សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

វណ្ណ វិចារ

លោក យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) ថ្លែងកំឡុងពេលសន្និសីទកាសែតកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។ ខេមបូចា/ ព្រីង សំរាំង

បេក្ខជននាយករដ្ឋមន្ត្រីបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉ង សាំងកុមារ សុំចូលគណបក្សប្រជាជនកម្ពុជា

បេក្ខជននាយករដ្ឋមន្ត្រីគណបក្សប្រជាធិបតេយ្យមូលដ្ឋានលោក យ៉ង សាំងកុមារ និង​អ្នក​នាំ​ពាក្យ​គណបក្សលោក ឡឹក សុធារ បានសុំចូលគណបក្ស​​ប្រជាជនកម្ពុជាCPP។
រថយន្ដយោធា ដឹកពលករដែលត្រឡប់ពីថៃមកស្នាក់នៅក្នុងមណ្ឌលចត្តាឡីស័កកងវ៉ា ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយជ័យ នាព្រឹកថ្ងៃទី១០មិថុនា២០២១។ ខេមបូចា/ វណ្ណ វិចារ

កូវីដ១៩ផ្ទុះខ្លាំងនៅថៃបង្ខំពលករខ្មែររាប់រយនាក់ឱ្យត្រឡប់មកស្រុកវិញជារៀងរាល់ថ្ងៃ

អាជ្ញាធរខេត្តបន្ទាយមានជ័យពង្រឹងការធ្វើតេស្តរកកូវីដ១៩ ក្នុងចំណោមពលករមកពីប្រទេសថៃ ខណៈអាជ្ញាធរខេត្តបាត់ដំបង រកឃើញករណីពលករខ្មែរមកពីប្រទេសថៃ​មាន​ផ្ទុក​​ជំងឺ​កូវីដ១៩បម្លែងខ្លួនដែលមានប្រភពពីប្រទេសឥណ្ឌា។
សមាជិកIDEA លោក កង ណាខន ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក នៅវិទ្យាល័យនិមិត្ត ក្នុងក្រុងប៉ោយប៉ែត បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធប្រមូលឈ្មោះសមាជិកខ្វះខាតស្បៀងអាហារ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១។ ខេមបូចា/ វណ្ណ វិចារ

សមាជិក IDEA ម្នាក់នៅប៉ោយប៉ែតត្រូវប៉ូលីសឃាត់ខ្លួន បន្ទាប់ពីស្រង់ឈ្មោះអ្នកខ្វះស្បៀង

នគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនមន្ត្រីសង្គមស៊ីវិលម្នាក់ និងកោះហៅមនុស្ស២នាក់ផ្សេង​ទៀត​ទៅបំភ្លឺក្នុងករណីស្រង់​ទិន្ន័យ​សមាជិកអ្នកប្រកបរបរក្រៅប្រព័ន្ធ ដែលខ្វះខាត​ស្បៀង​​អាហារ​អំឡុង​ពេល​ផ្ទុះ​​ជំងឺ​កូវីដ​១៩។ តំណាងសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រចាំខេត្តបន្ទាយមានជ័យ លោក កង ណាខន ត្រូវឃាត់ខ្លួននៅ ថ្ងៃទី១១ខែឧសភា។ ចំណែកឯ សមាជិកពីរនាក់ទៀត ឈ្មោះ វន វ័ន្ត និងឈ្មោះ សុត សុខ ត្រូវអធិការនរគរបាលក្រុងប៉ោយប៉ែត កោះហៅសួរចម្លើយនៅព្រឹកថ្ងៃទី១២ខែឧសភា នឹងឱ្យត្រឡប់មកផ្ទះវិញនៅវេលាថ្ងៃត្រង់ថ្ងៃដដែល។ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) លោក…
មន្ទីរពហុព្យាបាលវិសាលសុខ ជាមន្ទីរពេទ្យឯកជនមួយក្នុងចំណោមបី ដែលទទួលបានការអនុញ្ញាតព្យាបាលអ្នកជំងឺកូវីដ១៩ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

ចំនួនអ្នកឆ្លងជំងឺកូវីដ១៩នៅតែមានច្រើន រដ្ឋាភិបាលអនុញ្ញាតពេទ្យឯកជនព្យាបាលអ្នកជំងឺដើម្បីសម្រាលបន្ទុក

លោក យង់ គីមអេង មានប្រសាសន៍ថា៖«ឱ្យឯកជនរកស៊ីបែបនេះមិនមែនជារូបភាពល្អទេ ជារូបភាពមិនគួរនិងមិនគួរឱ្យចង់ដឹងចង់លឺ។រដ្ឋាភិបាលត្រូវបញ្ឈប់សេចក្ដីសម្រេចនេះ បើមិនអ៊ីចឹងទេលោតែមានជំងឺកូវីដ ហើយពេទ្យរដ្ឋរុញទៅឯកជន ឯកជនរុញទៅរដ្ឋហ្នឹងវីវរធំហើយ។ខ្ញុំនៅតែចង់ឃើញការព្យាបាលជំងឺកូវីដ១៩ដោយមិនគិតប្រាក់ »។
អគារមួយនៃសកលវិទ្យាល័យមានជ័យត្រូវបានអាជ្ញាធរយកធ្វើកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩ នៅសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១។ ខេមបូចា/ វណ្ណ វិចារ

ជំងឺកូវីដ១៩ឆ្លងជាចង្កោមនៅប៉ោយប៉ែត បានរីករាលដាលដល់ក្រុងសិរីសោភ័ណ

រដ្ឋបាលខេត្តបន្ទាយមានជ័យ បានសម្រេចបិទខ្ទប់ទីក្រុងប៉ោយប៉ែតចាប់តាំងពីថ្ងៃទី២៤ខែមេសា ដើម្បី​ទប់​ស្កាត់កុំឱ្យមេរោគ​កូវីដ១៩ឆ្លងរីករាលដាលទៅតំបន់ផ្សេងៗនៃខេត្ត ប៉ុន្តែវិធានការនេះនៅមិនទទួលជោគជ័យនោះទេ ក្រោយរកឃើញមនុស្ស៦នាក់នៅក្រុងសិរីសោភ័ណបានឆ្លងជំងឺកូវីដ១៩។
អ្នកបើកតាក់ស៊ី លោក សំ សុផាត លីអង្ករឲ្យភ្ញៀវនៅកន្លែងត្រួតពិនិត្យចេញចូលរបស់សមត្ថកិច្ចក្រុងប៉ោយប៉ែត ថ្ងៃទី២៩មេសា ឆ្នាំ២០២១។ ខេមបូចា/ វណ្ណ វិចារ

ប៉ោយប៉ែតជាទីក្រុងជាយដែនដំបូងគេ ឆ្លងជំងឺកូវីដ១៩ ជាសហគមន៍ទ្រង់ទ្រាយធំ

នៅ​កណ្ដាលថ្ងៃក្ដៅហែង វេលាម៉ោងជាង២រសៀលថ្ងៃទី២៩ខែមេសា ​លើផ្លូវជាតិលេខ៥​ចំនុច​រង្វង់មូល​ច្រកចូលស្ទឹងបត់ ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ មានយាន​យន្ដ​រាប់សិប​គ្រឿង​ចតកកកុញបន្តកន្ទុយ​គ្នារង់ចាំឱ្យសមត្ថកិច្ចត្រួតពិនិត្យ ដើម្បីបានចេញចូលក្រុងប៉ោយប៉ែត។​អ្នកខ្លះបានចូលក្រុងអ្នកខ្លះត្រូវត្រឡប់ថយក្រោយ រីឯកអ្នកមួយចំនួនទៀត ត្រូវរៀបចំផ្ទេរ​ទំនិញជិតទីតាំងត្រួតពិនិត្យនោះ។
មន្ត្រីសុខាភិបាលបាញ់ថ្នាំសម្លាប់មេរោគលើគ្រែសម្រាកព្យាបាល នៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១។ ខេមបូចា/ព្រីង សំរាំង

ច្បាប់ប្រឆាំងការរាលដាល កូវីដ១៩ កំណត់ទោសអតិបរមាដល់២០ឆ្នាំត្រូវបានសភាអនុម័តជាប្រញ៉ាប់

រដ្ឋសភាកម្ពុជាអនុម័តជាឯកច្ឆន្ទលើសេចក្ដីព្រាងច្បាប់ស្ដី«វិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» នៅព្រឹកថ្ងៃសុក្រនេះ ដែលច្បាប់នេះនឹងបើកផ្លូវដើម្បីផ្តន្ទាទោសអ្នកប្រព្រឹត្តខុសច្បាប់ ជាអតិបរមារហូតដល់២០ឆ្នាំ។ សង្គមស៊ីវិលបារម្ភថា សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋកាន់តែរួមតូច នៅពេលច្បាប់នេះចូលជាធរមាន។
លោក ប្រាក់ សីហា រៀបរាប់ពីស្ថានភាពដែលជនបង្កលើកដុំឥដ្ឋវាយចំមុខគាត់ឲ្យរងរបួស នៅស្តុបផ្សារដេប៉ូ។ វណ្ណ វិចារ

អតីតសមាជិកCNRP បន្តភ័យខ្លាច ខណៈដែលសមត្ថកិច្ចមិនទាន់ចាប់បានជនបង្កហិង្សាមកលើខ្លួន

បុរសវ័យ៣៥ឆ្នាំម្នាក់ សម្បុរ​ស្រអែម  សក់ស្កូវប្រូង បបូរ​មាត់​​ហើមប៉ោង កំពុងសម្រាកព្យាបាលរបួស​ក្នុង​​បន្ទប់​ជួល ​​ទំហំ​ជាង២០​ម៉ែត្រ​ការ៉េ នា​​​សង្កាត់​​​កន្ទោក ខណ្ឌ​កំបូល រាជ​​ធានី​ភ្នំពេញ។ លោកមិនអាចនិយាយខ្លាំងបាននោះទេ ដោយសារមានការឈឺចាប់ពីមុខរបួស។ លោក ប្រាក់ សីហា ជាអតីត​​ចៅ​​សង្កាត់​​​រង​ទី២សង្កា​ត់​​កំបូល មកពីគណបក្សសង្គ្រោះជាតិ។ ​​លោកបាន​​ចាប់អាជីព អ្នក​រត់​​រ៉ឺម៉ក​កង់បី​ បន្ទាប់ពីគណបក្សរបស់លោកត្រូវបានរំលាយដោយតុលារកំពូល​​កាលពីចុងឆ្នាំ២០១៧។ នៅវេលាម៉ោង៩ព្រឹក​​ លោក​ សីហា តែង​តែ​រង់​ចាំ​ដឹក​​ភ្ញៀវ​​នៅម្ដុំ​ឈូកវ៉ា ក្នុងទីក្រុងភ្នំពេញ ប៉ុន្តែ​ចាប់ថ្ងៃ១៧ខែកុម្ភៈ​…
អ្នកធ្វើការងារតាមផ្ទះ អ្នកស្រី ឃុន សុវណ្ណនី លើកបង្ហាញបណ្ណមូលនិធិសមធម៌សុខាភិបាលដែលអស់សុពលភាពប្រើប្រាស់ កាលពីថ្ងៃទី០៧ខែកុម្ភៈ ឆ្នាំ២០២១។ វណ្ណ វិចារ

មនុស្សមួយចំនួន លែងហ៊ានទៅរកសេវាព្យាបាលជំងឺ បន្ទាប់ពីបណ្ណមូនិធិសមធម៌របស់ខ្លួនហួសកំណត់

មនុស្សជាង២០០នាក់ បានជួបជុំគ្នាក្នុង​ភោជនីយដ្ឋាន​មួយកន្លែង​នាខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ​កាលពីចុងសប្តាហ៍មុន រួមមាន អ្នករត់ម៉ូតូឌុប អ្នកបើករ៉ឺម៉កកង់បី​ អ្នករើសអេតចាយ អ្នកធ្វើការតាមផ្ទះ និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធផ្សេងទៀត។ វាជាការជួបជុំ​ប្រចាំឆ្នាំ​របស់សមាជិក​នៃសមា​គមប្រជាធិប​តេយ្យឯករាជ្យ​នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម