សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ប៉ូលិសចាប់ខ្លួន កញ្ញា សេង ធារី បន្ទាប់ពីតុលាការប្រកាស​ផ្តន្ទាទោស

កញ្ញា សេង ធារី ជាមេធាវីនិងជាសកម្មជនសិទ្ធិមនុស្ស ត្រូវបានចាប់ខ្លួនបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៦ឆ្នាំ ពាក់ព័ន្ធនឹងបទរួមគំនិតក្បត់។ រូបថតថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

សមត្ថកិច្ចប៉ូលិសបានចាប់ខ្លួន កញ្ញា សេង ធារី ជាមេធាវី​និងជា​សកម្មជនសិទ្ធិមនុស្ស បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោសគាត់ដាក់ពន្ធនាគារចំនួន៦ឆ្នាំពីបទ«រួម​គំនិត​ក្បត់» ​និង «ញុះញង់បង្ក​ឲ្យមានភាពវឹកវរធ្ងន់ធ្ងរ​ដល់​សន្តិសុខសង្គម» ​ជុំវិញ​​គម្រោង​វិលត្រឡប់មក​ស្រុក​ខ្មែរមិនបានសម្រេចរបស់​លោក សម រង្សុី នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

សាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោស កញ្ញា សេង ធារី ដាក់ពន្ធនាគារ​ចំនួន៦ឆ្នាំ និងចេញដីកាបង្គាប់ឱ្យចាប់ខ្លួនភ្លាមៗ ដូច្នេះប៉ូលិសក៍បាន​ចាប់ខ្លួនគាត់ភ្លាមៗដែរ​នៅមុខសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់តុលាការប្រកាសផ្តន្ទាទោសគាត់។

នៅក្នុងការប្រកាសសាលក្រម តុលាការក្រុងភ្នំពេញក៏បានសម្រេចផ្តន្ទាទោស អតីតមេបក្សប្រឆាំង លោក សម រង្សុី និង មន្ត្រីជាន់ខ្ពស់ ព្រមទាំងសកម្មជនរបស់​គណបក្សសង្គ្រោះជាតិ​ផ្សេងទៀតចន្លោះពី៥ ទៅ ៨ឆ្នាំ ពីបទរួមគំនិតក្បត់និងញុះញង់បង្ក​ឲ្យមានភាពវឹកវរធ្ងន់ធ្ងរ​ដល់​សន្តិសុខសង្គមផងដែរ។

កញ្ញា សេង ធារី ជាមេធាវីនិងជាសកម្មជនសិទ្ធិមនុស្ស ត្រូវបានចាប់ខ្លួន​បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៦ឆ្នាំ ពាក់ព័ន្ធនឹងបទរួមគំនិតក្បត់និងញុះញង់បង្ក​ឲ្យមានភាពវឹកវរធ្ងន់ធ្ងរ​ដល់​សន្តិសុខសង្គម។ រូបថតថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង​

ជុំវិញ​ដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩  គឺត្រូវ​អ្ន​ក​នយោបាយ​បក្ស​កាន់អំណាច ចោទប្រកាន់​លោក សម រង្សុី និង​អ្នក​គាំទ្រ ថា​ចូលរួម​ក្នុង​ផែនការ​ប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់។​

ក្នុងរយៈពេលពីរឆ្នាំកន្លង​មកនេះ មានសកម្មជនរបស់អតីតគណបក្សសង្គ្រោះជាតិ​ជាច្រើន​​នាក់ ត្រូវ​ចាប់​ឃាត់ខ្លួន និងចោទប្រកាន់ដោយតុលាការ​។

នៅដើម​ខែមីនា ឆ្នាំ២០២១នេះ តុលាការ​ក្រុង​ភ្នំពេញបានប្រកាសសាលក្រមកាត់ទោសលោក សម រង្សុី ឱ្យជាប់ពន្ធនាគាររយៈពេល ២៥ឆ្នាំ ព្រមទាំងដកហូត​សិទ្ធិ​ជាមូលដ្ឋាន​មួយ​ចំនួន។ ចំពោះ​​អតីត​មន្ត្រី​ជាន់​ខ្ពស់​បក្ស​សង្គ្រោះជាតិនិងសកម្មជនមួយ​ចំនួន​ ក៏ត្រូវ​កាត់ទោស​ ដោយអ្ន​កខ្លះ​តម្រូវ​ឱ្យ​ជាប់​ពន្ធនាគារចន្លោះពី២០ ទៅ ​២២ឆ្នាំ៕

459 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម