សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (រូបឈរទីពីរពីខាងស្ដាំដៃ) និងលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន (រូបឈរទីពីរពីខាងឆ្វេងដៃ) ធ្វើជាសាក្សីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង នៅរាជធានីភ្នំពេញ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។ (រូបភាពពីទំព័រហ្វេសប៊ុករបស់ CDC)

ចិននឹងផ្ដល់ជំនួយសម្រាប់ការផ្គត់ផ្គង់ទឹកស្អាតនៅជនបទ និងវិស័យកសិកម្ម អំឡុងដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី

ប្រទេសចិន​នឹង​ផ្ដល់ជំនួយដល់​ការអភិវឌ្ឍ​ដំណាក់កាលទីពីរ​នៃ​គម្រោង​ផ្គត់ផ្គង់ទឹក​ស្អាត​​នៅជន​បទ​និង​ផែនការ​មេ​វិស័យកសិកម្ម​របស់​ប្រទេស​កម្ពុជា នៅក្រោយ​ការចុះ​ហត្ថលេខា​​លើ​កិច្ច​ព្រមព្រៀង​​ក្នុងអំឡុង​ដំណើរទស្សនកិច្ច​បីថ្ងៃរបស់​រដ្ឋមន្ត្រី​ការបរទេស​ចិន​ លោក វ៉ាង យី ។
កម្មកររោងចក្រ Y&W បិទផ្លូវមួយកន្លែងនៅជាយរាជធានីភ្នំពេញ នៅក្នុងការតវ៉ាទាមទារដំណោះស្រាយពីរដ្ឋាភិបាល កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ។ (ខេមបូចា/ព្រីង សំរាំង)

កម្មកររោងចក្រ Y&W នៅបន្តតវ៉ា ទោះបីមានការផ្ដល់សំណង​ ខណ:ក្រុមហ៊ុន R.G Footwear ប្រកាសក្ស័យធន​

កម្មករ​ប្រមាណ ១០០០នាក់​មកពីរោងចក្រ​កាត់ដេរ Y&W Garment នៅក្នុងទីក្រុង​ភ្នំពេញ​ដែលមានម្ចាស់ជាជនជាតិចិន បន្ត​បិទផ្លូវដើម្បីតវ៉ាទាមទារឱ្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈផ្ដល់​«សំណង​ជំងឺចិត្ត» បន្ថែមពីលើ​សំណង ដោយមើល​ឃើញថា​ម្ចាស់រោងចក្រ​បានរត់គេចខ្លួនបាត់ ។
អ្នកស្រី ហួ សម្ផស្ស ប្រជាពលរដ្ឋសហគមវាសនាអមតៈ ស្ថិតនៅភូមិចម្ការសំរោង២ សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន។ រូបថតនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤។ (ខេមបូចា/ សុខ សាវី)

ប្រជាពលរដ្ឋរស់នៅសំណង់​មិន​រៀប​រយ​ក្នុងក្រុងបាត់ដំបងបារម្ភខ្លាចអាជ្ញាធរ​បណ្តេញ​ចេញ

ស្រ្តីម្នាក់រស់នៅក្រុងបាត់ដំបងមានមុខរបរធ្វើសម្បកលតបោះឱ្យម៉ូយក្នុងផ្សារ និងតាមម្ហូបការ​មានការព្រួយបារម្ភខ្លាចអាជ្ញាធរ​បណ្តេញ​ចេញពីកន្លែងរស់នៅបច្ចុប្បន្នដោយសារតំបន់នេះ​ស្ថិតក្នុងតំបន់សំណង់មិនរៀបរយក្នុងសហគមន៍វាសនាអមតៈ។​
អតីតបុគ្គលិករបស់ក្រុមហ៊ុនហ៊ុន Giant Ibis Transport បញ្ឈប់រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងអំឡុងពេលពួកគាត់កំពុងតវ៉ាក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣។ (ខេមបូចា/ អ៊ឺង ស៊ា)

អ្នកបើកបររថយន្ត​ក្រុងGiant Ibisត្អូញត្អែរអំពីជម្លោះការងារអូសបន្លាយវែង

កន្លងទៅ​ជិត៤ឆ្នាំហើយ​ចាប់តាំងពីអតីតបុគ្គលិកក្រុម​ហ៊ុនរថយន្ត​ក្រុង​​ Giant Ibis ត្រូវបានបញ្ឈប់​ពី​ការងារ​ អំឡុងពេលមាន​ការ​រីករាលដាលជំងឺ​កូវីដ-១៩ ដោយមិន​ផ្តល់​​ប្រាក់បំណាច់ការងារ​និងប្រាក់​អតីតភាពការងារ ខណៈដែលពួកគេបន្តដាក់សម្ពាធឱ្យក្រុមហ៊ុនរថយន្តក្រុងឱ្យទទួល​យក​ពួកគេ​ចូលធ្វើ​ការវិញ​ ឬផ្តល់សំណងដល់ពួកគេ។ 
រោងចក្រផលិតស្បែកជើង R.G ក្នុងខេត្តកណ្តាលឆេះទាំងស្រុង កាលពីថ្ងៃអង្គារ ដែលបណ្តាលឲ្យកម្មករជាង២០០០នាក់បាត់បង់ការងារ រូបភាពកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

កម្មករ​ជាង​២០០០​នាក់​ប្រឈម​ជួប​ការ​លំបាកក្នុង​ជីវភាព​ ​បន្ទាប់​ពីរោងចក្រស្បែកជើងមួយ​​​​ត្រូវ​ឆេះរាបដល់ដី

កម្មករ​ជាង​២០០០​នាក់​នៅ​រោង​ចក្រ​ស្បែង​ជើង​ R.G ​នៅ​ខេត្ត​កណ្ដាល​កំពុង​ព្រួយ​បារម្ភ​អំពី​ការ​បាត់​បង់​ការងារ​បន្ទាប់​ពី​រោង​ចក្រ​នេះ​ត្រូវ​បាន​ឆេះខូច​ខាត​ទាំង​ស្រុង​កាល​ពី​ថ្ងៃ​អង្គារ​។ ពួក​គេ​សង្ឃឹម​ថា​ក្រសួង​ការងារ​នឹង​រក​ដំណោះ​ស្រាយ​លើ​បញ្ហា​នេះ ដូច​នេះ​ពួក​គេ​អាច​នឹង​មាន​ការ​ងារ​ធ្វើ​បន្ត​ទៀត មិន​ថា​រោង​ចក្រ​នេះ​បន្ត​ដំណើរ​ការ​ទៀត​ឬអត់​។​
ប្រជាពលរដ្ឋសហគមន៍បឹងតាមោក និងកូនៗរបស់ពួកគាត់នាំគ្នាដើរទៅកាន់ព្រះបរមរាជវាំង ដើម្បីដាក់ញត្តិថ្វាយព្រះមហាក្សត្រ ដើម្បីស្វែងរកជំនួយដោះស្រាយវិវាទដីធ្លីរបស់ពួកគាត់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

អ្នក​ភូមិ​បឹង​តាមោកអន្ទះសារ​ស្វែងរក​ជំនួយ​ពី​ព្រះមហាក្សត្រ ដើម្បី​ដោះស្រាយ​វិវាទ​ដីធ្លី

ប្រជាពលរដ្ឋសហគមន៍បឹងតាមោកប្រមាណ៤០នាក់ បានដើរ​ហែ​ក្បួន​ចេញពីផ្សាររាត្រីឆ្ពោះទៅព្រះបរមរាជវាំង ដើម្បីដាក់ញត្តិថ្វាយ​ព្រះមហាក្សត្រ ឲ្យជួយអន្តរាគមន៍លើការអភិវឌ្ឍនៅ​​​បឹងតាមោក ដែលធ្វើឲ្យប៉ះពាល់ដល់ផ្ទះសម្បែង និងជីវភាពរស់នៅរបស់ពួកគាត់។
អគារដែលសាងសង់មិនទាន់រួចនៅក្នុងក្រុងព្រះសីហនុ។ រូបថតនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។ (ខេមបូចា/ ដែន សីមា)

ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុស្នើឱ្យវិនិយោគិនដាក់ពាក្យស្នើសុំឱ្យក្រុមការងារ​ជួយ​ដោះស្រាយអគារជាប់គាំង

ខេត្តព្រះសីហនុ៖ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដឹកនាំអនុវត្តដោយ ក្រសួង​​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកកិច្ចប្រជុំពិភាក្សា និង​ជូនដំណឹងដល់ធុរជន ឬ​វិនិយោគិន​​ទាំ​ងអស់ ដែលមាន​គម្រោងវិនិយោគអគារសំណង់កំពុងជាប់គាំង សូម​ដាក់ពាក្យ​ស្នើ​មកក្រុម​ការងារ ដើម្បីពិនិត្យ វាយតម្លៃ និងផ្តល់ការអនុម័តដើម្បីបន្ត​សាង​សង់​​សំណង់ អគាររបស់ខ្លួនឡើងវិញ។​
បុរសពីរនាក់បើកម៉ូតូឆ្លងកាត់រដ្ឋសភាក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

រដ្ឋសភាបង្ហាញការងារ៦ខែដំបូងបានផលល្អ ខណៈពលរដ្ឋថាជួបបញ្ហាច្រើនគ្មានអ្នកជួយ

រដ្ឋសភាបញ្ជាក់ថា ការងារ៦ខែដំបូងក្នុងនីតិកាលទី៧ គឺស្ថាប័ននេះបានបំពេញការងារ​បម្រើ​ផល​ប្រយោជន៍ជាតិ និងប្រជាពលរដ្ឋបានជោគជ័យជាទីមោទនៈ ខណៈប្រជាពលរដ្ឋនៅតាម​សហគមន៍​មួយចំនួនអះអាងថា ពួកគេកំពុងជួបការលំបាកខ្លាំងប៉ុន្តែមិនមានតំណាង​រាស្ត្រ ឬមន្ត្រីពាក់ព័ន្ធ​ជួយ​ដោះ​ស្រាយទេ។ 
ឡានកុងតាណឺដឹកអីវ៉ាន់នៅជាយក្រុងភ្នំពេញ កាលពីថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

រដ្ឋាភិបាលសម្រេចបន្ថយពន្ធគយលើទំនិញនាំចូល រួចបង្វែរទៅបន្ថែមអាករពិសេសលើផលិតផលមួយចំនួន

រដ្ឋាភិបាលកម្ពុជានឹងចាប់ផ្ដើមអនុវត្តកិច្ចព្រមព្រៀងសេដ្ឋកិច្ចក្នុងតំបន់ក្នុងខែមីនានេះ ដោយសម្រេចបន្ធូរបន្ថយ ឬលុបបំបាត់ពន្ធគយ​លើទំនិញនាំចូលពីប្រទេសអាស៊ាន និងជប៉ុន ប៉ុន្តែ​បង្កើន​​អាករពិសេសបន្ថែមពីលើផលិតផលមួយចំនួនដែលប៉ះពាល់​ដល់បរិស្ថាន ឬសុខភាព​ពលរដ្ឋ​ដើម្បីយកមកបំពេញចំណូលពន្ធ។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម