សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ព័ត៌មានជាតិ

ធុរកិច្ចបង្កើតថ្មីរបស់ចិន ឈ្មោះ App EV Bike បានបើកទីតាំងមួយកន្លែងនៅក្នុងរាជធានីភ្នំពេញ កាលពីខែមុន ក្នុងគោលបំណងរៀបចំបើកការិយាល័យ ខណៈដែលវិស័យនេះកំពុងផុលផុសឡើងនៅកម្ពុជា។ (ខេមបូចា/ ទិត ច័ន្ទតារា)

អ្នកបើកបរយានយន្តអគ្គិសនីនៅតែប្រឈមនឹងឧបសគ្គជាច្រើន ទោះបីជារដ្ឋាភិបាលមានគោលដៅបង្កើតហេដ្ឋារចនាសម្ព័ន្ធក្ដី

អ្នកបើកបរ​សេវាដឹកជញ្ជូន​នៅភ្នំពេញ ទេព កក្កដា បានជ្រើសរើសទិញ​ម៉ូតូ​អគ្គិសនី​មួយ​គ្រឿង​​កាលពី​ប្រាំបីខែមុន បន្ទាប់ពី​ប្រើប្រាស់​ម៉ូតូប្រើសាំងប្រចាំថ្ងៃរបស់​លោក​អស់​រយៈពេល​បីឆ្នាំកន្លះ​មក។ សម្រាប់រូបលោក វាមិនមែន​ព្រោះតែថ្លៃហ្គាស​មួយមុខនោះ​ទេ ។
ឈើដែលក្រុមជនល្មើសកាប់បំរុងដឹកចេញពីតំបន់ព្រៃឡង់ ស្ថិតនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ។ រូបថតនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២។ រូបភាពផ្តល់ឱ្យ

សហគមន៍ព្រៃឡង់មិនសង្ឃឹមលើមេឃុំជាប់ឆ្នោតថ្មីអាចជួយ​បង្រ្កាប​បទល្មើសព្រៃឈើក្នុងតំបន់ព្រៃឡង់

ប្រជាសហគមន៍ព្រៃឡង់មិនសង្ឃឹមលើមេឃុំជាប់ឆ្នោតថ្មីក្នុងការជួយបង្រ្កាបបទល្មើស​ព្រៃឈើនៅតំបន់ព្រៃឡង់ ខណៈប្រជាពលរដ្ឋមូលដ្ឋានរកឃើញថាព្រៃឡង់​កំពុង​រងការកាប់​បំផ្លាញ​យ៉ាងអាណាធិបតេយ្យពីសំណាក់ជនល្មើស​។
កញ្ញា សេង ធារី ជាមេធាវីនិងជាសកម្មជនសិទ្ធិមនុស្ស ត្រូវបានចាប់ខ្លួនបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៦ឆ្នាំ ពាក់ព័ន្ធនឹងបទរួមគំនិតក្បត់។ រូបថតថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

សង្គមស៊ីវិលនិងក្រុមគ្រួសារជនជាប់ចោទខកចិត្តចំពោះការផ្តន្ទាទោស កញ្ញា សេង ធារី និងសកម្មជននយោបាយ

អង្គការសង្គមស៊ីវិលនិងក្រុមគ្រួសារសកម្មជននយោបាយមិនពេញចិត្តចំពោះការផ្តន្ទាទោស​របស់សាលាដំបូងរាជធានីភ្នំពេញ លើកញ្ញា សេង ធារី និងសកម្មជននយោបាយរបស់បក្ស​ប្រឆាំងផ្សេងទៀតនៅថ្ងៃអង្គារនេះ ហើយពួកគេបានស្នើឱ្យមានការដោះលែងអ្នកទាំងអស់​នោះ​ជា​បន្ទាន់។
មន្ត្រីរៀបចំការបោះឆ្នោតកំពុងរាប់សន្លឹកឆ្នោតនៅមណ្ឌលបោះឆ្នោតវត្តចាក់អង្រែលើ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ រូបភាពថតកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

លោកហ៊ុន សែន សរសើរការបោះឆ្នោតឃុំសង្កាត់ថា «ត្រឹមត្រូវ និងយុត្តិធម៌» ហើយបដិសេធការចោទប្រកាន់ថាមានការលួចសន្លឹកឆ្នោត

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកោតសរសើរចំពោះដំណើរការបោះឆ្នោតឃុំសង្កាត់កាលពីថ្ងៃទី៥ ខែមិថុនា កន្លងទៅ ដោយបានហៅការបោះឆ្នោតនេះថា «ត្រឹមត្រូវ និងយុត្តិធម៌» ហើយលោកក៏បានច្រានចោលការចោទប្រកាន់របស់គណបក្សប្រឆាំងថាការបោះឆ្នោតមិនត្រឹមត្រូវ និងមានភាពមិនប្រក្រតីច្រើនផងដែរ។
កញ្ញា សេង ធារី ជាមេធាវីនិងជាសកម្មជនសិទ្ធិមនុស្ស ត្រូវបានចាប់ខ្លួនបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៦ឆ្នាំ ពាក់ព័ន្ធនឹងបទរួមគំនិតក្បត់។ រូបថតថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

ប៉ូលិសចាប់ខ្លួន កញ្ញា សេង ធារី បន្ទាប់ពីតុលាការប្រកាស​ផ្តន្ទាទោស

សមត្ថកិច្ចប៉ូលិសបានចាប់ខ្លួន កញ្ញា សេង ធារី ជាមេធាវី​និងជា​សកម្មជនសិទ្ធិមនុស្ស សាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោសគាត់ដាក់ពន្ធនាគារចំនួន៦ឆ្នាំពីបទ«រួម​គំនិត​ក្បត់» ​និង «ញុះញង់បង្ក​ឲ្យមានភាពវឹកវរធ្ងន់ធ្ងរ​ដល់​សន្តិសុខសង្គម» ​ជុំវិញ​​គម្រោង​វិលត្រឡប់មក​ស្រុក​ខ្មែរមិនបានសម្រេចរបស់​លោក សម រង្ស៊ី នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ២០១៩។
មេឃុំភ្លើងទៀនទើបជាប់ឆ្នោតថ្មី លោក ញ៉ឹម សារ៉ុម អាយុ ៥២ឆ្នាំ នៅឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ។ រូបថតនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា ស៊ន/សារ៉ាត

មានតែឃុំ៤ប៉ុណ្ណោះ ជាមូលដ្ឋានដ៏រឹងមាំរបស់បក្សប្រឆាំងដែលនៅជាប់ឆ្នោតជាមេឃុំ

ខេត្តកំពង់ធំ/ខេត្តកំពង់ចាម៖ ប្រហែល៨០គីឡូម៉ែត្រពីទីរួមខេត្តកំពង់ធំ ឃុំក្រយា និងឃុំដូង ក្នុងស្រុកប្រាសាទបល្ល័ង្ក តំណាងឱ្យទីតាំងឈរជើងដ៏រឹងមាំរបស់គណបក្សប្រឆាំងដែលនៅសេសសល់។
និស្សិតស្រីឆ្នាំទី៣ម្នាក់នៃសកលវិទ្យាល័យឯកជនមួយកន្លែង ក្នុងរាជធានីភ្នំពេញ កំពុងរៀនតាមអនឡាញ។ រូបថតនៅថ្ងៃ១៨ ខែឧសភា ឆ្នាំ២០២២។ រូបភាពផ្តល់ឱ្យ

សាលារៀនមួយចំនួននៅតែបន្តការសិក្សាតាមអនឡាញ ខណៈជំងឺកូវីដ-១៩​មិនមានអ្នកឆ្លងជាច្រើនសប្តាហ៍

អាណាព្យាបាលសិស្សនិងនិស្សិតបានលើកឡើងថាពេលនេះជំងឺកូវីដ១៩នៅក្នុងប្រទេសបានធូរស្រាលហើយ ដូច្នេះគួរតែឱ្យសិស្សអាចរៀនផ្ទាល់ជាជាងការរៀនតាមអនឡាញដែលធ្វើឱ្យ​គុណភាពនៃការសិក្សាបានធ្លាក់ចុះ។
ពលរដ្ឋជិះម៉ូតូឆ្លងកាត់ផ្លូវដែលលិចទឹកក្នុងភូមិសាស្រ្តរាជធានីភ្នំពេញនាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។ រូបភាព ខេមបូចា/ព្រីង សំរាំង

នៅភ្នំពេញប្រព័ន្ធការពារទឹកជំនន់ដែលមានតម្លៃថ្លៃ ប្រើជំនួសប្រព័ន្ធបង្ហូរទឹកតាមធម្មជាតិ

រាល់ពេលភ្លៀងធ្លាក់ខ្លាំងនៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ផ្ទះរបស់អាជីវករលក់ដូរតាមដងផ្លូវ ដា វីកា អាយុ ៣១ឆ្នាំ តែងតែជនលិច។

បក្សភ្លើងទៀនចាត់ទុកការបោះឆ្នោតនេះមិនសេរីនិងយុត្តិធម៌ ខណៈបក្សមួយចំនួនទៀត​ទទួលស្គាល់

គណបក្សភ្លើងទៀនចាត់ទុកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីថ្ងៃអាទិត្យថាជាការបោះឆ្នោតដ៏អាក្រក់ដែលពោរពេញដោយការគាបសង្កត់​ គំរាមកំហែង មិនប្រកបដោយសេរី និងយុត្តិធម៌។ ស្របពេលដែលគណបក្សមួយចំនួនទៀតចេញ​សេចក្ដី​ថ្លែងការណ៍ទទួលស្គាល់ការបោះឆ្នោតដោយតម្លាភាព និងយុត្តិធម៌។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម