី​ការងារ​។​
លោក វិទិត មុតតាបន អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កំពុងឈរមើលការតវ៉ារបស់កូដករណាហ្គាវើលដ៍ រាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

កូដករណាហ្គាវើលដ៍អាចឈរតវ៉ានៅមុខកាស៊ីណូដោយមិនមានការរារាំងពីអាជ្ញាធរ ខណៈអ្នករាយការណ៍ពិសេសUNទៅសង្កេតការណ៍

ក្រុមកូដករណាហ្គាវើលដ៍ប្រមាណ១០០នាក់ នៅរសៀលថ្ងីទី១៧ ខែសីហា បានទៅ​ឈរ​តវ៉ាដោយលើកបដា និងស្រែកតវ៉ានៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ ដោយគ្មានការ​រារាំង​ពីអាជ្ញាធរ និងប្រើហិង្សាដូចសព្វដងឡើយ ខណៈអ្នករាយការណ៍ពិសេស​របស់​អង្គការ​សហប្រជាតិបានចុះទៅសង្កេតការណ៍ផ្ទាល់នៅទីតាំងកូដកម្ម។
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនថ្លែងមុខពន្ធនាគារព្រៃស បន្ទាប់សួរសុខទុក្ខអ្នកទោសអតីតបក្សសង្រ្គោះជាតិចំនួន២៣នាក់។ រូបថតនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។ ខេមបូថា/ សុវណ្ណ ស្រីពេជ្រ

បក្សភ្លើងទៀននឹងរកមធ្យោបាយតាមផ្លូវច្បាប់ជំរុញឱ្យមានការដោះលែងអ្នកទោសនយោបាយមុនបោះឆ្នោត២០២៣

អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ អះអាងថានឹងសិក្សាលើលទ្ធភាពផ្លូវច្បាប់​ដើម្បីធានាអ្នកទោសនយោបាយចំនួន ២៣នាក់បាននៅក្រៅឃុំ ខណៈអ្នកទោសទាំងនោះ​ទទូច​ឱ្យរដ្ឋាភិបាលដោះលែងពួកគេនៅក្រៅឃុំ ឬអាចព្យួរទោសរបស់ពួកគេដែលនៅសល់ ដើម្បីធានានូវបរិយាកាសល្អសម្រាប់ការបោះឆ្នោតនាពេលខាងមុខ។
លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ ស្តីពីការស៊ើបអង្កេតករណីស្លាប់ឈ្មោះ សួង ឌ័ន។ រូបភាពផ្តល់ឲ្យ

អាវុធហត្ថថ្នាក់ជាតិរកឃើញថា អនុភូមិនៅកំពង់ធំស្លាប់ដោយសារខ្វះខ្យល់អុកស៊ីហ្សែន

ក្រុមការងារចំពោះកិច្ចរបស់កងរាជអាវុធហត្ថថ្នាក់ជាតិ បានរកឃើញថា ករណីអនុភូមិម្នាក់នៅខេត្តកំពង់ធំស្លាប់នៅពេលចាប់ខ្លួនគឺដោយសារខ្វះអុកស៊ីហ្សែននៅលើរថយន្ត​ ហើយករណីនេះឈានដល់ការបញ្ជូនមន្ត្រីអាវុធហត្ថ៣នាក់ទៅតុលាការ។​
អ្នកសារព័ត៌មាននិងសកម្មជនបរិស្ថានឈរនៅពីមុខអធិការដ្ឋាននគរបាលស្រុកបាទី បន្ទាប់ពីការសួរចម្លើយរបស់នគរបាល នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២២២។ ខេមបូចា/ប៊ុន រិទ្ធី

អ្នកសារព័ត៌មាន និងសកម្មជនបរិស្ថានត្រូវបានឃាត់ខ្លួនសាកសួរនិងរងការវាយដំ

អ្នកសារព័ត៌មាន៥នាក់របស់វីអូឌីដែលជាបណ្តាញសារព័ត៌មានឯករាជ្យក្នុងស្រុក និងសកម្មជនបរិស្ថានខ្មែរថាវរៈចំនួន៤នាក់ ត្រូវបានឃុំខ្លួនប្រហែល ៧ម៉ោង កាលពីថ្ងៃអង្គារ បន្ទាប់ពីពួកគេទៅធ្វើសេចក្តីរាយការណ៍ជុំវិញបញ្ហាឈូសឆាយដីព្រៃ និងដាំឡើងវិញដ៏ចម្រូងចម្រាសនៅដែនជម្រកសត្វព្រៃភ្នំតាម៉ៅ។​

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម