សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

នយោបាយ

លោក កឹម សុខា ចាកចេញពីផ្ទះរបស់លោក ដើម្បីចូលរួមស្តាប់សាលក្រមកាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣។ (ខេមបូចា/ព្រីង សំរាំង)

តុលាការច្រានចោលសំណើដកការរឹតត្បិតលើការសួរសុខទុក្ខលោក កឹម សុខា នាថ្ងៃដំបូងនៃសវនាការលើបណ្តឹងឧទ្ធរណ៍របស់លោក

សវនាការ​លើ​បណ្តឹង​ឧទ្ធរណ៍​របស់​លោក កឹម សុខា បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​អង្គារ ដោយ​សាលា​ឧទ្ធរណ៍​បាន​បដិសេធ​សំណើ​របស់​លោក​ក្នុង​ការបន្ធូរ​បន្ថយ​លក្ខខណ្ឌតឹងរឹងនៃ​ការ​ឃុំ​ខ្លួន​លោក​ក្នុង​ផ្ទះ។ លោក​បាន​ស្នើ​ឲ្យ​តុលាការ​ផ្តល់​សិទ្ធិ​​ចូល​សួរសុខទុក្ខ​ ដើម្បី​ឲ្យ​លោក​អាច​ជួប​ជាមួយ​ប្រជាពលរដ្ឋបាន។
លោក រ៉ុង ឈុន មេដឹកនាំសហជីពមកដល់តុលាការកំពូលក្នុងរាជធានីភ្នំពេញនៅថ្ងៃទី ២៥ ខែវិច្ឆិកា ទីដែលបណ្តឹងសុំនៅក្រៅឃុំរបស់លោក ត្រូវបានបដិសេធ។ បញ្ញា ឆព័ណ្ណ

តុលាការកំពូលបដិសេធបណ្តឹងសុំនៅក្រៅឃុំរបស់ លោក រ៉ុង ឈុន

តុលាការកំពូល​បានបដិសេធ​បណ្តឹងសុំនៅក្រៅឃុំ​របស់លោក រ៉ុង ឈុន កាលពីថ្ងៃពុធ ខណៈតុលាការ​ជាន់ទាប​បានប្រកាស​កាលបរិច្ឆេទ​ជំនុំជម្រះក្តីមេដឹកនាំ​សហជីពដ៏លេចធ្លោរូបនេះ ដែលប្រឈមនឹងការចោទ​ប្រកាន់ពីបទញុះញង់ ដោយសារការបញ្ចេញមតិ​របស់លោក​ទាក់ទង​នឹងការបោះបង្គោល​ព្រំដែន​រវាងប្រទេស​វៀតណាមនិងកម្ពុជា។
គណបក្សមេដឹកនាំគណបក្សលោក ញឹក ប៊ុនឆៃ លោក ម៉ម សូណង់ដូ និង លោក កែម រិទ្ធិសិត បានបង្កើតជាសម្ព័ន្ធគណបក្សរួមគ្នាមួយមុនការបោះឆ្នោតឆ្នាំ ២០២២ និង២០២៣។

គណបក្សតូចបីចងសម្ព័ន្ធគ្នា ដោយរំពឹងថា នឹងក្លាយជាសំឡេងប្រឆាំងចម្បងមួយ

គណបក្សនយោបាយតូចចំនួនបី ដែលមិនបានឈ្នះកៅអីសភាក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៨ បានបង្កើតជាសម្ព័ន្ធមួយមុនការបោះឆ្នោតឆ្នាំ ២០២២ និង២០២៣ ខាងមុខ ដោយរំពឹងថា សេចក្តីសម្រេចនេះនឹងជួយជំរុញដល់លទ្ធភាពទទួលបានកៅអីនៅរដ្ឋសភា។
អតីតសមាជិកសភាគណបក្សសង្គ្រោះជាតិលោក ហូ វ៉ាន់ ដឹកនាំអ្នកគាំទ្រទៅកាន់ព្រះបរមរាជវាំងកាលពីខែឧសភា ឆ្នាំ ២០១៦ ដើម្បីដាក់ញត្តិអំពាវនាវឲ្យមានការដោះលែងអ្នកទោសនយោបាយ។ បញ្ញា ឆព័ណ្ណ

លោក ហ៊ុន សែន គំរាមក្រុមគ្រួសារអតីតសមាជិកសភា CNRP ពាក់ព័ន្ធការរៀបចំតវ៉ានៅមុខស្ថានទូតចិន

លោកនាយករដ្ឋមន្រ្តីហ៊ុនសែនបានព្រមានចំៗទៅលើអតីតសមាជិកសភាគណបក្សសង្គ្រោះជាតិលោក ហូ វ៉ាន់ និងក្រុមគ្រួសាររបស់លោក និងបានគំរាមសុវត្ថិភាពរបស់ពួកគេដោយសារតាមចោទថាបានសម្របសម្រួលឲ្យមានការតវ៉ានៅខាងក្រៅស្ថានទូតចិនកាលពីថ្ងៃសុក្រ។
កងសន្តិសុខខណ្ឌចាប់លើកអ្នកតវ៉ាម្នាក់ចេញពីកន្លែងបាតុកម្មក្នុងការប្រារព្ធទិវាកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស នៅខាងក្រៅស្ថានទូតចិនក្នុងក្រុងភ្នំពេញ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។ បញ្ញា ឆព័ណ្ណ

សកម្មជនអតីតគណបក្សសង្រ្គោះជាតិបីនាក់ត្រូវបានចាប់ខ្លួន ពេលព្យាយាមដាក់ញត្តិនៅស្ថានទូតចិន

សកម្មជន​អតីត​គណបក្ស​សង្រ្គោះជាតិ​ចំនួន​បី​រូប​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ខាង​ក្រៅ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា នៅ​ពេល​ពួកគេ​ព្យាយាម​ដាក់​ញត្តិ​ ដើម្បីប្រឆាំង​វត្តមានកងទ័ពចិន​នៅលើកទឹកដីកម្ពុជា ​ ជាមួយ​នឹង​អ្នក​ចូលរួម​ ១០០​នាក់​ផ្សេង​ទៀត ដោយ​អំពាវនាវ​​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​តាម​កិច្ចព្រមព្រៀង​សន្តិភាព​​ក្រុង​ប៉ារីស​ អំឡុង​ថ្ងៃ​​ខួប​លើក​ទី២៩ នៃ​ការ​ចុះ​កិច្ចព្រមព្រៀង​នេះ។

តុលាការ​​​​បន្ត​​និតីវីធី​​ប្រឆាំង​អតីត​សមាជិក​ CNRP ​ជិត ​៧០​នាក់​ក្រោម​បទចោទ​រួម​គំនិត​ក្បត់​

តុលា​ការ​កម្ពុជា​ពេលនេះ​កំពុង​ដំណើរការ​បណ្តឹង​​ប្រឆាំង​នឹង​អតីត​សមាជិក​គណបក្សសង្រ្គោះជាតិ​ជិត៧០នាក់​ក្រោមបទរួមគំនិតក្បត់ ដែលក្នុងនោះ​១២នាក់​ត្រូវបាន​កាត់​ទោស​ហើយ​នៅឆ្នាំនេះក្រោម​បទចោទថា​បាន​ជាប់ពាក់​ព័ន្ធ​នឹង​គម្រោង​វិល​ចូល​ប្រទេស​វិញ​របស់លោក សម ​ រង្ស៊ី ដែល​ប្រធានស្តីទីរបស់គណបក្សនេះកាលពី​ខែវិច្ឆិកា ឆ្នាំ២០១៩។​

លោក កឹម សុខា ទាមទារ​សិទ្ធិធ្វើនយោបាយឡើងវិញ

អតីត​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​ លោក​ កឹម ​សុខា ​នៅ​ថ្ងៃ​ទី​ ២ ​ខែកញ្ញា​ បាន​បង្ហោះ​សារ​តាម​បណ្តាញ​សង្គម​ដើម្បី​ទាមទារ​ឱ្យ​លោក​ទទួល​បាន​ការ​អនុញ្ញាត​ចូល​ធ្វើ​នយោបាយ​ឡើង​វិញ​ និង​អំពាវនាវ​ជា​ថ្មី​ឱ្យ​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់​ក្នុង​សំណុំ​រឿង​ក្បត់​ជាតិ​ប្រឆាំង​រូប​លោក​ ខណៈ​ដែល​អតីត​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ ៣ រូប​ផ្សេង​ទៀត​ ក៏​បាន​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​របស់​ពួកគេ​ឡើង​វិញ​ផង​ដែរ​។​
ប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ ចូលរួមតវ៉ាគាំទ្រឲ្យដោះលែង លោក រ៉ុង ឈុន នៅមុខតុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី១៣ ខែសីហា។ បញ្ញា ឆព័ណ្ណ

ប្រធានគណបក្សខ្មែរឈ្នះត្រូវបានចាប់ខ្លួន ខណៈដែលសកម្មជនពីរនាក់ផ្សេងទៀតត្រូវបានចោទប្រកាន់ពីបទញុះញង់

កម្លាំងនគរបាលរាជធានីភ្នំពេញ​បាន​ឃុំខ្លួន​ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ លោក សួង សុភ័ណ្ឌ កាលពីថ្ងៃទី១៤ សីហា ដោយ​ចោទ​ប្រកាន់ថា​បំភ្លៃព័ត៌មានទាក់ទងនឹង​បញ្ហា​ព្រំដែន ដែលនាំ​ឲ្យ​ចំនួន​សកម្មជនដែលត្រូវបានចាប់ខ្លួន​ខណៈដែល​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​មេដឹកនាំ​សហជីព​កម្មករ លោក រ៉ុង ឈុន កើនឡើងដល់ ១៣នាក់ហើយ ។

សកម្មជនគណបក្សសង្គ្រោះជាតិបីរូបត្រូវចោទប្រកាន់ជុំវិញការគាំទ្រឲ្យមានការដោះលែងលោក រ៉ុង ឈុន

សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចោទប្រកាន់​សកម្មជន និង​អតីត​មន្ត្រីគណ​បក្ស​សង្គ្រោះជាតិ​កម្ពុជា​ចំនួន​បីរូប​​ពីបទញុះញង់​ឲ្យ​មាន​​ភាព​វឹកវរដល់​សន្តិសុខ​សង្គម​ដោយ​សារការជាប់ពាក់ព័ន្ធរបស់ពួកគេនៅក្នុងការ​តវ៉ាគាំទ្រ​ឲ្យដោះលែង មេដឹកនាំ​សហជីព​ គឺលោក រ៉ុង ឈុន ដែល​ត្រូវបានចោទ​ប្រកាន់​ពី​បទ​ញុះញង់​​ផង​ដែរ​នៅ​ខែ​នេះ​ នេះ​បើ​តាម​ការ​អះអាង​របស់​មន្ត្រី​នគរបាល។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម