ក្រុមអ្នកជំនាញសិទ្ធិមនុស្សUNថ្កោលទោសចំពោះការផ្តន្ទាទោសមេដឹកនាំសហជីព លោក រ៉ុង ឈុន

លោក រ៉ុង ឈុន មេដឹកនាំសហជីពចូលរួមធ្វើបាតុកម្មជាមួយកម្មកររោងចក្រ Violet Apparel នៅរាជធានីភ្នំពេញកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានរិះគន់អាជ្ញាធរកម្ពុជាជុំវិញការផ្តន្ទាទោសលោក រ៉ុង ឈុន មេដឹកនាំសហជីពឲ្យជាប់ពន្ធនាគារពីរឆ្នាំកាលពីសប្តាហ៍​មុនជុំវិញការអត្ថាធិប្បាយរបស់លោកអំពីការបោះបង្គោលព្រំដែន។ សកម្មជន​ពីររូប​ផ្សេងទៀតត្រូវបានផ្តន្ទាទោស២០ខែដោយសារធ្វើការតវ៉ាដោយសន្តិវិធីទាមទារឱ្យមានការដោះលែងលោក រ៉ុង ឈុន។

កម្ពុជាបដិសេធការរិះគន់របស់UN ចំពោះអនុក្រឹត្យស្តីពីច្រកទ្វារអ៊ីនធឺណិតជាតិ

បុរសម្នាក់បើកបរឆ្លងកាត់មុខក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នៅលើមហាវិថីព្រះមុនីវង្សក្នុងរាជធានីភ្នំពេញ ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

រដ្ឋាភិបាលកម្ពុជាបានការពារអនុក្រឹត្យស្តីពីច្រកទ្វារអ៊ិនធឺណិតជាតិ បន្ទាប់ពីអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ៣នាក់បានសម្តែងការព្រួយបារម្ភដោយនិយាយថា ច្បាប់នេះអាចត្រូវបានប្រើដើម្បីបង្ក្រាបសេរីភាពបញ្ចេញមតិតាមអ៊ិនធឺណិត។ នៅក្នុងលិខិតចុះថ្ងៃទី២៤ ខែឧសភានិងចេញផ្សាយនៅថ្ងៃចន្ទ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិបានលើកឡើងថា ការរិះគន់នេះគឺជាការសន្មត់គ្មានមូលដ្ឋានហើយបានអះអាងថា គោលបំណងចម្បងរបស់ច្រកទ្វារអ៊ិនធឺណិតជាតិ (NIG) គឺដើម្បីប្រមូលចំណូលនិងទប់ស្កាត់សកម្មភាពបទល្មើសផ្សេងៗ។ លិខិតនេះបានបញ្ជាក់ថា៖ «ព័ត៌មានដែលថា អនុក្រឹត្យនេះអនុញ្ញាតឱ្យអាជ្ញាធរកម្ពុជាត្រួតពិនិត្យនិងតាមដានសកម្មភាពតាមបណ្តាញអ៊ីនធឺណិតនិងត្រួតពិនិត្យការទំនាក់ ទំនងតាមប្រព័ន្ធឌីជីថលនោះ គឺជាការស្រមើស្រមៃនិងត្រូវបានធ្វើឡើងដោយគ្មានការទទួលខុសត្រូវ ប្រឆាំងនឹងរដ្ឋអធិបតេយ្យដោយការសន្និដ្ឋានគ្មានមូលដ្ឋាន» ។ អតីតអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា អ្នករាយការណ៍ពិសេសស្តីពីសេរីភាពនៃការបញ្ចេញមតិនិងអ្នករាយការណ៍ពិសេសស្តីពីសិទ្ធិឯកជនបានផ្ញើលិខិតមួយច្បាប់ទៅកាន់ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំនៅអង្គ ការសហប្រជាជាតិកាលពីខែមេសា ដោយស្នើឲ្យរដ្ឋាភិបាលបន្ថែមមាត្រាខ្លះក្នុងអនុ ក្រឹត្យនេះ ដែលការពារសេរីភាពនៃការបញ្ចេញមតិនិងភាពឯកជនភាពរបស់បុគ្គល។ អ្នករាយការណ៍ពិសេសបានសរសេរថា៖ «យើងបារម្ភថា កង្វះវិធានការបែបនេះ បង្កហានិភ័យដល់សេរីភាពជាមូលដ្ឋានរបស់បុគ្គល ដូចជាសេរីភាពក្នុងការបញ្ចេញមតិនិងសិទ្ធិឯកជនភាព ហើយអាចប៉ះពាល់ដល់ព័ត៌មានផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗដោយគ្មានការយល់ព្រម ដែលផ្ទុយនឹងច្បាប់សិទ្ធិមនុស្សអន្តរជាតិនិងច្បាប់កម្ពុជា» ដោយទទូចឱ្យរដ្ឋាភិបាលពិនិត្យឡើងវិញនូវអនុក្រឹត្យនេះហើយធ្វើវាឲ្យស្របតាមស្តង់ដាសិទ្ធិមនុស្សអន្តរជាតិ។ ការិយាល័យឧត្តមស្នងសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានផ្សព្វផ្សាយទាំងលិខិតរួមនិងលិខិតឆ្លើយតបរបស់រដ្ឋាភិបាលកាលពីថ្ងៃចន្ទ។ យោងតាមអនុក្រឹត្យនេះ ច្រកទ្វារអ៊ិនធឺណិតជាតិ នឹងតម្រូវឱ្យប្រតិបត្តិករឬ ISP ផ្តល់របាយការណ៍ប្រចាំខែ ប្រចាំត្រីមាសនិងប្រចាំឆ្នាំដល់រដ្ឋាភិបាលនិងផ្តល់សិទ្ធិឱ្យរដ្ឋាភិបាលត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធនិងបណ្តាញនិងគ្រឿងសម្ភារៈបរិក្ខាររបស់ក្រុមហ៊ុន។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលមានប្រសាសន៍ថា រដ្ឋាភិបាលមានការទទួលខុសត្រូវក្នុងទប់ស្កាត់បទល្មើសបច្ចេកវិទ្យា ព្រមទាំងការពារទិន្នន័យផងដែរ។ លោកមានប្រសាសន៍ថា៖«ការព្រួយបារម្ភនេះ  ត្រូវបានធ្វើឡើងដោយហេតុផលនយោបាយនិងជាលក្ខណៈបុគ្គល ពីព្រោះអង្គការសហប្រជាជាតិគ្មានសិទ្ធិជ្រៀត ជ្រែកក្នុងរឿងនេះទេ។ កម្ពុជាជារដ្ឋអធិបតេយ្យ ដែលអាចធ្វើអ្វីៗ ដើម្បីប្រយោជន៍ដល់ប្រទេសជាតិ ដោយអនុលោមតាមគោលការណ៍អន្តរជាតិ»។ កាលពីខែមុន នៅក្នុងវេទិកាស្តីពីសេរីភាពសារព័ត៌មានពិភពលោក លោក […]

ប្រេសិតអង្គការសហប្រជាជាតិ អំពាវនាវឲ្យរដ្ឋាភិបាលកែទម្រង់សេចក្តីព្រាងច្បាប់ការពារជនពិការ

ស្រ្តីជនពិការម្នាក់សម្រាកលើរទេះខ្លួននៅតំបន់មាត់ទន្លេក្នុងក្រុងភ្នំពេញ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦។ ខេមបូចា/ ព្រីង សំរាំង

អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិពីររូបបានបង្ហាញការព្រួយបារម្ភជុំវិញសេចក្តីព្រាងច្បាប់លើសិទ្ធិជនពិការនៅកម្ពុជា ដោយនិយាយថា សេចក្តីព្រាងច្បាប់នេះមិនស្របតាមបទដ្ឋានអន្តរជាតិ។

មន្ត្រីកម្ពុជាឆ្លើយតបទៅអង្គការសហប្រជាជាតិថា ក្នុងពន្ធនាគារកម្ពុជាគ្មានអ្នកឆ្លងកូវីដ១៩ នោះទេ

អ្នកទោសមកដល់តុលាការក្រុងភ្នំពេញ មុនពេលជំនុំជម្រះ កាលពីខែមិថុនា ឆ្នាំ២០២០។ បញ្ញា ឆព័ណ្ណ

មន្ត្រី​កម្ពុជាអះអាង​ថា​គ្មានទេ​កូវីដ១៩​ក្នុងពន្ធនាគារ​កម្ពុជា ដែល​​ការ​លើក​ឡើង​បែបនេះ​​ឆ្លើយ​តបទៅ​នឹង​​ការ​អំពាវ​នាវ​របស់​អង្គការ​សហ​ប្រ​ជា​ជាតិ​ឲ្យ​មានការ​ធ្វើ​តេស្ត​លើ​អ្នក​ទោស​ទាំង​អស់​ ដោយ​ហេតុ​ថា​កាល​ពីខែ​វិច្ឆិកា​មន្ត្រី​ជាន់ខ្ពស់​ពន្ធនាគារ​ម្នាក់មាន​ផ្ទុក​កូវីដ​១៩ បាន​ទៅ​កាន់​ទីនោះ​ និង​ក៏​ជា​ពេល​ដែល​កម្ពុជា​មាន​ការ​ឆ្លង​ក្នុង​សហគមន៍​ដំបូង​ផងដែរ​។​