សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ព័ត៌មានជាតិ

រូបថតលោក នី ណាក់ ដែលរងបណ្តឹងពីលោករដ្ឋមន្ត្រីក្រសួងការងារ បានយកចេញពីប្រូហ្វាល់ហ្វេសប៊ុករបស់លោក។

សាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនលោក នី ណាក់ ពីបទបរិហារកេរ្តិ៍ និងញុះញង់

Update: សាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់ និងឃុំខ្លួនលោក នី​ ណាក់ ​ពីបទ«បរិហាកេរ្ដិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង»​ កាលពីល្ងាចថ្ងៃទី៥ ខែមករា​ ឆ្នាំ​២០២៤ ហើយបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស ខណៈសង្គមស៊ីវិលថា ជាការរំលោភសិទ្ធិប​ញ្ចេញ​មតិ និងសិទ្ធិមនុស្សក្នុងសង្គមប្រជាធិបតេយ្យ។

​ចម្ងល់​ជុំវិញ​ផែនការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ជំរុញ​ឲ្យ​ពលករ​ចំណាកស្រុក​ងាក​មក​ធ្វើ​កសិកម្ម​ និង​ចិញ្ចឹម​សត្វ​

​លោក​ ​ប៉ៃ​ ​ពន់​ ​មាន​អារម្មណ៍​សប្បាយចិត្ត​មែនទែន​នៅ​ពេល​លោក​ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​ចូលរួម​កិច្ចប្រជុំ​មួយ​កាលពី​ខែ​ឧសភា​ ​ស្តីពី​ឱកាស​ការងារ​ថ្មី​នៅ​សាលាឃុំ​កន្ទ្រាំង​ ​ក្នុងស្រុក​ប្រាសាទ​បាគង​ ​ខេត្ត​សៀមរាប​ ​បន្ទាប់ពី​លោក​វិលត្រឡប់​ពី​ប្រទេស​ថៃ​មក​ប្រទេស​កម្ពុជា​វិញ​ ​ចាប់តាំង​ពី​ពេល​ថៃ​ចាប់ផ្តើម​បិទ​ប្រទេស​ដោយសារ​វី​រុ​ស​កូ​វី​ដ​១​៩​ ​កាលពី​ពីរ​ខែ​មុននេះ​។​

​ខណៈ​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ១៩ កម្មករ​កាត់ដេរ​រាប់ពាន់​នាក់​ធ្វើ​បាតុកម្ម​ទាមទារ​ប្រាក់ឈ្នួល​

នៅ​ឆ្នាំ​នេះ កម្មករ​រាប់ពាន់​នាក់​នៅ​រោងចក្រ​សម្លៀក​បំពាក់ និង​ស្បែកជើង​ចំនួន១២ដែល​បិទទ្វារ បាន​ធ្វើការ​តវ៉ា​​ បន្ទាប់​ពី​ម្ចាស់រោងចក្រ​ខកខាន​បង់ថ្លៃ​ប្រាក់ខែ និង​ប្រាក់​ឧបត្ថម្ភ​ផ្សេងៗ ដែល​រោងចក្រ​បាន​ជំពាក់ ខណៈ​​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ ជា​សាកល បាន​បង្ក​ឲ្យ​រោងចក្រ​ចំនួន​រាប់រយ​ផ្អាក​ដំណើរការ។

សង្គម​ស៊ីវិល​អំពាវនាវ​លើក​ចុង​ក្រោយ​សម្រាប់​វិសោធនម្ម​ច្បាប់​ស្ដីពី​សមាគម និងអង្គការ​មិនមែន​រដ្ឋាភិបាល ខណៈ​សកម្មភាព​របស់​ខ្លួន​កំពុង​មាន​ការ​រឹត​ត្បិត

អង្គការ​សង្គម​ស៊ីវិល​បាន​អះ​អាង​ថា​សេរី​ភាព​នៃ​ការ​ជួបជុំ​របស់​ពួកគេ​ត្រូវ​បាន​រឹតត្បិត​ដោយ​អាជ្ញាធរ​មូលដ្ឋាន​ ខណៈ​ការ​ធ្វើ​វិសោធ​នកម្ម​ច្បាប់​ស្ដី​ពី​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ហៅ​កាត់​ថា​ Lango ត្រូវ​ក្រុម​ការងារ​រដ្ឋាភិបាល​លើក​យក​មក​ពិភាក្សា​នៅ​ក្នុង​សប្ដាហ៍​នេះ។

តុលាការ​កំពូល​ឱ្យ​តុលាការ​ថ្នាក់​ក្រោម​ជំនុំ​ជម្រះ​រឿង​ក្តី​លោក រ៉ាត់ រត្នមុនី ឡើងវិញ

តុលាការ​កំពូល​នៅ​ថ្ងៃ​ទី​ ១៥ ខែ​កក្កដា​បាន​សម្រេចបញ្ជូន​សំណុំ​រឿង​អ្នក​បក​ប្រែ​ឱ្យ​សារព័ត៌មាន​រុស្ស៊ី​RT​ លោក​ រ៉ាត់​ រត្នមុនី​ ឱ្យ​កាត់​សេចក្តី​​ឡើង​វិញ​ បន្ទាប់​ពី​រក​ឃើញ​ថាសេចក្តី​សម្រេច​របស់​សាលា​ឧទ្ធរណ៍​ដែលតម្តល់​​ការផ្តន្ទាទោស​គាត់​ពីបទញុះ​ញង់គឺមិនត្រឹមត្រូវ។

របាយការណ៍​បង្ហាញ​ពី​ផល​ប៉ះពាល់​​នៃ​បន្ទុក​បំណុល​លើ​កម្មករ​រោងចក្រ​​

របាយការណ៍​មួយ​​ចេញ​ដោ​យ​​ក្រុម​​​អង្គការ​​សិទ្ធិការងារ​​​នៅ​​សបា្តហ៍​​នេះ​​បាន​​បង្ហាញ​​​ថា​​បន្ទុក​​បំណុល​​​កម្មករ​​រោងចក្រ​​​បាន​​កើន​ឡើង​​ក្នុង​រយៈ​ពេល​​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ ស្រប​ពេល​ដែល​មាន​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ​១៩​។

​​ចាងហ្វាង​កាសែត​ម្នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ពាក់ព័ន្ធ​ការ​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​

សាលាដំបូង​រាជធានី​ភ្នំពេញ​នា​ថ្ងៃ​ទី​២​៨​ ​ខែ​មិថុនា​ ​បាន​ចោទប្រកាន់​ចាងហ្វាង​កាសែត​ជាតិខ្មែរ​ពី​បទ​ញុះញង់​ដែល​ប្រព្រឹត្ត​តាមរយៈ​ការ​បង្ហោះ​លើ​ហ្វេសប៊ុក​របស់​គាត់​នៅ​ស​ប្តាហ៍​នេះ​ដោយ​លោក​បាន​ធ្វើ​ការរិះគន់​លោកនាយក​រដ្ឋ​ម​ន្រ្តី ​ហ៊ុន​ ​សែន​។​

កម្មករមិនទទួលបានប្រាក់ឈ្នួលខណៈវិស័យសំណង់ធ្លាក់ចុះ​

កម្មករ​ជាង​៤០​នាក់​បាន​ធ្វើ​ការតវ៉ា​នៅ​សប្តាហ៍​នេះ​ប​ន្ទាប់​ពី​ធ្វើការ​មិន​ទទួល​បាន​ប្រាក់​ឈ្នួលជា​ច្រើន​ខែ កំឡុងពេលបំពេញការងារនៅការដ្ឋានផ្សារទំនើប DNC Mall ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ​ដែលជាឧទាហរណ៍មួយនៃផលប៉ះពាល់បណ្តាលមកពីការធ្លាក់ចុះនៃសេដ្ឋកិច្ចមកលើកម្មករសំណង់។

ក្រុម​សហជី​ព​ជំរុញ​ឱ្យ​ក្រសួង​លុប​ចោល​សេចក្តី​សម្រេច​ពន្យា​ពេល​បើក​ប្រាក់​អតីត​ភាព​ការងា​រ​

​តំណាង​សហជីព​ធំៗ​ចំនួន​១៤​បាន​ដាក់​ញត្តិ​ទៅ​ក្រសួង​ការងារ​នៅ​ថ្ងៃ​ទី​២២​ ខែ​មិថុនា​អំពាវ​នាវ​ឱ្យ​និយោជក​ផ្តល់​ប្រាក់​អតីត​ភាព​ការងារ​ដែល​ជំពាក់​កម្មករ​ បន្ទាប់​ពី​ក្រសួង​សម្រេច​មិនតម្រូវ​ឱ្យក្រុមនិយោជក​ទូទាត់​ប្រាក់​អតីត​ភាព​​ការងារ​​រហូត​ដល់​ឆ្នាំ​២០២១​។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម