សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ឃាង សុខមាន

អាជ្ញាធរកំពុងអន្ដរាគមន៍លើពលរដ្ឋកំពុងតវ៉ាទាមទារនៅបុរីពិភពថ្មីកួរស្រូវ២ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤។ (រូបថតផ្ដល់ឱ្យ)

សាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនពលរដ្ឋម្នាក់ និងអ្នកបើក​ឡានទឹកម្នាក់ពីបទ«ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស»

សាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនពលរដ្ឋម្នាក់ និងអ្នកបើកឡានទឹកម្នាក់​បណ្ដោះ​អាសន្ន​​ពីបទ«ហិង្សាដោយចេតនាមានស្ថាន​ទម្ងន់ទោស»កាលពីសប្តាហ៍មុន ក្រោយ​ពី​ផ្ទុះ​ការតវ៉ាទ្រង់ទ្រាយធំនៅបុរីពិភពថ្មីកួរស្រូវ២ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤។
អគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងរាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

អគ្គស្នងការដ្ឋាននគរបាលជាតិកំពុងប្រមូលភស្ថុតាងបន្ថែមលើលោក កឹម ជាតិ ដើម្បីបញ្ជូនទៅតុលាការ ក្រោយចូលបំភ្លឺ

មន្រ្ដីជំនាញនគរបាលយុត្ដិធម៌កំពុងប្រមូលភស្ថុតាងបន្ថែមទៀត ដើម្បីបញ្ជូនទៅតុលាការ​តាម​ផ្លូវច្បាប់លើសំណុំរឿងលោក កឹម ជាតិ អតីតអនុរដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ ក្រោយ​ចូល​បំភ្លឺតាមលិខិតកោះហៅ នៅថ្ងៃទី២៨ ខែធ្នូនេះ យោងតាមអ្នកនាំពាក្យ​អគ្គស្នង​​ការដ្ឋាន​​នគរបាល​ជាតិ។
អ្នកស្រី នួន កុម្ភៈ បង្ហាញដើមកោងកាងដែលស្ថិតនៅក្នុងសហគមន៍ត្រពាំងរពៅ សង្កាត់ព្រែកត្នោត ក្រុងបូគោ ខេត្ដកំពត កាលថ្ងៃទី១០ ខែ ធ្នូ ឆ្នាំ២០២៣ ។ (ឃាង សុខមាន)

យុវតីកុម្ភៈជម្នះការរើសអើងរហូតក្លាយជាអ្នកដឹកនាំសហគមន៍នេសាទ

យុវតីវ័យក្មេង អ្នកស្រី នួន កុម្ភៈ វ័យ ២៤ឆ្នាំ បានជន្នះផ្នត់គំនិតដែលរើសអើងស្រ្តីថា មិនអាចធ្វើជាអ្នកដឹកនាំបាន ឬ ស្រ្តីវិលចង្ក្រានមិនជុំ​នោះ ដែលប្រយោគនេះបានក្លាយជាកម្លាំងចិត្ត ជំរុញឱ្យគាត់តស៊ូរហូតក្លាយជាប្រធានគណៈកម្មការសហគមន៍នេសាទត្រពាំងរពៅ  ដោយមានការទទួលស្គាល់ថា ជាស្រ្តីឆ្នើមវ័យក្មេងប្រចាំសហគមន៍។
ប្រជាពលរដ្ឋជិត២០០នាក់តវ៉ាទាមទារឱ្យអាជ្ញាធរចេញបណ្ណកម្មសិទ្ធិស្របច្បាប់ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅភូមិទួលខ្មួញ ឃុំទឹកវិល ស្រុកស្អាង ខេត្ដកណ្ដាល។ (រូបថតផ្ដល់ឱ្យ)

ពលរដ្ឋស្រុកស្អាងលើកឡើងថា អាជ្ញាធរផ្ដល់តម្លៃដី១ដុល្លារក្នុង​១ម៉ែត្រ​ការ៉េ ប៉ុន្តែពួកគាត់មិនព្រម

ពលរដ្ឋស្រុកស្អាងលើកឡើងថា អាជ្ញាធរខេត្ដកណ្ដាលផ្ដល់តម្លៃដីមានជម្លោះ១ដុល្លារ​ក្នុង​១ម៉ែត្រ​ការ៉េ​ដល់ពលរដ្ឋ២៥២គ្រួសារស្ថិតនៅភូមិទឹកវិល ស្រុកស្អាង​ លើផ្ទៃដីចំនួន៩០ហិកតា​ដែល​ទាមទារឱ្យអាជ្ញាធរចេញប្លង់កម្មសិទ្ធិ ប៉ុន្តែពួកគាត់​​មិន​ព្រម​ទទួល​តម្លៃនេះនៅឡើយទេ។
ផ្លូវដែលក្រសួងកសិកម្មឈូសឆាយដើម្បីបង្ការភ្លើងឆេះ និងឱ្យពលរដ្ឋធ្វើដំណើរ ស្ថិតនៅក្បែរឧទ្យានភ្នំតាម៉ៅ។ រូបថតនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។ (ខេមបូចា/ ឃាង សុខមាន)

អ្នកនាំពាក្យក្រសួងកសិកម្មបានបន្ទោសលើមន្ត្រីអង្គការសង្គ្រោះនិងថែទាំសត្វព្រៃ ករណីតំបន់ភ្នំតាម៉ៅ ខណៈសង្គមស៊ីវិលថារងចាំតាម​ដាន​បន្តទៀត

អ្នកនាំពាក្យ​ក្រសួង​កសិកម្ម បានបន្ទោសលើ​នាយកកម្មវិធីសង្គ្រោះនិងថែទាំសត្វព្រៃ​នៃ​អង្គការ​​សម្ព័ន្ធមិត្តសត្វព្រៃ​ជុំវិញលោក​ផ្តល់បទ​សម្ភាសន៍ទៅស្ថាប័នសារព័ត៌មានក្រៅស្រុកមួយ អំពី​ការឈូសឆាយព្រៃ​តំបន់​ភ្នំតាម៉ៅ​ដើម្បីធ្វើផ្លូវ ខណៈសង្គមស៊ីវិលលើកឡើងថា ការបន្ទោស​នេះ​ជារឿងមួយ​ដែលមិនសមហេតុសមផលនោះទេ។
រូបថតលោក កឹម ជាតិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលលោកបានផុសក្នុងហ៊េសប៊ុកផ្ទាល់ខ្លួនរបស់លោកនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣។

អគ្គស្នងការនគរបាលជាតិបានចេញលិខិតកោះហៅ​អនុរដ្ឋ​​​លេខា​​​ធិការ​​ម្នាក់​ឱ្យចូលបំភ្លឺពាក់ព័ន្ធ​នឹង​បទល្មើស​​ជំរិតទារប្រាក់

ក្រសួងមហាផ្ទៃបានចេញដីកាកោះហៅ លោក គឹម​ ជាតិ ជាអនុរដ្ឋលេខាធិការក្រសួងឱ្យ​ចូល​ខ្លួន​បំភ្លឺនៅថ្ងៃទី២៤ ខែធ្នូ​ ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងបទល្មើសជំរិតទារបា្រក់​ចំនួន១០ម៉ឺនដុល្លារ​និង​ស្រា​​៤៨ដបពីក្រុមហ៊ុន ឈីវ ទីម៉ីច គ្រុប យោងតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃលើក​ឡើង។
អធិការដ្ឋាននគរបាលខណ្ឌកំបូល រាជធានីភ្នំពេញ។ រូបថតថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣។ (រូបថតផ្ដល់ឱ្យ)

ស្នងការនគរបាលរាជធានីភ្នំពេញអះអាងថា ករណីបែកធ្លាយពាក្យបណ្ដឹងពាក់ព័ន្ធនឹងភាពមិនប្រក្រតីរបស់អធិការខណ្ឌកំបូលគឺជារឿងប៉ែងជើងគ្នា

ស្នងការនគរបាលរាជធានីភ្នំពេញថា ករណីបែកធ្លាយលិខិតប្ដឹងអធិការខណ្ឌកំបូល ​គឺជា​រឿង​បុគ្គល និងកំពុងចុះស៊ើបអង្កេតដើម្បីចាត់វិធានការ ខណៈសង្គមស៊ីវិលចាត់ទុកថា វាជារឿង​មិនប្រក្រតី និងជាអំពើពុករលួយ និងស្នើឱ្យអង្គភាពប្រឆាំងអំពើ​ពុករលួយបន្ថែមការ​ស៊ើប​អង្កេត​​ដើម្បីពង្រឹងប្រព័ន្ធច្បាប់មានចែងជាធរមាន។
សកម្មភាពធម្មយាត្រារបស់ព្រះតេជគុណ សយ សាត ដើម្បីលើកកម្ពស់សីលធម៌ កាលពីឆ្នាំ២០២២។ (រូបថតផ្ដល់ឱ្យ)

សង្គមស៊ីវិលលើកឡើងថា ការឃាត់ខ្លួនព្រះសង្ឃ សយ សាត របស់អាជ្ញាធរ​មូលដ្ឋាន គឺធ្វើឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពព្រះអង្គ

សង្គមស៊ីវិល និងពលរដ្ឋមួយចំនួនលើកឡើងថា ការឃាត់ខ្លួនព្រះសង្ឃ សយ សាត ក្នុង​រយៈ​ពេល​ខ្លី​របស់​អាជ្ញាធរមូលដ្ឋានក្នុង​​ខេត្ដកំពង់ឆ្នាំង គឺជាការគំរាមកំហែង​ ​និងរំលោភសិទ្ធិ​សេរីភាព​​​ព្រះអង្គ ប៉ុន្តែ​អាជ្ញាធរ​ខេត្ដកំពង់ឆ្នាំង​បដិសេធថា មិនបានដឹងរឿង​នេះទេ។
ប្រជាពលរដ្ឋជិត២០០នាក់តវ៉ាទាមទារឱ្យអាជ្ញាធរចេញបណ្ណកម្មសិទ្ធិស្របច្បាប់ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅភូមិទួលខ្មួញ ឃុំទឹកវិល ស្រុកស្អាង ខេត្ដកណ្ដាល។ (រូបថតផ្ដល់ឱ្យ)

ពលរដ្ឋ២ភូមិមានចំនួនជាង២០០​គ្រួសារ​ក្នុងស្រុកស្អាងស្នើអាជ្ញាធរចេញបណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់

ពលរដ្ឋ២ភូមិចំនួន២៥២គ្រួសារនៅឃុំទឹកវិល ស្រុកស្អាង ខេត្ដកណ្ដាល ស្នើអាជ្ញាធរចេញ​ប្លង់​កម្មសិទ្ធិ ដោយពួកគាត់អះអាងថា បានកាន់កាប់​តាំង​ពីឆ្នាំ​១៩៧៩ និងមានលិខិតកាន់កាប់ ប៉ុន្តែ​​អាជ្ញាធរនៅតែមិនព្រមចេញប្លង់ជូនពួកគាត់ ខណៈ​អាជ្ញាធរ​បញ្ជាក់ថា ដី​៩០​ហិកតា​​ដែល​ពលរដ្ឋទាមទារនោះជាដីរបស់រដ្ឋ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម