សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

នយោបាយ

រដ្ឋសភាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងលោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ស្រ៊ី ថាមរុង្គ ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងលោក ប៉ែន វិបុល ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស។ (រូបភាព៖ រដ្ឋសភា)

រដ្ឋសភាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងលោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី

រដ្ឋសភាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងរដ្ឋមន្ត្រីក្រសួងមុខងារ​សាធារណៈ លោក ហ៊ុន ម៉ានី ដែលជាកូនប្រុសពៅ​អតីតនាយករដ្ឋមន្ត្រី ឱ្យក្លាយជាឧបនាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃ​ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤​​ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភា។ សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភានៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ បានបង្ហាញថា​ រដ្ឋសភា​បានបោះឆ្នោតផ្តល់សេចក្តី​ទុកចិត្ត​លើ​ការតែងតាំងបំពេញ​បន្ថែម​សមាសភាពរាជរដ្ឋាភិបាល​ចំនួន​៣រូប រួមមាន លោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី និង​ជារដ្ឋមន្ត្រី​ក្រសួងមុខងារ​សាធារណៈ លោក ស្រ៊ី ថាមរុង្គ ជា​ទេសរដ្ឋមន្ត្រី…
មន្រ្តីឃុំសាគ្រាមកំពុងជួបជុំគ្នានៅសាលាឃុំសាគ្រាម ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ រូបថតនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។ រូបថតផ្ដល់ឱ្យ

មេឃុំចំនួនបួនក្នុងខេត្តកំពង់ធំរបស់បក្សកាន់អំណាចត្រូវសម្របខ្លួនធ្វើការដោយសារមិនមានសំឡេងភាគច្រើននៅ​ក្នុងក្រុមប្រឹក្សាឃុំ

ក្រុមប្រឹក្សាឃុំចំនួន៤ក្នុងខេត្តកំពង់ធំដែលមកពីចម្រុះគណបក្សនយោបាយប្ដេជ្ញាចិត្តធ្វើការ​រួម​គ្នា​​ដើម្បីអភិវឌ្ឍឃុំឱ្យមានការរីកចម្រើន ដោយសារបក្សកាន់អំណាចទទួលបានតំណែងមេឃុំ ប៉ុន្តែពុំ​ទទួល​បានសំឡេងភាគច្រើននៅក្នុងក្រុមប្រឹក្សាឃុំ។
លោក កឹម សុខា អតីតមេបក្សប្រឆាំង បានចេញពីសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីតុលាការសម្រេចព្រមានលោកឱ្យឈប់ធ្វើសកម្មភាពនយោបាយ។ រូបថតថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

តុលាការក្រុងភ្នំពេញព្រមានអតីតមេបក្សប្រឆាំង លោក កឹម សុខា ឱ្យឈប់ធ្វើសកម្មភាពនយោបាយ

សាលាដំបូងរាជធានីភ្នំពេញបានសម្រេចបដិសេធការស្នើសុំរបស់ព្រះរាជអាជ្ញាក្នុងការឃុំខ្លួនឡើងវិញលើ​លោក កឹម សុខា អតីតមេបក្សប្រឆាំង ដោយគ្រាន់តែសម្រេចចាត់វិធានការ​ព្រមាន​មិនឱ្យធ្វើសកម្មភាពនយោបាយ នៅរសៀលថ្ងៃពុធ ដោយសារលោក​បានបំពាន​បម្រាម​​របស់តុលាការ ក្រោយលោកបាន​​ចុះជួប​អ្នក​គាំទ្រ​របស់ខ្លួន​​កាលពីពេលថ្មីនេះ។
លោក ញឹម សារ៉ុម បេក្ខភាពជាប់ឆ្នោតមេឃុំមកពីបក្សភ្លើងទៀន នៅឃុំចំណាលើ ខេត្តកំពង់ធំ ផ្តល់បទសម្ភាសន៍ឱ្យអ្នកសារព័ត៌មាននៅផ្ទះរបស់លោកក្នុងភូមិ ផ្តៅជ័រ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ស៊ន សារ៉ាត

បន្ទាប់ដោះលែងឱ្យនៅក្រៅឃុំ បេក្ខជនមេឃុំជាប់ឆ្នោតបក្សភ្លើងទៀននៅតែមានក្តីកង្វល់ក្នុងចិត្ត

លោក ញឹម សារ៉ុម បេក្ខភាព​មេឃុំជាប់​ឆ្នោតមកពីគណបក្សភ្លើងទៀន ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារ​ពីបទប្លន់កាលពី២០ឆ្នាំមុន និង​ត្រូវបានដោះលែងនៅក្រៅឃុំកាលពីថ្ងៃពុធ យល់​ថា​​ការ​ចាប់ខ្លួន​លោក​ធ្វើ​ឡើង​ដោយ​ខុស​និតិវិធីច្បាប់​ និងជាការ​​រំខាន​​ផ្នែក​នយោបាយ។​
លោក ញឹម សារ៉ុម ជាបេក្ខភាពមេឃុំទើបជាប់ឆ្នោតថ្មីមកពីគណបក្សភ្លើងទៀននៅខេត្តកំពង់ធំត្រូវបានចាប់ខ្លួនជុំវិញការចោទប្រកាន់ពីបទប្លន់។ រូបភាពថតកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ ស៊ន សារ៉ាត

មេឃុំជាប់ឆ្នោតថ្មីមកពីគណបក្សភ្លើងទៀនត្រូវបានចាប់ខ្លួនជុំវិញការចោទប្រកាន់ពីបទប្លន់កាលពី២០ឆ្នាំមុន

បេក្ខភាព​មេឃុំទើបជាប់ឆ្នោតថ្មីមកពីគណបក្សភ្លើងទៀន​នៅខេត្តកំពង់ធំ​ត្រូវបានចាប់ខ្លួន​កាល​ពីថ្ងៃអង្គារពីបទប្លន់ ដែល​កើតមានតាំងពី២០ឆ្នាំមុន​ នេះបើតាមការអះអាងរបស់អាជ្ញាធរ។
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន និយាយទៅកាន់អ្នកសារព័ត៌មាន នៅមុខអគារគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងរាជធានីភ្នំពេញ។រូបថតថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

គណបក្សប្រឆាំងនិងសង្គមស៊ីវិលលើកឡើងថា ការប្តឹងលោក សុន ឆ័យ មិនផ្តល់ផលចំណេញសម្រាប់កម្ពុជា

គណបក្សប្រឆាំងនិងអង្គការសង្គមស៊ីវិលដែលឃ្លាំមើលការបោះឆ្នោតលើកឡើងថា ការប្ដឹង​របស់ គជប លើលោក សុន ឆ័យ អនុប្រធានគណបក្ស​ភ្លើងទៀន ទៅសាលាដំបូង​រាជធានី​ភ្នំពេញ ពីបទបរិហាកេរ្ដិ៍ជាសាធារណៈ គឺមិនបានផ្ដល់ផលចំណេញអ្វីឲ្យប្រទេសជាតិឡើយ។
អ្នកបើកបរម៉ូតូម្នាក់បើកកាត់ពីមុខពន្ធនាគារខេត្តព្រះវិហារកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ វណ្ណ វិចារ

សេង ធារី ត្រូវបានផ្ទេរដោយស្ងាត់ៗទៅកាន់ពន្ធនាគារខេត្តព្រះវិហារ

កញ្ញា សេង ធារី ជាមេធាវីសញ្ជាតិខ្មែរអាមេរិកកាំងនិងជាអ្នកតស៊ូមតិផ្នែកសិទ្ធិមនុស្សដ៏លេចធ្លោត្រូវបានផ្ទេរដោយស្ងាត់ៗពីពន្ធនាគារនៅក្នុងទីក្រុងភ្នំពេញទៅកាន់ពន្ធនាគារខេត្តព្រះវិហារភាគខាងជើងនៃប្រទេស។
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនថ្លែងក្នុងពេលឃោសនាបោះឆ្នោតឃុំសង្កាត់នារាជធានីភ្នំពេញនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

គណបក្សប្រជាជនកម្ពុជាប្តឹងមេដឹកនាំបក្សប្រឆាំង បន្ទាប់ពីរិះគន់ដំណើរការបោះឆ្នោតឃុំសង្កាត់

គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចបានប្តឹង លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ទៅតុលាការក្រុងភ្នំពេញ បន្ទាប់ពីលោកបានរិះគន់ការបោះឆ្នោតឃុំសង្កាត់តាមប្រព័ន្ធផ្សព្វផ្សាយថា មិនសេរី និងមិនយុត្តិធម៌។
កញ្ញា សេង ធារី ជាមេធាវីនិងជាសកម្មជនសិទ្ធិមនុស្ស ត្រូវបានចាប់ខ្លួនបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៦ឆ្នាំ ពាក់ព័ន្ធនឹងបទរួមគំនិតក្បត់។ រូបថតថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

សង្គមស៊ីវិលនិងក្រុមគ្រួសារជនជាប់ចោទខកចិត្តចំពោះការផ្តន្ទាទោស កញ្ញា សេង ធារី និងសកម្មជននយោបាយ

អង្គការសង្គមស៊ីវិលនិងក្រុមគ្រួសារសកម្មជននយោបាយមិនពេញចិត្តចំពោះការផ្តន្ទាទោស​របស់សាលាដំបូងរាជធានីភ្នំពេញ លើកញ្ញា សេង ធារី និងសកម្មជននយោបាយរបស់បក្ស​ប្រឆាំងផ្សេងទៀតនៅថ្ងៃអង្គារនេះ ហើយពួកគេបានស្នើឱ្យមានការដោះលែងអ្នកទាំងអស់​នោះ​ជា​បន្ទាន់។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម