សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សុវណ្ណ ស្រីពេជ្រ

កម្មកររោងចក្រ Y&W បិទផ្លូវមួយកន្លែងនៅជាយរាជធានីភ្នំពេញ នៅក្នុងការតវ៉ាទាមទារដំណោះស្រាយពីរដ្ឋាភិបាល កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ។ (ខេមបូចា/ព្រីង សំរាំង)

កម្មកររោងចក្រ Y&W នៅបន្តតវ៉ា ទោះបីមានការផ្ដល់សំណង​ ខណ:ក្រុមហ៊ុន R.G Footwear ប្រកាសក្ស័យធន​

កម្មករ​ប្រមាណ ១០០០នាក់​មកពីរោងចក្រ​កាត់ដេរ Y&W Garment នៅក្នុងទីក្រុង​ភ្នំពេញ​ដែលមានម្ចាស់ជាជនជាតិចិន បន្ត​បិទផ្លូវដើម្បីតវ៉ាទាមទារឱ្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈផ្ដល់​«សំណង​ជំងឺចិត្ត» បន្ថែមពីលើ​សំណង ដោយមើល​ឃើញថា​ម្ចាស់រោងចក្រ​បានរត់គេចខ្លួនបាត់ ។
យុវជនបរិស្ថាននាំគ្នាដាក់ញត្តិនៅព្រះបរមរាជវាំង ដើម្បីសុំព្រះរាជានុញ្ញាតចូលគាល់ព្រះមហាក្សត្យ ដើម្បីទូលថ្វាយព័ត៌មានអំពីកិច្ចការពារបរិស្ថាននិងសង្គម។ រូបថតថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។ ខេមបូចា/ ព្រីង សំរាំង

សកម្មជនបរិស្ថានដាក់លិខិតសុំចូលគាល់ព្រះមហាក្សត្រ​ដើម្បីថ្វាយអំពីកិច្ចការពារបរិស្ថាន និងសង្គម

យុវជនជាង២០នាក់បាននាំគ្នាដើរដង្ហែដើម្បីយកលិខិតទៅដាក់នៅ​ព្រះរាជខុទ្ទកាល័យ ក្នុង​គោល​បំណងសុំព្រះរាជានុញ្ញាត​ចូលគាល់ព្រះមហាក្សត្រ និងទូល​ថ្វាយអំពីបញ្ហា​ផ្សេងៗ​​ទាក់​ទង​នឹងបញ្ហាសិទ្ធិមនុស្ស ធនធានធម្មជាតិ និងបរិស្ថាននៅកម្ពុជា ខណៈ​កន្លងមក​ពួកគេ​​បាន​ដាក់​ញត្តិ​ស្នើទៅកាន់ក្រសួង និងស្ថាប័នពាក់ព័ន្ធប៉ុន្តែមិនមាន​ដំណោះ​ស្រាយ។
ពលរដ្ឋកំពុងដងទឹកយកទៅប្រើប្រាស់ ខណៈអាជ្ញាធរខណ្ឌព្រែកព្នៅ និងសង្កាត់គោករកា បានដឹកទឹកទៅចែកជូនពលរដ្ឋដែលដាច់ទឹកប្រើប្រាស់ជាច្រើនថ្ងៃ ក្នុងបុរីពិភពថ្មីឈូកវ៉ា១ ស្ថិតក្នុងភូមិភ្លូផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣។ ខេមបូចា/ ឃី សុវុឌ្ឍី

ពលរដ្ឋនៅជាយក្រុងនៅតែបន្តខ្វះទឹកស្អាតប្រើប្រាស់ដើមឆ្នាំ២០២៣

កង្វះទឹកស្អាតប្រើប្រាស់នារដូវប្រាំងនៅតែជាបញ្ហាចោទសម្រាប់ប្រជាពលរដ្ឋដែលរស់នៅ​តាមបុរីមួយចំនួននៅជាយក្រុងភ្នំពេញ ខណៈរដ្ឋាករទឹកធ្លាប់សន្យាថាឆ្នាំ២០២៣​នឹងមានទឹក​ប្រើប្រាស់គ្រប់គ្រាន់។
ប្រជាពលរដ្ឋចំនួនជាង៤០០នាក់ឈរកាន់បដាទាមទារចង់បានទៅកាន់សាលាខេត្តកោះកុង ជុំវិញវិវាទដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅរបស់លោក លី យ៉ុងផាត់។ រូបថតនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣។ រូបភាពផ្តល់ឱ្យ

អាជ្ញាធរខេត្តកោះកុងបដិសេធថាមានពលរដ្ឋសន្លប់ និងស្លាប់ដោយសារ​​តែការតវ៉ាជម្លោះដីធ្លីនៅមុខសាលាខេត្ត

អាជ្ញាធរខេត្តកោះកុងបានបដិសេធថា​ មានប្រជាពលរដ្ឋសន្លប់ និង​ស្លាប់​ ដោយសារតែការតវ៉ានៅមុខសាលាខេត្តកោះកុង កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ​២០២៣​​ ខណៈប្រជាពលរដ្ឋដែលទៅតវ៉ាអះអាងថាមានពលរដ្ឋ៤នាក់សន្លប់ និងម្នាក់​ស្លាប់​នៅមន្ទីរពេទ្យដោយសារតែមានបញ្ហាសុខភាពកំឡុងពេលទៅតវ៉ាទាមទារជម្លោះដីធ្លី។
កម្មករប្រមូលសំរាមក្រុមហ៊ុន MIZUDA ធ្វើការតវ៉ាពេលព្រលឹមវេលាម៉ោងប្រហែល៥ នៅមុខក្រុមហ៊ុន នៅជាយរាជធានីភ្នំពេញ។ រូបថតថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។ ខេមបូចា/ ព្រីង សំរាំង

កម្មករក្រុមហ៊ុន MIZUDA តវ៉ាឱ្យក្រុមហ៊ុនយកបុគ្គលិកចូលធ្វើការវិញ និងគោរពច្បាប់ការងារ

កម្មករប្រមូលសំរាមនៃក្រុមហ៊ុន MIZUDA ប្រហែល១០០នាក់ បានតវ៉ានៅមុខក្រុមហ៊ុន​នៅ​ម៉ោង​ប្រាំព្រឹកថ្ងៃទី១៦ ខែមីនា ដើម្បីទាមទារឱ្យក្រុមហ៊ុនទទួលយកលោក ម៊ី ផាន ដែលឈរ​ឈ្មោះ​ជាប្រធានសហជីពចូលធ្វើការវិញ និងប្រគល់លុយដែលយកជាថ្នូរ​ដើម្បីបានការងារ​ឱ្យកម្មករវិញ ពិសេសកុំគាបសង្កត់ម៉ោងការងារដល់កម្មករ។
កុមារាម្នាក់កំពុងឈរនៅក្រោមដើមឈើ បន្ទាប់ពីឈររើសអេតចាយនៅក្នុងគំនរសំរាមស្ថិតនៅភូមិអូរមុនី ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។ រូបថតនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

កុមារមួយចំនួនបោះបង់ការសិក្សាដើម្បីជួយរើសអេតចាយឪពុកម្តាយនៅគំនរសំរាមក្នុងខេត្តបាត់ដំបង ប្រឈមបញ្ហាសុខភាព

ខេត្តបាត់ដំបង៖ ខណៈដែលកុមារផ្សេងទៀតមានជីវភាពសមរម្យ មានគ្រួសារផ្គត់ផ្គង់ និងទទួលបានការ អប់រំពេញលេញ ដោយឡែកកុមារមួយចំនួនដែលកំពុងរស់នៅ​លើ​គំនរ​សំរាម​ស្ថិតក្នុងសង្កាត់ស្លាកែត ក្រុងបាត់ដំបង បានបោះបង់ការសិក្សា ប្រឈមបញ្ហាសុខភាព និង​អនាម័យ នៅពេលពួកគេ​កំពុង​ជួយ​រើសសំរាមឪពុកម្តាយពួកគេដើម្បីចិញ្ចឹមក្រពះ។
សម្ភារៈផ្ទះបាយ មានដូចជា ចាន ឆ្នាំ ខ្ទះ ជ្រុញ ព្យួរនៅក្រោមដើមឈើ ជំនួសឱ្យការរៀបចំទុក ដាក់ក្នុងចង្រ្កានបាយសមរម្យ។ រូបថតនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

ពលរដ្ឋដែលបាក់ស្រុតផ្ទះនៅព្រែកថីស្នើឱ្យពន្លឿនការផ្ដល់ដីសម្រាប់សង់ផ្ទះដោយសារប្រឈមបញ្ហាអនាម័យ

ប្រជាពលរដ្ឋជិត៨០គ្រួសារដែលតាំងទីលំនៅបណ្ដោះអាសន្នស្ថិតក្នុងទីតាំងដីមួយកន្លែងក្នុង​ភូមិ​ព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ស្នើទៅអាជ្ញាធរឱ្យពន្លឿនការរៀបចំដី​សម្រាប់​​ពួកគេសង់ផ្ទះ ក្រោយការរស់នៅក្នុងផ្ទះប្រក់កៅស៊ូតង់ ជួបប្រទះនឹងការលំបាកបញ្ហា​ជីវភាព និងអនាម័យ បន្ទាប់ពីផ្ទះសម្បែងបាក់ស្រុតចូលស្ទឹង កាលពីខែមករាកន្លងមក។
បុគ្គលិកណាហ្គាវើលដ៍បាតុកម្មនៅខាងក្រៅតុលាការក្រុងភ្នំពេញក្នុងគោលបំណងគាំទ្រប្រធានសហជីពរបស់ពួកគេកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។ (ខេមបូចា/សុវណ្ណ ស្រីពេជ្រ)

ប្រធានសហជីពណាហ្គាវើលដ៍ការពារភាពស្របច្បាប់របស់ខ្លួនក្នុងការធ្វើកូដកម្ម

ក្នុង​ថ្ងៃទី២​នៃ​ការ​ជំនុំ​ជម្រះ​ក្ដី​សម្រាប់​សមាជិកសហជីព​ណាហ្គាវើលដ៍ប្រាំបួន​រូប ដែល​រង​ការចោទ​ពី​បទ​ញុះញង់​ ព្រះរាជអាជ្ញាសាលាដំបូង​រាជធានីភ្នំពេញ​បាន​អះអាង​ថា​ប្រធានសហជីព កញ្ញា ឈឹម ស៊ីថរ បានពាក់ព័ន្ធ​ដោយ​ផ្ទាល់​ក្នុង​ការ​ធ្វើ​បាតុកម្ម​ខុស​ច្បាប់ ខណៈ​ដែល​កញ្ញា ឈឹម ស៊ីថរ នៅ​រក្សា​ជំហរ​ថា​ខ្លួន​បាន​ចូល​រួម​ធ្វើ​បាតុកម្ម​ស្រប​ទៅ​តាម​ច្បាប់​ស្ដីពី​ការងារ​។​
រថយន្តដឹកដីបើកបរលើកំណាត់ផ្លូវលំ១២០(B) ស្ថិតក្នុងភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ បណ្តាលឱ្យដីហុយខ្លាំង។ រូបថតនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

ពលរដ្ឋនៅអមផ្លូវលំមួយខ្សែក្នុងស្រុកបាទី សាទរចំពោះការសាងសង់ផ្លូវនោះ បន្ទាប់ពីមានដីហុយខ្លាំងជាច្រើនខែ

ពលរដ្ឋដែលរស់នៅភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ បាន​សាទរ​ចំពោះ​ការស្ថាបនាផ្លូវថ្មី បន្ទាប់ពីពួកគេលើកឡើងថា មានបញ្ហាសុខភាព និង​ប៉ះពាល់​ដល់​ការរកស៊ី ដោយសារតែផ្លូវនេះពីមុនមានសភាពហុយខ្លាំង។

ព័ត៌មានថ្មី

អត្ថបទពេញនិយម