សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

នយោបាយ

មន្ត្រី គជប រាប់សន្លឹកឆ្នោតក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅការិយាល័យបោះឆ្នោតវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

បក្សឆន្ទៈខ្មែរថាទទួលបានអសនៈតិចតួចនៅព្រឹទ្ធសភា ខណៈបក្សកាន់អំណាចថានឹងបានលើសពីការរំពឹងទុក

គណបក្សឆន្ទៈខ្មែរបានអះអាងថា ខ្លួនទទួលបានអសនៈតិចតួចនៅព្រឹទ្ធសភា​ដែលផ្ទុយ​ពី​លទ្ធផល​រំពឹងទុក ខណៈគណបក្សប្រជាជនកម្ពុជាថានឹងទទួលបានសំឡេងឆ្នោត​ដ៏ច្រើន​លើស​​លប់។ 
រូបភាពលោក ឌិត ទីណា នៅលើកញ្ចក់ទូរទស្សន៍ក្នុងបន្ទប់សារព័ត៌មាន ខណៈរដ្ឋសភាបោះឆ្នោតគាំទ្រលោកជារដ្ឋមន្ត្រីក្រសួងកសិកម្ម នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

រដ្ឋសភាបោះឆ្នោតគាំទ្រលោក ឌិត ទីណា ធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្មថ្មី

កាលពីថ្ងៃសុក្រ រដ្ឋសភាដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច បានអនុម័តជាឯកច្ឆន្ទតែងតាំង លោក ឌិត ទីណា អតីតរដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល ជារដ្ឋមន្ត្រីក្រសួងកសិកម្មថ្មី ដែលការតែងតាំងនេះគឺធ្វើ​ឡើង​មិនដល់មួយសប្តាហ៍ផងទេ បន្ទាប់ពីលោក វេង សាខុន ត្រូវបានដកចេញពីតំណែង។
លោក យ៉ែម បុញ្ញឫទ្ធិ (ឆ្វេង) ប្រធានគណបក្សកម្ពុជានិយម ចាប់ដៃជាមួយលោក ញឹក ប៊ុនឆៃ (ស្ដាំ) ប្រធានគណបក្សខ្មែររួបរួមជាតិ អំឡុងជំនួបមួយ ដើម្បីផ្សព្វផ្សាយពីសម្ព័ន្ធភាពថ្មីរបស់ខ្លួន ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២។ (ខេមបូចា/ព្រីង សំរាំង)

សម្ព័ន្ធភាពនយោបាយដែលទើបបង្កើតថ្មីត្រៀមប្រកួតជាមួយCPPក្នុងការបោះឆ្នោតជាតិឆ្នាំ២០២៣

គណបក្ស​កម្ពុជា​និយម (KNP) បាន​ច្របាច់បញ្ចូល​គ្នា​ក្រោមឈ្មោះ​​គណបក្ស​ខ្មែរ​រួបរួម​ជាតិ (KNUP) កាលពីថ្ងៃ​ចន្ទ​ តាមរយៈ​សម្ព័ន្ធ​ភាព​ថ្មី​​បំផុត​នៃ​គណបក្ស​ប្រឆាំង​តូចៗ ដែល​ស្វះស្វែង​​ពង្រឹង​ការ​គាំទ្រ​សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ ២០​២៣។
លោក ឌិត ទីណា បេក្ខភាពដែលត្រូវជ្រើសរើសសម្រាប់តំណែងរដ្ឋមន្ត្រីក្រសួងកសិកម្ម ខណៈបច្ចុប្បន្នលោកមានតួនាទីជារដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល កំពុងថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥។ ខេមបូចា/បញ្ញា ឆព័ណ្ណ

លោក ឌិត ទីណា នឹងត្រូវជំនួសតំណែងលោក វេង សាខុន ជារដ្ឋមន្ត្រីក្រសួងកសិកម្ម

លោក ឌិត ទីណា ជា​បេក្ខភាព​ដែល​ត្រូវ​ជ្រើស​រើស​សម្រាប់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រ​សួង​កសិកម្ម នេះ​បើ​តាម​របៀប​វារៈ​របស់​រដ្ឋសភាជាតិ និង​តាម​លិខិត​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​៨ ខែ​តុលា​។​
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីសវនាការនៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២។ ខេមបូចា /ព្រីង សំរាំង

តុលាការសម្រេចឲ្យ លោក សុន ឆ័យ សងជំងឺចិត្តគណបក្សប្រជាជនកម្ពុជា ៧៥ម៉ឺនដុល្លារ ករណីបណ្តឹងបរិហារកេរ្តិ៍

សាលាដំបូង​រាជធានីភ្នំពេញនៅ​ថ្ងៃសុក្រនេះ បានបង្គាប់ឲ្យ​លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន​ សងជំងឺចិត្តដល់គណបក្សប្រជាជនកម្ពុជា​ ជា​គណបក្ស​​កាន់អំណាចចំនួន៣ពាន់លានរៀល (៧៥០.០០០ដុល្លារ) ដោយរកឃើញថា លោកមានពិរុទ្ធភាពពីបទបរិហារកេរ្តិ៍ ដោយសារលោកបានលើកឡើងថា មាន​ការលួចបន្លំសន្លឹកឆ្នោត​ អំឡុងការបោះឆ្នោតឃុំសង្កាត់កាលពីខែមិថុនា។
លោក គង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ ថ្លែងនៅក្នុងវេទិកាមួយ។ រូបថតបង្ហោះលើទំព័រហ្វេសប៊ុករបស់លោកកាលពីខែកុម្ភៈ ឆ្នាំ២០២២។

សាក្សីទី១ ជាអតីតទីប្រឹក្សាគណបក្សសង្គ្រោះជាតិ ចូលបំភ្លឺក្នុងសវនាការលើសំណុំរឿងលោក កឹម សុខា

ជិតបីឆ្នាំ​ ក្រោយ​ពីតុលាការចាប់ផ្តើមបើកសវនាការសំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ព្រះរាជអាជ្ញាបានកោះហៅសាក្សីដំបូងកាលពីថ្ងៃពុធ ដោយសាកសួរទីប្រឹក្សាជាន់ខ្ពស់របស់គណបក្សប្រឆាំងអំពីតួនាទីរបស់អង្គការបរទេសក្នុងការបង្កើតគណបក្សសង្គ្រោះជាតិជាគណបក្ស​ប្រឆាំងដែលត្រូវបានដាក់ឲ្យនៅក្រៅច្បាប់។
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនមកដល់សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីចូលរួមសវនាការលើសំណុំរឿងបរិហាកេរ្តិ៍ដែលប្តឹងដោយគ.ជ.ប។ ខេមបូចា/ ព្រីង សំរាំង

សាលាដំបូងរាជធានីភ្នំពេញបើកសវនាការសំណុំរឿងលោក សុន ឆ័យ ជុំវិញការរិះគន់ដំណើរការបោះឆ្នោតឃុំសង្កាត់

សាលាដំបូងរាជធានីភ្នំពេញ​កាលពីថ្ងៃព្រហស្បតិ៍​បាន​បើកសវនាការកាត់ក្តីលើសំណុំរឿង​របស់លោក សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើងទៀន​ ដែលគណៈកម្មាធិការជាតិរៀបចំការបោះ​ឆ្នោត​បាន​ប្តឹងលោក​ពីបទបរិហាកេរ្តិ៍​ដោយ​សារតែ​លោករិះគន់​ការបោះឆ្នោត​ឃុំសង្កាត់កាលពីខែ​មិថុនា​។
អ្នកបោះឆ្នោតទម្លាក់សន្លឹកឆ្នោត អំឡុងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

គណបក្សប្រឆាំងជំរុញឲ្យរដ្ឋាភិបាលនិងប្រទេសជប៉ុនគាំទ្រកំណែទម្រង់ការបោះឆ្នោត

គណបក្សប្រឆាំងចំនួនបួន​ដែលចងសម្ព័ន្ធភាពជាមួយគ្នានោះ​កំពុងតែ​បញ្ចុះបញ្ចូល​ឲ្យ​រដ្ឋាភិបាល​និង​ប្រទេសម្ចាស់ជំនួយដូចជាជប៉ុនជំរុញឲ្យមាន​ដំណើរការ​បោះ​ឆ្នោត​ដោយសេរីនិងយុត្តិធម៌និង​ធានា​សិទ្ធិនយោបាយ​នៅ​មុន​ការ​បោះ​ឆ្នោត​ជ្រើសរើ​សតំណាងរាស្ត្រនៅឆ្នាំក្រោយ​។
ជនជាប់ចោទ៣នាក់ក្នុងចំណោមអតីតមេដឹកនាំ និងសមាជិកអតីតគណបក្សសង្គ្រោះជាតិជិត៤០នាក់ ដែលជាប់ចោទពីបទរួមគំនិតក្បត់ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញពីពន្ធនាគារនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

លោក គង់ ម៉ាស សកម្មជនអតីតបក្សសង្គ្រោះជាតិបដិសេធពី​គម្រោង​ក្បត់ជាតិដែលនិយាយតាមទូរសព្ទ

សវនាការលើអតីតមេដឹកនាំ និងសមាជិកអតីតគណបក្សសង្រ្គោះជាតិចំនួន ៣៩នាក់ ដែលជាប់ចោទពីបទរួមគំនិតក្បត់បានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ នៅសាលាដំបូង​រាជធានីភ្នំពេញ ក្នុងសំណុំរឿងមួយពាក់ព័ន្ធនឹងការគាំទ្ររបស់ពួកគេចំពោះ​ការប៉ុនប៉ង​មិន​បាន​សម្រេចដោយអតីតអនុប្រធានគណបក្សសង្គ្រោះជាតិ ឱ្យវិលត្រឡប់មក​កម្ពុជាវិញ​កាលពីដើមឆ្នាំមុន។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម