
ស្ត្រីបម្រើការងារផ្នែកសេវាកម្សាន្តទាមទារកិច្ចការពារសិទ្ធិការងារ ដើម្បីបញ្ចប់នូវការបំពារបំពាន
ស្ត្រីបម្រើការងារក្នុងវិស័យសេវាកម្សាន្តក្នុងប្រទេសកម្ពុជាបានលើកឡើងអំពីការរើសអើង លក្ខខណ្ឌការងារមិនសុវត្ថិភាព ការមិនផ្ដល់សិទ្ធិសម្រាកលំហែមាតុភាព និងរបបសន្តិសុខសង្គមជាដើម។ ពួកគេនិយាយថា គម្លាត និងការអនុវត្តច្បាប់ខ្សោយបានធ្វើឱ្យពួកគេប្រឈមនឹងការរំលោភបំពាន ខណៈពេលដែលរដ្ឋាភិបាលបញ្ជាក់ថាមិនមានការប្តឹងផ្តល់ជាផ្លូវការឡើយ។ កាលពីសប្តាហ៍មុន អង្គការអាក់សិនអេតកម្ពុជា(ActionAid Cambodia) បានចេញផ្សាយធម្មនុញ្ញនៃការទាមទាររបស់ស្ត្រីដែលធ្វើការនៅក្នុងវិស័យសេវាកម្សាន្តមិនថានៅតាមហាងលក់ស្រាបៀរ ហាងខារ៉ាអូខេ និងក្លឹបរាត្រី។ ក្រុមយុត្តិធម៌ពិភពលោក បានស្រង់បញ្ជីបន្ទាប់ពីការស្ទង់មតិ និងការពិភាក្សាជាក្រុមជាមួយកម្មការិនីជាង១០០នាក់ ធ្វើការនៅទីប្រជុំជនចន្លោះពីឆ្នាំ ២០២១ ដល់ ២០២៤ ។ ធម្មនុញ្ញនេះ បានរកឃើញថា កម្មការិនីជាច្រើននៅតែមិនអាចទទួលបានអត្ថប្រយោជន៍ជាមូលដ្ឋានពីនិយោជក…