សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សុវណ្ណ ស្រីពេជ្រ

សមាជិកសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏ប្រហែល៣០នាក់បានប្រមូលផ្ដុំនៅមុខក្រសួងការងារដើម្បីដាក់ញត្តិស្វែងរកដំណោះស្រាយលើវិវាទការងារ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤។ (ខេមបូចា/ សុវណ្ណ ស្រីពេជ្រ)

បាតុករមានជម្លោះជាមួយណាហ្គាវើលដ៍បន្តដាក់ញត្តិជាថ្មីទៅក្រសួងការងារ

សមាជិកសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏ កាល​ពី​ថ្ងៃពុធ បាន​ដាក់​ញត្តិ​ទៅ​ក្រ​សួង​ការងារ ដើម្បី​ជំរុញ​ឲ្យ​មន្ត្រី​អន្តរាគមន៍​ និង​ជួប​ជាមួយ​សមាជិក​​រក​ដំណោះស្រាយ​លើ​ជម្លោះ​ការងារ​ដែល​កំពុង​បន្ត​មាន​​ជាមួយ​នឹង​កាស៊ីណូ​ណាហ្គាវើលដ៍​។​
សិស្សសាលាបឋមកំពង់តាឡុងជិះកង់ចេញពីសាលាទៅផ្ទះនៅតាមបណ្តោយផ្លូវមុខសាលាដែលត្រូវបានស្រោចទឹកហើយ ស្ថិតក្នុងភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ រូបថតនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

អាណាព្យាបាលសិស្សនៅសាលាបឋមសិក្សាមួយកន្លែងក្នុងខេត្តកណ្តាល បារម្ភពីបញ្ហាសុខភាព និងសុវត្ថិភាពក្មេងៗ

អាណាព្យាបាលដែលកំពុងអង្គុយចាំយកកូនតូចៗរបស់ពួកគេចេញពីរៀននៅសាលាបឋម​សិក្សាកំពង់តាឡុង ស្ថិតក្នុងភូមិកំពង់តាឡុង ឃុំបឹងខ្យាង បារម្ភអំពីសុវត្ថិភាព​ និងសុខភាព ខ្លាច​មានគ្រោះថ្នាក់ ដោយសារតែសាលារៀនមួយនេះមិនមានរបង ខណៈ​ឡាន​តូចធំដឹក​ដី​កាត់​​ផ្លូវមុខសាលារៀនតាំងពីព្រឹកដល់ល្ងាច និងបង្កឱ្យមានដីហុយខ្លាំង។
បុរសនិងស្ត្រីដើរឆ្លងកាត់ការិយាល័យ VOD ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣។ ខេមបូចា/ ព្រីង សំរាំង

លោកនាយករដ្ឋមន្ត្រីបញ្ជាឱ្យលុបអាជ្ញាប័ណ្ណវិទ្យុVOD ទោះបីស្ថាប័ននេះបានចេញលិខិតសុំអធ្យាស្រ័យ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឱ្យក្រសួងព័ត៌មានលុបអាជ្ញាប័ណ្ណវិទ្យុ VOD ដោយ​កំណត់​ត្រឹមម៉ោង១០ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ទោះបីជា មជ្ឈមណ្ឌល ដើម្បីប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ បានផ្ញើលិខិតទៅកាន់លោក ហ៊ុន សែន សុំ​អធ្យាស្រ័យក៏ដោយ ​បន្ទាប់ពីស្ថាប័ន​ព័ត៌មាន​នេះ ចេញអត្ថបទមួយកាលពីថ្ងៃទី៩ ខែកុម្ភៈ អំពីលោក ហ៊ុន ម៉ាណែត ដើរតួនាទី​ចុះហត្ថលេខាជំនួសនាយករដ្ឋមន្រ្តី ដើម្បីផ្តល់ជំនួយដល់ប្រទេសទួកគីដែល​រងគ្រោះរញ្ជួយ​​ដី។
ប្រធានសហជីពកាស៊ីណូណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថា ចាកចេញពីសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៣។ ខេមបូចា/ ព្រីង សំរាំង

កញ្ញា ឈឹម ស៊ីថរ ជាស្រ្តីទីមួយទទួលពានរង្វាន់សិទ្ធិមនុស្ស ខណៈកំពុងជាប់ឃុំជាលើកទីពីរ

ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុន ណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ត្រូវបានក្រសួងការបរទេសសហរដ្ឋអាមេរិកប្រកាសផ្តល់ពានរង្វាន់អ្នកការពារសិទ្ធិ​មនុស្សប្រចាំឆ្នាំ ក្នុងចំណោម១០នាក់ផ្សេងទៀតជុំវិញពិភពលោក ខណៈកញ្ញា កំពុងជាប់ឃុំ​ខ្លួន​ជាលើកទីពីរអស់រយៈពេល១០សប្ដាហ៍មកហើយ។
សមាជិកសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនិងក្រុមស្ត្រីថ្ងៃសុក្រចាប់ផ្តើមធម្មយាត្រាដែលរំពឹងទុកលើចម្ងាយផ្លូវ២១០គីឡូម៉ែត្រពីទីក្រុងភ្នំពេញទៅកាន់ខេត្តពោធិ៍សាត់ ដោយទាមទារឱ្យមានការដោះលែងអ្នកទោសនយោបាយនិងសកម្មជនផ្សេងទៀតពីពន្ធនាគារ។ រូបថតនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។ ខេមបូចា/ ព្រីង សំរាំង

សកម្មជនហែធម្មយាត្រាឆ្ពោះទៅកាន់ខេត្តពោធិ៍សាត់ អំពាវនាវឱ្យដោះលែងអ្នកទោសនយោបាយ និងមេដឹកនាំសហជីព

សកម្មជន​ប្រមាណ​៣០​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្បែរ​​វត្តភ្នំ​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ពុធ មុន​នឹង​បន្ត​ដំណើរ​​តាម​ផ្លូវជាតិ​លេខ​៥​សម្រាប់​​ធម្មយាត្រា​​ជាង​២០០​គីឡូម៉ែត្រ​ដោយ​ថ្មើរ​ជើង​ទៅ​ខេត្ត​ពោធិ៍សាត់ ​ដើម្បី​លើក​កម្ពស់​យុត្តិធម៌​និង​សីលធម៌​សង្គម។
ទិដ្ឋភាពក្រោយភ្លើងឆាបឆេះសណ្ឋាគារ និងកាស៊ីណូ Grand Diamond City ដែលពេលនោះមនុស្ស២៧នាក់ត្រូវរកឃើញថាស្លាប់ រូបភាពថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

សាច់ញាតិរបស់អ្នកបាត់ខ្លួនក្នុងករណីឆេះកាស៊ីណូនៅប៉ោយប៉ែតមិនទាន់បានទទួលសំណង និងលទ្ធផលDNA

គ្រួសារ​ប្រជា​ពល​រដ្ឋ​ខ្មែរ​មួយ​ចំនួន​​ដែលមាន​សាច់ញាតិបាត់ខ្លួន ដែល​ធ្វើ​ការ​នៅ​កាស៊ីណូប៉ោយប៉ែត និង​សង្ស័យថាបាន​ស្លាប់​ដោយ​គ្រោះ​អគ្គិភ័យ​កាលពី​ចុង​ខែ​ធ្នូ បាន​និយាយ​ថា ​ពួកគាត់​នៅ​មិន​ទាន់​បាន​ទទួល​ព័ត៌មាន ឬ​សំណង​ពី​អាជ្ញាធរ និង​ម្ចាស់​កាស៊ីណូ​នៅ​ឡើយ​ទេ។​
ប្រធានសហជីពកាស៊ីណូណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថា ចាកចេញពីសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៣។ ខេមបូចា/ ព្រីង សំរាំង

តុលាការក្រុងភ្នំពេញបដិសេធសំណើនៅក្រៅឃុំរបស់កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពណាហ្គាវើលដ៍

សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃព្រហស្បតិ៍នេះ បានសម្រេចបដិសេធសំណើសុំនៅ​ក្រៅ​ឃុំរបស់ កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីព​ទ្រទ្រង់សិទ្ធិបុគ្គលិកកម្មករខ្មែរ​នៃក្រុមហ៊ុន​ណាហ្គាវើល៍ (LRSU) ដោយបង្គាប់ឱ្យប្រធានសហជីពរូបនេះ ស្ថិតនៅក្រោមការ​ឃុំខ្លួន​បណ្ដោះអាសន្ន ដដែល។
ស្ត្រីម្នាក់និងកូនអង្គុយក្រោមផ្ទះ ខណៈជន់លិចដោយជំនន់ទឹកភ្លៀង នៅសង្កាត់ ព្រែកកំពឹស ជាយក្រុងភ្នំពេញ។ រូបថតថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។ ខេមបូចា/ ព្រីង សំរាំង

ផ្ទះប្រជាពលរដ្ឋរាប់ពាន់ខ្នងត្រូវបានជន់លិចដោយសារតែជំនន់ទឹកភ្លៀងនៅរដូវប្រាំងដើមឆ្នាំនេះ

យ៉ាងហោចណាស់ផ្ទះប្រជាពលរដ្ឋដែលមានទីលំនៅនៅតាមសណ្ដស្ទឹងព្រែកត្នោតប្រមាណ ២ ៣០៥គ្រួសារបានរងផលប៉ះពាល់ដោយសារតែជំនន់ទឹកភ្លៀងខុសរដូវ ដោយពលរដ្ឋ​មួយ​ចំនួនអះអាងថាពួកគេខាតបង់ថវិកាព្រោះតែលិចស្រែចម្ការបស់ពួកគេ និងខាតបង់ទ្រព្យ​សម្បត្តិមួយចំនួន។
ខ្លោងទ្វារនៃមណ្ឌលសុខភាពអន្សាចំបក់ អមជាមួយផ្ទាំងផ្សព្វផ្សាយការប្រយុទ្ធប្រឆាំងជំងឺអេដស៍ និងស្លាក ប.ស.ស។ រូបថតនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣។ រូបភាពផ្តល់ឱ្យ

មណ្ឌលសុខភាពមួយកន្លែងក្នុងខេត្តពោធិ៍សាត់ខ្វះបុគ្គលិកពេទ្យ ខណៈកំពុងជួលបុគ្គលិកខាងក្រៅបំពេញការងារបន្ថែម

ខ្លោងទ្វារនៃមណ្ឌលសុខភាពអន្សាចំបក់ អមជាមួយផ្ទាំងផ្សព្វផ្សាយការប្រយុទ្ធប្រឆាំងជំងឺអេដស៍ និងស្លាក ប.ស.ស។ រូបថតនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣។ រូបភាពផ្តល់ឱ្យ

ព័ត៌មានថ្មី

អត្ថបទពេញនិយម