សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ប្រតិមាព្រះឥសូរដ៏ធំជាងគេក្នុងប្រទេស​កម្ពុជាកម្ពស់៥ម៉ែត្រ និង​ទម្ងន់​៧តោន ត្រូវបានជួសជុលរួច

ប្រតិមាព្រះឥសូរដ៏ធំជាងគេមួយក្នុងប្រទេសកម្ពុជាដែលមានកម្ពស់៥ម៉ែត្រ និងទម្ងន់ប្រមាណ ៧តោន។ (រូបភាព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ)
ប្រតិមាព្រះឥសូរដ៏ធំជាងគេមួយក្នុងប្រទេសកម្ពុជាដែលមានកម្ពស់៥ម៉ែត្រ និងទម្ងន់ប្រមាណ ៧តោន។ (រូបភាព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ)

ប្រតិមាព្រះឥសូរដ៏ធំជាងគេមួយក្នុងប្រទេសកម្ពុជាដែលមានកម្ពស់៥ម៉ែត្រ និងទម្ងន់ប្រមាណ ៧តោននិងមានការបែកបាក់ដល់ទៅជាង១ម៉ឺនបំណែកមកពីកោះកេរ្ដិ៍ បានចាប់កំណើតឡើងវិញក្រោយជួសជុលរួចរាល់។ យោងតាមហ្វេសប៊ុកផេករបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរការបញ្ចប់ការជួសជុលដោយជោគជ័យនៃប្រតិមាព្រះឥសូររាំដ៏ធំមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ នៅអភិរក្សដ្ឋានអង្គរ ខេត្តសៀមរាប។

ប្រតិមាព្រះឥសូរដ៏ធំមួយនេះត្រូវប្រើពេលជួសជុលអស់រយៈពេលជាង៥ឆ្នាំ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៦ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិព្រះវិហារ និងសាលាបារាំងចុងបូព៌ា និងមានការគាំទ្រដោយសម្ព័ន្ធភាពបេតិកភណ្ឌ។ នេះជាវត្ថុបុរាណដែលមានកម្ពស់៥ម៉ែត្រ មានព្រះភក្ត្រ៥ ព្រះហស្ថ១០ និងទម្ងន់ប្រមាណ៧តោន។

ប្រិតិមានេះបានរលំបាក់ក្នុងសតវត្សទី១៤ មានសភាពបែកបាក់ចំនួនជាង ១ម៉ឺនបំណែក និងត្រូវបានចោរចូលលួចក្នុងសម័យសង្គ្រាមស៊ីវិល។ បច្ចុប្បន្នប្រតិមានេះត្រូវបានតម្កល់នៅ អភិរក្សស្ថានអង្គរជាបណ្ដោះអាសន្នសិន។

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងក្រុមអ្នកជំនាញថតរូបជាមួយប្រតិមាព្រះឥសូរដ៏ធំជាងគេមួយក្នុងប្រទេសកម្ពុជាដែលមានកម្ពស់៥ម៉ែត្រ និងទម្ងន់ប្រមាណ ៧តោន។ (រូបភាព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ)

លោកស្រីរដ្ឋមន្ត្រី បានថ្លែងដោយក្តីសោមនស្ស និងអរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមអ្នកជំនាញ នៃសាលាបារាំងចុងបូព៌ា គណៈកម្មាធិការបច្ចេកទេស និងដៃគូសម្ព័ន្ឋភាពការពារបេតិកភ័ណ្ឌ ចំពោះការខិតខំស្តារ និងស្រោចស្រង់ផ្គុំរូបរាងប្រតិមាព្រះឥសូរដែលមានអាយុកាលជាងមួយពាន់ឆ្នាំនេះមកល្អឡើងវិញ ។

លោកស្រីសង្ឃឹមថា រូបបដិមាដ៏ធំនេះនឹងវិលត្រឡប់ទៅកាន់ទីតាំងដើមនៅប្រាសាទកោះកេរ្តិ៍វិញទុកជាទីសក្ការៈសម្រាប់ការគោរពទៅតាមេជំនឿទំនៀមទំលាប់ពីដូនតាខ្មែរនិងជាការទាក់ទាញលំហូរទេសចរទៅកាន់តំបន់ប្រាសាទកោះកេរ្តិ៍កាន់តែច្រើនឡើងជាលំដាប់៕

ប្រតិមាព្រះឥសូរដ៏ធំជាងគេមួយក្នុងប្រទេសកម្ពុជាដែលមានកម្ពស់៥ម៉ែត្រ និងទម្ងន់ប្រមាណ ៧តោន។ (រូបភាព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ)

ព័ត៌មានថ្មី

អត្ថបទពេញនិយម