សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

នយោបាយ

លោក ស៊ុន ចន្ធី និងលោក រ៉ុង ឈុន កំពុងកាន់ដៃគ្នាលើកឡើងលើនៅមុខសាលាដំបូងខេត្តកំពង់ធំ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤។ (រូបភាព៖ ហ្វេសបុក លោក ស៊ុន ចន្ធី)

ប្រធានបក្សកម្លាំងជាតិចូលបំភ្លឺនៅតុលាការជុំវិញបណ្តឹងឆបោកប្រាក់

ប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី បានចូលបំភ្លឺ​នៅ​សាលាដំបូងខេត្តកំពង់ធំ ពាក់​ព័ន្ធ​នឹងបណ្ដឹងឆបោកប្រាក់ នៅថ្ងៃទី១៤ ខែមីនា ដែលប្ដឹងដោយក្រុមប្រឹក្សាឃុំ-សង្កាត់​របស់​គណបក្ស​ភ្លើងទៀន។
ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ធ្វើសន្និសីទសារព័ត៌មាន នៅទីស្នាក់ការបក្ស ក្នុងរាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។ ខេមបូចា/ ព្រីង សំរាំង

គណបក្សភ្លើងទៀននឹងដាក់ពាក្យបណ្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញក្នុងរយៈពេលពីរបីថ្ងៃទៀត បន្ទាប់ពី គ.ជ.ប បានបដិសេធការចុះបញ្ជីឈរឈ្មោះបោះឆ្នោត

គណបក្សភ្លើងទៀននឹងដាក់ពាក្យបណ្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញក្នុងរយៈពេលពីរបីថ្ងៃទៀត គឺយ៉ាង​យូរ​នៅថ្ងៃ​ទី២០ ខែឧសភា ឆ្នាំ២០២៣ បន្ទាប់ពី គ.ជ.ប បានបដិសេធការចុះបញ្ជី​ឈរឈ្មោះ​បោះឆ្នោត​កាល​ពីថ្ងៃពីចន្ទ។
សញ្ញាគណបក្សភ្លើងទៀននៅទីស្នាក់ការកណ្តាលរបស់គណបក្សក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២។ (ខេមបូចា/ព្រីង សំរាំង)

គ.ជ.ប បដិសេធការចុះបញ្ជីគណបក្សភ្លើងទៀនសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅខែកក្កដា

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានច្រានចោលជាផ្លូវការនូវការចុះបញ្ជី​គណបក្សភ្លើងទៀនសម្រាប់ការបោះឆ្នោតជ្រើស​តាំង​តំណាងរាស្ត្រ​នៅខែកក្កដា ដោយអះអាងថា គណបក្សប្រឆាំងឈានមុខគេមួយនេះ​មិនបានភ្ជាប់​មក​ជាមួយ​នូវ​ឯកសារចាំ​បាច់​ នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍របស់​ គ.ជ.ប ចេញ​ផ្សាយ​កាលពីថ្ងៃចន្ទ។
ស្លាកសញ្ញាគណបក្សភ្លើងទៀននៅទីស្នាក់ការកណ្តាលថ្មីរបស់គណបក្សក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២។ (ខេមបូចា/ព្រីង សំរាំង)

គ.ជ.ប បានសម្រេចបដិសេធការចុះបញ្ជីឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀន

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានសម្រេចបដិសេធការចុះបញ្ជីឈរឈ្មោះបោះឆ្នោត​របស់គណបក្ស​ភ្លើងទៀន ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតខែកក្កដាខាងមុខ ដែល​ គជប អះអាងថា គណបក្ស​នេះ​មិនមានឯកសារគ្រប់គ្រាន់។ ការ​សម្រេច​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី គ.ជ.ប មាន​កិច្ច​ប្រជុំ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទទី១៥ ខែឧសភា។ មានគណបក្សនយោបាយ​ចំនួន១៨ ត្រូវបានអនុម័ត ប៉ុន្តែ​លើក​លែងតែគណបក្សភ្លើងទៀនមួយប៉ុណ្ណោះ។
លោក រ៉ុង ឈុន ចូលរួមដង្ហែក្បួនជាមួយសមាជិក CITA និងសកម្មជនស្ត្រីថ្ងៃសុក្រ ចម្ងាយ ២១០គីឡូម៉ែត្រពីភ្នំពេញទៅខេត្តពោធិ៍សាត់ ដើម្បីអំពាវនាវឱ្យមានការដោះលែងអ្នកនយោបាយ និងសកម្មជនផ្សេងទៀតចេញពីពន្ធនាគារ។ រូបថតនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០២៣។ ខេមបូចា/ ព្រីង សំរាំង

អនុប្រធានបក្សភ្លើងទៀន លោក រ៉ុង ឈុន ត្រូវបាន គ.ជ.ប បដិសេធ​ឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ

អនុប្រធានគណបក្សភ្លើងទៀន លោក រ៉ុង ឈុន ត្រូវបានគណៈកម្មាធិការរៀបចំការ​បោះឆ្នោត​​ជាតិប​ដិសេធឈរឈ្មោះ​ជាបេក្ខជនបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ព្រោះលោកមិនទាន់មាននីតិសម្បទា​គ្រប់គ្រាន់​នៅឡើយ។
ស្លាកសញ្ញាគណបក្សភ្លើងទៀននៅទីស្នាក់ការកណ្តាលថ្មីរបស់គណបក្សក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២។ (ខេមបូចា/ព្រីង សំរាំង)

នីតិវិធីថ្មីអាចរារាំងគណបក្សភ្លើងទៀនមិនឲ្យចុះឈ្មោះបោះឆ្នោតជាតិ

យោង​តាម​​អគ្គ​លេខា​ធិការ​ស្តី​ទី​ លោក គង់ មុនីកា បានឲ្យដឹងថា គណបក្សភ្លើងទៀនដែល​ជា​គណ​បក្ស​ប្រ​ឆាំង​​នាំមុខ​គេ​ ពេល​នេះ​មិនអាច​ចុះឈ្មោះ​​បោះឆ្នោតជាតិ​នាពេល​ខាងមុខ​បាន​ទេ ដោយ​សារ​មាននីតិវិធីថ្មីរបស់គណៈ​កម្មា​ធិការជាតិរៀបចំការបោះឆ្នោត។
លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ដឹកចេញពីសាលាឧទ្ធរណ៍ ក្រោយពីលោកត្រូវបានបដិសេធមិនឱ្យនៅក្រៅឃុំ រាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។ ខេមបូចា/ ព្រីង សំរាំង

អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា រងបណ្តឹងពីបទញុះញង់ពីរករណីផ្សេងទៀត

អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ត្រូវបានរងបណ្តឹងពី​បទ​ញុះ​ញង់​ចំនួន​ពីរ​ផ្សេង​ទៀត ខណៈ​ថ្ងៃទី២៨ ខែមេសា តុលាការកំពូលបានបើកសវនាការ​លើករណីរបស់​លោក​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ចេញ​សែក​ស្អុយ។

អ្នកធ្វើការពាក់ព័ន្ធផ្នែកយេនឌ័រថា វិសមភាពរវាងបុរសនិងស្ត្រីក្នុងវិស័យនយោបាយនៅតែបន្តមាន

អ្នកឃ្លាំមើលក៏ដូចជាអ្នកធ្វើការពាក់ព័ន្ធផ្នែកយេនឌ័របង្ហាញថា វិសមភាពរវាងស្ត្រីនិងបុរសទាំងក្នុងវិស័យនយោបាយទាំងក្នុងវិស័យកិច្ចការសាធារណៈនៅតែជាបញ្ហា ខណៈមន្ត្រីគណបក្សកាន់អំណាចនិងមន្ត្រីរដ្ឋាភិបាលអះអាងថា ស្ត្រីកំពុងត្រូវបានគិតគូរយកចិត្តទុកដាក់ ។
សាលាដំបូងខេត្តព្រៃវែងកំពុងបន្តសំណុំរឿងមួយចំនួនដោយចោទប្រកាន់សមាជិកគណបក្សភ្លើងទៀនចំនួនបួននាក់ទាក់ទងនឹងការក្លែងបន្លំឯកសារ ដែលអ្នកទាំងនោះបានចាប់ខ្លួនតាំងពីសប្ដាហ៍មុន។ (រូបភាពពីហ្វេសប៊ុកផេកសាលាដំបូងខេត្តព្រៃវែង)

សមាជិកគណបក្សភ្លើងទៀនបួននាក់ត្រូវបានចាប់ខ្លួន និងឃុំខ្លួនដោយចោទថាបានក្លែងបន្លំឯកសារ

ព្រះ​រាជអាជ្ញារងសាលាដំបូង​ខេត្ត​ព្រៃ​វែង ​លោក ចាន់ វណ្ណៈ បាន​ឱ្យ​ដឹង​ថា​ សមាជិក​គណបក្ស​ភ្លើងទៀន​ចំនួន​បួន​នាក់ ដោយ​មាន​ពីរ​នាក់​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ផង ត្រូវ​បាន​ចាប់​ខ្លួន និង​​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​​ទាក់ទង​នឹង​បទ​ចោទ​ក្លែង​បន្លំ​ឯកសារ​ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​ឃុំ​-សង្កាត់​កាល​ពី​ឆ្នាំ​២០២២​។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម