សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ឈឹម ស៊ីថរ ប្រធានសហជីពក្រុមហ៊ុន​ណាហ្គាវើល៍ ត្រូវបានផ្តន្ទាទោស​ឱ្យជាប់ពន្ធនាគារចំនួន២ឆ្នាំពីបទញុះញង់

រថយន្តពន្ធនាគារបានដឹក កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើល៍ (LRSU) ចាកចេញពីសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃព្រហស្បតិ៍ បន្ទាប់ពីកញ្ញាត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារចំនួនពីរឆ្នាំពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ រូបថតនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។ ខេមបូចា/ ព្រីង សំរាំង
រថយន្តពន្ធនាគារបានដឹក កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើល៍ (LRSU) ចាកចេញពីសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃព្រហស្បតិ៍ បន្ទាប់ពីកញ្ញាត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារចំនួនពីរឆ្នាំពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ រូបថតនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។ ខេមបូចា/ ព្រីង សំរាំង

សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃព្រហស្បតិ៍នេះ បានផ្តន្ទាទោស កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីព​ទ្រទ្រង់សិទ្ធិបុគ្គលិកកម្មករខ្មែរ​នៃក្រុមហ៊ុន​ណាហ្គាវើល៍ (LRSU) និង​សមាជិក​ប្រាំបីនាក់ទៀត ឱ្យជាប់ពន្ធនាគារចន្លោះពី១ឆ្នាំទៅពីរឆ្នាំពីបទញុះញង់​បង្ក​ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខ​សង្គម។

យោង​តាមការប្រកាសសាលក្រមរបស់លោកស្រីចៅក្រម សឿង ស៊ីថរ កាលពីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣  សាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោស កញ្ញា ឈឹម  ស៊ីថរ ប្រធាន​សហជីព​​​ទ្រទ្រង់​សិទ្ធិបុគ្គលិកកម្មករខ្មែរ​នៃក្រុមហ៊ុន​ណាហ្គាវើល៍ (LRSU) ឱ្យជាប់​ពន្ធនាគារ​​ចំនួន២ឆ្នាំ ពីបទ​ញុះញង់បង្កភាពវឹកវរក្នុងសង្គមតាមមាត្រា៤៩៤  នីង៤៩៥​នៃ​ក្រមព្រហ្មទណ្ឌ។

លោកស្រីចៅក្រម ចរិយា បានប្រកាសទៀតថា  ឈឹម  សុខន , សុន  ស្រីពេជ្រ,  ហៃ  សុភាព,  ឃ្លាំង  សុបិន  និងទូច  សេរីមាស ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ១ឆ្នាំ៦ខែ  ប៉ុន្តែទោសទាំងនោះត្រូវព្យួរឱ្យស្ថិតក្រោមការត្រួតពិនិត្យពីតុលាការ (អ្នកទាំងប្រាំនៅក្រៅឃុំ)។

 ហើយសមាជិកបីនាក់ទៀត រី  សុវណ្ណឌី  សុខ  ណារិទ្ធិ  សុខ  គង្គា ត្រូវបានផ្តន្ទាទោសឱ្យ  ជាប់ពន្ធនាគារ១ឆ្នាំ តែទោសនោះត្រូវព្យួរទាំងអស់។

មុនការប្រកាសសាលក្រម កញ្ញា ឈឹម ស៊ីថរ បានប្រាប់ខេមបូចា ថា ចំពោះការប្រកាស​សាលក្រម​នៅថ្ងៃនេះ រូបនាងបានត្រៀមចិត្តរួចរាល់ហើយ ហើយគិតទុកថាសេណារ៉េយូ​ដែលអាក្រក់ គឺតុលាការចាប់ថ្នាក់ដឹកនាំ ឬអាចឃុំខ្លួនតែរួបនាងម្នាក់ប៉ុណ្ណោះ ខណៈការ​អនុវត្តសិទ្ធិការងារត្រូវរងការចោទប្រកាន់ឱ្យជាប់ទោសទៅវិញ។

ស៊ីថរ ឱ្យដឹងថា៖ «តុលាការ គឺគ្មានភស្តុតាងរឹងមាំ គ្រាន់តែជាការសន្មត់ លើកយក​នូវ​ការ​សន្ទនាឯកជនរបស់ខ្ញុំ ដែលវាមិនមែនជារឿងការងារ។ ហើយខ្ញុំឃើញថា ការអនុវត្ត​សិទ្ធិ​ការងារ គឺមិនស្របទៅតាមច្បាប់ជាតិ និងអនុសញ្ញាអន្តរជាតិទេ»

គូររំលឹកដែរថា ​កញ្ញា ឈឹម​ ​ស៊ី​ថ​រ​ ​ត្រូវ​បានសមត្ថកិច្ចស្លៀកពាក់ស៊ីវិលមួយក្រុមព័ទ្ធ​ចាប់ខ្លួន​នៅ​មុខស្ថានទូតអូស្រ្តាលី​ កាលពីខែមករា​ ​ឆ្នាំ​២​០​២​២​ ​និងត្រូវតុលាការ​​ចោទប្រកាន់​ពី​បទ​ញុះញង់​ ​រួម​ជាមួយ​សមាជិក​ដទៃទៀត​នៃ​សហជីព។

បន្ទាប់ពីជាប់ឃុំខ្លួននៅ «មណ្ឌលអប់រំកែប្រែទី២» អស់រយៈពេល២ខែ ​កញ្ញា​ ​ឈឹម ស៊ីថ​រ​ ​ត្រូវ​បាន​តុលារការដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំបណ្ដោះអាសន្ន​ ​កាលពី​ខែ​មីនា​ ​ឆ្នាំ​២​០​២​២​ ​ប៉ុន្តែ​ត្រូវ​បាននគរបាលអន្តោប្រវេសន៍​ចាប់ខ្លួន​ម្ដងទៀត ដោយចោទប្រកាន់ថា​ល្មើសបម្រាម​តុលាការ​ ​នៅថ្ងៃទី២៦ ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​២​  ខណៈ​ដែល​កញ្ញា​ត្រឡប់មក​ពី​ចូលរួម​សន្និសីទ​សិទ្ធិ​ការងារ​មួយ​​នៅ​ប្រទេស​អូស្ត្រាលី​។​

345 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម