សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

វីដេអូគណនេយ្យភាពសង្គម

ការ​ត្រៀមបម្រុង​សម្រាប់​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ

ការ​ត្រៀមបម្រុង​សម្រាប់​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ

ប្រមាណ​ជាង​មួយ​សប្ដាហ៍មុន​នឹង​ឱកាស​នៃ​ពិធី​បុណ្យចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរមក​ដល់ ប្រជាពលរដ្ឋ​មួយ​ចំនួន​​បាន​រៀបចំ​សង្ក្រាន្ត​ឆ្នាំ​ថ្មីនៅ​តាម​ភូមិឋាន គ្រឹះស្ថាន​សិក្សា អង្គការ និង​ស្ថាប័នក្រុមហ៊ុន​ តាម​លទ្ធភាព​និង​ធនធាន​រៀង​ៗ​ខ្លួន ។

អ្នកជំនាញថា ជាង១ម៉ឺននាក់ មិនទាន់ធ្វើតេស្តឈាមរកមេរោគអេដស៍ ជាង១ពាន់នាក់ ស្លាប់ក្នុង ឆ្នាំ២០២២

អ្នក​ជំនាញ​បាន​ឱ្យ​ដឹង​ថា ​ក្នុង​ចំណោម​អ្នក​រស់នៅ​ជាមួយ​មេរោគ​អេដស៍​នៅ​កម្ពុជា ​សរុប​​ ៧​ម៉ឺន ៦ពាន់​នាក់ ជាង​ ១​ម៉ឺននាក់​មិន​ទាន់​បាន​ធ្វើ​តេស្ត​ឈាម​រក​មេរោគ​អេដស៍ ដើម្បី​ទទួល​ការ​ថែទាំ​ព្យាបាល ហើយ​ការ​ឆ្លង​​ថ្មីមាន​​ចំនួន ១​ពាន់ ៤​ករណី ស្លាប់​ ១​ពាន់ ១​រយ​នាក់ ក្នុង​​ឆ្នាំ២០២២ ។

អ្នកស្រលាញ់បរិស្ថានរិះគន់ទម្លាប់មិនល្អរបស់បុគ្គលមួយចំនួនក្នុងការចោលសំរាម

សកម្មជននិងអ្នកស្រលាញ់បរិស្ថានបានរិះគន់ចំពោះទម្លាប់មិនល្អរបស់ប្រជាពលរដ្ឋ ក៏ដូចជាបុគ្គលមួយចំនួន ក្នុងការចោលសំរាមតាមទីធ្លាសាធារណៈ ជាពិសេសក្នុងឱកាសបុណ្យទានធំៗ ។

ក្រុមតន្ត្រីជនពិការស្នើសូមរដ្ឋាភិបាលអនុគ្រោះឱ្យពួកគាត់បានប្រគំនៅទីសាធារណៈនារាជធានីភ្នំពេញ

ក្រុម​តន្ត្រីករ​និង​អ្នក​ចម្រៀង​ដែល​មាន​ពិការភាព បាន​ទទូច​​អង្វរសូម​អាជ្ញាធរ​រដ្ឋាភិបាល​ អនុគ្រោះ​ឱ្យ​ពួក​គាត់​បាន​ប្រគំ​និង​ច្រៀង​នៅ​តាម​ចំណុច​ភ្លើង​ស្តុប​និង​ទី​សាធារណៈក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ទទួល​បាន​នូវ​ការ​ដាក់ទាន​ខ្លះៗ​ពី​សំណាក់​សប្បុរសជន ​គ្រាន់​នឹង​ផ្គត់ផ្គង់​ជីវភាព ។

សំណង់អគារចាស់ៗនិងទ្រុឌទ្រោមនៅភ្នំពេញបានក្លាយជាជម្រើសសម្រាប់ពលរដ្ឋដែលពុំសូវមានលទ្ធភាព

សំណង់អគារចាស់ៗនិងទ្រុឌទ្រោមមួយចំនួននៅកណ្ដាលរាជធានីភ្នំពេញ បានក្លាយជាជម្រើសសម្រាប់ប្រជាពលរដ្ឋដែលពុំសូវមានលទ្ធភាព ដើម្បីប្រើប្រាស់ជាទីជម្រកផង និងជាទីតាំងប្រកបរបរទទួលទានផង ទោះបីជាពួកគាត់ដឹងថាមានហានិភ័យខ្ពស់ចំពោះអាយុជីវិតក៏ដោយ ក៏ពួកគាត់នៅតែបន្តជួលអគារទាំងនោះ ព្រោះមានតម្លៃសមនឹងស្ថានភាពជីវភាពរបស់ពួកគាត់ ។

ស្ត្រីដែលផ្ទុកជំងឺអេដស៍នៅភូមិរកាមួយចំនួនបានរៀបការនិងកសាងគ្រួសារដោយសុវត្ថិភាព

ស្ត្រីមួយចំនួនក្នុងចំណោមស្ត្រីដែលគេរកឃើញថា បានឆ្លងជំងឺអេដស៍តាមរយៈការចាក់ថ្នាំ នៅភូមិរកា ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីជិត១០ឆ្នាំកន្លងទៅ បានរៀបការជាមួយបុរសដែលមិនផ្ទុកជំងឺអេដស៍ ហើយស្ត្រីខ្លះបង្កើតបានកូនមួយ ខ្លះបានកូនពីរ ដោយពុំមានការចម្លងជំងឺនេះទៅប្ដីនិងកូនឡើយ ។

អាណាព្យាបាលបេក្ខជនប្រឡងសញ្ញាបត្របាក់ឌុបតាំងចិត្តជំរុញកូនៗឱ្យចូលមហាវិទ្យាល័យ

អាណាព្យាបាលរបស់បេក្ខជនមួយចំនួន ដែលបានតាមមើលនិងលើកទឹកចិត្តកូនក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៣ តាំងចិត្តថានឹងជំរុញកូនៗរបស់ពួកគាត់ឱ្យចូលរៀននៅមហាវិទ្យាល័យឱ្យខាងតែបាន បន្ទាប់ពីពួកគេប្រឡងជាប់សញ្ញាបត្រ ។

អាជ្ញាធរខណ្ឌច្បារអំពៅស្នើពលរដ្ឋរស់នៅតាមបណ្តោយប្រឡាយព្រែកប្រាប្តូរទៅទីតាំងថ្មី

អាជ្ញាធរខណ្ឌច្បារអំពៅបានស្នើឱ្យប្រជាពលរដ្ឋជាង ២០០គ្រួសារ ដែលរស់នៅតាមបណ្តោយប្រឡាយព្រែកប្រា ស្ថិតនៅភូមិចំពុះក្អែក១ និងភូមិអូរអណ្តូង សង្កាត់ព្រែកថ្មី ចាកចេញពីលំដ្ឋានដើម្បីយកដីនោះជីកស្តារធ្វើជាប្រឡាយសម្រាប់រំដោះទឹក ដោយប្តូរពួកគេទៅរស់នៅទីតាំងថ្មីនៅចំណុចភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ដែលមានចម្ងាយប្រមាណជាង៦គីឡូម៉ែត្រពីទីតាំងចាស់។

ប្រជាពលរដ្ឋរស់នៅសហគមន៍ដីថ្មី ក្នុងសង្កាត់កាកាបទី១ ទទួលបានការតភ្ជាប់បណ្តាញទឹកស្អាត ក្រោយពីដាក់ញត្តិ

រដ្ឋាករទឹកស្វ័យតក្រុងភ្នំពេញបានសម្រេចតបណ្តាញទឹកស្អាតជូនប្រជាពលរដ្ឋរស់នៅសហគមន៍ដីថ្មី និងភូមិប៉ប្រ៉កខាងជើង ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បន្ទាប់ពីពួកគាត់បានជ្រើសរើសតំណាងបីនាក់សម្រាប់សម្របសម្រួលការផ្គត់ផ្គង់និងចែកចាយទឹកនៅក្នុងសហគមន៍។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម