សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

នយោបាយ

លោក ជា ប៉ូច អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ថ្លែងអំឡុងបទសម្ភាសន៍ជាមួយខេមបូចានៅភ្នំពេញ។ រូបភាពថតនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២២។ (ខេមបូចា/ ព្រីង សំរាំង)

លោក ជា ប៉ូច មេដឹកនាំជាន់ខ្ពស់បក្សប្រឆាំង សុំការអភ័យទោសពី​រដ្ឋាភិបាល ហើយចង់វិលត្រឡប់មកកម្ពុជាវិញ

លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានយល់ព្រមដក​​ពាក្យ​បណ្តឹងប្រ​ឆាំងលោក ជា ប៉ូច មេដឹកនាំជាន់ខ្ពស់​គណបក្សភ្លើងទៀន បន្ទាប់ពីលោកបានប្រ​កាសផ្តាច់ខ្លួនពីលោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សប្រឆាំង ដែលគាំទ្រលទ្ធិប្រ​ជាធិបតេយ្យ។
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសមាជិកព្រឹទ្ធសភាថ្មីថតនៅខាងមុខវិមានព្រឹទ្ធសភាក្នុងសម័យប្រជុំព្រឹទ្ធសភាលើកដំបូងសម្រាប់នីតិកាលទី៥ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤។ (SHS Media)

អតីតនាយករដ្ឋមន្ត្រីក្លាយជាប្រធានព្រឹទ្ធសភាដែលមានសមាជិកសរុប​៦២​រូប រួមមានបីរូបមកពីបក្សប្រឆាំង

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះ​អង្គ​បាន​ធ្វើជា​អធិបតីដ៏​ខ្ពង់​ខ្ពស់​​ក្នុង​សម័យ​ប្រជុំ​ព្រឹទ្ធសភា​លើក​ដំបូង​សម្រាប់​នីតិកាល​ទី​៥​ ​នៅ​ថ្ងៃពុធ។ ​ព្រឹទ្ធសភា​មាន​​សមាជិក​ចំនួន​៦២​រូប បាន​ចូល​សច្ចាប្រណិធាន​ ក្នុង​នោះ​រួម​មាន​ទាំង​សមាជិក​បី​រូប​ពី​គណបក្ស​​ឆន្ទៈ​ខ្មែរ​ផង​ដែរ។​
ប្រធានគណបក្សកម្លាំងជាតិ និងសមាជិក លើកស្លាកគណបក្សកម្លាំងជាតិ ស្រុកបារាយណ៍ ស្ថិតនៅឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។

សមត្ថកិច្ចចាប់ខ្លួនអគ្គហេរញ្ញិកបក្សប្រឆាំងមួយរូបពាក់ព័ន្ធសំណុំរឿងរួមគំនិតក្បត់

សមត្ថកិច្ចក្រុងភ្នំពេញ នៅព្រឹកថ្ងៃសៅរ៍នេះ បានឃាត់ខ្លួនអគ្គហេរញ្ញិកគណបក្សកម្លាំងជាតិ លោក អ៊ុំ វីរៈរដ្ឋ​ ពាក់ព័ន្ធនឹងសំណុំរឿង «រួមគំនិតក្បត់» តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់តុលាការ​ខេត្តកំពង់ស្ពឺ។ 
សមាជិកគណបក្សភ្លើងទៀនតវ៉ានៅមុខទីស្នាក់ការគណបក្សក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

ក្រុមប្រឹក្សាឃុំសង្កាត់កូតាបក្សភ្លើងទៀនជិត៧០រូបប្ដឹងអាជ្ញាធរប្រឆាំងនឹងការ​លុបសមាជិកភាព និងតួនាទីជាក្រុមប្រឹក្សា

ក្រុមប្រឹក្សាឃុំសង្កាត់កូតាបក្សភ្លើងទៀនជិត៧០រូបក្នុងខេត្តសៀមរាប និងកំពង់ធំ ដាក់ពាក្យ​ប្ដឹងបក្សភ្លើងទៀនទៅកាន់អាជ្ញាធរខេត្តទាំងពីរនេះ ទាមទារឱ្យទប់ស្កាត់ការដកហូត​មុខ​តំណែង​​​​ពីក្រុមប្រឹក្សា និងការបញ្ចប់សមាជិកភាពពីបក្សដោយអយុត្តិធម៌។
បុរសពីរនាក់បើកម៉ូតូឆ្លងកាត់រដ្ឋសភាក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

រដ្ឋសភាបង្ហាញការងារ៦ខែដំបូងបានផលល្អ ខណៈពលរដ្ឋថាជួបបញ្ហាច្រើនគ្មានអ្នកជួយ

រដ្ឋសភាបញ្ជាក់ថា ការងារ៦ខែដំបូងក្នុងនីតិកាលទី៧ គឺស្ថាប័ននេះបានបំពេញការងារ​បម្រើ​ផល​ប្រយោជន៍ជាតិ និងប្រជាពលរដ្ឋបានជោគជ័យជាទីមោទនៈ ខណៈប្រជាពលរដ្ឋនៅតាម​សហគមន៍​មួយចំនួនអះអាងថា ពួកគេកំពុងជួបការលំបាកខ្លាំងប៉ុន្តែមិនមានតំណាង​រាស្ត្រ ឬមន្ត្រីពាក់ព័ន្ធ​ជួយ​ដោះ​ស្រាយទេ។ 
លោក ស៊ុន ចន្ធី និងលោក រ៉ុង ឈុន កំពុងកាន់ដៃគ្នាលើកឡើងលើនៅមុខសាលាដំបូងខេត្តកំពង់ធំ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤។ (រូបភាព៖ ហ្វេសបុក លោក ស៊ុន ចន្ធី)

ប្រធានបក្សកម្លាំងជាតិចូលបំភ្លឺនៅតុលាការជុំវិញបណ្តឹងឆបោកប្រាក់

ប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី បានចូលបំភ្លឺ​នៅ​សាលាដំបូងខេត្តកំពង់ធំ ពាក់​ព័ន្ធ​នឹងបណ្ដឹងឆបោកប្រាក់ នៅថ្ងៃទី១៤ ខែមីនា ដែលប្ដឹងដោយក្រុមប្រឹក្សាឃុំ-សង្កាត់​របស់​គណបក្ស​ភ្លើងទៀន។
មន្ត្រី គជប រាប់សន្លឹកឆ្នោតក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅការិយាល័យបោះឆ្នោតវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

អង្គការតម្លាភាពរកឃើញថាយុវជនជាង៨០ភាគរយមិនតាមដាននយោបាយព្រោះបារម្ភសុវត្ថិភាព

អង្គការតម្លាភាពកម្ពុជារកឃើញថា យុវជនខ្មែរជាង៨០ភាគរយមិនចាប់អារម្មណ៍លើកិច្ចការនយោបាយដោយយល់ថាជាប្រធានបទរស៊ើប ខណៈអ្នកតាមដានសង្គម និងនយោបាយអះអាងថា កង្វះការតាមដានបញ្ហានយោបាយនេះ ជាសញ្ញាមួយដែលធ្វើឱ្យអំពើអយុត្តិធម៌បន្តកើតមានក្នុងសង្គម។
មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរាប់សន្លឹកឆ្នោតនៅមណ្ឌលបោះឆ្នោតមួយក្នុងរាជធានីភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំ)

គ.ជ.ប ប្រកាសទទួលស្គាល់បេក្ខជនជាប់ឆ្នោត៥៨រូបជាសមាជិកព្រឹទ្ធសភា ក្នុងនោះមាន៣រូបមកពីបក្សប្រឆាំង

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសទទួលស្គាល់បេក្ខជនចំនួន៥៨រូបដែលបានជាប់ឆ្នោត ជាសមាជិកព្រឹទ្ធសភានីតិកាលទី៥ ក្នុងនោះមាន៣រូបមកពីគណបក្សឆន្ទៈខ្មែរ និង៥៥រូបទៀតមកពីគណបក្សប្រជាជនកម្ពុជា ។
លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀនធ្វើសន្និសីទសារព័ត៌មាននៅទីស្នាក់ការសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យក្នុងរាជធានីភ្នំពេញ ដើម្បីប្រកាសលាលែងពីតំណែងនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣។(CamboJA /ឃួន ណារីម)

តំណាងអយ្យការបង្គាប់ឱ្យលោក រ៉ុង ឈុន បង់ប្រាក់ពិន័យពាក់ព័ន្ធនឹងបទញុះញង់

Update: តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឱ្យលោក រ៉ុង ឈុន ទីប្រឹក្សា​គណបក្ស​កម្លាំងជាតិ បង់ប្រាក់ពិន័យចំនួន​២លានរៀលពាក់ព័ន្ធនឹងបទញុះញង់ ហើយ​ព្រមាន​ថា ប្រសិនបើលោកមិនអនុវត្តតាមការបង្គាប់នេះតុលាការនឹងចេញដីកាឃុំខ្លួន។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម