សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ឃាង សុខមាន

ដីជនជាតិដើមភាគតិចពូនងដែលរដ្ឋាភិបាលបានកាត់ទៅឱ្យក្រុមហ៊ុនឯកជនដើម្បីវិនិយោគលើផ្ទៃដី២៥៥ហិកតារហូតមានការតវ៉ា ស្ថិតនៅភូមិពូរាំង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្ដមណ្ឌលគិរី។ (រូបភាពផ្ដល់ឱ្យ)

ជនជាតិដើមភាគតិចពូនងខេត្ដមណ្ឌលគិរីជាង៥០គ្រួសារប្រឈមការបណ្តេញចេញ

ជនជាតិដើមភាគតិចពូនងខេត្ដមណ្ឌលគិរីជាង៥០គ្រួសារប្រឈមការបណ្ដេញទាំងបង្ខំ និង​ពលរដ្ឋច្រើនគ្រួសារទៀតប្រឈមបាត់​បង់​ដីសហគមន៍ដែលដូនតាបន្សល់ទុកច្រើនជំនាន់ ក្រោយ​​​អាជ្ញាធរអនុវត្ដ​តាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាលលើផ្ទៃដី២៥៥ហិកតាដោយធ្វើ​អនុប្បយោគ​ឱ្យក្រុមហ៊ុន​ឯកជន​មួយ។
លោក រាជ សីម៉ា និងអ្នកភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មកចូលរួមសវនាការនៅសាលាឧទ្ធរណ៍ ក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

តុលាការខេត្តកំពង់ឆ្នាំងផ្ដន្ទាទោសសកម្មជនដីធ្លីឱ្យជាប់ពន្ធនាគារ​២ឆ្នាំ

សាលាដំបូងខេត្ដកំពង់ឆ្នាំងនៅថ្ងៃទី៦ ខែកក្កដានេះបានផ្ដន្ទាទោសលោក រាជ សីម៉ា សកម្មជន​តវ៉ាដីធ្លីសហគមន៍ឡពាងឱ្យជាប់ពន្ធនាគារ២ឆ្នាំពាក់ព័ន្ធនឹងបទ ប្រើហិង្សា​ដោយ​ចេតនាលើពលរដ្ឋម្នាក់ស្ថិតក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច​ កាលពីឆ្នាំ២០២១។
ម្ចាស់រថយន្ដចង្កូតស្ដាំនាំគ្នាប្រមូលផ្តុំតវ៉ាបិទផ្លូវត្រង់រង្វង់មូលកួរស្រូវក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ រូបថតថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ ឃាង សុខមាន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចមិនឱ្យរថយន្ដចង្កូតស្ដាំកែចង្កូត

លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែនបានសម្រេចតាមការស្នើសុំរបស់ម្ចាស់រថយន្ដចង្កូតស្ដាំ​ដែល​បានតវ៉ាបិទផ្លូវកាលពីថ្ងៃអង្គារនៅចំណុចរង្វង់មូលកួរស្រូវថាសុំត្រឹមបង់ពន្ធតែសុំមិនកែ​ចង្កូត ប៉ុន្ដែលោកមិនអនុញ្ញាតឱ្យមានការនាំចូលរថយន្ដចង្កូតស្ដាំចាប់ពីថ្ងៃដែលគាត់មានប្រសាសន៍ គឺថ្ងៃទី៦ ខែកក្កដានេះតទៅ។
ម្ចាស់រថយន្ដចង្កូតស្ដាំនាំគ្នាប្រមូលផ្តុំតវ៉ាបិទផ្លូវត្រង់រង្វង់មូលកួរស្រូវក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ រូបថតថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ ឃាង សុខមាន

ម្ចាស់រថយន្ដចង្កូតស្ដាំបាននាំគ្នាប្រមូលផ្តុំតវ៉ាបិទផ្លូវសុំមិនកែចង្កូត

ម្ចាស់រថយន្ដចង្កូតស្ដាំប្រមាណជា៣០០នាក់បានប្រមូលផ្ដុំគ្នាបិទផ្លូវ​ត្រង់រង្វង់មូលកួរស្រូវក្នុងខណ្ឌដង្កោ ដើម្បីស្នើសុំដល់លោក​នាយករដ្ឋមន្ដ្រី ហ៊ុន សែន ជួយ​អន្ដរាគមន៍ ក្រោយពីក្រសួងសាធារណការនិងដឹកជញ្ជូនតម្រូវឲ្យពួកគាត់កែចង្កូត​ពីស្ដាំទៅ​ឆ្វេង​និងត្រូវបង់ពន្ធ ខណៈពួកគាត់សុំមិនកែចង្កូត។
កន្លែងភ្ញៀវទេសចរណ៍ទៅលេងកម្សាន្ដនៅមាត់បឹងទន្លេបាទីនៅភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។ រូបថតនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ ឃាង សុខមាន

អាជីវករនៅទន្លេបាទីនិងកសិករព្រួយបារម្ភពីផលប៉ះពាល់ដល់ជីវភាពនិងលំនៅដ្ឋាន បន្ទាប់ពីដីបឹងនេះកាត់ឱ្យឯកជន

អាជីវករតំបន់ទេសចរណ៍ទន្លេបាទីនិងកសិករមួយចំនួនមានការព្រួយបារម្ភថានឹង​ប៉ះ​ពាល់​ដល់ជីវភាពនិងលំនៅដ្ឋាន ​ក្រោយពីនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុក្រឹត្យ​កាត់ដី​ចំនួន​២២២ហិកតានៃផ្ទៃបឹងទន្លេបាទីទៅឲ្យបុគ្គលឈ្មោះ ស្រ៊ុន ប៊ុនលាភ ដើម្បីធ្វើការ​អភិវឌ្ឍ។
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន និយាយទៅកាន់អ្នកសារព័ត៌មាន នៅមុខអគារគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងរាជធានីភ្នំពេញ។រូបថតថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

គណបក្សប្រឆាំងនិងសង្គមស៊ីវិលលើកឡើងថា ការប្តឹងលោក សុន ឆ័យ មិនផ្តល់ផលចំណេញសម្រាប់កម្ពុជា

គណបក្សប្រឆាំងនិងអង្គការសង្គមស៊ីវិលដែលឃ្លាំមើលការបោះឆ្នោតលើកឡើងថា ការប្ដឹង​របស់ គជប លើលោក សុន ឆ័យ អនុប្រធានគណបក្ស​ភ្លើងទៀន ទៅសាលាដំបូង​រាជធានី​ភ្នំពេញ ពីបទបរិហាកេរ្ដិ៍ជាសាធារណៈ គឺមិនបានផ្ដល់ផលចំណេញអ្វីឲ្យប្រទេសជាតិឡើយ។
និស្សិតស្រីឆ្នាំទី៣ម្នាក់នៃសកលវិទ្យាល័យឯកជនមួយកន្លែង ក្នុងរាជធានីភ្នំពេញ កំពុងរៀនតាមអនឡាញ។ រូបថតនៅថ្ងៃ១៨ ខែឧសភា ឆ្នាំ២០២២។ រូបភាពផ្តល់ឱ្យ

សាលារៀនមួយចំនួននៅតែបន្តការសិក្សាតាមអនឡាញ ខណៈជំងឺកូវីដ-១៩​មិនមានអ្នកឆ្លងជាច្រើនសប្តាហ៍

អាណាព្យាបាលសិស្សនិងនិស្សិតបានលើកឡើងថាពេលនេះជំងឺកូវីដ១៩នៅក្នុងប្រទេសបានធូរស្រាលហើយ ដូច្នេះគួរតែឱ្យសិស្សអាចរៀនផ្ទាល់ជាជាងការរៀនតាមអនឡាញដែលធ្វើឱ្យ​គុណភាពនៃការសិក្សាបានធ្លាក់ចុះ។
ផ្ទះពលរដ្ឋម្នាក់ឈ្មោះ អ៊ូច យ៉ន បានដួលរលំដោយសារខ្យល់កន្ត្រាក់នៅភូមិសំរោងម្រះ ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ។ រូបថតនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។ ខេមបូចា/ ឃាង សុខមាន

ខ្យល់កន្ត្រាក់បណ្តាលឱ្យផ្ទះពលរដ្ឋប្រមាណ១៥៦ខ្នងត្រូវបាន​ខូចខាត​និងពលរដ្ឋ១១នាក់រងរបួស

ផ្ទះប្រជាពលរដ្ឋក្នុងខេត្តតាកែវប្រមាណ១៥៦ខ្នងត្រូវបានខូចខាតដោយសារ​តែភ្លៀងខ្លាំង​បណ្តាល​ឱ្យមានខ្យល់កន្ត្រាក់កាលពី​ថ្ងៃចន្ទ ហើយបណ្តាល​ឱ្យពលរដ្ឋ​ចំនួន៨នាក់​រង​របួសធ្ងន់​និង៣នាក់របួសស្រាល។
គ្រឿងចក្រក្រុមហ៊ុនឯកជនស្ដារបឹងពោធិ៍នៅឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ រូបថតនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២។ ផ្ដល់ដោយលោក ស្ងួន ញឿន

អាជ្ញាធរខេត្តកំពង់ឆ្នាំងបញ្ជាក់ថាបឹងពោធិ៍ជាបឹងរដ្ឋមិនអាចដាក់ទៅជាបឹងសហគមន៍

អាជ្ញាធរខេត្តកំពង់ឆ្នាំងបានអះអាងថាបឹងពោធិ៍ដែលស្ថិតក្នុងឃុំតាជេស ស្រុក​កំពង់ត្រឡាច មិន​បានប្រគល់ទៅឱ្យក្រុមហ៊ុនឯកជនទេ ខណៈប្រជាពលរដ្ឋ​សហគមន៍​កំពុងស្នើទាមទារ​ដាក់បឹង​នោះជាបឹងអភិរក្សរបស់សហគមន៍ ហើយពួកគាត់​ព្រួយបារម្ភ​ក្រែង​អាជ្ញាធរលក់ឱ្យ​ក្រុមហ៊ុន​ឯកជន។

ព័ត៌មានថ្មី

អត្ថបទពេញនិយម