
សហគមន៍សាមគ្គីរុងរឿង ដែលកំពុងប្រឈមនឹងការបណ្តេញចេញ ស្នើសុំប្រាក់សំណងសមរម្យពីគម្រោងស្តារប្រឡាយ
ប្រជាពលរដ្ឋប្រមាណ៤០គ្រួសារ នៃសហគមន៍សាមគ្គីរុងរឿង កំពុងរស់នៅជាប់នឹងប្រឡាយបឹងត្របែក ក្នុងភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន បានស្នើឱ្យអាជ្ញាធរពិចារណាលើការអភិវឌ្ឍន៍នៅនឹងកន្លែង ឬផ្តល់សំណងសមរម្យ តាមគម្រោងស្តារប្រឡាយលូបឹងត្របែក។