សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

នយោបាយ

ប្រធានគណបក្សកម្លាំងជាតិ និងសមាជិក លើកស្លាកគណបក្សកម្លាំងជាតិ ស្រុកបារាយណ៍ ស្ថិតនៅឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។

សមត្ថកិច្ចចាប់ខ្លួនអគ្គហេរញ្ញិកបក្សប្រឆាំងមួយរូបពាក់ព័ន្ធសំណុំរឿងរួមគំនិតក្បត់

សមត្ថកិច្ចក្រុងភ្នំពេញ នៅព្រឹកថ្ងៃសៅរ៍នេះ បានឃាត់ខ្លួនអគ្គហេរញ្ញិកគណបក្សកម្លាំងជាតិ លោក អ៊ុំ វីរៈរដ្ឋ​ ពាក់ព័ន្ធនឹងសំណុំរឿង «រួមគំនិតក្បត់» តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់តុលាការ​ខេត្តកំពង់ស្ពឺ។ 
លោក លី ម៉េងហ័ង មន្ត្រីគណបក្សភ្លើងទៀនចូលរួមសវនាការនៅ គ.ជ.ប កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣។ (ខេមបូចា/ព្រីង សំរាំង)

គ.ជ.ប តម្កល់ការផ្ដន្ទាទោសសមាជិកបក្សប្រឆាំងពីបទញុះញង់ឲ្យបំផ្លាញសន្លឹកឆ្នោត

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានតម្កល់សេចក្តី​សម្រេចរបស់មន្ត្រីនៃ​គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកាលពីថ្ងៃព្រហស្បតិ៍ ដែលបានផ្តន្ទាទោសសមាជិក និងសកម្មជនគណបក្សប្រឆាំងចំនួន​បួននាក់ពីបទញុះ​ញង់​ឱ្យបំផ្លាញ​សន្លឹកឆ្នោត អំឡុង​ការបោះឆ្នោតជាតិ។
យុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សឯកភាពជាតិខ្មែរ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣។

គណបក្សនយោបាយតូចៗមិនបានដាក់ពាក្យបណ្តឹងណាមួយទេ អំឡុងពេលបោះឆ្នោតដោយសារកង្វះអ្នកសង្កេតការណ៍

ខេមបូចា ​បានសាក​សួរ​គណបក្ស​នយោបា​យ​តូច​ៗ​ចំនួន​១២​ ប៉ុន្តែ​គ្មានគណបក្សនយោ​បាយ​​ណាមួយក្នុង​ចំណោមគណបក្ស​ទាំង​នោះ​​​អះអាងថា ខ្លួន​បានប្តឹងទៅ​គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត​ជុំវិញ​ការបោះឆ្នោតកាលពីថ្ងៃអាទិត្យនោះ​​ទេ​។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលគាល់ព្រះមហាក្សត្រ នរោត្តម សីហមុនី នៅថ្ងៃព្រឹកថ្ងៃទី២៦ កក្កដា ដើម្បីពិភាក្សាពីការផ្ទេរអំណាចទៅលោក ហ៊ុន ម៉ាណែត។ (Fresh News)

ព្រះមហាក្សត្រ យល់ព្រមតែងតាំងលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មី នៅខែសីហា

លោក ហ៊ុន ម៉ាណែត នឹង​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា ហើយ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​​​សំខាន់ៗ​​នឹង​ចុះ​ចេញ​ពី​មុខ​តំណែង​បន្ទាប់​ពី​សភា​ជាតិ​បាន​កោះ​ប្រជុំ​នៅ​ខែ​សីហា នេះ​ បើយោងតាមប្រសាសន៍លោកនាយករដ្ឋមន្ត្រីនៅរសៀលថ្ងៃពុធនេះ។
សន្លឹកឆ្នោតមិនបានការមាននៅមណ្ឌលបោះឆ្នោតក្នុងរាជធានីភ្នំពេញ។ (ខេមបូចា/សុវណ្ណ ស្រីពេជ្រ)

គ.ជ.ប ថាសន្លឹកឆ្នោតមិនបានការមានជាង៤០ម៉ឺន ដោយចោទថាក្រុមប្រឆាំងនៅក្រៅប្រទេសជាអ្នកបង្កឲ្យមានបញ្ហានេះ

ក្រោយ​បញ្ចប់​ដំណើ​ការ​បោះ​ឆ្នោត​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ ​លទ្ធផល​ក្រៅ​ផ្លូវ​ការ​បាន​បង្ហាញ​ថា​គណក្ស​ប្រជាជន​កម្ពុជា​បាន​១២០​អាសនៈ ហើយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​​បាន​ប្រាំ​អាសនៈ ស្រប​ពេល​ដែល​គណៈកម្មាធិការជាតិ​រៀបចំការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ.ជ.ប  បាន​ឲ្យ​ដឹង​ថា​សន្លឹក​ឆ្នោត​មិន​បាន​ការមាន​ជាង៤០ម៉ឺន ឬស្មើ​៥,៣៧​ភាគរយ​។​
អ្នកបោះឆ្នោតពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតនៅខាងក្រៅការិយាល័យបោះឆ្នោតក្នុងរាជធានីភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

ការឆ្លើយតបពីអន្តរជាតិក្រោយការបោះឆ្នោត៖ សហរដ្ឋអាមេរិករឹតត្បិតលើទិដ្ឋាការ និងជំនួយ ខណៈអូស្ត្រាលីបង្កើនការផ្តល់មូលនិធិ

ការបោះឆ្នោតនៅកម្ពុជា សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួនគ្រោងនឹងរឹត​ត្បិត​លើ​ទិដ្ឋាការ និងកម្មវិធី​ជំនួយមួយចំនួន​ ខណៈដែលប្រទេសចិន និងរុស្ស៊ីគាំទ្រដំណើរការ បោះឆ្នោត និងលទ្ធផលនៃការ​បោះឆ្នោត​។
ហ៊ុន ម៉ាណែត ចូលរួមយុទ្ធនាការឃោសនាបោះឆ្នោត នៅរាជធានីភ្នំពេញ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

លោក ហ៊ុន ម៉ាណែត អាចក្លាយជានាយករដ្ឋមន្ត្រីក្នុងរយៈពេលមួយខែបន្ទាប់ពីការបោះឆ្នោត

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា កូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត អាចក្លាយជានាយករដ្ឋមន្ត្រីក្នុងរយៈពេលមួយខែបន្ទាប់ពីការបោះឆ្នោតនៅថ្ងៃអាទិត្យនេះ នេះបើយោងតាមបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ចិនកាលពីថ្ងៃព្រហស្បតិ៍។ លោកនាយករដ្ឋមន្ត្រី ថ្លែងថា៖ «ថាមិនត្រូវនៅត្រឹមតែបី​ ឬបួនអាទិត្យទៀត ហ៊ុន ម៉ាណែត អាចក្លាយជានាយករដ្ឋមន្ត្រី។ ខ្ញុំជឿជាក់ថា ម៉ាណែត មានសមត្ថកិច្ចខ្ពស់ជាងខ្ញុំ»។ លោក​ ហ៊ុន សែន បន្តថា លោកបាន​ប្រកាស​ជា​យូរ​មក​ហើយ​ថា…
យុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យនៅខេត្តស្វាយរៀង ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣។ (រូបថតផ្តល់ឱ្យ)

គណបក្សទាំង១៨សន្យាអនុវត្តតាមគោលនយោបាយអាទិភាពរបស់​ខ្លួន នៅពេលឈ្នះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧

បេក្ខជនមកពីគណបក្សនយោបាយចំនួន១៨នឹងត្រូវចូលរួមបោះឆ្នោតជាតិនៅថ្ងៃទី២៣ ខែកក្កដា បើទោះបី​ជា​អ្នក​សង្កេតការណ៍​​អន្តរជាតិ និងក្រុមសិទ្ធិមនុស្សបានរិះគន់យ៉ាងទូលំទូលាយថា ដំណើរការ​បោះឆ្នោត​ខ្វះ​តម្លាភាព និងយុត្តិធម៌ ស្របពេលគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច​សង្ឃឹម​ឈ្នះ​១០០​ភាគរយ។
បក្ស១៨ ឃោសនារកសំឡេងឆ្នោត ខណៈបក្សប្រឆាំងដ៏ធំមិនអាចចូលប្រកួត ហើយប្រឈមនឹងផ្លូវច្បាប់

បក្ស១៨ ឃោសនារកសំឡេងឆ្នោត ខណៈបក្សប្រឆាំងដ៏ធំមិនអាចចូលប្រកួត ហើយប្រឈមនឹងផ្លូវច្បាប់

គណបក្សនយោបាយទាំង១៨ ដែលទទួលបានការអនុញ្ញាតដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត( គ.ជ.ប ) ឱ្យចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ បានធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតតាមសក្ដានុពលនិង ធនធានរៀងៗខ្លួន ចាប់តាំងពីថ្ងៃ ទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ខណៈសមាជិកគណបក្សប្រឆាំងមួយចំនួនត្រូវបានចាប់ខ្លួន និងកាត់ទោសមិនឱ្យឈរឈ្មោះបោះឆ្នោតយ៉ាងតិច២០ឆ្នាំ ក្រោមបទចោទថាបានធ្វើសកម្មភាពប្រឆាំង នឹងការបោះឆ្នោត ។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម