សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

តុលាការក្រុងភ្នំពេញបានផ្តន្ទាទោស លោក កឹម សុខា ដាក់ពន្ធនាគារ​២៧ឆ្នាំពីបទក្បត់ជាតិ

លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ រៀបនឹងចាកចេញពីផ្ទះនៅខណ្ឌទួលគោក នៅព្រឹកថ្ងៃសុក្រ ដើម្បីស្តាប់ការប្រកាសសាលក្រមនៃការជនុំជម្រះជិត៣ឆ្នាំពាក់ព័ន្ធនឹងសំណុំរឿងក្បត់ជាតិ នៅសាលាដំបូងរាជធានីភ្នំពេញ។ ខេមបូចា/ ព្រីងសំរាំង
លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ រៀបនឹងចាកចេញពីផ្ទះនៅខណ្ឌទួលគោក នៅព្រឹកថ្ងៃសុក្រ ដើម្បីស្តាប់ការប្រកាសសាលក្រមនៃការជនុំជម្រះជិត៣ឆ្នាំពាក់ព័ន្ធនឹងសំណុំរឿងក្បត់ជាតិ នៅសាលាដំបូងរាជធានីភ្នំពេញ។ ខេមបូចា/ ព្រីងសំរាំង

សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​ផ្តន្ទាទោស​អតីត​ប្រធាន​គណបក្ស​ប្រឆាំង​ លោក កឹម សុខា ដាក់​ពន្ធនាគាររយៈពេល២៧ឆ្នាំ​ ពី​បទ​ក្បត់​ជាតិ​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល។

លោក កូយ សៅ ប្រធានក្រុមប្រឹក្សាចៅក្រមបានប្រកាសសាលក្រមថា លោក កឹម សុខា ត្រូវផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល២៧ឆ្នាំពីបទសន្និដ្ឋិភាពជាមួយបរទេសតាមមាត្រា​៤៣៩​ និងមាត្រា៣៤៣នៃក្រមព្រហ្មទណ្ឌ។

លោកប្រធានក្រុមប្រឹក្សាចៅក្រម បានប្រកាសទោសបន្ថែមទៀតថា លោក កឹម សុខា ត្រូវបានដកសិទ្ធិជា​ពលរដ្ឋ​​ជាស្ថាពរ ដោយដកសិទ្ធិបោះឆ្នោត ដកសិទ្ធិឈរឈ្មោះ​ឱ្យគេបោះឆ្នោតឱ្យ និងដកសិទ្ធិធ្វើនយោបាយ។

លោក កូយ សៅ បានអានសាលក្រមថាថា៖ «ដាក់ជនជាប់ចោទមិនឱ្យចាកចេញពីផ្ទះ និងហាមមិន​ឱ្យជនជាតិខ្មែររឺបរទេស​ទៅសួរសុខទុក្ខក្រៅពីសាច់ញាតិ»

អ្នកយកព័ត៌មានបានសួរ លោក កឹម សុខា បន្ទាប់ពីប្រកាសសាលក្រមចប់ ប៉ុន្តែលោក កឹម សុខា មិនបានឆ្លើបតបទេ ដោយលោកគ្រាន់តែក្តាប់ដៃលើកឡើងលើ និងបន្ទាប់មកគាត់បានលើកដៃសំពះ​តែ​ប៉ុណ្ណោះ។

លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ទៅដល់សាលាដំបូងរាជធានីភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​សុក្រ ដើម្បី​ស្តាប់ការប្រកាស​សាលក្រម​នៃ​​សំណុំ​រឿងក្បត់ជាតិ។ ខេមបូចា/ ព្រីងសំរាំង

លោក កឹម សុខា ដែលជាអតីត​ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ និង​ត្រូវ​បាន​ចោទប្រកាន់ពីបទសមគំនិតជាមួយបរទេស ដែល​តាម​ចោទថា សហការជាមួយសហរដ្ឋអាមេរិកប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ ដើម្បីផ្តួលរំលំរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជាដែល​កំពុង​កាន់​អំណាច។

គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​តាម​ដីកា​របស់​តុលាការ​កំពូល​កាលពី​ឆ្នាំ​២០១៧ ដោយ​ចោទ​ប្រកាន់​ថា​ជា​យានជំនិះ​សម្រាប់​ការ​ប៉ុនប៉ង​ធ្វើ​បដិវត្តន៍​ដូច​គ្នា​នោះ។ ជាផ្នែកនៃសេចក្តី​សម្រេច​នេះ សមាជិកគណបក្សសង្គ្រោះជាតិជាង១០០ នាក់ត្រូវបានរារាំងមិនឱ្យធ្វើ​នយោបាយ​​រយៈពេល​ប្រាំឆ្នាំ។ ប៉ុន្តែឥឡូវនេះសម្រាប់សមាជិកជាង១០០នាក់​លើករបារហើយ​ពួកគេចូលរួមក្នុងសកម្មភាពនយោបាយ។

អ្នកគាំទ្រ លោក កឹម សុខា ប្រហែល១០០នាក់ បានប្រមូលផ្ដុំគ្នានៅជិតតុលាការ ដើម្បីគាំទ្រ​គាត់។

សន្តិសុខ​ត្រូវ​បាន​រឹតត្បិត​ជុំវិញ​តុលាការ ហើយ​ប៉ូលិស និង​កង​រាជ​អាវុធ​ហត្ថ ព្រមទាំងកម្លាំង​ផ្សេងៗ​​រាប់រយនាក់ត្រូវបានដាក់​ពង្រាយ​នៅ​ក្បែរ​តុលាការរាជធានីភ្នំពេញ។

លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចាក​ចេញ​ពី​ផ្ទះ​នៅ​ខណ្ឌ​ទួលគោក នៅ​ព្រឹក​ថ្ងៃ​សុក្រ ដើម្បី​ស្តាប់ការប្រកាស​សាលក្រម​នៃ​ការ​ជនុំជម្រះជិត៣​ឆ្នាំ​ពាក់ព័ន្ធនឹង​សំណុំ​រឿងក្បត់ជាតិ នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣។ ខេមបូចា/ ព្រីងសំរាំង
1,174 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម