សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ឃាង សុខមាន

អាជ្ញាធរកំពុងអន្ដរាគមន៍លើពលរដ្ឋកំពុងតវ៉ាទាមទារនៅបុរីពិភពថ្មីកួរស្រូវ២ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤។ (រូបថតផ្ដល់ឱ្យ)

សាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនពលរដ្ឋម្នាក់ និងអ្នកបើក​ឡានទឹកម្នាក់ពីបទ«ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស»

សាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនពលរដ្ឋម្នាក់ និងអ្នកបើកឡានទឹកម្នាក់​បណ្ដោះ​អាសន្ន​​ពីបទ«ហិង្សាដោយចេតនាមានស្ថាន​ទម្ងន់ទោស»កាលពីសប្តាហ៍មុន ក្រោយ​ពី​ផ្ទុះ​ការតវ៉ាទ្រង់ទ្រាយធំនៅបុរីពិភពថ្មីកួរស្រូវ២ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤។
ប្រជាពលរដ្ឋជិត២០០នាក់តវ៉ាទាមទារឱ្យអាជ្ញាធរចេញបណ្ណកម្មសិទ្ធិស្របច្បាប់ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅភូមិទួលខ្មួញ ឃុំទឹកវិល ស្រុកស្អាង ខេត្ដកណ្ដាល។ (រូបថតផ្ដល់ឱ្យ)

ពលរដ្ឋ២ភូមិមានចំនួនជាង២០០​គ្រួសារ​ក្នុងស្រុកស្អាងស្នើអាជ្ញាធរចេញបណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់

ពលរដ្ឋ២ភូមិចំនួន២៥២គ្រួសារនៅឃុំទឹកវិល ស្រុកស្អាង ខេត្ដកណ្ដាល ស្នើអាជ្ញាធរចេញ​ប្លង់​កម្មសិទ្ធិ ដោយពួកគាត់អះអាងថា បានកាន់កាប់​តាំង​ពីឆ្នាំ​១៩៧៩ និងមានលិខិតកាន់កាប់ ប៉ុន្តែ​​អាជ្ញាធរនៅតែមិនព្រមចេញប្លង់ជូនពួកគាត់ ខណៈ​អាជ្ញាធរ​បញ្ជាក់ថា ដី​៩០​ហិកតា​​ដែល​ពលរដ្ឋទាមទារនោះជាដីរបស់រដ្ឋ។
ពលរដ្ឋជាច្រើននាំគ្នាផ្ទុះការតវ៉ានឹងអាជ្ញាធរជាតិអប្សរាដែលចុះទៅរុះរើផ្ទះរបស់ពួកគាត់ ស្ថិតនៅភូមព្រៃក្មេង ឃុំខ្នាត ស្រុកពួក ខេត្ដសៀមរាប កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។ (រូបភាពផ្ដល់ឱ្យ)

ពលរដ្ឋរាប់រយនាក់នៅក្បែរតំបន់អង្គរផ្ទុះការតវ៉ាអំឡុងពេលអាជ្ញាធរជាតិអប្សរាចុះរុះរើផ្ទះដោយចោទថា​សាង​សង់ខុសច្បាប់

ពលរដ្ឋប្រមាណ៧០០នាក់មកពី៧ភូមិនៅក្បែរតំបន់អង្គរ ស្ថិតនៅឃុំខ្នាត ស្រុកពួក និង​សង្កាត់​​ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប បានផ្ទុះ​ការ​តវ៉ាអំឡុងពេល​អាជ្ញាធរជាតិ​អប្សរា​ចុះរុះរើដោយចោទថា​ពួកគាត់សាងសង់​ខុសច្បាប់ ខណៈ​​ពួកគាត់ព្រួយបារម្ភពីការបណ្ដេញ​ចេញដោយបង្ខំ និងគ្មានទីជម្រក យោងតាមពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន។
ពលរដ្ឋកំពុងតែធ្វើដំណើរលើផ្លូវមួយខ្សែដែលរងការខូចខាត បន្ទាប់ពីស្ថាបនាបានរយៈពេលមួយឆ្នាំង ស្ថិតនៅភូមិព្រៃផ្ដៅ ឃុំព្រៃផ្ដៅ ស្រុកព្រៃកប្បាស ខេត្ដតាកែវ។ រូបថតនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។ រូបភាពថតដោយ ឃាង សុខមាន

ផ្លូវកៅស៊ូមួយខ្សែក្នុងខេត្ដតាកែវរងការខូចខាតស្ទើរទាំងស្រុងក្រោយពីស្ថាបនាបានមួយឆ្នាំ

ខេត្តតាកែវ៖ ផ្លូវកៅស៊ូមួយខ្សែក្នុងស្រុកព្រៃកប្បាស ខេត្ដតាកែវ មានប្រវែង១១គីឡូបាន​រង​ការ​ខូចខាត​ស្ទើរទាំងស្រុង ដោយសារតែ​បើកបរ​​​ដឹកលើសទម្ងន់ និងអាកាសធាតុ ក្រោយពី​សាង​សង់​បាន​រយៈ​ពេល១ឆ្នាំ ក្រោមគម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយអាជ្ញាធរមូលដ្ឋាន​ និងពលរដ្ឋ​ស្នើ​ឱ្យ​សាងសង់ឡើងវិញ និងមិនឱ្យក្រុមហ៊ុនដដែលបន្ដនោះទេ។
អ្នកលក់ដូរពីរនាក់អង្គុយបេះបន្លែនៅមុខរោងចក្រកាត់ដេរ លីម ឡាញ អ៊ិនធើណេសិនណល (ខេមបូឌា) ហ្គាមេន ដែលត្រូវបានបិទទ្វារកាលពីថ្ងៃទី២៤ ខែមករា ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ រូបថតថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។ ខេមបូចា/ ព្រីង សំរាំង

រោងចក្រកាត់ដេរជាង១០កន្លែងបានបិទទ្វារដើមឆ្នាំ២០២៣ ខណៈមួយចំនួនទៀតបានព្យួរការងារ និងកាត់បន្ថយកម្មករ

រោងចក្រចំនួនជាង១០កន្លែងបានបិទទ្វារនៅដើមឆ្នាំ២០២៣ និងចំនួនជិត​៤០ផ្សេង​ទៀត​បានព្យួរការងារកម្មករនិយោជិត និង៦០កន្លែងទៀតបានកាត់បន្ថយបុគ្គលិក ខណៈ​​សង្គម​​ស៊ីវិលមើលឃើញថា វាជាបញ្ហាសេដ្ឋកិច្ចរបស់កម្ពុជា ដែលអត្រាពលរដ្ឋ​អត់​ការងារ​​ធ្វើកើន ឡើង​ ដូច្នេះធ្វើឱ្យប៉ះពាល់ដល់ជីវភាព និងបញ្ហាផ្សេងៗគួរឱ្យព្រួយបារម្ភ។
ពលករខ្មែរត្រៀមឡើងយន្ដហោះទៅធ្វើការនៅប្រទេសកូរ៉េ ក្នុងព្រលានយន្ដហោះអន្ដរជាតិពោធិ៍ចិនតុង។ រូបភាពនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២។ ខេមបូចា/ ឃាង សុខមាន

ពលករខ្មែរទៅធ្វើការនៅកូរ៉េមួយចំនួនលើកឡើងថាការយកថ្លៃសំបុត្រយន្ដហោះរបស់ក្រសួងការងារមានតម្លៃខ្ពស់ពេក

ពលករខ្មែរទៅកូរ៉េមួយចំនួនបានលើកឡើងថា សំបុត្រយន្ដហោះដែលក្រសួងការងារ​យក​ហាក់​ថ្លៃ​មួយគុណនឹងពីរដោយមិនបានបញ្ជាក់ពីហេតុផលច្បាស់លាស់ ខណៈដែល​តម្លៃ​សេវា​ផ្សេងៗ​បាន​យក​រួចហើយ។ ការចំណាយនេះធ្វើឱ្យប៉ះពាល់ដល់ជីវភាព និងបំណុលបន្ថែម​ទៀត។
អតីតសកម្មជនលោក គង់ រ៉ៃយ៉ា បេក្ខជនមេឃុំនៃគណបក្សភ្លើងទៀន នៅតាមដងផ្លូវនៃយុទ្ធនាការឃោសនាបោះឆ្នោត នៅឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម។ រូបថតនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២។ ខេមបូចា/ ឃួន ណារីម

លោក គង់ រ៉ៃយ៉ា ស្នើសុំលាលែងពីជំទប់ឃុំទី២​ដោយសារកត្ដាជីវភាព និងបញ្ហាសុវត្ថិភាព

លោក គង់ រ៉ៃយ៉ា​ ជំទប់ឃុំទី២មកពីគណបក្សភ្លើងទៀន​ បានសម្រេចស្នើសុំលាលែង​ពីជំទប់​ទី២ឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម ដោយសារ​តែកត្តាជីវភាព និងការងារ ព្រមទាំង​បញ្ហា​សុវត្ថិភាពផ្ទាល់​ខ្លួន​។
វេទិកាប្រយុទ្ធប្រឆាំងអំពើពុករលួយ៩ធ្នូ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ រាជធានីភ្នំពេញ។ ខេមបូចា/ ឃាង សុខមាន

អ្នកវិភាគសង្គម និងអង្គការសង្គមស៊ីវិលមួយចំនួននៅតែចាត់ទុកបញ្ហាអំពើពុករលួយជាបញ្ហាចម្បងក្នុងប្រទេសកម្ពុជា

ថ្លែងនៅក្នុង«ទិវាប្រយុទ្ធប្រឆាំងអំពើពុករលួយ៩ធ្នូឆ្នាំ២០២២» អ្នកវិភាគបញ្ហាសង្គម និង​អង្គការ​សង្គមស៊ីវិលនៅតែលើកបញ្ហាអំពើពុករលួយជាប្រធានបទចម្បងក្នុង​ប្រទេសដែល រដ្ឋាភិបាលគួរតែបន្ដប្រើយន្ដការបន្ថែមទៀតដើម្បីកាត់បន្ថយអំពើពុករលួយ ជាពិសេស​បញ្ហា​បក្ខពួកនិយម និងការសូកប៉ាន់ផ្សេងៗ មិនគួរកើតមាន។
ពលរដ្ឋម្នាក់កំពុងលើបដាស្នើសុំអាជ្ញាធរច្រកអន្ដរជាតិជាំពាក់ព័ន្ធនឹងសំបុត្រចេញចូលព្រំដែន ស្ថិតនៅស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។ រូបថតនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២។ រូបភាពផ្ដល់ឱ្យ

អាជីវករនិងកម្មករខេត្ដឧត្ដរមានជ័យតវ៉ានៅច្រកទ្វារព្រំដែនអន្ដរជាតិជាំពាក់ព័ន្ធការចេញចូលព្រំដែន

អាជីវករនិងកម្មករជាង១០០នាក់នៅច្រកទ្វារព្រំដែនអន្ដរជាតិជាំក្នុងខេត្ដឧត្ដរមានជ័យ​ស្នើ​សុំ​អាជ្ញាធរ​​បើកច្រកចេញចូលធម្មតាដោយមិនចាំបាច់ធ្វើបណ្ណព្រំដែនកម្ពុជា-ថៃ​ដើម្បី​ងាយ​ស្រួល​ប្រកបមុខរបរចឹញ្ចឹមជីវិត ខណៈអាជ្ញាធរទាមទារឱ្យពលរដ្ឋធ្វើបណ្ណព្រំដែនកម្ពុជា-ថៃ ឬ​ហៅថា​(បរិផាស) ស្របតាមច្បាប់ដែលចេញដោយក្រសួងមហាផ្ទៃ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម