ពលរដ្ឋភាគច្រើននៅក្នុងភូមិមួយនៃក្រុងសំពៅពូនមិនយកបណ្ណកម្មសិទ្ធិដីធ្លីព្រោះមិនមានលុយបង់
ប្រជាពលរដ្ឋភាគច្រើននៅក្នុងភូមិមួយនៅក្រុងសំពៅពូន ខេត្តកណ្តាល អះអាងថា ពួកគេសម្រេចមិនទៅយកបណ្ណកម្មសិទ្ធិដីធ្លីតាមការអំពាវនាវរបស់អាជ្ញាធរទេ ព្រោះរដ្ឋយកថ្លៃសេវាពីពួកគេពីរាប់សែនដល់រាប់លានរៀល ខណៈអ្នកភូមិកំពុងមានជីវភាពលំបាក។