វីដេអូ , សហជីពនិងកូដករកាស៊ីណូណាហ្គាវើលដ៍រម្លឹកខួប៣ឆ្នាំនៃការតវ៉ាទាមទារសិទ្ធិការងារ ១៩ ធ្នូ ២០២៤ ១៤:៤៥|អស់រយៈពេល៣ឆ្នាំហើយ ដែលកូដករណាហ្គាវើលដ៍បានបន្តការតស៊ូមតិរបស់ខ្លួន ដើម្បីស្វែងរកយុត្តិធម៌ និងដំណោះស្រាយជុំវិញវិវាទការងារដ៏រ៉ាំរ៉ៃនេះ ។
ព័ត៌មានជាតិ , ពីរឆ្នាំកន្លងទៅ កូដករណាហ្គាវើលដ៍នៅមិនទាន់ទទួលបានយុត្តិធម៌ ២១ ធ្នូ ២០២៣ ១១:៣១|អស់រយៈពេលជាងពីរឆ្នាំហើយដែលកូដករកាស៊ីណូណាហ្គាវើលដ៍បានតស៊ូ ដើម្បីទទួលបានយុត្តិធម៌ក្នុងជម្លោះការងារដែលអូសបន្លាយយូរមកហើយ។ ប៉ុន្តែការងារតស៊ូមតិរបស់ពួកគេនៅគ្រានោះ ជួបតែភាពអយុត្តិធម៌ រួមទាំងការចោទប្រកាន់ពីបទឧក្រិដ្ឋដែលគេប្រឌិតឡើង ការចាប់ខ្លួន អំពើហឹង្សា និងការបៀតបៀនលើកូដករជាស្ត្រីភេទ។ ទោះបីជាយ៉ាងនេះក្ដី ពួកគេសង្ឃឹមថា នឹងទទួលបានដំណោះស្រាយ។
ព័ត៌មានជាតិ , តុលាការក្រុងភ្នំពេញបើកសវនាការជំនុំជម្រះលើសំណុំរឿងប្រធានសហជីពណាហ្គាវើលដ៍ និងកូដករប្រាំបីនាក់ពីបទញុះញង់ ២២ កុម្ភៈ ២០២៣ ០៩:២៧|កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពណាហ្គាវើលដ៍ និងជនជាប់ចោទ៨នាក់ផ្សេងទៀតបានបង្ហាញខ្លួនសម្រាប់សវនាការថ្ងៃដំបូងនៅសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃអង្គារ។ ស៊ីថរ និងសហការីទាំងអស់បានបដិសេធការចោទប្រកាន់ពីបទញុះញង់លើពួកគេ លើកលែងតែម្នាក់ប៉ុណ្ណោះ។
ព័ត៌មានជាតិ , កូដករមួយចំនួនចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញតាមបណ្ដឹងក្រុមហ៊ុនណាហ្គាវើលដ៍ ១៥ វិច្ឆិកា ២០២២ ១៤:៤១|កូដករណាហ្គាវើលដ៍៣នាក់ចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃចន្ទនិងអង្គារ ពាក់ព័ន្ធនឹងបណ្ដឹងរបស់ក្រុមហ៊ុនដែលចោទប្រកាន់ចំនួនបីបទល្មើស ខណៈពួកគេបដិសេធថា ពួកគេមិនបានប្រព្រឹត្តដូចការចោទ។
ព័ត៌មានជាតិ , សហជីពថាកូនប្រុសប្រធាននាយកប្រតិបត្តិណាហ្គាខប បោកកម្ទេចទូរសព្ទកូដករម្នាក់ ៧ តុលា ២០២២ ១០:៤២|កូនប្រុសរបស់ប្រធាននាយកប្រតិបត្តិ ដែលជាមហាសេដ្ឋីណាហ្គាខប (NagaCorp’s ) ត្រូវបានសហជីពចោទប្រកាន់ថា បានធ្វើសកម្មភាពដ៏គួរឱ្យភ្ញាក់ផ្អើលមួយដោយបានឆក់យកទូរសព្ទរបស់បុគ្គលិកកាស៊ីណូណាហ្គាវើលដ៍ម្នាក់ដែលជាកូដករគប់ទៅនឹងដី ដែលក្នុងវីដេអូនោះក៏បង្ហាញថាបុរសនោះបានគប់កោណចរាចរណ៍លើអ្នកតវ៉ាដែលជាសមាជិកសហជីពផងដែរ។
ព័ត៌មានជាតិ , អាជ្ញាធរព្រមានប្តឹងក្រុមកូដករណាហ្គាវើលដ៍ពីការប្រើប្រាស់ហិង្សា ខណៈកូដករជាស្ត្រីបានសន្លប់និងរបួស ១៤ សីហា ២០២២ ១២:០៧|ក្រុមកូដករណាហ្គាវើលដ៍មានការប៉ះទង្គិចជាមួយអាជ្ញាធរកាលពីថ្ងៃទី១១ ខែសីហានេះ។ ព្រឹត្តិការណ៍នេះ ក្រុមកូដករអះអាងថាអាជ្ញាធរបានប្រើហិង្សាលើកូដករជាស្រ្តីរហូតមានអ្នកសន្លប់ និងបែកខ្ទង់ច្រមុះ។ ចំណែកអាជ្ញាធរវិញព្រមានប្ដឹងក្រុមកូដករទៅតុលាការថាបានប្រើប្រាស់អំពើហិង្សា និងបំផ្លាញទ្រព្យសម្បត្តិសាធារណៈ។
ព័ត៌មានជាតិ , សង្គមស៊ីវិលគ្រោងនឹងចូលរួមធ្វើកូដកម្មទ្រង់ទ្រាយធំជាមួយកូដករណាហ្គាវើលដ៍ បើសិននៅតែគ្មានដំណោះស្រាយ ៧ កក្កដា ២០២២ ១២:១៣|សង្គមស៊ីវិលនិងសហជីពដែលធ្វើការលើកកម្ពស់សិទ្ធិការងារ ប្រមាណ៤០ស្ថាប័នទទូចឱ្យអាជ្ញាធររដ្ឋ កុំជ្រៀតជ្រែកវិវាទការងារនៃក្រុមហ៊ុនណាហ្គាវើលដ៍។ ពួកគេគ្រោងនឹងចូលរួមធ្វើកូដកម្មទ្រង់ទ្រាយធំជាមួយក្រុមកូដករ ប្រសិនបើនៅតែគ្មានដំណោះស្រាយឆាប់ៗនេះ។
ព័ត៌មានជាតិ , កូដករណាហ្គាវើលដ៍ប្រមូលផ្តុំគ្នាតវ៉ាដោយចងក្រណាត់ខៀវលើក្បាលសរសេរថា «កុំយកលុយ ទិញសិទ្ធិ» ២៩ មិថុនា ២០២២ ១០:៤០|កូដករនៃក្រុមហ៊ុនណាហ្គាវើលដ៍ប្រមាណជាង១០០នាក់នៅថ្ងៃអង្គារ បានប្រមូលផ្ដុំគ្នាតវ៉ា ដោយចងក្រណាត់ខៀវលើក្បាលសរសេរថា«កុំយកលុយ ទិញសិទ្ធិ»។ ទន្ទឹមនឹងការតវ៉ានេះ ក្រុមកូដករត្រូវបានអាជ្ញាធរប្រើប្រាស់អំពើហិង្សា ខណៈអាជ្ញាធរបានចោទកូដករវិញថា បានប្រើប្រាស់អំពើហិង្សាមកលើសមត្ថកិច្ច។
តំណាងសហជីពចូលធ្វើការវិញជាមួយលក្ខខណ្ឌប្រសើរជាងមុន បន្ទាប់ពីកម្មករប្រមូលសំរាមតវ៉ា និងសុំអន្តរាគមន៍ពីក្រសួង ២១ មករា ២០២៥
ក្រសួងការងារបានពិន័យលើរោងចក្រចំនួនពីរ បន្ទាប់ពីកម្មករផ្ទុះការតវ៉ាដោយសារមិនបើកប្រាក់អតីតភាព ២០ មករា ២០២៥
របាយការណ៍យូនីសេហ្វ៖ កុមារកម្ពុជាប្រហែលពីរលាននាក់រស់នៅក្នុងតំបន់ដែលមានហានិភ័យអាកាសធាតុខ្ពស់ ១៨ មករា ២០២៥
ពលរដ្ឋដាក់ញត្តិស្នើដកមេភូមិព្រែកតាគង់ បន្ទាប់ពីអសមត្ថភាពដោះស្រាយបញ្ហាគ្រឿងញៀន និងល្បែងស៊ីសងតាមអនឡាញ ១៧ មករា ២០២៥