សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ព័ត៌មានជាតិ

លោក សែម បូរ៉ា អគ្គនាយកទូរទស្សន៍អនឡាញTNM ផ្តល់បទសម្ភាសន៍ដល់អ្នកកាសែតក្រោយពីចេញពីបន្ទប់ជំនុំជម្រះក្តី នោថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។ (ខេមបូចា/ មាស ភារុណ)

សាលាដំបូងខេត្តបាត់ដំបងបើកសវនាការលើ​ករណី​អគ្គនាយកទូរទស្សន៍​អនឡាញTNM​ពាក់ព័ន្ធនឹងបទបរិហាកេរ្តិ៍

សាលាដំបូងខេត្តបាត់ដំបងនៅថ្ងៃទី២៥ ខែមេសា បានបើកការជំនុំជម្រះក្តីជាថ្មីលើអគ្គនាយកទូរទស្សន៍អនឡាញ​TNMពី​បទ​បរិហាកេរ្តិ៍​​​ជាសាធារណៈ បន្ទាប់ពីអ្នកកាសែត​រូបនេះ​ត្រូវបានតុលាការ​សម្រេចផ្តន្ទាទោសដោយ​ផាកពិន័យចំនួន៤លានរៀលដោយសាលក្រមកំបាំងមុខ​កាលពី​ឆ្នាំ២០២២ យោងតាមបណ្តឹងរបស់អភិបាលស្រុកឯកភ្នំ។
អ្នកភូមិប្រមូលផ្ដុំគ្នានៅក្នុងបរិវេណសាលាខេត្តកណ្តាលដាក់ញត្តិស្នើឲ្យរារាំងការចាក់ខ្សាច់លុបប្រឡាយដោយក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្តហោះ ដែលអាចប៉ះពាល់ដល់ផ្ទះរបស់ពួកគាត់នៅរដូវវស្សា ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។ (ខេមបូចា/ផុន សុទ្ធីរ័ត្ន)

ប្រជាពលរដ្ឋដាក់​ញត្តិទៅអភិបាល​ខេត្ត​កណ្តាល​សុំអន្តរាគមន៍​ ដោយ​បារម្ភ​ទឹកជន់លិច​ ​បន្ទាប់ពីប្រឡាយ​៩៤ត្រូវ​បាន​ចាក់​ខ្សាច់លុប​

អ្នកភូមិប្រមាណ១០០នាក់មកពីស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ បានប្រមូលផ្តុំគ្នានៅសាលាខេត្តកណ្តាល ដើម្បីដាក់ញត្តិជូនលោក គង់ សោ​ភ័ណ្ឌ អភិបាលខេត្ត​កណ្តាល​កាល​ពី​ព្រឹកថ្ងៃពុធ។
ប្រជាពលរដ្ឋទៅចូលរួមស្តាប់ការដោះស្រាយវិវាទដីធ្លីនៅសាលាឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤។ (ខេមបូចា/ សុខ សាវី)

ប្រជាពលរដ្ឋអះអាងថា មានមន្រ្តីខេត្តបាត់ដំបងម្នាក់បានចុះវាស់វែងរំលោភ​យក​ដីតំបន់២របស់ពួកគាត់

ប្រជាពលរដ្ឋ១២គ្រួសាររស់នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង ប្រឈមនឹងការបាត់បង់ដីស្រែ​តំបន់២ដែលរដ្ឋកាត់ឆ្វៀលរួច៦៤ហិកតា ដោយពួកគាត់អះអាងថា មានស្នងការរងម្នាក់បាននាំ មន្រ្តីវាស់វែងដីធ្លីចុះវាស់វែងយកដីនោះនៅចំណុចកើតលូ គោកស្បូវ ភូមិដូនទ្រី ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
សមាជិកគណបក្សភ្លើងទៀនតវ៉ានៅមុខទីស្នាក់ការគណបក្សក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

ក្រុមប្រឹក្សាឃុំសង្កាត់កូតាបក្សភ្លើងទៀនជិត៧០រូបប្ដឹងអាជ្ញាធរប្រឆាំងនឹងការ​លុបសមាជិកភាព និងតួនាទីជាក្រុមប្រឹក្សា

ក្រុមប្រឹក្សាឃុំសង្កាត់កូតាបក្សភ្លើងទៀនជិត៧០រូបក្នុងខេត្តសៀមរាប និងកំពង់ធំ ដាក់ពាក្យ​ប្ដឹងបក្សភ្លើងទៀនទៅកាន់អាជ្ញាធរខេត្តទាំងពីរនេះ ទាមទារឱ្យទប់ស្កាត់ការដកហូត​មុខ​តំណែង​​​​ពីក្រុមប្រឹក្សា និងការបញ្ចប់សមាជិកភាពពីបក្សដោយអយុត្តិធម៌។
ប្រជាពលរដ្ឋបើកម៉ូតូកាត់មុខវិទ្យាល័យជាស៊ីមឈូកវ៉ា កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។ (ខេមបូចា)

ក្រ​សួង​អប់​រំបើកការ​ស៊ើបអង្កេតនាយកសាលាឈូកវ៉ា ក្រោយពីមានការតវ៉ាពីគ្រូនិងសិស្ស

គ្រូបង្រៀន និង​សិស្ស​ប្រមាណជា​២០០​នាក់​នៅ​វិទ្យាល័យ​ជាស៊ីមឈូកវ៉ា ក្នុងខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ បាន​ទាម​ទារ​ឲ្យ​ដក​នាយក​វិទ្យាល័យ​មួយ​នេះ ​ចេញ​ពី​តំណែង​ដោយ​​ចោទ​ប្រកាន់​ថា​បាន​ប្រើ​ប្រាស់​ថវិកា​របស់​សាលា​មិន​ត្រឹម​ត្រូវ និង​ខ្វះភាព​ជា​អ្នក​ដឹក​នាំ​។​
តំណាងពលរដ្ឋដាក់ញត្ដិដើម្បីសុំកិច្ចអន្ដរាគមន៍ពីក្រសួងរៀបចំដែនដី លើពលរដ្ឋខេត្ដឧត្ដរមានជ័យ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។ (ខេមបូចា/ ឃាង សុខមាន)

តំណាងពលរដ្ឋដាក់ញត្ដិនៅក្រសួងរៀបចំដែនដីស្នើសុំឱ្យចេញបណ្ណកម្មសិទ្ធិ និងផ្ដល់ដីបន្ថែម

ពលរដ្ឋ១០នាក់ជាតំណាងពលរដ្ឋ៧១១គ្រួសារមកពីខេត្ដឧត្ដរមានជ័យបាននាំគ្នាឡើងមក​ដាក់ញត្ដិនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីឱ្យក្រសួង​ជួយអន្ដរាគមន៍​លើ​បញ្ហាដីធ្លីរបស់ពួកគេ ខណៈពួកគេថា កំពុងធ្លាក់ខ្លួនក្នុងវិបត្ដិបំណុលដែលប៉ះពាល់ដល់​ជីវភាព និង​ប្រឈម​បញ្ហាផ្សេងៗ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។
សត្វស្វាព្រៃនៅលើបង្គោលភ្លើងក្បែរវត្តភ្នំ ក្នុងរាជធានីភ្នំពេញ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២។ (ខេមបូចា/ព្រីង សំរាំង)

តុលាការ​អាមេរិក​សម្រេច​ឲ្យ​​លោក គ្រី ម៉ះផល​ មន្ត្រី​​ក្រ​សួង​កសិកម្ម​រួច​​​ពី​បទ​ចោទ​រត់ពន្ធ​សត្វ​ស្វាក្តាម​

យោងតាមការបង្ហោះសាររបស់​អង្គការ Peta ជាអង្គការ​​ការពារសិទ្ធិ​របស់​​សត្វបានឱ្យដឹងថា តុលាការ​នៅរដ្ឋហ្លរីដា សហរដ្ឋ​អាមេរិក​បានសម្រេច​ឲ្យ​លោក គ្រី ម៉ះផល​ រួច​ខ្លួន​ពីការចោទប្រកាន់រត់ពន្ធសត្វស្វាកន្ទុយវែង (ស្វាក្តាម)។ 
ខ្លោងទ្ធារនៃសាលាដំបូងខេត្តមណ្ឌលគិរី ដែលថតកាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣។ (រូបភាពផ្តល់ឱ្យ)

ក្រសួងព័ត៌មានបានផ្តល់មេធាវីការពារក្តីអ្នកកាសែត​៨នាក់ដែលសាលាដំបូងខេត្តមណ្ឌលគិរីសម្រេច​ចោទប្រកាន់

ក្រសួងព័ត៌មានបានសម្រេចផ្តល់មេធាវីចំនួនពីរនាក់ដើម្បីការពារក្តីឱ្យអ្នកសារព័ត៌មានចំនួន​៨នាក់ដែលសាលាដំបូងខេត្តមណ្ឌលគិរីបានចោទប្រកាន់ពីបទ«កំហែង​យក»​ដែលបាន​ប្រព្រឹត្ត​​​នៅភូមិចារ ឃុំស្រែព្រះ ស្រុកកែវសីម៉ា ខេត្ដមណ្ឌលគិរី។
ដីជនជាតិដើមភាគតិចពូនងដែលរដ្ឋាភិបាលបានកាត់ទៅឱ្យក្រុមហ៊ុនឯកជនដើម្បីវិនិយោគលើផ្ទៃដី២៥៥ហិកតារហូតមានការតវ៉ា ស្ថិតនៅភូមិពូរាំង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្ដមណ្ឌលគិរី។ (រូបភាពផ្ដល់ឱ្យ)

ជនជាតិដើមភាគតិចពូនងខេត្ដមណ្ឌលគិរីជាង៥០គ្រួសារប្រឈមការបណ្តេញចេញ

ជនជាតិដើមភាគតិចពូនងខេត្ដមណ្ឌលគិរីជាង៥០គ្រួសារប្រឈមការបណ្ដេញទាំងបង្ខំ និង​ពលរដ្ឋច្រើនគ្រួសារទៀតប្រឈមបាត់​បង់​ដីសហគមន៍ដែលដូនតាបន្សល់ទុកច្រើនជំនាន់ ក្រោយ​​​អាជ្ញាធរអនុវត្ដ​តាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាលលើផ្ទៃដី២៥៥ហិកតាដោយធ្វើ​អនុប្បយោគ​ឱ្យក្រុមហ៊ុន​ឯកជន​មួយ។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម