សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ឃាង សុខមាន

អាជ្ញាធរកំពុងអន្ដរាគមន៍លើពលរដ្ឋកំពុងតវ៉ាទាមទារនៅបុរីពិភពថ្មីកួរស្រូវ២ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤។ (រូបថតផ្ដល់ឱ្យ)

សាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនពលរដ្ឋម្នាក់ និងអ្នកបើក​ឡានទឹកម្នាក់ពីបទ«ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស»

សាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនពលរដ្ឋម្នាក់ និងអ្នកបើកឡានទឹកម្នាក់​បណ្ដោះ​អាសន្ន​​ពីបទ«ហិង្សាដោយចេតនាមានស្ថាន​ទម្ងន់ទោស»កាលពីសប្តាហ៍មុន ក្រោយ​ពី​ផ្ទុះ​ការតវ៉ាទ្រង់ទ្រាយធំនៅបុរីពិភពថ្មីកួរស្រូវ២ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤។
ពលរដ្ឋម្នាក់កំពុងលើបដាស្នើសុំអាជ្ញាធរច្រកអន្ដរជាតិជាំពាក់ព័ន្ធនឹងសំបុត្រចេញចូលព្រំដែន ស្ថិតនៅស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។ រូបថតនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២។ រូបភាពផ្ដល់ឱ្យ

អាជីវករនិងកម្មករខេត្ដឧត្ដរមានជ័យតវ៉ានៅច្រកទ្វារព្រំដែនអន្ដរជាតិជាំពាក់ព័ន្ធការចេញចូលព្រំដែន

អាជីវករនិងកម្មករជាង១០០នាក់នៅច្រកទ្វារព្រំដែនអន្ដរជាតិជាំក្នុងខេត្ដឧត្ដរមានជ័យ​ស្នើ​សុំ​អាជ្ញាធរ​​បើកច្រកចេញចូលធម្មតាដោយមិនចាំបាច់ធ្វើបណ្ណព្រំដែនកម្ពុជា-ថៃ​ដើម្បី​ងាយ​ស្រួល​ប្រកបមុខរបរចឹញ្ចឹមជីវិត ខណៈអាជ្ញាធរទាមទារឱ្យពលរដ្ឋធ្វើបណ្ណព្រំដែនកម្ពុជា-ថៃ ឬ​ហៅថា​(បរិផាស) ស្របតាមច្បាប់ដែលចេញដោយក្រសួងមហាផ្ទៃ។
អាជ្ញាធរកំពុងចុះពិនិត្យកន្លែងកាយថ្មភ្នំបូរី ស្ថិតនៅភូមិភ្នំបូរី ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្ដតាកែវ។ រូបថតនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។ ខេមបូចា/ ឃាង សុខមាន

ពលរដ្ឋមួយចំនួនលើកឡើងថាតំបន់ប្រវត្ដិសាស្រ្ដនិងទេសចរណ៍នៅស្រុកអង្គរបូរីអាចប្រឈមនឹងការបាត់បង់ បន្ទាប់ពីមានការលួចកាយថ្មភ្នំបូរីលក់

ស្រុកអង្គរបូរី ខេត្តតាកែវ៖ ពលរដ្ឋមួយចំនួនលើកឡើងថា តំបន់ប្រវត្ដិសាស្ដ្រ និងទេសចរណ៍អាចប្រឈមនឹងការ​បាត់បង់ បន្ទាប់ពីមានការលួចកាយភ្នំបូរី​ទ្រង់ទ្រាយ​ធំ ខណៈអាជ្ញាធរស្រុកអង្គរបូរីបាន​បដិសេធ​ថា អាជ្ញាធរ​មិនបានបើកដៃឱ្យមានការ​កាយភ្នំបូរី​លក់ឱ្យឈ្មួញឯកជនដូចការ​លើកឡើង​របស់​ពលរដ្ឋនោះទេ។
កម្មករកាត់ដេរជិះឈរលើឡានទៅធ្វើការនៅខេត្តកណ្តាល។ រូបថតនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

កម្មកររោងចក្រកាត់ដេរដែលចង់បង្កើតសហជីពឯករាជ្យត្រូវប្រឈមនឹងការបញ្ឈប់ពីការងារ

អង្គការសង្គមស៊ីវិល និងសហជីពមួយចំនួនដែលធ្វើការលើវិស័យកាត់ដេរ​បានអះអាងថា​ថៅកែ​រោងចក្រ​មួយចំនួននៅតែបន្ដគាប សង្កត់​និងរើសអើងចំពោះ​សហជីព​ឯករាជ្យ​ដោយមិន​អនុញ្ញាតឱ្យបង្កើតសហជីពក្នុងរោងចក្រហើយ​ថែម​ទាំង​បញ្ឈប់កម្មករណាដែលចង់បង្កើត​សហជីពជាបន្ដ​បន្ទាប់។
គ្រូបង្រៀននិងសិស្សនៅវិទ្យាល័យទួលប្រាសាទសែនសុខផ្ទុះការតវ៉ានៅមុខក្លោងទ្វារសាលាដោយសារការមិនពេញចិត្ដនឹងការសម្រេចមិនដកនាយកសាលា លោក អ៊ុំ សុកំ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២។ ខេមបូចា/ ឃាង សុខមាន

នាយកសាលាវិទ្យាល័យមួយកន្លែងត្រូវបានក្រសួងអប់រំព្យួរសិទ្ធិការងារបណ្ដោះអាសន្ន​ ក្រោយមានភាពមិនប្រក្រតីមួយចំនួន

នាយកវិទ្យាល័យទួលប្រាសាទសែនសុខក្នុងក្រុងភ្នំពេញត្រូវបានក្រសួងអប់រំសម្រេចព្យួរសិទ្ធិការងារនិងបន្តស៊ើបអង្កេតលើករណីនេះ​ ក្រោយពីផ្ទុះការតវ៉ាកាលពីខែមុនពាក់ព័ន្ធ​នឹងភាព​មិន​ប្រក្រតី​មួយ​ចំនួន ខណៈករណីនេះដែរក៍កំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ។
ពលរដ្ឋឈរមើលរណ្ដៅដីដែលក្រុមហ៊ុនទឹកស្អាតចង់ធ្វើកន្លែងផលិតទឹកស្អាតប៉ុន្ដែពលរដ្ឋផ្ទុះការតវ៉ា ស្ថិតនៅភូមិទ្រា ឃុំទ្រា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ រូបថតនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។ ខេមបូចា/ ឃាង សុខមាន

ពលរដ្ឋ៥ភូមិក្នុងខេត្តកណ្តាលរងផលប៉ះពាល់ដោយសាររណ្តៅដីនិងខ្សាច់ក្នុងតំបន់បឹងទ្រាដែលគ្រប់គ្រងដោយក្រុមហ៊ុនផលិតទឹកស្អាត

ស្ត្រីវ័យកណ្តាលម្នាក់ដែលមានសម្បុរស្រអែម ពាក់អាវពណ៌ផ្កាឈូកនិងស្លៀកសំពត់​ពណ៌​លឿង​បានត្អូញត្អែរពី​ផលប៉ះពាល់ផ្សេងៗលើដីស្រែគាត់ដែលកើតឡើង​ដោយសារតែ​ការ​ជីក​រណ្តៅជ្រៅៗដែលអាជ្ញាធរអះអាងថា នេះជាការស្តារបឹងសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ទឹក ប៉ុន្តែបែរជាប្រគល់​ឱ្យទៅ​ក្រុមហ៊ុនផលិតទឹកស្អាតទៅវិញ។
គ្រូបង្រៀននិងសិស្សនៅវិទ្យាល័យទួលប្រាសាទសែនសុខផ្ទុះការតវ៉ានៅមុខក្លោងទ្វារសាលាដោយសារការមិនពេញចិត្ដនឹងការសម្រេចមិនដកនាយកសាលា លោក អ៊ុំ សុកំ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២។ ខេមបូចា/ ឃាង សុខមាន

គ្រូបង្រៀននៅវិទ្យាល័យមួយកន្លែងក្នុងក្រុងភ្នំពេញផ្ទុះការតវ៉ា ពាក់ព័ន្ធនឹងការមិនដកនាយកសាលា

គ្រូបង្រៀននិងសិស្សវិទ្យាល័យទួលប្រាសាទសែនសុខប្រហែល៦០នាក់ផ្ទុះការតវ៉ានៅក្លោងទ្វារ​សាលានៅព្រឹកថ្ងៃសុក្រ ក្រោយមន្ទីរអប់រំរាជធានីភ្នំពេញបានសម្រេចមិនដក​លោកនាយក​សាលា​ តាមសំណើរសុំដករបស់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស​មួយ​ចំនួន ខណៈ​ដែល​ពួក​គាត់យល់ថា ការសម្រេចនេះមិនបានផ្ដល់ភាពយុត្ដិធម៌​និង​មានភាពលម្អៀង​។
ពលរដ្ឋពីរស្រុកក្នុងខេត្ដត្បូងឃ្មុំនាំគ្នាលើកបដានៅមុខសាលាខេត្តត្បូងឃ្មុំដើម្បីឱ្យជួយអន្ដរគមន៍លើជម្លោះដីធ្លីនិងស្នើឱ្យអាជ្ញាធរជួយចេញបណ្ណកម្មសិទ្ធិឱ្យពួកគាត់។ រូបថតនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២។ រូបភាពផ្ដល់ឱ្យ

ពលរដ្ឋមកពីពីរស្រុកក្នុងខេត្ដត្បូងឃ្មុំបានដាក់ញត្ដិទៅអាជ្ញាធរពាក់ព័ន្ធ​ឱ្យជួយដោះស្រាយជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ

ពលរដ្ឋជាង២០០នាក់មកពីស្រុកមេមត់និងស្រុកតំបែរ ខេត្ដត្បូងឃ្មុំ បាននាំគ្នាទៅដាក់ញត្ដិ​នៅសាលាខេត្តត្បូងឃ្មុំនិងដាក់ពាក្យបណ្តឹងទៅសាលាឧទ្ធរណ៍ដើម្បីឱ្យជួយអន្ដរាគមន៍ពី​ជម្លោះដីធ្លីដែលអូស​បន្លាយអស់រយៈពេលជាច្រើនឆ្នាំជាហេតុធ្វើឱ្យជីវភាពពួកគាត់កាន់តែ​លំបាកខ្លាំងទៅៗ។
ពលរដ្ឋជិះម៉ូតូឆ្លងកាត់ផ្លូវចូលមន្ទីរបរិស្ថានខេត្ដកណ្ដាល ស្ថិតនៅក្រុងតាខ្មៅ។ រូបថតនៅថ្ងៃ១០ ខែតុលា ឆ្នាំ២០២២។ ខេមបូចា/ ឃាង សុខមាន

រោងចក្រក្រដាសជនជាតិចិនមួយក្នុងខេត្តកណ្តាលត្រូវបានបញ្ជា​ឱ្យផ្អាក ក្រោយរកឃើញថាបានបង្ហូរសារធាតុពុលចូលទឹកព្រែកដែលពលរដ្ឋប្រើប្រាស់

មន្ទីរបរិស្ថានខេត្តកណ្ដាល​បានសម្រេចផ្អាកដំណើរការបណ្ដោះអាសន្នលើរោងចក្រ កំពង់​កន្ទួត​ មេនូហ្វេកធីរីង​ (ខេមបូឌា)​ ខូ អិលធីឌី ជារោងចក្រផលិតក្រដាសរបស់ជនជាតិចិន ស្ថិត​នៅភូមិត្បូងក្ដី ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ដែល​រក​ឃើញថា​បានបង្ហូរ​សារធាតុពុលចូល​ទឹក​ព្រែក​ដែលពលរដ្ឋកំពុងប្រើប្រាស់។ មន្ទីរបរិស្ថាន​ក៍បានពិន័យ​ជាទឹក​ប្រាក់​៦០លានរៀលកាល​ពី​ថ្ងៃ​ទី៧ ខែតុលា ឆ្នាំ២០២២។

ព័ត៌មានថ្មី

អត្ថបទពេញនិយម