សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូកាត់មុខក្រសួងធម្មការ និងសាសនា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា / ព្រីង សំរាំង)

ក្រសួងកំពុងដំណើរការធ្វើច្បាប់សាសនាឈានដល់ការគ្រប់គ្រងសកម្មភាពអ្នកកាន់បារមី

ក្រសួងធម្មការ និងសាសនាកំពុងប្រមូលធាតុចូលពីប្រភពផ្សេងៗ ក្នុងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសាសនា ដើម្បីធានាដល់ផលប្រយោជន៍ជាតិ និងអ្នកប្រតិបត្តិជំនឿសាសនានានា ហើយឈាន​ដល់ការគ្រប់គ្រងសកម្មភាពរបស់អ្នកកាន់បារមីផងដែរ។
លោក សៀម ភ្លុក ស្ថាបនិកគណបក្សបេះដូងជាតិ ដែលត្រូវបាន សាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២។ រូបថតយកពីហ្វេសប៊ុក

តុលាការក្រុងភ្នំពេញសម្រេចឃុំខ្លួនស្ថាបនិកគណបក្សបេះដូងជាតិ

សាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនលោក សៀម ភ្លុក ជាស្ថាបនិកគណបក្សបេះដូងជាតិ ពីបទក្លែងបន្លំនិងប្រើប្រាស់លិខិតក្លែង កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២។
សិស្សថ្នាក់វិទ្យាល័យដើរចេញពីសាលារបស់ពួកគេនៅក្នុងទីក្រុងភ្នំពេញ រូបភាពថតកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១។ ខេមបូចា/ព្រីង សំរាំង

សិស្សប្រុសកាន់តែច្រើនប្រឈមនឹងការបោះបង់ការសិក្សានៅថ្នាក់អនុវិទ្យាល័យ

រចំ សុខា ជាយុវជនវ័យ ១៩ឆ្នាំម្នាក់ បានសម្រេចចិត្តឈប់សិក្សាត្រឹមថ្នាក់ទី៨ កាលពីឆ្នាំមុន។ បច្ចុប្បន្ន សុខា ជួយធ្វើស្រែចម្ការឪពុកម្ដាយនៅស្រុកកំណើតដើម្បីទ្រទ្រង់ជីវភាពគ្រួសារ ខណៈប្អូនៗបួននាក់ផ្សេងទៀតកំពុងនៅសិក្សានៅឡើយ។
លោក ឈុត វុទ្ធី មើលឧទ្យានជាតិបុទុមសាគរ ក្នុងខេត្តកោះកុង។ រូបភាពថតនៅ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០១២។ ខេមបូចា/ព្រីង សំរោង

សកម្មជនបរិស្ថានអំពាវនាវឱ្យមានយុត្តិធម៌ពិតប្រាកដចំពោះករណីឃាតកម្ម លោក ឈុត វុទ្ធី

ទោះបីជាកន្លងទៅអស់១០ឆ្នាំក្តី ក៏ទាំងអង្គការសង្គមស៊ីវិល និងក្រុមគ្រួសារ នៅតែបន្តអំពាវនាវឱ្យស្វែងរកយុត្តិធម៌ពិតប្រាកដសម្រាប់សពសកម្មជនបរិស្ថាន លោក ឈុត វុទ្ធី ដែលត្រូវបានឃាតករសម្លាប់ពេលស៊ើបអង្កេតបទល្មើសព្រៃឈើនៅខេត្តកោះកុង។
ប្រជាពលរដ្ឋមានជម្លោះដីធ្លី កំពុងឈរត្រៀបត្រានៅមុខសាលាឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង ដាក់ញត្តិដើម្បីស្នើសុំអន្តរាគមន៍រកដំណោះស្រាយ។ រូបថតនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។ រូបភាពផ្តល់ឱ្យ

ប្រជាពលរដ្ឋជាង១០០នាក់នៅស្រុករមាសហែកស្នើឱ្យអាជ្ញាធរពន្លឿនដោះស្រាយបវិវាទដីធ្លី

ប្រជាពលរដ្ឋជាង១០០នាក់បានប្រមូលផ្តុំគ្នានៅសាលាឃុំអំពិល និងសាលាស្រុករមាសហែក ខេត្តស្វាយរៀងនៅព្រឹកថ្ងៃអង្គារនេះ ដើម្បីដាក់ញត្តិដោយជំរុញឱ្យជួយពន្លឿនដោះស្រាយជម្លោះដីធ្លីដែលពួកគាត់អះអាងថា ត្រូវបានក្រុមហ៊ុនមួយបានចូលគ្រប់គ្រងយកជាង១០ឆ្នាំមកហើយក្រោមរូបភាពទទួលបានសិទ្ធិវិនិយោគពីរដ្ឋាភិបាល។
ប្រជាពលរដ្ឋរាប់រយនាក់ប្រមូលផ្តុំនៅក្រៅបរិវេណតុលាការឈររង់ចាំតំណាងពួកគាត់ ដែលចូលរួមសវនការនៅសាលាដំបូងខេត្តកោះកុង។ រូបថតកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២។ រូបថតផ្ដល់ឱ្យ

ប្រជាពលរដ្ឋស្នើសុំឱ្យតុលាការខេត្តកោះកុងជួយផ្តល់យុត្តិធម៌ជូនពួកគាត់

ប្រជាពលរដ្ឋ​ចំនួន ១៩៧គ្រួសារ រស់នៅភូមិតានី ឃុំជីខលើ ​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង​ដែលមានវិវាទដីធ្លីជាមួយ​ក្រុមហ៊ុន ហេង ហ៊ុយ អេ​ហ្គ្រីខ័លឈ័រគ្រុប បានស្នើសុំ​សាលា​ដំបូង​ខេត្តកោះកុងទម្លាក់បទចោទនិងជួយរកយុត្តិធម៌សម្រាប់ពួកគាត់។
អ្នកវិភាគនយោបាយ លោក សេង សារី ថ្លែងក្នុងកម្មវិធីមួយ។ រូបភាពបង្ហោះនៅលើហ្វេសប៊ុករបស់លោក

អ្នក​វិភាគ​នយោបាយ​ម្នាក់​ទទួល​បាន​សិទ្ធិ​ជ្រកកោន​នៅ​អូស្រ្តាលី បន្ទាប់​ពី​ភៀស​ខ្លួន​ចេញ​ពី​កម្ពុជា

អ្នក​វិភាគ​នយោបាយ លោក​ សេង សារី​ ដែល​​រត់ភៀសខ្លួន​ចេញ​ពី​​កម្ពុជា បន្ទាប់​ពី​មាន​ដីកា​ចាប់ខ្លួននោះ​ ​បាន​ទទួល​សិទ្ធិ​ជ្រកកោនផ្នែក​នយោបាយ​នៅប្រទេស​អូស្រ្តាលី។​
អ្នកភូមិបោះតង់ការពារព្រៃជម្លោះនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។រូបថត នៅថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២២។ ខេមបូចា/ស៊ន សារ៉ាត

សហគមន៍ឱរ៉ាល់នឹងធ្វើរបងបិទផ្លូវចូលដីព្រៃដើម្បីការពារពីការទន្ទ្រានរបស់យោធា

អ្នកភូមិនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កំពុងបង្កើនការការពារនូវអ្វីដែលពួកគេទាមទារថាជាដីព្រៃសហគមន៍របស់ពួកគេ បើទោះបីជារងការគំរាមកំហែងពីយោធាក៏ដោយ។
សន្តិសុខម្នាក់នៃរោងចក្រកាត់ដេរ ឃែនធើរេន អឹបភែរឹល(ខេមបូឌា)ឈរនៅមុខរោងចក្រ ខណៈកម្មករកំពុងទិញម្ហូមអាហារសម្រាប់បរិភោគពេលថ្ងៃត្រង់ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រូបថតថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

កម្មករនៃរោងចក្រកាត់ដេរចំនួនពីរផ្ទុះការតវ៉ាបន្ទាប់ពីបុណ្យចូលឆ្នាំថ្មីប្រពៃណីខែ្មរ

កម្មករនៃរោងចក្រចំនួនពីរបានផ្ទុះការតវ៉ា​ក្រោយចូលឆ្នាំថ្មីប្រពៃណីខ្មែរ ក្នុងនោះកម្មករ​រោងចក្រមួយតវ៉ាដោយសារពួកគេព្រួយបារម្ភ​ថាថៅកែ​រោងចក្រនឹងបិទទ្វារ និងមួយទៀត​តវ៉ាទាមទារឱ្យថោកែរោងចក្រផ្ដល់ប្រាក់​អត្ថប្រយោជន៍​ស្រប​តាម​ច្បាប់ការងារ​បន្ទាប់ពី​រោងចក្របាន​បិទទ្វារ​។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម