សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ព័ត៌មានជាតិ

លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀនចូលមកបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

សាលាដំបូងរាជធានីភ្នំពេញសាកសួរលោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន

សាលាដំបូងរាជធានីភ្នំពេញបានសាកសួរលោក ទាវ វណ្ណុល​ ប្រធានគណបក្សភ្លើងទៀន ជុំវិញ​​ការអត្ថាធិប្បាយរបស់លោកជាមួយ​បណ្តាញសារព័ត៌មានបរ​ទេស​មួយថា លទ្ធិ​ប្រជាធិបតេយ្យ​នៅកម្ពុជាកំពុងដើរថយក្រោយ​ក្រោមការដឹកនាំ​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយ​មាន​ការធ្វើទុក្ខបុកម្នេញលើមន្ត្រីនយោបាយ។
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសមាជិកព្រឹទ្ធសភាថ្មីថតនៅខាងមុខវិមានព្រឹទ្ធសភាក្នុងសម័យប្រជុំព្រឹទ្ធសភាលើកដំបូងសម្រាប់នីតិកាលទី៥ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤។ (SHS Media)

អតីតនាយករដ្ឋមន្ត្រីក្លាយជាប្រធានព្រឹទ្ធសភាដែលមានសមាជិកសរុប​៦២​រូប រួមមានបីរូបមកពីបក្សប្រឆាំង

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះ​អង្គ​បាន​ធ្វើជា​អធិបតីដ៏​ខ្ពង់​ខ្ពស់​​ក្នុង​សម័យ​ប្រជុំ​ព្រឹទ្ធសភា​លើក​ដំបូង​សម្រាប់​នីតិកាល​ទី​៥​ ​នៅ​ថ្ងៃពុធ។ ​ព្រឹទ្ធសភា​មាន​​សមាជិក​ចំនួន​៦២​រូប បាន​ចូល​សច្ចាប្រណិធាន​ ក្នុង​នោះ​រួម​មាន​ទាំង​សមាជិក​បី​រូប​ពី​គណបក្ស​​ឆន្ទៈ​ខ្មែរ​ផង​ដែរ។​
រ៉ឺម៉កកង់បី បើកកាត់មុខក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

ពលរដ្ឋខ្មែររងគ្រោះជិត៨ពាន់នាក់ត្រូវបានជួយសង្រ្គោះពីបរទេសក្នុងឆ្នាំ២០២៣

ក្រសួងការបរទេសកម្ពុជា បានជួយសង្រ្គោះ ក៏ដូចជាសម្របសម្រួលពលរដ្ឋខ្មែរជិត៨ពាន់នាក់​ដែលរងគ្រោះដោយការរំលោភសិទ្ធិសេរីភាព និងអំពើជួញដូរមនុស្សពីប្រទេសចិន​​ និង​ប្រទេស​​​ក្នុងតំបន់អាស៊ីអាគ្នេយ៍ឱ្យបានវិលត្រលប់មកមាតុភូមិកំណើតវិញក្នុងឆ្នាំ​២០២៣។
ប្រជាពលរដ្ឋប្រមូលផ្ដុំនៅមុខក្រសួងដែនដីដើម្បីដាក់ញត្តិឲ្យក្រសួងកាត់ដីរបស់ពួកគាត់ចេញពីគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី និងចេញបណ្ណកម្មសិទ្ធិជូនពួកគាត់ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

ប្រជាពលរដ្ឋនៅប្រឡាយ​៩៤​ជាង​២០០នាក់​ដាក់​ញត្តិ​ទៅ​ក្រសួង​រៀប​​ចំ​​ដែនដី​ស្នើ​សុំ​ប្លង់​កម្មសិទ្ធិ​លើដី​របស់ខ្លួន

ប្រជា​ពល​រដ្ឋ​ជាង​២០០​នាក់​មកពី​ស្រុក​កណ្ដាល​ស្ទឹង និង​ក្រុង​តាខ្មៅ បាន​ដាក់​ញត្តិ​​ទៅ​រដ្ឋ​មន្ត្រីក្រ​សួង​ដែន​ដី លោក សាយ សំអាល់ កាល​ពី​ថ្ងៃចន្ទ ដោយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កាត់​ដី​មួយ​ចំណែក​ចេញ​ពី​គម្រោង​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​ឲ្យ​ពួក​គាត់ និង​ចេញ​បណ្ណកម្មសិទ្ធិ ដើម្បី​អាច​ឲ្យ​ពួក​គាត់​សាង​សង់​លំនៅ​ឋានបាន​។​
កសិករប្រមូលផលស្រូវនៅស្រុកបវេល ខេត្តបាត់ដំបង កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២។ (ខេមបូចា/ សុខ សាវី)

ភាគីពាក់ព័ន្ធវិស័យស្រូវអង្ករលើកឡើងពីបញ្ហាដែលរារាំងកិច្ចប្រឹងប្រែងដើម្បីឆ្លើយតបតាមស្តង់ដារទីផ្សារនាំចេញ

កង្វះជំនួយបច្ចេកទេស ទីផ្សារគ្មាន​ស្ថិរភាព​ និងប្រព័ន្ធធារាសាស្រ្តមិនល្អ ស្ថិត​ក្នុង​ចំណោម​បញ្ហាសំខាន់ៗដែលលើកឡើងដោយកសិករកម្ពុជា រោងម៉ាស៊ីនកិនស្រូវ ពាណិជ្ជករ​ អ្នកផលិត ដៃគូអភិវឌ្ឍន៍ និងវិទ្យាស្ថានស្រាវជ្រាវ។  
ដីដែលគេកាប់ឆ្ការ និងដុត ថ្មីៗនេះ ដើម្បីធ្វើចម្ការនៅភូមិឡៅកា ឃុំសុខដុម កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤។ (ម៉េង គ្រុយពន្លក)

សម្រាប់ជនជាតិដើមភាគតិចពូនង សិទ្ធិ​ដី​ធ្លី​មាន​សារៈ​សំខាន់​ចំពោះ​​អត្ត​​សញ្ញាណ​របស់​ពួកគេ

ជនជាតិដើមភាគតិចពូនងនៅភូមិឡៅកា ខេត្តមណ្ឌលគិរី កំពុងតតាំងនឹងលក្ខខណ្ឌតម្រូវដ៏ហួសហេតុ ដើម្បីទទួលបានបណ្ណកម្មសិទ្ធិដីសមូហភាព ជាមធ្យោបាយដើម្បីការពារអត្តសញ្ញាណជនជាតិដើមភាគតិច និងបញ្ឈប់ការរំលោភបំពានលើដីធ្លីរបស់ពួកគេ។
ប្រធានគណបក្សកម្លាំងជាតិ និងសមាជិក លើកស្លាកគណបក្សកម្លាំងជាតិ ស្រុកបារាយណ៍ ស្ថិតនៅឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។

សមត្ថកិច្ចចាប់ខ្លួនអគ្គហេរញ្ញិកបក្សប្រឆាំងមួយរូបពាក់ព័ន្ធសំណុំរឿងរួមគំនិតក្បត់

សមត្ថកិច្ចក្រុងភ្នំពេញ នៅព្រឹកថ្ងៃសៅរ៍នេះ បានឃាត់ខ្លួនអគ្គហេរញ្ញិកគណបក្សកម្លាំងជាតិ លោក អ៊ុំ វីរៈរដ្ឋ​ ពាក់ព័ន្ធនឹងសំណុំរឿង «រួមគំនិតក្បត់» តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់តុលាការ​ខេត្តកំពង់ស្ពឺ។ 
អាជ្ញាធរខេត្តរមានជ័យបានដុតផ្ទះប្រជាពលរដ្ឋកាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០០៩ នៅចំណុចអូរបាត់មាន់ ក្នុងភូមិបុស្ស ឃុំកូនគ្រៀល ស្រុងសំរោង ដើម្បីបើកផ្លូវឲ្យក្រុមហ៊ុន Mitr Phol ដាំអំពៅ។ (រូបភាពផ្តល់ឱ្យ)

តុលាការថៃនឹងបើកសវនាការលើបណ្ដឹងពលរដ្ឋក្នុងខេត្ត​ឧត្តរមានជ័យ​​ដែលបានប្តឹងក្រុមហ៊ុនផលិតស្ករសលំដាប់ពិភពលោកមួយ

ពលរដ្ឋ​កម្ពុជា​បី​នាក់​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ​​កាល​ពី​ថ្ងៃ​ទី២៧ ខែមីនា​ ដើម្បី​ប្រគល់​ឯកសារមួយចំនួនទៅ​តុលាការ​ថៃ​​ប្រឆាំង​នឹង​ក្រុម​ហ៊ុន​ផលិត​ស្ករស​ដ៏​ធំ​មួយ​ក្នុង​ពិភព​លោក ដែល​ក្រុម​ហ៊ុន​នោះ​មាន​ម្ចាស់ជា​ជន​ជាតិ​ថៃ និង​មាន​ឈ្មោះ​ថា Mitr Phol Sugar Co Ltd។
អ្នកចូលរួមសន្និសីទជាតិទិន្នន័យបើកទូលាយ ដែលប្រព្រឹត្តទៅនៅឯបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា នៅរាជធានីភ្នំពេញ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

អង្គការមិនមែនរដ្ឋាភិបាលលើកឡើងថា ទិន្នន័យមានច្រើន ប៉ុន្តែសិទ្ធិទទួលបានទិន្នន័យនៅមានកម្រិត

តួអង្គក្រៅរដ្ឋាភិបាល​បាន​សម្ដែង​ក្ដី​កង្វល់​អំពី​ការចែករំលែក​ទិន្នន័យ​សាធារណៈ​នៅ​មាន​កម្រិត ពីសំណាក់រដ្ឋាភិបាលដោយសារតែកង្វះការទុកចិត្ត ព្រមទាំង​បញ្ហា​ទិន្នន័យ​គ្មាន​គុណភាព ឬបទដ្ឋានស្តង់ដារ។ ​

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម