សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

យោធាថៃនៅតែបន្តបាញ់ប្រហារលើកម្ពុជាតាមបណ្តោយខេត្តព្រំដែន Updated

ក្មេងកំពុងរត់លេងនៅឯជំរំសុវត្ថិភាពមួយ ក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥។ (ខេមបូចា/ យ៉ន សូវៀត)
ក្មេងកំពុងរត់លេងនៅឯជំរំសុវត្ថិភាពមួយ ក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥។ (ខេមបូចា/ យ៉ន សូវៀត)
UPDATES:

ម៉ោង ១០:០០ យប់៖ ក្រសួងការពារជាតិបានលើកឡើងថា យោធាថៃបានបន្តវាយប្រហារលើតំបន់យោធភូមិភាគទី៥ របស់កម្ពុជា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២៥ ចន្លោះម៉ោង ៣:០០ រសៀល និង៧:០០ យប់។

  • ម៉ោង ៣:១៩ រសៀល៖ យោធាបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើកដែលបំពាក់ដោយគ្រាប់បែក ដើម្បីទម្លាក់គ្រាប់លើតំបន់នានានៃភូមិព្រៃចាន់។
  • ម៉ោង ៣:៥១ រសៀល៖ យោធាថ្មើរជើងថៃបានប្រើប្រាស់រថក្រោះ និងយុទ្ធសាស្ត្រឈ្លប ដើម្បីចូលទៅក្នុងតំបន់ភូមិជោគជ័យ។
  • ម៉ោង ៥:១៤ រសៀល៖ យោធាបានបន្តប្រតិបត្តិការយន្តហោះគ្មានមនុស្សបើកឈ្លបយកការណ៍ ដើម្បីរក្សាការឃ្លាំមើលតំបន់នៅពីក្រោយភូមិព្រៃចាន់។
  • ម៉ោង ៥:៥៣ ល្ងាច៖ យុទ្ធសាស្ត្រឃ្លាំមើលស្រដៀងគ្នានេះ ដោយប្រើយន្តហោះគ្មានមនុស្សបើកឈ្លបយកការណ៍ បានរក្សាការឃ្លាំមើលតំបន់នៅពីក្រោយភូមិជោគជ័យ។
  • ម៉ោង ៥:៥៤ ល្ងាច៖ យន្តហោះគ្មានមនុស្សបើកដែលបំពាក់ដោយគ្រាប់បែក បានទម្លាក់គ្រាប់លើភូមិព្រៃចាន់។

ម៉ោង ៨:៤០ យប់៖ គិតត្រឹមម៉ោង ១:០០ រសៀល ថ្ងៃទី១២ ខែធ្នូ ចំនួនសរុបនៃជនភៀសសឹកមកពីខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបន់ ពោធិ៍សាត់ និងកោះកុង មានចំនួន ៨៩ ៦៨៧ គ្រួសារ ឬ ៣០៣ ២១៣នាក់. នេះបើយោងតាមក្រសួងមហាផ្ទៃ។

ប្រជាពលរដ្ឋជាង ២០០នាក់ នៅស្រុកមណ្ឌលសីមា ខេត្តកោះកុង មិនត្រូវបានរាប់បញ្ចូលក្នុងតួលេខផ្លូវការទេ។ ពួកគេបានរត់ចេញពីផ្ទះរបស់ពួកគេដោយសារការភ័យខ្លាចចំពោះការហោះហើរយន្តហោះគ្មានមនុស្សបើករបស់ថៃ។

ម៉ោង ៥:៣៥ ល្ងាច៖ គិតត្រឹមម៉ោង ៣:០០ រសៀល ការវាយប្រហាររបស់យោធាថៃនៅតែបន្តនៅតំបន់យោធភូមិភាគទី៤ របស់កម្ពុជា ចាប់តាំងពីម៉ោង ១:០០ ព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥។

  • ម៉ោង ១:២៧ រសៀល៖ យោធាថៃបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើកដែលបំពាក់ដោយគ្រាប់បែក ដើម្បីវាយប្រហារតំបន់វាលឥន្ទ្រី។

យោធាថៃបានបន្តបាញ់ប្រហារទៅលើតំបន់យោធភូមិភាគទី៥ របស់កម្ពុជា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីម៉ោង ១:០០ រសៀល ដល់ម៉ោង ៣:០០ រសៀល។

  • ម៉ោង ១:២៧ រសៀល៖ យោធាថៃបានបើកការវាយប្រហារនៅផ្នែកផ្សេងៗនៃភូមិព្រៃចាន់​។
  • ម៉ោង ១:៤៥ រសៀល៖ យោធាថៃបានបាញ់ផ្សែងពុលចូលក្នុងភូមិព្រៃចាន់។
  • ម៉ោង ១:៥៨ រសៀល៖ រថក្រោះថៃបានរំកិលចូលទៅក្នុងព្រំដែនបឹងត្រកួន។
  • ម៉ោង ២:១៩ រសៀល៖ យន្តហោះគ្មានមនុស្សបើកឈ្លបយកការណ៍មួយត្រូវបានយោធាថៃប្រើប្រាស់ ដើម្បីតាមដានស្ថានភាពនៅក្នុងភូមិព្រៃចាន់។

ម៉ោង ៤:៤០ រសៀល៖ គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី១២ ខែធ្នូ ជនស៊ីវិលកម្ពុជាចំនួន១១នាក់បានស្លាប់ និង៧៦នាក់រងរបួស ចាប់តាំងពីការប្រយុទ្ធគ្នាបានចាប់ផ្តើមនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។ នេះបើយោងតាមក្រសួងមហាផ្ទៃ។

គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី១២ ខែធ្នូ សរុបចំនួន ៨១ ៣៨១ គ្រួសារ ឬ ២៧៤ ៤០៣ នាក់មកពីខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបន់ ពោធិ៍សាត់ និងកោះកុង ត្រូវបានផ្លាស់ទីលំនៅទៅជំរំសុវត្ថិភាព ចាប់តាំងពីការប្រយុទ្ធគ្នាឡើងវិញបានផ្ទុះឡើងចាប់ពីថ្ងៃទី៧ ខែធ្នូ។ នេះបើយោងតាមក្រសួងមហាផ្ទៃ។

ម៉ោង ៣:២៥ រសៀល៖ យោធាថៃបន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជានៅយោធភូមិភាគទី៥ ចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ម៉ោង ១៣:០០ រសៀល នាថៃ្ងទី១២ ខែធ្នូ ឆ្នាំ២០២៥

  • ម៉ោង ៨:៣៨ ព្រឹក៖ កម្លាំងថ្មើរជើងរបស់យោធាថៃ អមដោយរថក្រោះបានធ្វើការរុលចូលភូមិសាស្ត្រភូមិ ព្រៃចាន់។
  • ម៉ោង ៩:១០ ព្រឹក៖ យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះក្តាប់សភាពការណ៍ នៅលើភូមិសាស្ត្រ ភូមិព្រៃចាន់។
  • ម៉ោង ១០:២៦ ព្រឹក៖ យោធាថៃបានប្រើប្រាស់ដ្រូនពាំគ្រាប់ទម្លាក់ចូលភូមិសាស្ត្រអូរភ្លុកដំរី​។
  • ម៉ោង ១០:៣៤ ព្រឹក៖ យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះក្តាប់សភាពការណ៍ នៅលើភូមិ សាស្រ្តភូមិព្រៃចាន់។
  • ម៉ោង ១១:៣៧ ព្រឹក៖ យោធាថៃបានបាញ់ផ្សែងពុល នៅភូមិសាស្ត្រព្រៃចាន់។
  • ម៉ោង ១១:៥៨ ព្រឹក៖ យោធាថៃបានប្រើប្រាស់ដ្រូនពាំគ្រាប់ទម្លាក់ នៅភូមិសាស្ត្រអូរភ្លុកដំរី​។
  • ម៉ោង ១២:១៣ រសៀល៖ យោធាថៃបានបាញ់ផ្សែងពុល នៅភូមិសាស្ត្រព្រៃចាន់ និងភូមិជោគជ័យ។
  • ម៉ោង ១២:៤៥ ព្រឹក៖ យោធាថៃបានប្រើប្រាស់ដ្រូនបន្តហោះស៊ើបការណ៍លើភូមិសាស្ត្រអូរភ្លុកដំរី។
  • ម៉ោង ១២:៥៣ រសៀល៖ យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិព្រៃចាន់។

ម៉ោង ២:៥២ រសៀល៖ យោធាថៃបន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជានៅយោធភូមិភាគទី៤ ចាប់ពីម៉ោង ៧:០៥ ព្រឹក ដល់ម៉ោង ១:០០ រសៀល នាថៃ្ងទី១២ ខែធ្នូ ឆ្នាំ២០២៥

  • ម៉ោង ៧:៤០ ព្រឹក៖ យោធាថៃបានបាញ់ប្រហារលើកម្ពុជាកាន់តែខ្លាំង នៅភូមិសាស្រ្ត ជប់អង្គុញ និងថ្មឆត្រ។
  • ម៉ោង ៨:២០ ព្រឹក៖ យោធាថៃបានការបាញ់ប្រហារលើកម្ពុជាដោយប្រើប្រាស់រថក្រោះ អម ដោយកម្លាំងថ្មើរជើងបានបាញ់ចូលភូមិសាស្ត្រថ្មឆត្រ និងប្រាសាទតាក្របី។
  • ម៉ោង ៨:៤១ ព្រឹក៖ យោធាថៃបានបាញ់ប្រហារនៅភូមិសាស្រ្ត បុស្សស្បូវ-ជាំតែ។
  • ម៉ោង ៩:០០ ព្រឹក៖ យោធាថៃបានបាញ់ប្រហារនៅភូមិសាស្រ្តអានសេះ និងបន្តវាយលុកនៅភូមិសាស្ត្រថ្មដូន, ជប់អង្គុញ, ថ្មឆត្រ, ភ្នំ៣៣៣, ប្រាសាទតាក្របី និងប្រាសាទតាមាន់​។
  • ម៉ោង ១០:១២ ព្រឹក៖ យោធាថៃបានបន្តប្រើប្រាស់ដ្រូនបាញ់ផ្សែងពុលយ៉ាងច្រើនចូលភូមិសាស្ត្រភ្នំខ្មោច និងបុស្សស្បូវ-ជាំតែ។ 
  • ម៉ោង ១១:០០ ព្រឹក៖ យោធាថៃបានបាញ់ប្រហារនៅភូមិ សាស្រ្តអានសេះ និងបានបាញ់ផ្សែងពុលយ៉ាងច្រើនសន្ធឹកសន្ធាប់។
  • ម៉ោង ១២:០០ ព្រឹក៖ យោធាថៃបានបាញ់ប្រហារបន្ថែមនៅភូមិសាស្ត្រតាស៊ឹម, គោល៨, ភ្នំខ្មោច និងជាំតែ ដោយបានប្រើប្រាស់កាំភ្លើងធំ, ដ្រូន, បាញ់ផ្សែងពុល និងរថក្រោះបាញ់បុក  និងបន្តវាយប្រហារនៅភូមិសាស្ត្រប្រាសាទតាក្របី, ភ្នំ៣៣៣, ជប់អង្គុញ, ថ្មដូន, ដំណាក់ស្ដេច, ប្រាសាទតាមាន់ និងជប់គគីរ។
  • ម៉ោង ១២:៣២ រសៀល៖ យោធាថៃបានប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែក នៅភូមិសាស្ត្រប្រាសាទព្រះវិហារ។

ម៉ោង ១:១០ រសៀល៖ យោងធាថៃបានបន្តបាញ់ប្រហារមកលើកម្ពុជានៅភូមិសាស្ត្រយោធភូមិភាគទី៤ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥

  • ចាប់ពីម៉ោង ១២:១៥ ព្រឹក៖ យោធាថៃបានបាញ់កាំភ្លើងត្បាល់ និងកាំភ្លើងយន្ត នៅប្រាសាទតាមាន់ និងប្រាសាទតាក្របី។
  • ម៉ោង ៤:០០ ព្រឹ៖ យោធាថៃបានចាប់ផ្តើមប្រើកាំភ្លើងត្បាល់ និងកាំភ្លើងយន្តគ្រប់គោលដៅ នៅតំបន់ អានសេះ, ភ្នំ៥០០, អូរផ្កាស្នេហ៍, ទ្វារដែក និងភ្នំពងចាប។
  • ម៉ោង ៧:០៥ ព្រឹក៖ យោធាថៃចាប់ផ្តើមវាយប្រហារដោយប្រើកាំភ្លើងធំគ្រប់ធន់មកភូមិសាស្ត្រថ្មដូន, ជប់គគីរ និងប្រាសាទតាក្របី។

យោធាថៃបានបន្តបាញ់ប្រហារមកលើកម្ពុជានៅភូមិសាស្ត្រយោធភូមិភាគទី៥ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥

  • ម៉ោង ៦:២៧ ព្រឹក៖ យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិទំនប់ដាច់។
  • ម៉ោង ៦:៤០ ព្រឹក៖ កម្លាំងថ្មើរជើងរបស់យោធាថៃបានដើរចូលមកភូមិសាស្ត្រភូមិជោគជ័យ​។
  • ម៉ោង ៧:០២ ព្រឹក៖ កម្លាំងថ្មើរជើងរបស់យោធាថៃបានដើរចូលមកភូមិសាស្ត្រភូមិព្រៃចាន់​។
  • ម៉ោង ៧:០២ ព្រឹក៖ យោធាថៃបានបាញ់មកលើភូមិសាស្ត្រភូមិជោគជ័យ។
  • ម៉ោង ៧:១០ ព្រឹក៖ យោធាថៃបានបាញ់ផ្លោងមកលើភូមិសាស្ត្រភូមិព្រៃចាន់។
  • ម៉ោង ៧:២០ ព្រឹក៖ យោធាថៃបានបាញ់ផ្លោងជ្រុំមកលើភូមិសាស្ត្រភូមិព្រៃចាន់។
  • ម៉ោង ៧:៤៣ ព្រឹក៖ យោធាថៃបានប្រើប្រាស់រថពាសដែកចូលមកខាងមុខភូមិសាស្ត្របឹងត្រកួន។
  • ម៉ោង ៧:៥៧ ព្រឹក៖ យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្របឹងត្រកួន។

ម៉ោង ១២:៣០ ព្រឹក៖ នៅថ្ងៃព្រហស្បតិ៍នេះ កូរ៉េខាងត្បូងបានអំពាវនាវឱ្យកម្ពុជា និងថៃ ដោះស្រាយជម្លោះដោយសន្តិវិធីឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន តាមរយៈការសន្ទនា ស្របតាមសេចក្តីប្រកាសរួម ដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ក៏ដូចជាច្បាប់អន្តរជាតិ។

អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូង បានសម្តែងការព្រួយបារម្ភចំពោះជម្លោះយោធាថ្មីៗនេះ និងភាពតានតឹងកើនឡើង នេះបើយោងតាមសេចក្តីថ្លែងការណ៍។

កូរ៉េខាងត្បូង បានលើកឡើងថា៖ «រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ សូមសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប៉ះទង្គិចគ្នាផ្នែកយោធាថ្មីៗ និងការបង្កើនភាពតានតឹងរវាងកម្ពុជា និងថៃ និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងអាណិតអាសូរដល់ជនរងគ្រោះនៃការប៉ះទង្គិចគ្នា ព្រមទាំងក្រុមគ្រួសារដែលបានស្លាប់បាត់បង់ជីវិត»។

យោធាថៃនៅបន្តបាញ់ប្រហារមកលើទឹកដីកម្ពុជា នៅភូមិសាស្ត្រមួយចំនួន ដូចជា ប្រាសាទតាមាន់ និងប្រាសាទតាក្របី ក្នុងឧត្តរមានជ័យ និង តំបន់អូរបីជាន់ ក្នុងខេត្តបន្ទាយមាជ័យ  ចាប់ពីរំលងអាធ្រាតថ្ងៃទី១២ ខែធ្នូ។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងការជាតិ លោកស្រី ម៉ាលី សុជាតិ ថ្លែងក្នុងសន្និសីទសារព័ត៌មាន។

លោកស្រីបានលើកឡើងថា ចាប់ពីម៉ោង១២:១៥ រំលងអាធ្រាត យោធាថៃបានបាញ់ប្រហារដោយប្រើប្រាស់កាំភ្លើងយន្ត និងកាំភ្លើងត្បាល់ទៅលើប្រាសាទតាមាន់ ប្រាសាទតាក្របី តំបន់អានសេះ អូរផ្កាស្នេហ៍ ទ្ធារដែក ភ្នំ៥០០ និងភ្នំពងចាប ក្នុងខេត្តឧត្តរមានជ័យ។

លោកស្រីបានបន្តថា នៅវេលាម៉ោង ៧០៥ ព្រឹកថ្ងៃទី១២ ខែធ្នូ យោធាថៃបាញ់ប្រហារទៅលើទីតាំថ្មដូន ជប់គគីរ និងប្រាសាទតាក្របី។

លោស្រី​ សុជាតា បានបន្ថែមថា យោធាថៃបានបាញ់ផ្សែងពុលចូលទៅក្នុងភូមិព្រៃចាន់ ហើយយោធាថៃបានបាញ់ប្រហារនៅភូមិព្រៃចាន់ និងច្រកបឹងត្រកួន ភូមិទំនប់ដាច់ ក្នុងខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១២ ខែធ្នូ។

ក្រសួងមហាផ្ទៃបានលើកឡើងថា គិតត្រឹម១២:០០ថ្ងៃត្រង់ ថ្ងៃទី១១ខែធ្នូ ឆ្នាំ២០២៥នេះ ជនភៀសសឹកបានកើនដល់ជាង ៦៥ ០០០គ្រួសារ ស្មើនឹងមនុស្សជាង២២ម៉ឺននាក់។ប្រជាពលរដ្ឋ​ភៀសសឹកទាំងនោះមក​ពី​ខេត្ត​ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និង​កោះកុង បាន​ទៅស្នាក់​ក្នុងទីកន្លែងសុវត្ថិភាពក្នុង​​ខេត្ត​ចំនួន​ប្រាំពីរ។

ក្រសួងមហាផ្ទៃបានឱ្យដឹងថា គិតពីថ្ងៃទី៧ ខែធ្នូ មកដល់ម៉ោង១២:០០នាទី ថ្ងៃទី១១ ខែធ្នូ នេះ មានពលរដ្ឋខ្មែរស្លាប់កើនឡើងដល់ចំនួន១១នាក់ និងរងរបួសជាង៧០នាក់។

ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងនៅថ្ងៃទី១១ ខែធ្នូ ថា សាលានៅខេត្តចំនួន៦ ក្នុងក្រុង-ស្រុកចំនួន២០ នៅតាមបណ្តោយព្រំដែខ្មែរ និងថៃ បានបិទទ្វារសរុប ៩០៩សាលា ប៉ះពាល់គ្រូបង្រៀន ៧ ៦០១នាក់ សិស្ស ២១៦ ១០៧នាក់។

យោធាថៃនៅបន្តបាញ់ប្រហារមកលើទឹកដីកម្ពុជានៅព្រឹកថ្ងៃទី១២ ខែធ្នូនេះ ខណៈពេលដែលព្រះមហាក្សត្រថៃបានចេញព្រះរាជក្រឹត្យនៅព្រឹកថ្ងៃសុក្រនេះ ប្រកាសរំលាយសភា និងរៀបចំការបោះឆ្នោតសកលថ្មីក្នុងរយៈពេលចន្លោះពី ៤៥ថ្ងៃ ទៅ ៦០ថ្ងៃ។ នេះបើយោងតាមព័ត៌មានក្នុងស្រុកថៃ៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម