សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

នយោបាយ

លោក សេង ម៉ារឌី សមាជិកព្រឹទ្ធសភាមកពីបក្សប្រឆាំងថ្លែងក្នុងពិធីរម្លឹកខួបលើកទី៤៩នៃរបបវាលពិឃាត ស្ថិតនៅទីតាំងសារៈមន្ទីរប្រល័យពូជសាសន៍បឹងជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤។ (ខេមបូចា/ ឃាង សុខមាន)

សមាជិកព្រឹទ្ធសភាបក្សជំទាស់អំពាវនាវឱ្យដោះលែងសកម្មជននយោបាយ និងសកម្មជនសង្គម កំឡុងពេលប្រារព្ធ​ខួប​នៃរបបវាលពិឃាត

សមាជិកព្រឹទ្ធសភាបក្សជំទាស់អំពាវនាវឱ្យតុលាការដោះលែងសកម្មជននយោបាយ និង​សកម្មជន​​សង្គម កំឡុងប្រារព្ធខួបនៃរបបវាលពិឃាតលើកទី៤៩ ឱ្យមានសេរីភាព ក្រោយ​ពី​ពួកគេ​ត្រូវបានចាប់​ខ្លួន​កន្លងមក។
មេដឹកនាំគណបក្សភ្លើងទៀនរួមជាមួយមេដឹកនាំគណបក្សសំឡេងភាគតិចផ្សេងទៀត ប្រកាសពីសម្ព័ន្ធភាពគណបក្សនៅរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣។ (ខេមបូចា/ព្រីង សំរាំង)

គណបក្ស​សំឡេងភាគតិច​​ចំនួនបី​បង្កើត​សម្ព័ន្ធភាព​ជាមួយ​គណបក្ស​​ភ្លើងទៀន​

គណបក្សភ្លើងទៀនបានបង្កើតសម្ព័ន្ធភាពជាមួយគណបក្សសំឡេង​ភាគ​តិច​រួម​មាន​គណបក្សឆន្ទៈខ្មែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សកែ​ទម្រង់កម្ពុជា ដើម្បីប្រជែងនឹងការគ្រប់គ្រង​អំណាចដ៏លើស​លប់​របស់គណបក្សកាន់អំណាចនៅក្នុងរដ្ឋសភា សម្រាប់​ការបោះឆ្នោតនាពេលខាងមុខ។ គណបក្សតូច​ៗទាំង​បីនេះ​មិន​មាន​អាសនៈណាមួយ​នៅ​ក្នុង​សភា​នោះទេ​។​
រថយន្តរបស់សមត្ថកិច្ចបានដឹកលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន និងអ្នកទោសផ្សេងទៀតចេញពីសាលាដំបូងរាជធានីភ្នំពេញ ទៅកាន់ពន្ធនាគារ បន្ទាប់ពីការប្រកាសសាលក្រមករណីលោក ថាច់ សេដ្ឋា កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។ (ខេមបូចា/ ហ៊ែល កំសាន)

តុលាការផ្តន្ទាទោសមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ដាក់ពន្ធនាគារចំនួន១៨ខែ

អនុប្រធានគណកប្សភ្លើងទៀន លោក ថាច់ សេដ្ឋា ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ​រយៈ​ពេល​១៨ខែ​ពីបទបានចេញ សែកគ្មានសាច់ប្រាក់ ខណៈដែលសង្គមស៊ីវិល និងមន្ត្រីជាន់ខ្ពស់​គណបក្សភ្លើងទៀន លើកឡើងថា ជាចេតនានយោបាយច្រើនជាងការអនុវត្តតាមផ្លូវច្បាប់។
លោក ស៊ិន វត្ថា ប្រធានគណបក្សភ្លើងទៀនខេត្តបន្ទាយមានជ័យ ជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលត្រូវបានឃាត់ខ្លួនកាលពីចុងសប្តាហ៍ បាននិយាយទៅកាន់ សមាជិកគណបក្សនៅឃុំបន្ទាយនាង ស្រុកមង្គលបូរី កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣។ (រូបភាពផ្តល់ឱ្យ)

នគរបាលខេត្តបន្ទាយមានជ័យឃាត់ខ្លួនមន្ត្រីគណបក្សភ្លើងទៀន​២៣នាក់ ពាក់ព័ន្ធនឹងការប្រើឈ្មោះថ្នាក់ដឹកនាំកំពូលៗរបស់បក្សកាន់អំណាច

នគរបាលខេត្តបន្ទាយមានជ័យបានឃាត់ខ្លួន និងសាកសួរមន្ត្រីគណបក្សភ្លើងទៀន២៣នាក់ កាលពីចុងសប្តាហ៍ ដែល​តាម​ចោទ​ថា បាន​ភូតកុហក់ប្រជាពល​រដ្ឋ ខណៈប្រមូលស្នាមមេដៃ ដើម្បី​បង្កើតគណបក្សនយោបាយថ្មី។
រថយន្តរបស់ប៉ូលិសនាំលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន និងអ្នកទោសផ្សេងទៀតពីសាលាដំបូងរាជធានីភ្នំពេញ ទៅកាន់ពន្ធនាគារ បន្ទាប់ពីបើកសវនាការនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

មេធាវីរបស់លោក ថាច់ សេដ្ឋា ចាត់ទុកភ័ស្តុតាងដាក់បន្ទុកថា ជាភ័ស្តុតាងក្លែងក្លាយនៅក្នុងសេចក្តីសន្និដ្ឋានចុងក្រោយ

ក្រុម​មេធាវីការពារ​អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ដែលប្រ​ឈមនឹងការ​ជាប់​ពន្ធនាគារដែល​តាម​ចោទថា បានចេញសែកគ្មានសាច់ប្រាក់​នោះ បានអះអាងថា ព្រះរាជអាជ្ញា​ផ្អែកលើភ័ស្តុតាង «ក្លែងក្លាយ»  ដើម្បី​ចោទ​ប្រកាន់​កូន​ក្តី​ អំឡុងពេលធ្វើ​សេចក្តី​សន្និដ្ឋាន​ចុងក្រោយ​នៅសាលាដំបូង​រាជ​ធានី​ភ្នំពេញកាលពីថ្ងៃពុធ។
ស្លាកគណបក្សភ្លើងទៀន នៅទីស្នាក់ការកណ្តាលរបស់គណបក្សក្នុងរាជធានីភ្នំពេញ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២។ (ខេមបូចា/ ព្រីង សំរាំង)

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ និងមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងស្នើឱ្យ​អាជ្ញាធរថៃ-កម្ពុជា រកយុត្តិធម៌ជូនសកម្មជនម្នាក់រងរបួសនៅប្រទេសថៃ

ករណីវាយប្រហារលើលោក ផន ផាន់ណា សកម្មជននយោបាយបក្សភ្លើងទៀន បណ្ដាលឲ្យមានរបួស​លើមុខ និងទ្រូង កាលពីថ្ងៃទី២២ ខែសីហា ថ្មីៗនេះ នាំឱ្យអង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ និងមន្ត្រី​គណបក្ស​ភ្លើងទៀនថ្កោលទោស និងជំរុញឱ្យមានការស៊ើបអង្កេតលើជនដៃដល់ ខណៈរដ្ឋាភិបាលកម្ពុជា​បដិសេដនៅពីក្រោយរឿងនេះ។
លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី ថ្លែងនៅក្នុងរដ្ឋសភាជាតិក្នុងរាជធានីភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។ (រូបភាព៖​ រដ្ឋសភា)

លោក ហ៊ុន សែន ថ្លែងថា មានអ្នកប៉ុនប៉ងសម្លាប់កូនប្រុសរបស់លោក គឺលោកនាយករដ្ឋមន្ត្រីថ្មី ហ៊ុន ម៉ាណែត

អតីតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងសន្និសីទសារព័ត៌មានថា ប៉ុន្មានថ្ងៃមុនមានអ្នកប្រមាថ និង​ប៉ុនប៉ងសម្លាប់រូបលោក និងកូនរបស់លោក ហើយលោកទាមទារឱ្យមានការដោះស្រាយពី​ក្រុមហ៊ុន​ហ្វេសប៊ុក ខណៈអ្នកវិភាគ​មិន​អាច​សន្និដ្ឋានថារឿងរ៉ាវនេះជាការពិត ឬយ៉ាងណាទេ។

រដ្ឋសភាបានបោះឆ្នោតផ្ដល់ទំនុកចិត្តនិងគាំទ្ររដ្ឋាភិបាលថ្មីនីតិកាលទី៧

បន្ទាប់ពីបានបើកសម័យប្រជុំពេញអង្គលើកទី១ តាមកាលកំណត់ក្រោមព្រះរាជាធិបតីភាព នៃអង្គព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី កាលពីព្រឹកថ្ងៃចន្ទ ទី២១ ខែសីហា រដ្ឋសភាបានបោះឆ្នោតផ្ដល់ទំនុកចិត្តនិងគាំទ្ររដ្ឋាភិបាលថ្មីនីតិកាលទី៧ ដើម្បីដំណើរការគណៈរដ្ឋមន្ត្រីរបស់ខ្លួន ។
សមាជិកគណៈរដ្ឋមន្ត្រីថ្មី និងអ្នកតំណាងរាស្ត្រឈរថតរូបអនុស្សាវរីយ៍នៅខាងក្រៅអគាររដ្ឋសភា នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ។ (ខេមបូចា/ ព្រីង សំរាំង)

កំណត់ត្រួសៗអំពីថ្នាក់ដឹកនាំក្រសួងស្ថាប័នថ្មី និងទំនាក់ទំនងគ្រួសារ និងពាណិជ្ជកម្ម

ការបោះឆ្នោតជាកញ្ចប់តែមួយលើក​នៅក្នុង​សម័យ​ប្រជុំ​រដ្ឋសភា​កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ដែល​បាន​ពង្រឹង​តួនាទីរបស់​លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក៏ជាការចាប់ផ្ដើម​នូវការ​ផ្លាស់ប្ដូរ​​តួនាទីរដ្ឋមន្ត្រីកំពូលៗជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម