សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ព័ត៌មានជាតិ

សហគមន៍ជនជាតិដើមភាគតិចកួយធ្វើពិធីបួងសួងសុំសេចក្តីសុខនិងដំណោះស្រាយដោយសន្តិវិធីចំពោះវិវាទដីធ្លី ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤។ (រូបភាពហ្វេសប៊ុករបស់លោក ពាន សុផាត)

សហគមន៍ជនជាតិដើមភាគតិចកួយដែលរងការវាយដំជុំវិញវិវាទដីធ្លី សុំឲ្យអាជ្ញាធរផ្តល់យុត្តិធម៌

សហគមន៍ជនជាតិដើមភាគតិចកួ​យនៅភូមិបុស្ស និងភូមិប្រើស​ក្អក​ ឃុំម្លូព្រៃ២ ស្រុកឆែប ខេត្តព្រះវិហារទទូច​ឱ្យអាជ្ញាធរជួយរកយុត្តិធ៌មជូន​ពួកគាត់​ បន្ទាប់ពីត្រូវ​បានបុរសមួយក្រុមវាយធ្វើបាប។ អ្នក​ភូមិ​សង្ស័យ​ថា ​ពួកគេ​គឺ​ជា​កម្មករ​ចម្ការ​អំពៅ​ដែល​បាន​បំផ្លាញ​ដីស្រែ​ចម្ការរបស់​ពួកគាត់​។ 
អ្នកស្រី សាត ផា បានថតការតវ៉ានៅមុខស្ថានទូតបារាំងដោយផ្សាយផ្ទាល់តាមហ្វេសប៊ុក នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២។ រូបថត៖ ខេមបូចា/ព្រីង សំរាំង

សកម្មជនដីធ្លីម្នាក់ ភៀសខ្លួនចេញពីកម្ពុជាដោយអះអាងថាខ្លួនត្រូវបានគេគំរាមសម្លាប់

សកម្មជនដីធ្លី អ្នកស្រី សាត ផា ដែលត្រូវបានកាត់ទោសពីបទញុះញង់កាលពីខែសីហា ពាក់ព័ន្ធនឹងការតវ៉ាមួយកាលឆ្នាំមុននៅខាងក្រៅស្ថានទូតចិន បានភៀសខ្លួនចេញពីប្រទេសកម្ពុជា ដោយថាអ្នកស្រីបានទទួលសារគំរាមសម្លាប់ដែលគេយកមកបិទនៅលើទ្វារផ្ទះរបស់អ្នកស្រីនារាជធានីភ្នំពេញ។
អ្នកស្រី កែម ស្រីណាន អាយុ៤២ឆ្នាំ រស់នៅក្នុងឃុំព្រែកស្លែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មិនទទួលបានបណ្ណក្រីក្រ។ រូបភាពថតនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២។ ខេមបូចា/ឃាង សុខមាន

សង្គមស៊ីវិលនិងប្រជាពលរដ្ឋរិះគន់អាជ្ញាធរថាការផ្ដល់បណ្ណក្រីក្រមិនមានតម្លាភាព

​ អ្នកស្រី​បន្តទៀតថា៖«ប្រហែល​ជាខ្ញុំ​មិន​មែន​ខ្សែ​គេ តែខ្ញុំមិនដែលមាត់កអីផង  ដឹងតែព្រឹកឡើងដើរប៉ះបន្លែបាត់ៗ ហើយប្រធានភូមិគេដើរ​ចោះៗ​យក ហើយ​ចំណែក​ខ្ញុំ​គេអត់មានសួរនាំអីទេ»។
អ្នកភូមិបិទផ្លូវ បន្ទាប់ពីទាហានបាញ់បុរសម្នាក់ឲ្យរងរបួសក្នុងជម្លោះដីធ្លីមួយនៅខេត្តកណ្តាល កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១។ រូបភាព៖លីកាដូ

របាយការណ៍របស់សហរដ្ឋអាមេរិកបង្ហាញពីការរំលោភសិទ្ធិមនុស្សដោយកងកម្លាំងប្រដាប់អាវុធកម្ពុជា

របាយការណ៍ប្រចាំឆ្នាំ២០២១ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកស្តីពីសិទ្ធិ មនុស្សនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានចេញផ្សាយកាលពីសប្តាហ៍មុន បានរកឃើញថា មន្ត្រីរដ្ឋាភិបាលកម្ពុជានៅតែបន្តរំលោភសិទ្ធិមនុស្ស ជាពិសេសតាមរយៈការគំរាមប្រើកងកម្លាំងប្រឆាំងនឹងគូប្រជែងនយោបាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ប្រជាពលរដ្ឋប្រមូលផ្ដុំគ្នាលេងកម្សាន្ត ខណៈដែលមន្ត្រីប៉ូលិសប្រើឡានពន្លត់អគ្គិភ័យ បាញ់ទឹកលើប្រជាពលរដ្ឋជាលក្ខណៈលេងកម្សាន្តនៅក្នុងវត្តមួយ ដើម្បីអបអរបុណ្យចូលឆ្នាំថ្មី ក្នុងខេត្តកំពង់ឆ្នាំង។ រូបភាពថតថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

ការលេងជះទឹក ប៉ាតម្សៅ នឹងជះឥទ្ធិពលអាក្រក់ដល់វប្បធម៌ខ្មែរបើគ្មានការ​ទប់ស្កាត់

លោកសង្កត់ធ្ងន់ថា៖«អ្វីដែលយើងត្រូវឈឺបន្តទៀត គឺបាត់ប្រពៃណីទំនៀមទម្លាប់របស់យើង ពេលចូលឆ្នាំគេនាំគ្នាស្រង់ព្រះគេលើកដំឡើងរាសី ថ្វាយបង្គំឪពុកម្ដាយ អាហ្នឹងជាអ្វីដែល​យុវជនត្រូវធ្វើ មិនមែនជះទឹក ប៉ាតម្សៅគ្រប់ខេត្តចឹងទេ ហើយមានការគាំទ្រពីអាជ្ញាធរ​យក​ឡានទឹកមកទៀត»។
កំណាត់ឈើធំៗនៅសេសសល់ ដែលគេស្គាល់ថាជាដើមគគីរ ដុះនៅតាមមាត់ស្ទឹងអារ៉ែង ក្នុងភូមិប្រឡាយ ឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង ត្រូវបានគេកាប់បំផ្លាញ។ រូបថត ថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

ដើមឈើធំៗក្នុងតំបន់អារ៉ែងរងការកាប់បំផ្លាញយ៉ាងគំហុក ខណៈពលរដ្ឋថាអាជ្ញាធរមិនអើពើ

តំបន់អេកូទេសចរណ៍មួយកន្លែង ដែលគេស្គាល់ថាជាតំបន់អារ៉ែង ស្ថិតក្នុង ស្រុកថ្មបាំង ខេត្តកោះកុង កំពុងរងការកាប់បំផ្លាញដើមឈើគគីធំៗយ៉ាងសកម្ម ទោះបីមានទីស្នាក់ការមន្ត្រីបរិស្ថាន និងស្នាក់ការអង្គការសម្ព័ន្ធមិត្តសត្វព្រៃនៅទីនោះក៏ដោយ។
សំរាមប្លាស្ទិកអណ្តែតនៅលើផ្ទៃសមុទ្រជុំវិញកោះស្តេច នៅស្រុកគីរីសាគរ ខេត្តកោះកុង។ រូបភាព៖ គៀត សុរិទ្ធធាវី

កោះទេសចរណ៍ធម្មជាតិខេត្តកោះកុងត្រូវបានរងការបំពុលដោយកាកសំណល់សំរាម

សំរាមប្រមាណជាងពីរតោនត្រូវបានបញ្ចេញចោលជារៀងរាល់ថ្ងៃនៅកោះស្តេច ជាកោះទេសចរណ៍ធម្មជាតិដ៏ទាក់ទាញមួយនៅក្នុងខេត្តកោះកុង ដែលមានប្រជាពលរដ្ឋប្រមាណជាង ៧០០ គ្រួសាររស់នៅទីនោះ។
ស្ពានជ្រោយចង្វារជាស្ពានមួយដែលប្រទេសចិនផ្តល់ជំនួយនិងកម្ចីសម្រាប់សាងសង់។ រូបភាពថតកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

វេទិកាអនាគត៖ គម្រោងមួយចំនួនដែលទទួលជំនួយពីចិនខ្វះតម្លាភាព និងបានរំលោភច្បាប់កម្ពុជា

របាយការណ៍ថ្មីមួយរបស់អង្គការវេទិកាអនាគត (Future Forum) បង្ហាញថាគម្រោងមួយចំនួននៅកម្ពុជាដែលទទួលមូលនិធិពីប្រទេសចិន ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (BRI) ប្រឈមនិងបញ្ហាសំខាន់ៗ ដូចជាបញ្ហាតម្លាភាព និរន្តរភាព និងនីតិរដ្ឋ ។
ក្រុមការងាររដ្ឋាករទឹកស្វយ័តភ្នំពេញ បានចុះមកតបំពង់ទឹកចូលផ្ទះប្រជាពលរដ្ឋ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រូបភាពថតនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

តំបន់មួយចំនួននៅជាយក្រុងភ្នំពេញមានទឹកប្រើប្រាស់ឡើងវិញ ក្រោយរដ្ឋាករទឹកស្វយ័តតបំពង់ទឹករួច

លោកស្រីអះអាងថា៖«ទឹកដូចគេថាមែនហ្នឹង មិនទាន់មានទេក្មួយ មិនទាន់មានសោះ​ ព្រោះ​ខ្ញុំរាល់ថ្ងៃជួនកាលម៉ោង១ ជួនកាលម៉ោង២យប់ងើបបើកទឹកដាក់ស៊ីទែន ដាក់វេនគ្នា​ងើប​ហ្មង។ ខ្ញុំទិញទឹកគេប្រើតាស ម្ដង២ម៉ឺន៥ពាន់ ម្ដង៣ម៉ឺនរៀលក្នុងទឹក១ពាន់លីត្រ»។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម