សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ព័ត៌មានជាតិ

ស្ត្រីម្នាក់កំពុងមើលព័ត៌មានក្នុងផេកនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី៦ ខែកុម្ភះ ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

បទល្មើសបច្ចេកវិទ្យាកំពុងកើតឡើងកាន់តែច្រើនឡើងៗលើ​ប្រជាពលរដ្ឋកម្ពុជា

យោងតាមសមត្ថកិច្ចលើកឡើងថា ក្នុងរយៈពេលថ្មីនេះ ពលរដ្ឋកាន់តែ​ច្រើន​ឡើង​បានចាញ់​បោកក្រុមឧក្រិដ្ឋជនតាមប្រព័ន្ធបច្ចេកវិទ្យាស្ទើររាល់ថ្ងៃ ជាពិសេស​បទល្មើស​បច្ចេកវិទ្យា​នេះ​ត្រូវ​បានរកឃើញថា​ មានចំនួនបួនខេត្ត​ និងរាជធានី បានកើតឡើងច្រើន​ជាងគេ។ 
បុរសពីរនាក់ធ្វើការជាមួយកុំព្យូទ័ររបស់ពួកគេ នៅការិយាល័យមួយក្នុងទីក្រុងភ្នំពេញ។ រូបភាពថតថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២១។ ខេមបូចា/ ព្រីង សំរាំង

សង្គមស៊ីវិលបារម្ភពីផលប៉ះពាល់សិទ្ធិឌីជីថល និងសេរីភាពអុីនធឺណិត ខណៈរដ្ឋាភិបាលបង្កើតច្បាប់គ្រប់គ្រងអុីនធឺណិត

អង្គការសង្គមស៊ីវិល​បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសិទ្ធិសេរីភាពបញ្ចេញមតិ​របស់ប្រជាពលរដ្ឋតាមប្រព័ន្ធអ៊ីនធឺណិត ដែលនឹងរងការប៉ះពាល់ផ្សេងៗទាក់ទងនឹង​សិទ្ធិ​មនុស្ស។ ការព្រួយបារម្ភនេះ ខណៈរដ្ឋាភិបាលបានបង្កើតច្បាប់ផ្សេងៗ​ដើម្បី​គ្រប់​គ្រង​ប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា។
សិស្សវិលចូលសិក្សាក្នុងថ្នាក់រៀន បន្ទាប់ពីសាលារៀនបានបើកទ្វារឡើងវិញក្នុងរាជធានីភ្នំពេញ។ រូបថតកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

ខណៈសិស្សវិលចូលថ្នាក់រៀនវិញ អ្នកជំនាញកត់សម្គាល់ពីផលវិបាកបន្តមាន ក្រោយពីសាលាបិទទ្វាររយៈពេលយូរ

ស្រប​ពេល​សិស្ស​កំពុង​វិលត្រឡប់​មក​រៀន​ក្នុង​ថ្នាក់​​ជា​បន្តបន្ទាប់​ អ្នក​ជំនាញ​ចាប់ផ្តើម​កត់សម្គាល់​ពី​ផលប៉ះពាល់​ពី​ការ​សិក្សា​ពី​ចម្ងាយ​អស់រយៈពេល​ជិត​មួយ​ឆ្នាំ​កន្លះ​កន្លង​ទៅ​នេះ។​
អ្នកស្រី គ្រុយ ណាវី បុគ្គលិកនៃក្រុមហ៊ុនណាហ្គាវើលដ៍ផ្ដល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានខេមបូចា ខណៈអ្នកស្រីចូលរួមធ្វើកូដកម្មទាមទារឱ្យក្រុមហ៊ុនដោះស្រាយវិវាទការងារ។ រូបភាពនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

បុគ្គលិកណាហ្គាវើលដ៍ជួបបញ្ហាជីវភាពកាន់តែខ្លាំងឡើង កំឡុងពេលធ្វើកូដកម្មជាងមួយខែមកនេះ

វិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ បានអូសបន្លាយអស់ពេលជាច្រើនខែមកហើយ ស្រប​ពេលដែលកម្មករចេញធ្វើកូដកម្មដោយសន្តិវិធីជាងមួយខែ នៅតែគ្មានដំណោះស្រាយ។ ការ​អូសបន្លាយនេះ បានធ្វើឱ្យកម្មករជាច្រើនប្រទះនឹងបញ្ហាជីវភាព ដែលតម្រូវឱ្យអ្នកខ្លះ​លក់​ទ្រព្យសម្បត្តិដើម្បីដោះទាល់ និងដោះស្រាយជីវភាពប្រចាំថ្ងៃដើម្បីបន្តធ្វើកូដកម្មដោយ​អហិង្សា។
អ្នកធ្វើដំណើរតាមម៉ូតូជិះកាត់អង្គភាពប្រឆាំងអំពើពុករលួយនៅរាជធានីភ្នំពេញនាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

ប្រព័ន្ធយុត្តិធម៌ត្រូវបានរកឃើញថាជាមូលហេតុចម្បងនាំឱ្យអំពើពុករលួយនៅកម្ពុជាខ្ពស់ជាងគេក្នុងតំបន់

ប្រព័ន្ធយុត្តិធម៌ត្រូវបានរកឃើញថាជាប្រភពចម្បងនៃអំពើពុករលួយនៅកម្ពុជា ដោយវាបានបណ្តាលឱ្យប្រទេសនេះ ទទួលបានពិន្ទុទាបបំផុតនៅក្នុងតំបន់លើសន្ទស្សន៍ការយល់ឃើញពីអំពើពុករលួយឆ្នាំ២០២១ របស់អង្គការតម្លាភាពអន្តរជាតិ។
មន្ត្រីសុខាភិបាលសម្ភាសន៍ពលកករខ្មែរដែលត្រឡប់មកពីថៃដើម្បីស្វែងរកជំងឺរបេង កាលពីខែសីហា ឆ្នាំ២០២១។ រូបភាពផ្តលឲ្យ

ពលករខ្មែរជាង៣០០នាក់ រកឃើញផ្ទុកជំងឺរបេង ក្រោយត្រឡប់ពីប្រទេសថៃក្នុងបរិបទកូវីដ-១៩

ចាប់​តាំងពីខែ​មករា ឆ្នាំ​២០២០ ដល់​ខែ​វិច្ឆិកា ឆ្នាំ​២០២១ អង្គការអន្តរជាតិទេសន្តរប្រវេសន៍(IOM) បាន​ត្រួតពិនិត្យ​លើ​ពល​ករ​ចំណាក​ស្រុក​កម្ពុជា​ចំនួន​ ១៥ ០៣៤​នាក់ ដើម្បីរក​មើល​ជំងឺ​របេង​។​ អង្គការ​អន្ត​ជាតិ​នេះ ថា​មាន​តែពល​ករ​ចំនួន​ ១ ៥១៩​​នាក់​ប៉ុណ្ណោះ​បាន​ធ្វើ​តេស្ត​រក​ជំងឺ​របេង និង​ថា​ក្នុង​នោះ​មាន​ពល​ករ​សរុប ៣៤២​នាក់ មាន​ស្រី​ ១៦៦​នាក់ មាន​វិជ្ជមាន​ជំងឺ​របេង និង​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព។​
លោក កឹម សុខា លើកដៃគ្រវីទៅកាន់អ្នកគាំទ្រ ពេលចាកចេញពីសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃអង្គារ បន្ទាប់ពីសវនាការបញ្ចប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

តុលាការចាក់ខ្សែអាត់វីដេអូរបស់លោក កឹម សុខា ម្តងទៀតក្នុងសវនាការសំណុំរឿងក្បត់ជាតិ

សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​អង្គារ​នេះ បាន​បន្ត​សវនាការ​លើ​បទ​ចោទ​ក្បត់​ជាតិ​ប្រឆាំង​នឹងអតីត​មេបក្ស​ប្រឆាំង​ លោក កឹម សុខា ដោយ​ផ្ដោត​សំខាន់​លើ​ខ្សែអាត់​វីដេអូ​ខ្លីៗ ដែល​ខាង​ព្រះ​រាជអាជ្ញា​ចោទ​ថា​ជា​ភស្តុតាង​បញ្ជាក់​ថា​អ្នក​នយោបាយ​មាន​ចេតនា​ផ្ដួល​រំលំ​រដ្ឋាភិបាល​។
សណ្ឋាគារ និងកាស៊ីណូណាហ្គាវើលដ៍ ដែលមានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

លោក ស ខេង ចង់ឃើញកម្មករណាហ្គាវើលដ៍ទទួលបានដំណោះស្រាយឆាប់ៗ ខណៈកម្មករបានតវ៉ាមួយខែជាងមកហើយ

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងថា វិវាទការងារ​រវាងបុគ្គលិក​ណាហ្គាវើលដ៍ជាមួយនឹងក្រុមហ៊ុន គួរតែចរចារកដំណោះស្រាយឱ្យបានឆាប់ៗ​ដោយសន្តិវិធី ខណៈសង្គមស៊ីវិលនានា ទាមទារឱ្យមានការដោះលែងមេដឹកនាំសហជីព និងរកដំណោះ​ស្រាយជាបន្ទាន់ដោយសារកូដកម្មអូសបន្លាយជាងមួយខែមកហើយ។​
អ្នកភូមិបោះតង់ចាំព្រៃដែលកំពុងមានជម្លោះក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ រូបភាពថតនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ ស៊នសារ៉ាត

អ្នកភូមិបោះតង់ដេកចាំព្រៃសហគមន៍ដែលក្រុមទាហានឈូសឆាយយក

លោក សុខលី និយាយថា៖ «នៅសល់ព្រៃសហគមន៍តែមួយហ្នឹងទៀតទេដែលយើងអាចប្រលែងគោឱ្យស៊ីស្មៅបាន ដោយសារតែតំបន់នៅជុំវិញហ្នឹងសុទ្ធតែដីសម្បទានឱ្យឯកជនទាំងអស់ហ្នឹង»។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម