សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សុវណ្ណ ស្រីពេជ្រ

លោក ជា ចាន់ (ឆ្វេង) ទម្លាក់សន្លឹកឆ្នោតរបស់គាត់ទៅក្នុងប្រអប់ឆ្នោត អំឡុងពេលបោះឆ្នោត ទីដែលក្រោយមកលោកត្រូវបានជាប់ឆ្នោតជាប្រធានសហជីពនៅរោងចក្រជើងវីងស្តារស៊ូ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។ (រូបភាពផ្តល់ឲ្យ)

ការចាប់ខ្លួនមេដឹកនាំសហជីពនៅរោងចក្រវីងស្តារស៊ូ រងការរិះគន់យ៉ាងខ្លាំងបន្ថែមទៀតនិងអំពាវនាវឱ្យដោះលែងជាបន្ទាន់

សហជីព​ជាតិ និង​អន្តរជាតិបាន​​ថ្កោលទោស​ការ​ចាប់​ខ្លួន​លោក ជា ចាន់​ ប្រធាន​សហជីពរោង​ចក្រ​​វីងស្តារស៊ូ​ ដោយ​ទាមទារ​ឲ្យ​ដោះលែង​លោក​ជា​បន្ទាន់។ ពួក​គេ​​ចាត់​ទុក​ការ​ឃុំ​ខ្លួន​លោក​ថា ​ជា​ការ​បង្រ្កាបលើ​​សហជីព និង​ជា​ការ​ប៉ុនប៉ង​រា​រាំង​​​ការ​បង្កើត​សហជីព​នៅ​តាម​​រោងចក្រ។
លោក ហ៊ាង ប៊ុននឿន (ឆ្វេង) និងលោក បាន ដូច (ស្តាំ) កាន់រូបថតសាច់ញាតិដែលបាត់ខ្លួនគឺអ្នកស្រី អឿ ធី ជាប្អូនថ្លៃស្រីរបស់លោក និង សំ ស្រីមុំ ត្រូវជាក្មួយស្រីរបស់ដូ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។ (ខេមបូចា / Jack Brook)

ក្រុមគ្រួសារបុគ្គលិកកាស៊ីណូដែលបាត់ខ្លួនស្វែងរកប្រាក់សំណង ខណៈអាជ្ញាធរនៅមិនទាន់ច្បាស់ជុំវិញការស្លាប់ពលរដ្ឋខ្មែរ

អាជ្ញាធ​របានអះអាងថា គ្មាន​ពលរដ្ឋខ្មែរណាម្នាក់ស្លាប់ក្នុងគ្រោះអគ្គិភ័យដែលបានឆាបឆេះកាស៊ីណូនៅក្រុងប៉ោយប៉ែតកាលពីចុងខែធ្នូនោះទេ ប៉ុន្តែសាច់ញាតិរបស់ស្ត្រីខ្មែរម្នាក់ដែលជាប់នៅក្នុងអគារនោះ នៅពេលមាន​អគ្គិភ័យបានរៀប​ចំ​ពិធីបុណ្យសពរបស់​នាងរួចហើយ។
អគ្គីភ័យកំពុងឆេះអគារកាស៊ីណូ នៅក្រុងប៉ោយប៉ែត នៅយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។ រូបភាពពីស្នងការនគរបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានបឋម មនុស្សប្រហែល១៥នាក់បានស្លាប់ និងរបួសប្រហែល​៤០នាក់ដោយសារអគ្គីភ័យឆេះកាស៊ីណូនៅក្រុងប៉ោយប៉ែត

មនុស្សប្រហែល១៥នាក់ស្លាប់ និងមនុស្សចន្លោះពី៣៥នាក់ទៅ៤០នាក់រងរបួស​ដោយសារ​អគ្គីភ័យ​ឆេះកាស៊ីណូនៅ​ប៉ោយប៉ែតកាលពីវេលាម៉ោងប្រហែល១១យប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២​ បើគិតត្រឹមម៉ោង១០ព្រឹកថ្ងៃទី២៩ ខែធ្នូនេះ យោងតាមប្រធានមន្ទីរព័ត៌មាន​ខេត្ត​បន្ទាយមានជ័យ។
សិស្សសាលាបឋមសិក្សាត្រាំងកិត កំពុងឈរតម្រង់ជួរមុនចូនរៀន នៅតាមថ្នាក់ នីមួយៗ ចុងឆ្នាំ២០២២។រូបភាពផ្ដល់ឱ្យ

សាលាបឋមសិក្សាមួយកន្លែងក្នុងខេត្តមណ្ឌលគិរីមិនមានបង្គន់អនាម័យ ខណៈហេដ្ឋារចនាសម្ព័ន្ធផ្សេងៗក៏ខ្វះខាត

មានចម្ងាយប្រមាណ៤០គីឡូម៉ែត្រពីស្រុកកែវសីមា ខេត្តមណ្ឌលគិរី សាលាបឋមសិក្សា​ត្រាំងកិត ស្ថិតក្នុងភូមិពូកេះ ឃុំមេម៉ង់​ ស្រុកកែវសីមា មិនមានបង្គន់អនាម័​យ​ និងមាន​អគារ​សិក្សា​​ឈើចាស់មួយខ្នង ខណៈបណ្ណាល័យ ទីចាត់ការ សួនច្បារ និងផ្លូវពុំមានឡើយ​សម្រាប់​សាលា​រៀនមួយនេះ។
សកម្មភាពនៃពិធីចុះសេចក្តីថ្លែងទំនាក់ទំនងគ្រួសារកាលពីថ្ងៃទី៦ ខែកុម្ភៈ ដែលបានរៀបចំផ្ដួចផ្ដើមឡើងដោយសមាជិកសកម្មរបស់សហគមន៍ឥន្ទធនូកម្ពុជា នៅឃុំត្រពាំងសាប ខេត្តតាកែវ។ រូបភាពផ្ដល់ឱ្យពីសហគមន៍ឥន្ទធនូកម្ពុជា

ក្រុមអ្នកស្រលាញ់ភេទដូចគ្នានៅតែខ្វះការការពារដោយច្បាប់ជាក់លាក់ពាក់ព័ន្ធនឹងការធ្វើលិខិតបញ្ជាក់ផ្សេងៗ

ក្រុមអ្នកស្រលាញ់ភេទដូចគ្នា មកពីសហគមន៍ផ្សេងគ្នា បានលើកឡើងថាពួកគេនៅតែខ្វះការ​ការពារដោយច្បាប់ជាក់លាក់ រួមទាំងសិទ្ធិរៀបការ សិទ្ធិចិញ្ចឹមកូន ការទទួលស្គាល់​អត្តសញ្ញាណ​ប្ដូរភេទ និងសេរីភាពការរើសអើង ខណៈរដ្ឋាភិបាល​មិនទាន់​បង្ហាញពី​ភាពវិជ្ជមានជុំវិញការបង្កើតច្បាប់រៀបអាពាហ៍ពិពាហ៍សម្រាប់អ្នកស្រលាញ់ភេទដូចគ្នា​នៅឡើយ។​
ផ្ទះប្រជាពលរដ្ឋលិចដោយសារតែមិនមានប្រព័ន្ធលូបង្ហូរត្រឹមត្រូវ ដែលទឹកហូរមកជាកាកសំណល់បង្គន់មានក្លិនស្អុយពេលរដូវវស្សា។ រូបភាពផ្ដល់ឱ្យ

ពលរដ្ឋមួយចំនួនក្នុងខណ្ឌឫស្សីកែវស្នើអាជ្ញាធរធ្វើប្រព័ន្ធលូ ចៀសវាង​ជន់លិចពីការបង្ហូរទឹកលូនៅរដូវភ្លៀង

ពលរដ្ឋរស់នៅសហគមន៍ស្រ្តីក្លាហាន ស្ថិតនៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ស្នើឱ្យអាជ្ញាធរមូលដ្ឋានរៀបចំប្រព័ន្ធលូ​ឱ្យបានត្រឹមត្រូវ ដើម្បី​បញ្ចៀស​ការ​បង្ហូរកាកសំណល់​បង្គន់ និងទឹកលូ ធ្វើឱ្យជន់លិចផ្ទះ ជះក្លិនស្អុយ និងបង្កការ​លំបាក​ដល់ការ​រស់នៅរបស់ពួកគេមុននឹងរដូវវស្សាឈានចូលមកដល់។
ក្លោងទ្វារចូលមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២។ (រូបភាពផ្តល់ឲ្យដោយអង្គការលីកាដូ)

បន្ទាប់ពីមានអ្នកស្លាប់កាន់តែច្រើន អង្គការលីកាដូអំពាវនាវជាថ្មីឲ្យបិទមណ្ឌលសំចតព្រៃស្ពឺ

យ៉ាងហោចណាស់​ មាន​មនុស្ស​ពីរ​នាក់​បាន​ស្លាប់​កាល​ពី​ខែសីហា​ បន្ទាប់ពី​ពួកគេ​មិន​បាន​ទទួល​ការ​ព្យាបាល​ឲ្យ​បាន​គ្រប់គ្រាន់​នៅ​មជ្ឈមណ្ឌល​សំចត​សង្គមកិច្ច​ព្រៃស្ពឺ​ ហើយ​ភស្តុតាង​បង្ហាញថា មាន​អ្នក​ជាប់ឃុំ​ជាង​១០​នាក់​បាន​ស្លាប់​ចាប់តាំងពី​ខែ​កក្ក​ដា​ នេះបើ​យោងតាម​សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​។​
សកម្មភាពពលរដ្ឋជនជាតិដើមភាគតិចពូនងក្នុងភូមិត្រៀប ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ កំពុងសាងសង់ សាលាបឋមសិក្សាសម្រាប់សហគមន៍ ដោយការវៃថវិកាពីសប្បុរសជន។ រូបថតនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។ រូបភាពផ្ដល់ឱ្យ

សហគមន៍ជនជាតិដើមភាគតិចពូនងក្នុងខេត្តក្រចេះសាងសង់សាលារៀនដោយខ្លួនឯងសម្រាប់ក្មេងៗរៀនសូត្រ

ស្ថិតក្នុងតំបន់ដាច់ស្រយាលឆ្ងាយពីទីប្រជុំជន ជនជាតិដើមភាគតិចពូនងរស់នៅក្នុង​ស្រុក​ចិត្របុរី​អះអាងថា ពួកគេត្រូវការគ្រូបង្រៀន និងសាលាបឋមសិក្សានៅក្នុងតំបន់​សម្រាប់​ឱ្យ​កូនៗ​របស់ពួកគេបានរៀនសូត្រ ត្បិតថាសាលានៅឆ្ងាយ ខណៈផ្លូវធ្វើដំណើរមិនទាន់មានការ​អភិវឌ្ឍនៅឡើយ។
កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខែ្មរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ ត្រូវបានឃាត់ខ្លួននៅក្បែរស្ថានទូតអូស្ត្រាលី ក្នុងរាជធានីភ្នំពេញ ខណៈដែលកញ្ញាបានចូលរួមធ្វើកូដកម្មទាមទារឲ្យក្រុមហ៊ុនដោះស្រាយវិវាទការងារ។ រូបថតនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

សាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួន កញ្ញា ឈឹម ស៊ីថរ ពាក់ព័ន្ធនឹងការមិនគោរពលក្ខខណ្ឌរបស់តុលាការ

កញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីព​ណាហ្គាវើលដ៍​ត្រូវបានតុលាការសម្រេចឃុំខ្លួន ពាក់ព័ន្ធ នឹងការមិន​គោរពតាមលក្ខខណ្ឌដែលដាក់ឱ្យស្ថិតនៅ​ក្រោមសមត្ថកិច្ចតុលាការ​កាលពីព្រឹក​ថ្ងៃ​ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ បន្ទាប់ពីគាត់ត្រូវបានសមត្ថកិច្ចប៉ូលិសអន្តោប្រវេសន៍ឃាត់ខ្លួន ខណៈ​​កញ្ញា​​ត្រឡប់​មកពី ប្រទេសអូស្រ្តាលី។ យោងតាមអ្នកនាំពាក្យសាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ​។

ព័ត៌មានថ្មី

អត្ថបទពេញនិយម